ប្រហុក​​​ចំហុយ​​​សៀមរាប

  • បរិមាណមនុស្សទទួលទាន ២នាក់

    រូបភាពទស្សនាវដ្តីសុខភាពយើង

  • រយៈពេលចម្អិន ២០នាទី
  • រយៈពេលរៀបចំគ្រឿងផ្សំ ១០នាទី

គ្រឿងផ្សំ

  • ប្រហុកសៀមរាប ២០ក្រាម
  • សាច់ជ្រូកបីជាន់ឆៅ ៧៥ក្រាម
  • សាច់ជ្រូកសាច់សុទ្ធ ៧៥ក្រាម
  • ពងទាប្រៃ ២គ្រាប់
  • ពងមាន់ ១គ្រាប់
  • ខ្ទឹមបារាំង ១ចំហៀង
  • ខ្ទឹមក្រហម ២កំពឹស
  • ខ្ទឹមស ៣កំពឹស
  • ស្ករត្នោត ១ស្លាបព្រាកាហ្វេ
  • ខ្ទិះដូងដើម ១ស្លាបព្រាបាយ
  • អំបិល ទៅតាមតម្រូវការ
  • ម្រេច តាមតម្រូវការ
  • ម្ទេសក្រហម តាមតម្រូវការ
  • សណ្ដែកកួរ ២០ក្រាម
  • ប៉េងប៉ោះខ្ចី ៥០ក្រាម
  • ស្វាយខ្ចី ៥០ក្រាម
  • ត្រសក់ ៥០ក្រាម
  • ស្ពៃក្ដោបពណ៌ស្វាយ និងពណ៌ស៧០ក្រាម
  • ត្រប់ស្រួយ ២ផ្លែ
  • ក្រូចឆ្មារមួយចំណិត
  • ស្លឹកជីនាងវង

រូបភាពទស្សនាវដ្តីសុខភាពយើង

  • សាច់ជ្រូក​​​បីជាន់​​​លាងទឹក​​​ឱ្យស្អាត​​​ហើយ​​​យក​​​ទៅ​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • សាច់ជ្រូក​​​សាច់សុទ្ធ​​​លា​​ង​​​ទឹក​​​ឱ្យស្អាត​​​ហើយយក​​​ទៅ​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • ពងទាប្រៃ​​​គោះយក​​​ពណ៌លឿង​​​ចិញ្ច្រាំ ពណ៌ស​​​ដាក់​​​ដោយឡែក
  • ខ្ទឹមបារាំង​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • ខ្ទឹមក្រហម​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • ខ្ទឹមស​​​ចិញ្ច្រាំ​​​ឱ្យម៉ត់
  • ម្ទេសក្រហម​​​ហាន់ជា​​​សរសៃ​​​សម្រាប់​​​លម្អ
  • សណ្ដែកកួរ កាត់ប្រវែង​​​៥សង់ទីម៉ែត្រ
  • ប៉េងប៉ោះខ្ចី ហាន់ស្ដើងៗ
  • ស្វាយខ្ចី ហាន់ស្ដើងៗ
  • ត្រសក់ ចិតសម្បក​​​ហើយ​​​ហាន់​​​ស្ដើងៗ
  • ស្ពៃក្ដោប​​​ពណ៌ស្វាយ និង​​​ពណ៌ស ហាន់ជា​​​ដុំ​​​តូចល្មម

របៀបធ្វើ

​ដំបូង​សូម​យក​ប្រហុក​ចិញ្ច្រាំ​មក​លាយ​ជា​មួយ​សាច់​ជ្រូក​ ​ខ្ទឹមស​ ​ខ្ទឹម​បារាំង​​ ​ស្ករ​ត្នោត​ ​ខ្ទឹម​ក្រហម​ ​ខ្ទិះ​ដូងដើម​ ​ពងទា​​ប្រៃ​ក្រហម​ដែល​ចិញ្ច្រាំ​ហើយ​ ​យក​មក​កូរ​លាយ​បញ្ចូល​គ្នា​ជា​មួយ​អំបិល​ ​ម្រេច​ ​(​ប៉ុន្ដែ​កុំ​ប្រើ​អំបិល​ច្រើន​ពេក​ ​ព្រោះ​ពង​ទា​ប្រៃ​ ​និង​​ប្រហុក​វា​មាន​រស​ជាតិ​ប្រៃ​រួច​ទៅ​ហើយ​)​។ ​បន្ទាប់​ពី​លាយ​រួច​ហើយ​ត្រូវ​យក​ពង​ទា​ប្រៃ​ពណ៌​ស​មក​វាយ​បញ្ចូល​គ្នា​ជា​មួយ​ពង​មាន់​ឱ្យ​សព្វ​ ​ហើយ​ចាក់​ពាក់​កណ្ដាល​ចូល​ទៅ​ក្នុង​ប្រហុក​ដែល​លាយ​រួច​ ​បន្ទាប់​មក​ត្រូវ​យក​ទៅ​ចំហុយ​រយៈ​ពេល​៥​នាទី​។​ ​បន្ទាប់​មក​ទៀត​សូម​យក​ ​ពង​មាន់​ដែល​លាង​ហើយ​នៅ​សល់​យក​ទៅ​ដាក់​ស្រោច​ពី​លើ​ ​ហើយ​យក​ទៅ​ចំហុយ​ប្រហែល​១៥​នាទី​ថែម​ទៀត​ ​ឬ​ទុក​រហូត​ដល់​ឆ្អិន​។​ ​បន្ទាប់​ពី​ឆ្អិន​ហើយ​ត្រូវ​លើក​ចេញ​ពី​ឆ្នាំង​ចំ​ហុយ​ ​លម្អ​នូវ​ម្ទេស​ក្រហម​ដែល​ហាន់​ជា​សរសៃ​ពី​លើ​អម​ជាមួយ​បន្លែ​ដែល​រៀប​ដាក់​ចាន​ហើយ​ ​នោះ​ជា​ការ​ស្រេច​។​

​បញ្ជាក់ ៖ ម្ហូបនេះអាចទទួលទានបានជាមួយបាយស។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative