វិធី​បូម​ដើម​ទ្រូង​ដោយ​ម៉ាស៊ីន​បូម

នារី​មួយ​រូបដ៏​ស្រស់​ស្អាត​ពេញ​លក្ខណៈ​នរណា​ក៏ប្រាថ្នា​ចង់​បាន​ដែរ​ជា​ពិសេស​សុដន់​មូល​ក្លុំ ណែន​ធំសក្ដិ​សមទៅ​នឹងដង​ខ្លួន ដើម្បី​បង្កើន​សម្រស់ និង​បង្ហាញ​ពីភាព​សិច​ស៊ី។ នៅ​ពេល​ស្ដ្រីមាន​កូន ការ​បំបៅ​ដោះកូន​ធ្វើឱ្យ​សុដន់​មានការ​ប្រែ​ប្រួល​ខុស​ពី​មុន ជា ហេតុ​ឱ្យស្ដ្រី​បាត់​បង់​ជំនឿ​ចិត្ដ​លើ​ខ្លួន​ឯង។ ស្ដ្រី​មួយ​ចំនួន​រក​មធ្យោ​បាយ​គ្រប់​បែប​យ៉ាង ដើម្បី​ធ្វើយ៉ាង​ណា​កែ​កុន​សុដន់​ឱ្យ​មាន​ភាព ស្រស់​ស្អាត​ដូច​ដើម​មក​វិញ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​ស្រី លី ណា នាយក​មជ្ឈ​មណ្ឌល​អ៊ីតា​លីព្យា​បាល និង​កែ​សម្ផស្ស នឹង​ចូល​រួម​បក​ស្រាយ​នូវ​វិធី​សាស្ដ្រ​បូម​ដើម​ទ្រូង​ជូន ប្រិយ​មិត្ដ​អ្នក​អាន​ជ្រាប តាម​រយៈ​ទស្ស​នា​វដ្ដី សុខភាពយើង។

គោល​បំណង​នៃ​ការ​បូម​ដើម​ទ្រូង

មាន​ហេតុ​ផល​ជា​ច្រើន ដែល​ស្ដ្រី​ចង់​ទៅ​បូម​ដើម​ទ្រូង​របស់​ខ្លួន ដូច​ជា​ស្ដ្រី​មួយ​ចំនួន​មិន​ពេញ​ចិត្ដ​នឹង​សុដន់​តូច​របស់​ខ្លួន ចង់​បាន​ដើម​ទ្រូង​ធំ ដើម្បី​ស្លៀក​សម្លៀក​បំពាក់​បាន​សម និង​ស្រស់​ស្អាត។ ដោយ​ឡែក​ចំពោះ​ស្ដ្រី​ខ្លះ​ក្រោយ​ពេល​រៀប​ការ និង​មាន​កូន ចង់​បាន​ដើម​ទ្រូង​ធំ ដើម្បី​កែ​ខៃ​ស្ថាន​ភាព​ធ្លាក់​យារ​របស់​សុដន់​ក្នុង​គោល​បំណង​ចង​ចិត្ដ​ស្វាមី និង​បង្កើន​ភាព​ទាក់​ទាញ​ពីអ្នក​ជុំវិញ​ខ្លួន។

វិធី​សាស្ដ្រ​បូម​ដើម​ទ្រូង

ការ​ចង់​បាន​ដើម​ទ្រូង​ឱ្យធំ​តាម​បំណង​ប៉ង​ប្រាថ្នា សុភាព​ស្ដ្រី​ទាំង​ឡាយ​អាច​ជ្រើស​រើស​វិធី​ផ្សេងៗ​ទៅតាម​ស្ថាន​ភាព​ថវិកា និង​ពេល​វេលា​របស់​ខ្លួន។ មាន​វិធី២​យ៉ាង ដើម្បី​ជួយ​ដើម​ទ្រូង​ឱ្យ​ធំ និង​ណែន​ដូច​ក្ដី​ស្រមៃ។

