វិធី​បំបាត់​ស្បែកបែក​ស្រកា

ស្បែក​ស ទន់ ភ្លឺរលោង មាន​សំណើម​គឺជា​បំណង​ប្រាថ្នា​របស់​មនុស្ស​គ្រប់រូប ជាពិសេស​ចំពោះ​ស្ដ្រី។ មានស្ដ្រី​មួយ​ចំនួន ដែលជួប​បញ្ហាស្បែក​ស្ងួតបែក​ស្រកា បានខិ​តខំរិះ​រកគ្រប់​មធ្យោ​បាយ ចំណាយ​ពេលវេលា និងប្រាក់​ជាច្រើន ក្នុងការ​ស្វះស្វែង​រក ការ​ព្យាបាល និងដំណោះ​ស្រាយ​ច្រើនយ៉ាង​ធ្វើឱ្យ​ស្បែកចៀស​ផុតពី​ភាព​ក្រៀម​បែក​ស្រកា​នេះ។ ប៉ុន្ដែការ​ខិតខំ និងការ​ចំណាយ ទាំង​អស់នោះ ទទួល​បានលទ្ធ​ផល​ត្រឡប់​មក​វិញ ខ្លះ​សម្រេច ខ្លះទៀត​បរាជ័យ។ បើ​ដូច្នេះ តើមាន​វិធី​ណាអាច​កែខៃ​បញ្ហា​នេះបាន?

រូបភាពទស្សនាវដ្ដីសុខភាពយើង

ដើម្បី​ឆ្លើយ​តបទៅ​នឹង​បញ្ហា​ខាងលើ​នេះ លោកស្រី លីរ៉ា នីរ៉ាន់ នាយិកា​ហាងកែ​សម្ផស្ស​សម្រស់​ភ្នំពេញ បាន​ចូលរួម ធ្វើការបក​ស្រាយ និង​បង្ហាញ​ពីវិធី​សាស្ដ្រ​ខ្លះៗ ចែកជូន​ដល់​បណ្ដាប្រិ​យមិត្ដ​ទាំងអស់​ដែលមាន​បញ្ហាដូច​ខាងលើ ទុកគ្រាន់​ជាចំណេះ​ដឹង ខ្លះៗ និងជា​ជម្រើស​សម្រាប់​យកទៅ​អនុវត្ដ។

មូល​ហេតុ​ស្បែក​បែក​ស្រកា

មូលហេតុ​ដែល​បណ្ដាល​ឱ្យស្បែក​ស្ងួត បែក​ស្រកា មិនមាន​សំណើមភ្លឺ​​រលោង គឺ​បណ្ដាល​មកពី​កត្ដាពីរ​យ៉ាង។

1 . កត្ដាទី​១ ៖ អាច​បណ្ដាល​មកពី​កត្ដាធម្ម​ជាតិ ដូចជា​កម្ដៅ​ថ្ងៃ​ខ្លាំង ប៉ះពាល់​ជាមួយ​អាកាស​ធាតុក្ដៅ​ស្ងួត ខ្យល់​ស្ងួតនារដូវ រំហើយ ឬរដូវ​ស្លឹកឈើ​ជ្រុះ និងមក​ពីការ​អំណោយ​ទានពី​ធម្មជាតិ​នៃ​ស្បែក។

2 . កត្ដាទី​២ ៖ អាច​បណ្ដាល​មកពី​ទង្វើ និង​សកម្មភាព​របស់​យើងផ្ទា​ល់ តាមរយៈ​នៃការ​ប្រើប្រាស់​នូវ​ផលិត​ផលខាត់​ស្បែក បក​ស្បែក​មួយ​ចំនួន ដែល​ពុំមាន​គុណភាព​ត្រឹមត្រូវ។ ការ​ប្រើប្រាស់​នូវគ្រឿង​សម្អាង​ជំនួយ​ស្បែក​ចម្រុះ ដោយ​ពុំបាន​ធ្វើការ​វិភាគទៅ លើសុខ​ភាព និង​ប្រភេទ​នៃស្បែក​ជាមួយ​អ្នក​ជំនាញ ឬការ​ប្រើ​ផលិត​ផលខាត់​ស្បែកដែល​សម្បូរ​ទៅដោយជា​តិអាស៊ីត​ច្រើន និង​ការ កង្វះ​ជាតិទឹក​នៅក្នុង​រាងកាយ។

