អាម៉ុក​ត្រី​រ៉ស់​ទ្រង់​គក៌

  • បរិ​មាណ​មនុស្ស​ទទួល​ទាន៖ ២​នាក់

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • រយៈ​ពេល​ចម្អិន ៖ ១៥​នាទី

គ្រឿងផ្សំ

  • ខ្ទិះ​ដូង យក​តែ​ខ្ទិះ​ដើម
  • ប៊ី​ចេង
  • ត្រី​រ៉ស់​ដែល​មាន​ពង
  • គ្រឿង​បុក​ហើយ
  • ម្សៅ​ស៊ុប
  • ទឹក​ត្រី
  • ស្លឹក​កន្ទួត បេះ​យក​តែ​ត្រួយ
  • ស្លឹក​ក្រូច​សើច ហាន់​ជា​សរសៃ​តូចៗ
  • ស្ករ​ស
  • ដូង​ខ្ចី ១​ផ្លែ

វិធីធ្វើ

រូបភាពទស្សនាវដ្ដីសុខភាពយើង

1 . ជា​ដំបូង​លោក​អ្នក​ត្រូវ​យក​ត្រី​រ៉ស់​មក​ធ្វើ លាង​ទឹក​ឱ្យ​ស្អាត ហើយ​ហាន់​ជា​ចំណិត​តូច​ល្មម។ បន្ទាប់​មក​ទៀត​ទើប​ដាក់ គ្រឿង​ដែល​បាន​បុក​រួច​នោះ​មក​លាយ​ជា​មួយ​ត្រី ក្បាល​ខ្ទិះ និង​ដាក់​គ្រឿង​ផ្សំ​ដែល​​មាន​ដូច​ជាប៊ីចេង ម្សៅ​ស៊ុប​ទឹក​ត្រី និង​ស្ករ​ស ច្រ​បល់​ឱ្យ​ចូល​គ្នា​សព្វ​ទុក​មួយ​ឡែក​សិន។

2 . លោក​អ្នក​គួរ​ជ្រើស​រើស​យក​ដូងខ្ចី​ដែល​តូច​ល្មម ហើយ​ចោះ​មាត់​ផ្នែក​ខាង​លើឱ្យ​ស្អាត​(ដូច​ជា​គម្រប) ដោយ​ដាក់​ស្លឹក កន្ទួត​ទ្រាប់​ពី​ខាង​ក្រោម​ផង ទើប​យក​សាច់​ត្រីក៏​ដូចជា​គ្រឿង​ដែល​បាន​លាយ​ចូលគ្នា​នោះមក​ដាក់​ចូលក្នុង​ដូងខ្ចី​នោះ​កុំ​ភ្លេច​ដាក់​ពង​ត្រី​ពី លើ ហើយ​យក​ទៅ​ចំហុយ រយៈ​ពេល​១៥​នាទី។ ពេល​ដែល​ឆ្អិន​ហើយ សូម​លើក​ដាក់​ចាន​ដោយ​ត្រូវ​ចាក់​ខ្ទិះ​ដើម​ដាក់​ពីលើ​ប្រហែល​ជា កន្លះ​ស្លាប​ព្រា​បាយ ហើយ​ទើប​រោយ​ស្លឹក​ក្រូច​សើច​ពីលើ​ថែម​ទៀត ជាការ​ស្រេច។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៩ ខែមិថុនា ឆ្នាំ២០០៨

Google Analytics Alternative