  • វិធី​បូម​ដើម​ទ្រូង​ដោយ​ម៉ាស៊ីន​បូម ៖ វិធី​នេះ​ចំណាយ​ថវិកា​តិច​តួច តែ​ចំណាយ​ពេល​វេលា​ច្រើន​ក្នុង​ការ​ប្រតិបត្ដិ។ ជា ដំបូង​អ្នក​ជំនាញ​ចាក់​ប្រេង​ជំនួយ​លាប​នៅលើ​សុដន់ បន្ទាប់​មក​ម៉ាស្សា និង​លញ់​ឱ្យសព្វ​រយៈ​ពេល​ប្រមាណ​ជា​២០​នាទី។ រួច​មក​ទើប​ដាក់ ម៉ាស៊ីន​បូម​រយៈ​ពេល​៣០​នាទី​ទៀត ដោយ​ត្រូវ​បូម​ជា​រៀង​រាល់​ថ្ងៃ។ ការ​ធ្វើ​ដូច​នេះ​ចំនួន​១៥​ដង ទើប​ដឹង​ពី​ប្រសិទ្ធ​ភាព។
  • វិធី​ទទួល​ទាន​ដើម្បី​ដើម​ធំទ្រូង​ ៖ ស្ដ្រី​ដែល​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​សម្រាប់​បូម​ដើម​ទ្រូង អាច​រើស​យក​ការ​ទទួល ទាន​ឬផឹក​តែ ព្រោះ​មាន​ប្រសិទ្ធ​ភាព​ជាង​វិធី​បូម ក៏​ប៉ុន្ដែ​ត្រូវ​ការ​ចំណាយ​ថវិកា​ច្រើន​បន្ដិច។ តែ​ប្រភេទ​នេះអាច​ជួយ​ធ្វើ​ឱ្យក្ដី​សង្ឃឹម​របស់ ស្ដ្រីបាន​ជោគ​ជ័យ ដោយ​គ្រាន់​តែផឹក​មួយ​ដង​ក្នុង​មួយ​ថ្ងៃ​ជា​រៀង​រាល់​ព្រឹក។

ប្រការ​គួរ​ប្រតិ​បត្ដិ និង​ផល​ប៉ះ​ពាល់

នៅ​ដំណាក់​កាល​ដែល​សុភាព​ស្ដ្រី​កំពុង​ធ្វើ​ដើម​ទ្រូង​ឱ្យ​ធំ គួរតែ​ជ្រើស​រើស​អាវ​ទ្រនាប់​ប្រភេទ​ណា​ដែល​មាន​ប៉ុង​កល់​ដើម​ទ្រូង ហើយ​គួរ​គេង​ផ្អៀង ដើម្បី​កុំ​ឱ្យ​សុដន់​ហៀរ​ចេញ​ក្រៅ។ គួរ​បរិ​ភោគ​ទឹក​សណ្ដែក​ពណ៌​ស និង​ផ្លែល្ហុង​ឱ្យបាន​ច្រើន​ដើម្បី​ជា​ជំនួយ​ជំរុញ​ឱ្យ សុដន់​កើន​ឡើង។ ការ​ធ្វើ​សុដន់​ឱ្យធំ​តាម​វិធី​ទាំង​ពីរ​ខាង​លើ​នេះមាន​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​តិច​ជាង​កា​រវះ​កាត់​សុដន់។ បើ​សុភាព​ស្ដ្រី ជ្រើស​រើស​ផលិត​ផល​ដែល​មិន​មាន​គុណ​ភាព​មក​ប្រើ​នេះ ផល​ប៉ះ​ពាល់​អាច​លេច​ឡើង​ចៀស​មិន​ផុត។

ដំ​បូ​ន្មាន​អ្នក​ប្រឹ​ក្សា

ស្ដ្រី​ទាំង​ឡាយ​ដែល​មិន​ពេញ​ចិត្ដ​សុដន់​របស់​ខ្លួន ដោយ​សារ​ប្រការ​ផ្សេងៗ គួរ​កុំមាន​ការ​ព្រួយ​បារម្ភ​ពីការ​កែច្នៃ​សុដន់​តាម បែប​បច្ចេក​ទេស​ទំនើប។ ទោះ​បីជា​យ៉ាង​ណាលោក​ស្រីអ្នក​នាង​កញ្ញា​គួរតែ​ជ្រើស​រើស​អ្នក​ជំនាញ​ដែល​មាន​ជំនាញ​ត្រឹម​ត្រូវ និង​បទ ពិ​សោធន៍​ច្បាស់​លាស់។

ការ​រៀប​រាប់​ជូន​ខាង​លើ​នេះ គ្រាន់​តែជា​ចំណេះ​ដឹង​សម្រាប់​លោក​អ្នក​ពិចារ​ណា​តែ​ប៉ុណ្ណោះ។ សូម​លោក​អ្នក​ជ្រើស​រើស យកអ្វី​ដែល​លោក​អ្នក​យល់​ថាល្អ​ត្រឹម​ត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣០ ខែកក្កដា ឆ្នាំ២០០៨

Google Analytics Alternative