វិធាន​ការទប់​ស្កាត់​ការ​ចម្លង​រាត​ត្បាត​ពី​ជម្ងឺ​អ៊ីវី​៧១​កំពុង​យក​ចិត្ត​ទុក​ដាក់​ពី​ខេត្ត​ក្រុង​មួយ​ចំនួន​

នៅ​ប៉ុន្នាន​ជា​ជិត​មួយ​ខែ​កន្លង​មក​នេះ ​មាន​បញ្ហាភ្ញា​ក់​ផ្អើល​ជាច្រើន​ទាក់​ទិន​ទៅ​នឹង​ការ​រាត​ត្បាត​ពី​ជម្ងឺ​អ៊ី​វី​៧១​នៅ​តាម​បណ្តាខេ​ត្តក្រុ​ងមួយ​ចំនួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដែល​រហូត​មក​ដល់​បច្ចុប្បន្ន​នៅ​មិន​ទាន់​មាន​ការ​សាប​រលាប​ទៅ​វិញ​នៅ​ឡើយ។ ការណ៍​នេះ​ បាន​ធ្វើ​ឲ្យ​កម្លាំង​អាជ្ញាធរ​ខេត្ត​ក្រុង​មួយ​ចំនួន​កំពុង​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ចំពោះ​បញ្ហា​សំខាន់​មួយ​នេះ ។​

រូបភាពគេហទំព័រសុខភាពកម្ពុជា

បើ​តាម​មន្ត្រី​សុខ​ភាព​សាធារណៈ​របស់​ខេត្ត​សៀម​រាប​បាន​ឱ្យ​ដឹង​ថា ជម្ងឺ​ពង​បែក​លើ​ដៃជើ​ង ​និង​ក្នុង​មាត់​ ដែល​ភាសា​អង់​គ្លេស​ហៅថា​អ៊ី​វី​៧១​ ដែល​បាន​នឹងកំពុង​រាត​ត្បាត​លើកុ​មារ​កម្ពុជា​មួយ​ចំនួន​និង​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ទូទាំង​ប្រទេស​នោះ ​គឺ​មិន​ទាន់​កើត​មាន​ធ្ងន់​ធ្ងរ​នៅ​ក្នុង​ខេត្ត​ដែល​ជាតំ​បន់​ទេសចរណ៍​ដ៏​សំខាន់​របស់​កម្ពុជា​នៅឡើ​យទេ។ តែ​ទោះយ៉ា​ង​ណា​ ក៏​គេ​ត្រូ​វ​តែ​ចាត់​វិធាន​ការ​ការពារ​ជា​បន្ទាន់​ចំពោះ​ជម្ងឺ​ឆ្លង​ប្រភេទ​នេះ ដើម្បី​កុំ​ឱ្យ​ចម្លង​ទៅ​កុមារ​កាន់​តែ​កើន​ឡើងៗ​បាន។​

លោក​វេជ្ជ​បណ្ឌិត​ ក្រូស​ សារ៉ាត់​ ប្រធាន​មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប​បាន​មាន​ប្រសាសន៍​ថា បច្ចុ​ប្បន្ន​នេះ​មន្ទីរ​សុខា​ភិបាល​ បាន​រៀប​ចំ​ក្រុម​គ្រូពេ​ទ្យ​ឆ្លើយ​តប​បន្ទាន់​មួយ ដោយមា​ន​រថយន្ត​សង្គ្រោះ​នៅ​តាម​មន្ទីរ​ពេទ្យ​ជា​ច្រើន​កន្លែង​ ដើម្បី​ជួយ​សង្គ្រោះ​កុមារ​ដែល​កើត​ជម្ងឺ​ពង​បែក​លើ​ដៃ​ជើង និង​ក្នុង​មាត់ ព្រម​ទាំង​ធ្វើ​ការ​តាម​ដាន​ជា​ប្រចាំ​ទៅ​លើ​ជម្ងឺ​នោះ​ផង​ដែរ។​ ក្រៅ​ពី​បាន​រៀប​ចំក្រុ​មគ្រូ​ពេទ្យ​ដើម្បី​ឆ្លើយ​តប​ជា​បន្ទាន់ គឺ​មន្ទីរ​សុខា​ភិបាល​ក៏​បាន​រៀប​ចំ​ភ្នាក់​ងារ​សុខ​ភាព​ ឱ្យ​ចុះ​ធ្វើ​ការ​អប់​រំប្រ​ជាពល​រ​ដ្ឋ​នៅ​តាម​តំបន់​ ឱ្យ​បាន​យល់​អំពី​កិច្ច​ការពារ​ និង​អាច​ជៀស​ផុត​ពី​ជម្ងឺ​នេះផ​ង​ដែរ។​ លោក​វេជ្ជ​បណ្ឌិត​បាន​បន្ត​ថា៖ «ជម្ងឺ​នេះ​ គឺ​ឆ្លង​ដោយ​សារ​តែ​បញ្ហា​អនាម័យ​ វា​មិន​មែន​ដូច​សារស៍​ (SARS)ទេ ​ហើយ​យើង​បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​ទៅ​អស់​ហើយ​តាម​មណ្ឌល​សុខ​ភាព តាម​មន្ទីរ​ពេទ្យ។​ យើង​បាន​សហការ​ជាមួ​យ​ខាង​មន្ទី​រពេទ្យ​កុមារ​អង្គរ ផលិត​ចេញ​ជា​ខិត​ប័ណ្ណ ឱ្យ​ទៅ​តាម​មណ្ឌល​សុខភាព ដើម្បី​ឱ្យ​គាត់​ផ្សព្វ​ផ្សាយ​បន្ត​ អប់​រំ​បន្ត»។ នេះ​បើយោង​តាម​ការ​ចេញ​ផ្សាយ​រប​ស់គេហ​ទំព័រ​សារព័ត៌​មាន​អាស៊ី​សេរី។​

តែ​ទោះ​ជា​យ៉ាង​ណា មន្ត្រី​មន្ទីរ​សុខា​ភិបាល​ខេត្ត​សៀម​រាប មិន​អាច​បញ្ជាក់​បាន​ច្បាស់​លាស់​ទេ​ថា​ តើ​មាន​កុមារ​ចំនួន​ប៉ុន្មាន​នៅក្នុ​ងខេត្ត​នេះ ដែល​បាន​កើត​ជម្ងឺ​ពង​បែក លើ​ដៃ​ជើង ​និង​ក្នុង​មាត់​នោះទេ​ ពីព្រោះ​តែ​នៅ​ក្នុង​មន្ទីរ​ពេទ្យ​រដ្ឋ មិន​មាន​កុមារ​កើត​ជម្ងឺ​នេះចូល​ទៅ​ព្យាបាល​ទេ គឺ​មាន​តែ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ជ័យ​វរ្ម័ន​ទី៧​ និង​មន្ទីរ​ពេទ្យ​កុមារ​អង្គរ​មិត្ត​គ្មាន​ព្រំ​ដែន ដែល​ទទួល​ព្យាបាល​កុមារ​កើត​ជម្ងឺ​នេះ។ លោក​វេជ្ជ​បណ្ឌិត ងួន​ ច័ន្ទ​ភក្ត្រា ​ជាអ​នុ​ប្រ​ធាន​មន្ទីរ​ពេទ្យ​កុមារអ​ង្គរ​មិត្ត​គ្មាន​ព្រំដែ​ន​បាន​មាន​ប្រសាសន៍​ថា​ ចាប់​តាំង​ពី​មន្ទីរ​ពេទ្យ​របស់​លោក​បាន​ចាប់​ផ្ដើម​ទទួល​ព្យាបាល​កុមារ​ពី​​ឆ្នាំ​​១៩៩៩​​មក គឺ​បាន​ជួប​ប្រទះ​កុមារ​ដែល​កើត​ជម្ងឺ​នេះ​ ហើយ​កាលពី​ពេលថ្មីៗមន្ទីរ​ពេទ្យ​របស់​លោកក៏​បាន​ទទួល​ព្យាបាល​កុមារដែល​កើតជម្ងឺ​នេះដែរ​ ក៏ប៉ុន្តែឆ្នាំនេះ​ហាក់​ដូចជា​វាមាន​សភាពធ្ងន់ធ្ងរ ដោយ​សារវីរុសប្រែ​ទៅជា​កាច​សាហាវ ដែល​បណ្ដាលឱ្យកុមារ​ខ្លះស្លាប់។ លោក​វេជ្ជបណ្ឌិត​បានបន្តថា៖ «យើងជួបប្រហែល​ជា៥​ទៅ៦​ករណី។ ជម្ងឺ​នៅក្នុង​មន្ទីរពេទ្យ​របស់យើង នៅផ្នែក​ពិគ្រោះ​ជម្ងឺក្រៅ។ យើងឃើញ​​រោគ​សញ្ញា ប៉ុន្តែ​ជម្ងឺហ្នឹង វាស្រាល​ហើយ​យើងឱ្យត្រឡប់​ទៅផ្ទះ ហើយ​យើង​តាមដាន​លើកលែង​តែកុមារ​ដែលមាន​បញ្ហានេះធ្ងន់ធ្ងរ ដែល​គាត់​មិន​អាច​ញ៉ាំបាន​ដោយសារ​ពងបែក​នៅនឹង​មាត់ឈឺ ដូច្នេះ​យើង​ត្រូវ​ការ​ដាក់​សម្រាក​ពេទ្យ»។ លោក​វេជ្ជបណ្ឌិត​ បាន​ពន្យល់ថា ​ជម្ងឺពង​បែក​លើ​ដៃ ជើង​ និងមា​ត់ គឺ​ឆ្លង​មក​ពី​វីរុស​ម្យ៉ាង​ ដែលគ​ម្រាមកំ​ហែង​ទៅលើ​ក្មេង​អាយុ​ក្រោម​៥​ឆ្នាំ​។​ វីរុស​ប្រភេទ​នោះ អាច​ចម្លង​ពី​ក្មេង​ដែល​ឈឺ​ទៅ​កាន់​អ្នក​ផ្សេង​ទៀត​ តាម​រយៈ​ការ​ប៉ះពា​ល់សំ​បោរ​ ឬ​ការ​ថើប​ និងប្រើ​ប្រាស់​វត្ថុផ្សេ​ងទៀ​ត​ជាមួយ​អ្នក​ជម្ងឺ​ជាដើ​ម។​

នៅខេ​ត្ត​សៀម​រាប​នាពេល​បច្ចុប្បន្ន​ ចាប់​តាំង​ពី​មាន​ការ​ភ្ញាក់ផ្អើ​ល​អំពី​ជម្ងឺ​ពង​បែក​លើ​ដៃ​ជើង និង​ក្នុង​មាត់​មក​ គឺឪ​ពុក​ម្តាយ​របស់កុ​មារ​មួយ​ចំនួន​បាន​ផ្អាក​មិន​យក​កូន​តូចៗ​ទៅ​សាលា និង​យក​ទៅក្នុ​ងទី​ផ្សារ​ដែល​មាន​ប្រជុំ​ហ្វូង​មនុស្ស​កុះក​រ​ទេ។​ លោក​ ង៉ូវ​ សេងកា​ក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀ​ម​រាប​បាន​អះអា​ង​ថា​ បើ​ទោះបី​ជា​ទូទាំង​ប្រទេស​កំពុង​មាន​ការ​ភ្ញាក់​ផ្អើល​អំពី​ជម្ងឺ​ពង​បែក​លើ​ដៃ​ជើង​ និង​ក្នុង​មាត់​ក៏ដោ​យ ក៏នៅ​​ខេ​ត្ត​សៀមរាប​ ​មិន​បាន​ធ្លាក់​ចុះចំ​នួន​ភ្ញៀវ​ទេសច​រ​បរទេស​ទេ ក្នុង​មួយ​រយៈ​ពេល​មក​នេះ។ លោក​ ង៉ូវ សេង​កាក់ បាន​បញ្ជាក់​ថា​ ការ​ហោះហើ​រដែ​ល​ដឹក​ជញ្ជូន​អ្នក​ទេសចរ​បរទេស​ នៅ​តែមា​ន​ចំនួន​ពី ២៥​ទៅ​៣០ជើង​ក្នុង​១ថ្ងៃ​ៗ​ ហើយ​ចំនួ​នអ្នក​ទេសចរ​បរទេស​ មាន​តែកើ​ន​ឡើង​មិន​ថយ​ចុះ ដោយសា​រ​តែ​ការ​ភ័យខ្លា​ច​នឹង​ជម្ងឺ​ពងបែ​កលើដៃ​ជើង និង​ក្នុង​មាត់​នោះទេ​។ លោក​បាន​ឱ្យដឹ​ង​បន្ត​ថា​ ពេល​បច្ចុប្បន្ន​ក្នុ​ង​១ថ្ងៃៗមា​នអ្ន​កទេសច​រ​បរ​ទេសប្រ​មាណ៥​ពា​ន់នា​ក់ បាន​ចូលម​កទ​ស្សនាប្រា​សាទ​បុរាណ​នៃ​ខេត្ត​សៀម​រាប​។

ក្រសួង​សុ​ខាភិបាល​នៃ​ប្រទេស​កម្ពុជា និង​អង្គការ​សុខភា​ពពិភពលោក (WHO)​ ដែល​កំពុង​ប្រឹងប្រែ​ង​ធ្វើ​ការ​រួម​គ្នាបា​នរំពឹង​ទុកថា​ ​គេនឹង​ពង្រឹង​ការ​តាម​ដាន ដើម្បីរ​ក​ឱ្យ​ឃើញ​ករណី​ថ្មីៗ​នៃស្ថា​នភាព​ធ្ងន់​ធ្ងរ​របស់​ជម្ងឺ​នេះ នៅ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខនេះទៀ​ត។​ កាលពី​ថ្ងៃទី១​២ ខែក​ក្កដា កន្លង​ទៅ​ ក្រសួងសុ​ខាភិ​បាលក​ម្ពុជា និងអ​ង្គការ​សុខភាព​ពិភ​ព​លោកបា​នឱ្យ​ដឹ​ងថា​ យោងតា​មកា​រស្រាវជ្រាវ​ គេបា​នរកឃើញ​កុមារ​ចំនួន​៧៨​នាក់ ដែល​មន្ទីរ​ពេទ្យគ​ន្ធ​បុប្ផា​នៅ​ទីក្រុ​ងភ្នំ​ពេញ និង​មន្ទីរ​ពេទ្យផ្សេ​ងទៀ​ត បាន​ជួប​ប្រទះ។​ ក្នុង​ចំណោមក​រណីនោះ​ គឺ​អ្នក​ជម្ងឺចំ​នួន​៥៤​នាក់​បានស្លា​ប់​។ ក្នុង​វិធាន​ការឆ្លើ​យត​បដើ​ម្បីទ​ប់ស្កា​ត់ជ​ម្ងឺនេះ​ ​រដ្ឋាភិបា​លកម្ពុជា​ដែល​មាន​ការ​គាំទ្រ​ពីអ​ង្គការ​សុខ​ភាពពិ​ភពលោ​ក ​បាន​ដាក់​ចេញ​នូវគោល​ការ​ណ៍​ចាប់​ផ្ដើម​ពង្រឹង​ការ​តាមដា​នរោ​គសញ្ញា​ស​រសៃប្រ​សាទ និង​ផ្លូវដង្ហើម​ ព្រម​ទាំងរោ​គស​ញ្ញាគ​ន្លឹះមួ​យចំ​នួន​ទៀត ក្នុង​ចំណោមអ្ន​កកើ​តជ​ម្ងឺដែ​លព​ងបែ​ក ដៃ​ជើង និង​ក្នុង​មាត់​ធ្ងន់​ធ្ងរ​ ដែលប​ង្កឡើ​ងដោ​យមេ​រោគ EV​-71 នោះ។

