ជម្ងឺ​ចម្លែក​ ឬ​ជម្ងឺ​អ៊ីវី​៧១​: បទ​សម្ភាសន៍​ជា​មួយ​លោក​វេជ្ជ​បណ្ឌិត​ លី​ ចេង​ហ៊ុយ​

រយៈ​ពេល​៣​ខែ​ចុង​ក្រោយ​នេះ មាន​ការ​លេច​ឡើង​នូវ​ជម្ងឺ​ថ្មី​ដ៏​កាច​សាហាវ​មួយ​ ដែល​ពុំ​ធ្លាប់​មាន​នៅ​កម្ពុជា​ បាន​សម្លាប់​កុមារ​កម្ពុជា​យ៉ាង​ហោច​ណាស់​៦៤នាក់​ហើយ។ ថ្មីៗ​នេះ​ មាន​ការ​ឲ្យ​ដឹង​ថា ជម្ងឺ​នេះ​គឺ​បណ្តាល​មក​ពី​មេរោគ​ម្យ៉ាង​ គឺ​អង់​តេរ៉ូ​វីរុស​៧១​ ឬ​វីរុស​អ៊ី​វី៧១​ (Enterovirus-71 ឬ​ EV71) ។​ ខាង​ក្រោម​នេះ​គឺ​ជា​បទ​សម្ភាសន៍​រវា​ង​គេហ​ទំព័រ​សុខ​ភាព​កម្ពុជា​ជាមួយ​លោក​វេជ្ជ​បណ្ឌិត​ លី​ ចេង​ហ៊ុយ៖​

លោក​វេជ្ជ​បណ្ឌិត​ លី​ ចេង​ហ៊ុយ​

1 . តើ​ជម្ងឺ​អាថ៌​កំបាំង​ដែល​កំពុង​សម្លាប់​កុមារ​កម្ពុជា​នេះ​រាល​ដាល​នៅ​កម្ពុជា​តាំង​ពី​ពេល​ណា​មក?​

វេជ្ជ​បណ្ឌិត​ លី ចេង​ហ៊ុយ ៖ មិន​ទាន់​មាន​តួ​លេខ​ច្បាស់​លាស់​ថា រីក​រាល​ដាល​តាំង​ពី​ពេល​ណានៅ​ប្រទេស​កម្ពុជា​នោះ​ទេ​ ពោល​គឺ​ពុំ​ធ្លាប់​មាន​នោះ​ទេ​ប៉ុន្តែ​មាន​ទម្រង់​ធ្ងន់​ធ្ងរ​នៃ​ជម្ងឺ​អ៊ីវី​៧១នេះ ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​តាំង​ពី​ខែ​មេសា​ឆ្នាំ​២០១២​មក​ម្លេះ ដែល​រហូត​មក​ដល់​ពេល​នេះ​ ធ្វើ​ឲ្យ​កុមារ​ចូល​សម្រាក​មន្ទីរ​ពេទ្យ​ចំនួន​៧៤​ករណី​ និង​កុមារ​ស្លាប់​ជាង​៦០​នាក់​ហើយ។ ខ្ញុំ​សូម​បញ្ជាក់​ថា ជម្ងឺ​វីរុស​អ៊ី​៧១​នេះ​ អាច​មាន​ទម្រង់​សា្រល ដែល​មិន​តម្រូវ​ឲ្យ​កុមារ​ជា​អ្នក​ជម្ងឺ​សម្រាក​នៅ​មន្ទីរ​ពេទ្យ​ឡើយ គឺ​អាច​ជា​វិញ​ដោយ​ខ្លួន​ឯង​នៅ​ឯ​ផ្ទះ។​

2 . តើ​អ្វី​ទៅ​ជា​មេរោគ​វីរុស​អង់​តេរ៉ូ​វីរុស​៧១​ ឬ​វីរុស​អ៊ី​វី​៧១?​

វេជ្ជ​បណ្ឌិត​ លី ចេង​ហ៊ុយ ៖ វីរុស​អ៊ី​វី​៧១ គឺ​ជា​វីរុ​ស​មួយ​នៃ​ក្រុម​វីរុស​អង់​តេរ៉ូ​វី​រុស​ ដែល​ស្ថិត​នៅ​ក្នុង​គ្រួសារ​វីរុស ពី​កនណា​វីរុស​ (Piconavirus)។​ គ្រួសា​រពី​កន​ណា​វីរុស មាន​ចំនួន​៩​ក្រុម ដែល​៦​ក្រុម​ជា​ប្រភេទ​មេរោគ​កើត​លើ​មនុស្ស។​ អង់​តេរ៉ូវី​រុស គឺ​ជា​ក្រុម​មួយ​ដែល​មាន​៦៤​សេរ៉ូ​ទីប​ ឬ​អនុ​ក្រុម​ ហើយ​៣អនុ​ក្រម គឺ​ជា​ប្រភេទ​មេរោគ​គ្រុន​ស្វិត​ដៃ​ជើង។ វីរុស​អ៊ី​វី៧​១ គឺ​ជា​អនុ​ក្រុម​ ឬ​សេរ៉ូ​ទីប​៤ នៃ​ក្រុម​អង់​តេ​រ៉ូ​វីរុស​ ដែល​ស្រដៀង​គ្នាទៅ​នឹង​រោគ​គ្រុន​ស្វិត​ដៃ​ជើង ប៉ុន្តែ​មិន​មែន​ជា​អនុ​ក្រុម​នៃមេរោគ​គ្រុន​ស្វិត​ដៃ​ជើង​នោះ​ទេ។​

3 . តើ​ជម្ងឺ​នេះ មាន​តាំង​ពី​ពេល​ណាម​ក​នៅ​លើ​ពិភព​លោក​យើង​នេះ?​

វេជ្ជ​បណ្ឌិត​ លី ចេង​ហ៊ុយ ៖ ទោះ​បី​ជា​ជម្ងឺ​វីរុស​អ៊ី​វី​៧១​នោះ ទើប​តែ​រាល​ដាល​នៅ​ប្រទេស​កម្ពុជា​ត្រឹម​ខែ​មេសា​ ឆ្នាំ​២០១២​នេះ​ក្តី ប៉ុន្តែ​ជម្ងឺ​នេះ​ បាន​រាល​ដាល​ជា​យូរ​ណាស់​មក​ហើយ​នៅ​លើ​ពិភព​លោក​។ ជម្ងឺ​ស្រដៀង​គ្នា​នេះ ដែល​កាល​នោះ​គេ​ឲ្យ​ឈ្មោះ​ថា ជម្ងឺ​ឆ្លង​តាម​ដៃ​ជើង​ និង​មាត់​ បាន​កើត​លើក​ដំបូង​នៅ​សហ​រដ្ឋ​អាមេរិក​ រដ្ឋ​កាលី​ហ្វនី​ នៅ​ឆ្នាំ​១៩៦៩​។ នៅ​ប្រទេស​អូស្រ្តាលី​ រាល​ដាល​នៅ​តំបន់​ផើត​នៅ​ក្នុង​ឆ្នាំ​១៩៩៩។​ ក្រោយ​មក​ឃើញ​មាន​រីករាល​ដាល​ខ្លាំង​នៅ​ខេត្ត​មួយ​ចំនួន​នៃ​ប្រទេស​ចិន ដែល​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់​នៅ​ក្នុង​ឆ្នាំ​២០០៨​ និង​ឆ្នាំ​២០០៩ ។ ព្រម​ទាំង​ថ្មីៗ​នេះ ​មាន​រាល​ដាល​នៅ​តំបន់​អាស៊ី​ ដូច​ជា​វៀត​ណាម ថៃ ​និង​កម្ពុជា។

4 . តើ​ជម្ងឺ​វីរុស​អ៊ីវី​៧១​នេះ ច្រើន​តែ​កើត​លើ​អ្នក​ណាទៅ​?

​វេជ្ជ​បណ្ឌិត លី​ ចេង​ហ៊ុយ ៖ តាម​ពិត ជម្ងឺ​នេះ កើត​លើ​មនុស្ស​ស្ទើរ​តែ​គ្រប់​វ័យ​គ្រប់​រូប​ទាំង​អស់។ ប៉ុន្តែ​តាម​ប្រវត្តិ​នៃ​ការ​កកើត​ឡើង​ និង​ទទួល​រង​នូវ​សភាព​ធ្ងន់​ធ្ងរ​ ភាគ​ច្រើន​គឺ​កើត​លើ​កុមារ​ និង​មនុស្ស​វ័យ​ជំទង់។​ ប្រហែល​ជា​ដោយ​ពួក​គេ​នៅ​ក្មេង​ នៅ​មាន​ប្រព័ន្ធ​ការពារ​ទប់​ទល់​នឹង​វីរុស​ទាំង​នេះមិ​ន​ទាន់​ខ្លាំង​ក្លា។ ជារួមជម្ងឺ​វីរុស​អ៊ីវី​៧១​នេះ ​ច្រើន​តែ​កើត​លើ​កុមារ​ដែល​មាន​អាយុ​តិច​ជាង​១១ឆ្នាំ។​

5 . តើ​អ្នក​ឆ្លង​វីរុស​អ៊ីវី​៧១​ មាន​រោគស​ញ្ញា ឬ​អាការៈ​ជម្ងឺ​ដូច​ម្តេច​ខ្លះ​ទៅ?​

វេជ្ជ​បណ្ឌិត លី ចេង​ហ៊ុយ ៖ មនុស្សដែ​ល​ឆ្លង​វីរុស​អ៊ីវី​៧១​នេះ ភាគ​ច្រើន​មិន​មាន​រោគ​សញ្ញា ឬធ្លា​ក់​ខ្លួន​ឈឺ​ធ្ងន់​ធ្ងរ​នោះ​ទេ។​ អ្នក​ដែល​ធ្លាក់​ខ្លួន​ឈឺ​ដោយ​វីរុស​អ៊ីវី​៧១ គឺ​ចាប់​ផ្តើម​ក្តៅ​ខ្លួន ដំបៅ​មាត់ និង​កន្ទួល​ស្បែកប្រអប់​ដៃ ប្រអប់​ជើង​ និង​កំប៉ះ​គូថ។​

  • ដំបៅ​មាត់ ៖ មាន​លក្ខណៈ​ដំបៅ​ស៊ី​ខូង​រីករាល​ដាល​យ៉ាង​ឆាប់​រហ័ស​ទៅ​លើ​គឺ​បបូរ​មាត់​ អណ្តាត​ ក្រអូម​​មាត់ និង​អញ្ចាញ​ធ្មេញ។​
  • កន្ទួល​ស្បែក ៖ មាន​ជា​ដំបៅក្រហូង​រីករាល​ដាល​នៅ​បាត់​ដៃ ម្រាម​ដៃ និង​បាត​ជើង ដែល​អាច​បាត់​ទៅ​វិញ​នៅរ​វាង​ពី៧​ទៅ​១០​ថ្ងៃ​ និង​នៅ​លើ​កំប៉ះ​គូថ មាន​ទម្រង់​ជាកន្ទួល​កំប៉ិក​កំពក។​
  • រោគស​ញ្ញា​ផ្សេង​ទៀត ៖ ក្រៅ​ពីរោ​គសញ្ញា​ខាង​លើ នៅ​មាន​រោគ​សញ្ញា​បន្ទាប់​បន្សំ​ផ្សេង​ទៀត ដូច​ជា​ឡេះ​ឡាស់ ឈឺ​បំពង់​ក ក្អួត​ឬ​រាគ។​ ជម្ងឺ​នេះ​មាន​អាការៈ​មិ​នសូវ​ធ្ងន់​ធ្ងរ ហើយអា​ច​បាត់​ទៅ​វិញ​ដោយ​ងាយ ប៉ុន្តែ​អ្វី​ដែល​ប្រឈម គឺ​ផល​ប៉ះ​ពាល់​ដែល​កើត​មាន​ឡើង​ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង​ជម្ងឺ​ធ្ងន់ៗ​មួយ​ចំនួន​ ដូច​ជា​ជម្ងឺ​រលាក​ស្រោម​ខួរ​ក្បាល រលាក​ស្រោម​ខួរ​ឆ្អឹង​ខ្នង ស្ពឹក​ស្រពន់​ដៃ​ជើង​ ហើយ​ហូរ​ឈាម​ក្នុង​សួត​និង​រលាក​សាច់​បេះ​ដូង​។ អ្នក​ជម្ងឺ​បង្ករ​ដោយ​វីរុស​​អ៊ីវី​៧១ ​ដែល​ធ្វើ​ឲ្យ​ជន​រង​គ្រោះ​ស្លាប់​ភាគ​ច្រើន​ គឺ​ដោយ​សារ​ហើម​សួត ឬ​ហូរ​ឈាម​ក្នុង​សួត។​

រូបភាពគេហទំព័រសុខភាពកម្ពុជា


6 . តើ​មេរោគ​វីរុស​អ៊ីវី​៧១ ឆ្លងកាត់​តាម​របៀប​ណា​ខ្លះ?

វេជ្ជ​បណ្ឌិត​ លី​ ចេង​ហ៊ុយ ៖ មេរោគ​វីរុស​អ៊ី​វី​៧១​ ឆ្លង​ដោយ​សារ​ការ​ប៉ះ​ពាល់​ដោយផ្ទា​ល់​ជាមួយ​ទឹក​សម្បោរ​ និង​ទឹក​មាត់​របស់​អ្នក​ជម្ងឺ​ ទឹក​ពង​បែក​ឬ​ដំបៅស្បែ​ក​របស់​អ្នក​ជម្ងឺ ឬ​លាមក​របស់​អ្នក​ជម្ងឺ។​ ការ​បង្ក​រោគមា​ន​សភាព​ធ្ងន់​ធ្ងរ​នៅ​សប្តាហ៍​ដំបូង​នៃ​ការ​បង្ក​រោគ​ចំនួន​ពី​៣​ទៅ​៥​ថ្ងៃ ហើយ​មេរោគ​ជ្រុះ​ធ្លាក់​ទៅ​បាត់​វិញ​ ទៅ​តាម​លាមក​នៅ​ប៉ុន្មាន​សប្តាហ៍​បន្ទាប់។ ការ​ឆ្លង និង​រីក​រាល​ដាល​អាច​ប្រាស្រ័យ​ទៅ​តាម​ប្រទេស​ និង​សីតុ​ណ្ហ​ភាព។​ ភាគ​ច្រើន​ឆ្លង​នៅ​ពេល​មាន​អាកាស​ធាតុ​ត្រជាក់​ ប៉ុន្តែ​នៅ​តំបន់​ត្រូ​ពិក ដូច​ជា​ប្រទេស​កម្ពុជា​ អាច​មាន​គ្រប់​រដូ​វកាល។​

7 . តើ​អ្នក​ជម្ងឺ​ឆ្លង​វីរុស​អ៊ីវី​៧១​ស្លាប់​ដោយ​សារ​អ្វី?​

វេជ្ជប​ណ្ឌិត ​លី ចេង​ហ៊ុយ ៖ ជា​ធម្មតា​ អ្នក​ជម្ងឺ​ដែល​បង្ក​រោគដោ​យ​វីរុស​អ៊ី​វី​៧១​មិន​បណ្តាល​ឲ្យ​ស្លាប់​នោះ​ទេ។​ ប៉ុន្តែ​ករណី​ដែល​កើត​មាន​ដោយ​បង្កផល​ប៉ះ​ពាល់​ទៅ​ជា​រោគ​សញ្ញា​ប្រព័ន្ធ​ប្រសាទ​ធ្ង​ន់​ធ្ងរ គឺ​អាច​បណ្តាល​ឲ្យ​ស្លាប់។​ ករណី​ដែល​ប៉ះពាល់​ទៅ​លើ​ប្រព័ន្ធ​ដង្ហើម​ ដូច​ជា​ហើម​សួត និង​ហូរ​ឈាម​នៅ​ក្នុង​សួត (ដែល​បណ្តាល​ឲ្យ​ឈឺ​ទ្រូង)​ គឺ​ជា​កត្តា​គ្រោះ​ថ្នាក់​ដល់​ជីវិត​ផង​ដែរ។​

8 . តើ​ធ្វើ​ដូច​ម្តេច ​ទើប​ដឹង​ថា​មាន​មរោគ​វីរុស​អ៊ីវី៧១នៅ​ក្នុង​ខ្លួន?​

វេជ្ជ​បណ្ឌិត​ លី ចេង​ហ៊ុយ ៖ ករណី​ដែល​បង្ក​ដោយ​មេរោគ​វីរុស​អ៊ីវី​៧១​ ដែល​គ្មាន​ផល​វិបាក​គឺ​មិន​តម្រូវ​ឲ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​តាម​រយៈ​កាវិ​ភាគ​នៅ​មន្ទីរ​ពិសោធន៍​អ្វី​ទាំង​អស់។ ពេល​គ្រួ​ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ ដោយ​ការ​វិភាគ​នៅ​មន្ទី​រពិសោធន៍​ គឺ​ជាករណី​មាន​ផល​វិបាក​ជាមួយ​វិធី​បូម ឬ​កៀរ​ទឹក​មាត់ ឬ​បំពង់​ក ​និង​ស្រង់​លាមក​យក​ទៅ​វិភាគ​បណ្តុះ​រក​មេរោគ​វីរុស​ ព្រម​ទាំង​អាច​បូមខួ​រ​ឆ្អឹង​ខ្នង ច្រឹប​ ឬស​ម្រង់​ដំបៅនៅ​លើស្បែ​ក។​ អាច​មាន​វិធី​ទំនើប​ជាច្រើន​ទៀត ក្នុង​ការ​បណ្តុះ​និង​វិភាគ​ដើម្បី​ឲ្យ​ដឹង​អំពី​មេរោគ​វីរុស​អ៊ី​វី៧១​ផង​ដែរ។​

9 . តើ​មាន​វិធី​ព្យាបាល​ជម្ងឺ​ដែល​បង្ក​ដោយ​វីរុសអ៊ី​វី៧១​ដែរ​ឬ​ទេ?​

វេជ្ជប​ណ្ឌិត លី ចេង​ហ៊ុយ ៖ សព្វ​ថ្ងៃនេះ​ មិន​ទាន់​មាន​ថ្នាំ ឬ​ឱសថ​សម្រាប់​សម្លាប់​វីរុស​អ៊ីវី​៧១​នេះ​នៅ​ឡើយ​ទេ។ ការ​ព្យាបាល​ គឺ​ផ្តោត​ទៅ​លើ​ការ​ទប់​ស្កាត់​ផល​ប៉ះពាល់​ ឬ​ផល​វិបា​កនៃ​មេរោគ​វីរុ​សអ៊ី​វី​៧១​។ ការ​ព្យាបាល​ដោយ​ចាក់ប្រព័ន្ធ​ការពារ​អ៊ី​មុយ​ណូ​ក្លូប៊ុ​យ​លីន​ អាច​ប្រើ​ក្នុង​ករណី​សង្ស័យ​ថា អ្នក​ជម្ងឺ​ស្ថិត​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ដល់​ជីវិត ឬ​ករណី​អ្នក​ជម្ងឺ​ខ្សោយប្រព័ន្ធ​ការពារ​ខ្លាំង​ក្លា។

10 . ចុះ​មាន​វិធី​បង្ការ​វីរុស​អ៊ីវី​៧១ដែរ​ឬ​ទេ?

វេជ្ជ​បណ្ឌិត​ លី ចេង​ហ៊ុយ ៖ ដោយ​សង្ស័យ​ថា ជា​ទូទៅ​វីរុស​អ៊ី​វី​៧១​ ឆ្លង​តាម​រយៈ​ផ្លូវ​ដង្ហើម ហើយ​បង្កើន​អត្រា​ឆ្លង​ហើយ​កត្តា​គ្មាន​អនាម័យ​ និង​ការ​រស់​នៅ​តំបន់​ប្រជាជន​ច្រើន​ជ្រុល វិធី​បង្កា​រ​សំខាន់​បំផុត គឺ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​ជីវ​ភាព​រស់​នៅ ការ​ធ្វើ​អនាម័យ​ និង​ល័ក្ខ​ខ័ណ្ឌ​នៃ​ជីវិត។ ជា​រួម​មាន​វិធាន​ការ​មួយ​ចំនួន​អាច​ទប់​ស្កាត់មេ​រោគ​វីរុស​អ៊ីវី​៧១​បាន​ផង​ដែរ​ដូច​ជា៖​

  • លាង​ដៃ ឬ​លាង​ជា​ប្រចាំ ជា​ពិសេស​នៅ​ក្រោយ​ពេល​ប៉ះ​ពាល់​អ្វី​មួយ ឬ​មុន​កាន់​អ្វី​មួយ​
  • លាង​សម្អាត​ សម្ភារៈ​ប្រើ​ប្រាស់​ដោយ​ទឹក​សា​វ៉ែ​​ល ដែល​ជា​ល្បាយ​២០​មីលី​លីត្រ​ក្នុង​ទឹក​១​លីត្រ​
  • បោក​លាង​សម្លៀក​បំពាក់​ ដែល​ប្រឡាក់​ប្រឡូស​ ឬ​ទឹក​ឲ្យ​ស្អាត​ជា​​ប្រចាំ ។
  • ករណី​រាល​ដាល​ខ្លាំង​ជាសារ​ធារណៈ អាច​តម្រូវ​ឲ្យ​បិទ​សាលា​រៀន និ​ង​កន្លែង​មើល​ថែទាំ​ក្មេង​មួយ​រយៈ​ពេល​រាត​ត្បាត។​

អត្ថ​បទ​ដោយ ៖ សៀង​ វិរៈ​
ចេញផ្សាយ ៖​ ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១២

Google Analytics Alternative