វិធី​ព្យាបាល​ស្បែក​បែក​ស្រកា

ជាការ​ពិត​ណាស់ ស្បែកនៅ​លើដង​ខ្លួន​របស់​មនុស្ស​មានច្រើន​ស្រទាប់ និងមាន​សភាព​ខុសប្លែក​ៗពីគ្នា​ទៅតាម​ទីកន្លែង តំបន់ នី​មួយៗ។ ជាទូ​ទៅស្រទាប់​ស្បែកខាង​ក្រៅអាច​មានសំណើម​ភ្លឺរលោង​ទៅបាន គឺ​អាស្រ័យ​ទៅលើ​សារធាតុ​ចិញ្ចឹម​មួយចំ​នួនដែល​មាន នៅក្នុង​រាង​កាយ ដែល​ទទួល​បានមក​តាម​រយៈការ​បរិភោគ​នូវ​ចំណី​អាហារ​ប្រចាំថ្ងៃ​ ជាពិសេស​ជាតិ​ទឹក និង​វីតា​មីនសំខាន់​ៗមួយ​ចំនួន​។

យើងអាច​ធ្វើការ​ដោះស្រាយ​នូវបញ្ហា​ស្បែក​ស្ងួត បែក​ស្រកា ឱ្យ​ក្លាយទៅ​ជាស្បែក​ដែលមាន​សុខភាព​ល្អ មាន​សំណើម ស ​ភ្លឺ​រលោង​ទៅបាន តាមរយៈ​វិធីសា​ស្ដ្រងាយៗ​មួយ​ចំនួន​ដូចខាង​ក្រោម​ ៖

  • ចាំបាច់​ត្រូវព្យា​យាម​បរិភោគ​ទឹកឱ្យ​បានច្រើន ចាប់ពី​២-៣​លីត្រ ក្នុងមួយ​ថ្ងៃយ៉ាង​តិច
  • ព្យាយាម​បរិភោគ​ទឹកផ្លែ​ឈើណា​ដែលមាន​ផ្ទុកទៅ​ដោយ​វីតាមីន​ចិញ្ចឹម​ស្បែក និងជំនួយ​ដល់រាង​កាយឱ្យ​បានច្រើន ដែល មាន​ដូចជា​ទឹក​សណ្ដែក ឪឡឹក ត្រសក់ ប៉ោមជា​ដើម
  • បរិភោគ​អាហារ​ដែលមាន​ផ្ទុកទៅ​ដោយ​ជីវជាតិ​ឬវីតាមី​នO។ E. B1. B12 ឱ្យបាន​ច្រើន ដែលមាន​ដូចជា​សាច់ត្រី ថ្លើម ស៊ុត និង​បន្លែ​ពណ៌​បៃតង
  • ប្រើនូវ​ផលិត​ផលណា​ដែលត្រូវ​ជាមួយ​នឹងសុខ​ភាពស្បែក និងកាល​បរិច្ឆេទ​ច្បាស់​លាស់
  • ត្រូវជួប​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ ដើម្បី​ត្រួត​ពិនិត្យ​ស្បែក និង​ជ្រើសរើស​ប្រភេទ​ផលិត​ផល​ប្រើប្រាស់។

ប្រការ​គួរចៀស​វាង ដើម្បី​កុំឱ្យ​ស្បែក​បែក​ស្រកា

  • ចៀស​វាងការ​ប្រើប្រាស់​នូវ​ផលិត​ផល​សម្អាង​ផ្សេងៗ​ដែលពុំ​មាន​គុណភាព​ត្រឹមត្រូវ
  • ចៀសវាង​ធ្វើការ​បកស្បែក​នៅតាម​ទីកន្លែង​ដែលគ្មាន​ជំនាញ​ច្បាស់​លាស់
  • មិនត្រូវ​ប្រើ​ផលិត​ផល​សម្អាង​ដោយ​ពុំមាន​ប្រភព​ច្បាស់​លាស់ និងការ​ពិគ្រោះជា​មួយ​អ្នក​ជំនាញ​ទេ។

បណ្ដាំ​អ្នក​ជំនាញ

ស្បែក-ស មាន​សំណើម ភ្លឺរលោង​គឺជា​ផ្នែកមួយ​យ៉ាងសំខាន់​នៅក្នុង​ការជួយ​លើក​សម្រស់​ឱ្យមាន​សភាព​ស្រស់ស្អា​តផូរផង់ គួរ​ជាទីគយ​គន់។ ដូច្នេះ​លោកអ្នក​ត្រូវយ​កចិត្ដទុក​ដាក់ និងមាន​វិធី​សាស្ដ្រ​ក្នុងតំ​ហែទាំ និងថែរ​ក្សាសុខភាព​ស្បែកឱ្យ​បានល្អ ទើប​ជា ការ​ប្រសើរ។ ជា​ពិសេស​ត្រូវជួប​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ នៅពេល​ជួបបញ្ហា​ស្បែក​បែកស្រកា ដើម្បី​រកដំណោះស្រា​យ ចៀស​វាងការ ប្រើប្រាស់​ផលិត​ផលដែល​ពុំមាន​ប្រភព​ច្បាស់​លាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩

Google Analytics Alternative