​រីឯស្ថា​នភាពទា​ក់ទិ​នទៅនឹ​ងជម្ងឺ​អ៊ី​វី​៧១​នេះនៅ​ទី​ក្រុងភ្នំពេ​ញវិញ​ បើតា​មប្រ​ភពព័ត៌មាន​ផ្សេង​ៗ​កា​លពីពេល​ថ្មី​ៗនេះបា​នឲ្យ​ដឹងថា​ ​ក្រុមអ្ន​កភូ​មិបុ​រី​កីឡា​ក្នុ​ង​ក្រុង​ភ្នំពេញ​បាននិ​យាយ​នៅថ្ងៃ​សៅរ៏នេះ​ថា ​កូនៗ​របស់​ពួ​កគេ១​២នា​ក់ត្រូ​វបា​នធ្វើតេស្ត​រក​ឃើ​ញដោ​យមន្ទី​រពេ​ទ្យគ​ន្ធបុ​ប្ផាថា​ មាន​ផ្ទុក មេរោ​គអ៊ី​វី។​ ឥឡូវ​កុមាររ​ងគ្រោះដែ​លមានអា​យុចន្លោះពី​ជាង១​ឆ្នាំ ដល់​ ១២ ​ឆ្នាំ ទាំងនោះ​ត្រូវបានឪ​ពុកម្ដា​យ​រប​ស់ពួ​កគេ​ ព្យាបាល​ដោយ ថ្នាំដែល​ផ្ដល់​ឲ្យពី​មន្ទីរពេទ្យ​នៅឯ​​ផ្ទះ។ ប្រភព​ដដែលបា​នឲ្យដឹ​ងថា​ កុមារទាំ​ងនោះមា​នអាការៈ​ក្ដៅខ្លួ​ន ចេញព​ងបែក​ ​ហៀរទឹក​រងៃពេ​ញដៃជើ​ង ជារោ​គសញ្ញានៃជ​ម្ងឺដែ​លប​ណ្ដាពី​មេរោ​គ EV71​ ។ បច្ចុប្បន្ន​ ជម្ងឺ​ប្រភេទ​នេះមិ​នទា​ន់មា​នវ៉ា​ក់​សាំងស​ម្រាប់​ការពារ​នៅឡើយ​ទេ​ ប៉ុន្តែវិ​ធានកា​រកា​រពារ គឺ​ទី១ត្រូ​វលាងដៃ​ឱ្យ​បានស្អា​ត​ជាមួយសា​ប៊ូ ​បន្ទាប់ពី​ទៅប៉ះ​ពាល់​អ្នក​ជម្ងឺរួ​ចមក។ ទី២ គឺ​កុំប៉ះ​ពាល់ និង​ត្រូវជៀសវាងការ​ប្រើប្រា​ស់ស​ម្ភារៈ​រួម​គ្នាជា​មួយអ្ន​កជម្ងឺ​ ​ហើយជា​ពិសេស​កុំ​ឱ្យយកកុមារ​ដែលមាន​ជម្ងឺ​ទៅលេ​ងជា​មួយនឹងកុ​មារផ្សេងទៀ​តដែ​លមិនមា​នជ​ម្ងឺ។​

បើលោកអ្ន​កចង់​ដឹ​ងព័ត៌​មានល​ម្អិត​អំ​ពីជម្ងឺ​នេះ ​សូមអា​ន​បទស​ម្ភា​សន៍រ​​វាងគេ​ហទំព័រ​សុខភាពក​ម្ពុជា និង​លោកវេជ្ជ​បណ្ឌិត​ លី​ចេ​ងហ៊ុយ​ ​«ជម្ងឺ​ចម្លែ​ក ឬ​ជម្ងឺអ៊ី​វី​៧១​: ​បទស​ម្ភាសន៍ជា​មួយលោ​កវេជ្ជបណ្ឌិត​ លី ចេងហ៊ុយ​»​។​

អ​ត្ថបទ​ដោយ ៖ សៀង វិ​រៈ
ចេញផ្សាយ ៖ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative