លង់​​​ខ្លួន​​​តាម​​​អ៊ីនធឺណែត

បច្ចុប្បន្ននេះ​​​មិនថា​​​នៅតាម​​​ទីប្រជុំជន​​​ឬក៏​នៅ​​​​តាម​បណ្ដា​​​​ខេត្ដ​​​​នោះ​​​​ទេ​ ​អ៊ីន​ធឺ​ណែត​​​​គឺ​ជា​​​​មធ្យា​បាយ​​​​សម្រាប់​​​​ទំនាក់​​​​ទំនង​​​​រវាង​​​​មនុស្ស​​​​ម្នាក់​​​​និង​​​​ម្នាក់​​​​ទៀត​។ ​ជា​ពិសេស​​​​អ៊ិន​ធឺ​ណែត​​​​បាន​​​​ផ្ដល់​​​​សារៈ​​​​ប្រយោជន៍​​​​ជា​ច្រើន​ ​នៅ​​​​ក្នុង​​​​ការ​​​​ស្វែង​រក​​​​ព័ត៌​មាន​​​​ផ្សេង​ៗ​ ​ដែល​មាន​​​​​នៅ​ជុំ​វិញ​​​​ពិភព​លោក​​​​យើង​នេះ​។ ​ដោយ​ឡែក​​​​អ៊ីន​ធឺ​ណែត​​​​ក៏​បាន​ផ្ដល់​នូវ​ផល​វិបាក​មួយ​ចំនួន​ដែរ​ ​ដូចជា​ធ្វើ​ឱ្យ​ក្មេង​គេច​សា​លា​រៀន​ ​ដើម្បី​ ​ទៅ​លេង​ហ្គេម​ឬ​ស្វែង​រក​វី​ដេ​អូ​អាស​អា​ភាស​ជា​ដើម​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង ​បាន​ជួប​សម្ភាស​ផ្ទាល់​ជាមួយ​អ្នក​នាង​ ​លី​ ​កញ្ញា​ ​ជា​ជន​រង​គ្រោះ​ដោយ​សារ​តែ​ការ​ស្វែង​មិត្ដ​ ​តាម​រយៈ​អ៊ីន​ធឺ​ណែត​​។ ​អ្នក​នាង​បាន​ចូល​ខ្លួន​មក​បក​ស្រាយ​អំពី​ការ​ឈឺ​ចាប់​ ​និង​ការ​រង​គ្រោះ​របស់​នាង​ ​ដើម្បី​ឱ្យ​យុវ​វ័យ​មួយ​ចំនួន​បាន​​ដឹង​ ​កុំ​ឱ្យ​រង​គ្រោះ​ដូច​ជា​រូប​នាង​។

កាលពីឆ្នាំ​២០០៦​កញ្ញា​គឺ​ជា​និស្សិត​ឆ្នាំ​ទី​១​នៅ​សាកល​វិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង​។ ​កញ្ញា​គឺ​ជា​នារី​ម្នាក់​ដែល​ចូល​ចិត្ដ​ទាក់​ទង​ ​និង​រាប់​អាន​​មិត្ដ​ភក្ដិ​តាម​រយៈ​អ៊ីន​ធឺ​ណែត​។ ​ការ​លេង​អ៊ីន​ធឺ​ណែត​ធ្វើ​ឱ្យ​កញ្ញា​សប្បាយ​ចិត្ដ​ ​និង​អាច​រាប់​អាន​ជា​មួយ​មនុស្ស​ជា​ច្រើន​នាក់​ ​ ​ក្នុង​នោះ​ក៏​មាន​អាណិក​ជន​ខ្មែរ​ផង​ដែរ​។​ ​អាណិក​ជន​ម្នាក់​នោះ​មាន​ឈ្មោះ​ថា​ ភីត​ធឺ​ ​រស់​នៅ​ទីក្រុ​ង​ញូវ​យ៉ក​ ​ហើយ​មាន​អាយុ​៣២​ឆ្នាំ​។​ ​

​ជា​រៀង​រាល់​ល្ងាច​កញ្ញា​តែង​តែ​ទៅ​លេង​អ៊ីន​ធឺ​ណែត​ជា​មួយ​ភីត​ធឺ​ ​ដោយ​មាន​ពាក្យ​ពេចន៍​ជា​ច្រើន​ ​សុទ្ធ​តែ​បង្កប់​នូវ​អត្ថ​ន័យ​ ​ស្នេហា​ដ៏​ផ្អែម​ល្ហែម​។ ​កញ្ញា​បាន​ដាក់​ចិត្ដ​ស្រឡាញ់​ភីត​ធឺ​យ៉ាង​ខ្លាំង​ ​ហើយ​ភីត​ធឺ​ក៏​បាន​និយាយ​ថា​ស្រឡាញ់​កញ្ញា​ ​និង​ចង់​រៀប​ការ​ជា​​មួយ​កញ្ញា​ថែម​ទៀត​ផង​។ ​កញ្ញា​ ​និង​ភីត​ធឺ​ទាក់​ទង​គ្នា​បាន​១ឆ្នាំ​ ​ភីត​ធឺ​ក៏​បាន​មក​ស្រុក​ខ្មែរ​ដើម្បី​មក​ជួប​ជាមួយ​កញ្ញា​។ ​កញ្ញា​បាន​នាំ​ ​ភីត​ធឺ​ដើរ​កម្សាន្ដ​នៅ​តាម​តំបន់​ទេស​ចរណ៍​មួយ​ចំនួ​ន​ ​ដូចជា​ខេត្ដ​សៀម​រាប​ ​ក្រុង​សីហនុ​ ​និង​ក្រុង​កែប​ជា​ដើម​។ ​ការ​ដើរ​កម្សាន្ដ​នេះ​ ​វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​ឱ្យ​ភីត​ធឺ​លួង​លោម​កញ្ញា​ដើម្បី​យក​ខ្លួន​ប្រាណ​។ ​ដោយ​សារ​តែ​កញ្ញា​ស្រឡាញ់​ភីត​ធឺ​ ​កញ្ញា​ក៏​បាន​ព្រម​ ​ប្រគល់​ភាព​បរិសុទ្ធ​ឱ្យ​ទៅ​ភីត​ធឺ​ទាំង​មិន​បាន​គិត​គូរ​វែង​ឆ្ងាយ​។ ​១ខែ​ក្រោយ​មក​ភីត​ធឺ​ក៏​បាន​ត្រឡប់​ទៅ​បរទេស​វិញ​ ​ដោយ​សន្យា​ថា​នឹង​ ​ធានា​កញ្ញា​ឱ្យ​ទៅ​នៅ​ជា​មួយ​ខ្លួន​នៅ​ឯ​បរ​ទេស​។ ភីត​ធឺ​ទៅ​បាន​មួយ​ខែ​កញ្ញា​ក៏​មាន​កូន​ ​ធ្វើ​ឱ្យ​ឪពុក​ម្ដាយ​កញ្ញា​ខ្មាស​គេ​ជា​ខ្លាំង។ ​ម្ដាយ​ ​កញ្ញា​បាន​ឱ្យ​កញ្ញា​យក​កូន​ចេញ​ ​តែ​កញ្ញា​មិន​ព្រម​នោះ​ទេ​។ ​ម្ដាយ​របស់​កញ្ញា​ក៏​បាន​ឱ្យ​កញ្ញា​ព្យា​យាម​ទាក់​ទង​ជាមួយ​ភីត​ធឺ​ ​ដើម្បី​ឱ្យ​ ​ភីត​ធឺ​ចូល​ដណ្ដឹង​ទៅ​តាម​ផ្លូវ​ច្បាប់​។ ​កញ្ញា​ក៏​បាន​ទាក់​ទង​ទៅ​ភីត​ធឺ​ ​ហើយ​បាន​ប្រាប់​ថា​នាង​មាន​កូន​ ​នៅ​ពេល​នោះ​ភីត​ធឺ​បាន​ឱ្យ​នាង​យក​​កូន​ចេញ​ ​តែ​កញ្ញា​មិន​ព្រម​នោះ​ទេ​ ​ភីត​ធឺ​ក៏​បាន​ស្រប​តាម​កញ្ញា​ ​​​​​​​​​​​​​​​​​និង​តែង​តែ​ផ្ញើ​ថវិកា​មក​ឱ្យ​កញ្ញា​រហូត​ដល់​កញ្ញា​សម្រាល​បុត្រ​បាន​ ​ប្រ​ហែល​ជា​៦​ខែ​ ​ភីត​ធឺ​ក៏​បាន​មក​ស្រុក​ខ្មែរ​ម្ដង​ទៀត​។ ​គួរ​រម្លឹក​ផង​ដែរ​ថា ​នៅ​ពេល​ដែល​កញ្ញា​ពពោះ​ ​កញ្ញា​បាន​បោះ​បង់​ការ​សិក្សា​​ចោល​។ ​មក​ស្រុក​ខ្មែរ​លើក​នេះ​ ​ភីត​ធឺ​បាន​មក​ជួប​កញ្ញា​បាន​តែ​ពីរ​ថ្ងៃ​ប៉ុណ្ណោះ​ ​ដោយ​គេ​ប្រាប់​កញ្ញា​ថា​គេ​រវល់​ការ​ងារ​។ ​នៅ​ថ្ងៃ​ដែល​ ​ភីត​ធឺ​ត្រឡប់​ទៅ​វិញ​ ​ភីត​ធឺ​បាន​ឱ្យ​ប្រាក់​កញ្ញា​ចំនួន​៥០០​ដុល្លារ​ហើយ​ក៏​ឡើង​យន្ដ​ហោះ​ចេញ​ទៅ​។ ​រំលង​បាន​ជា​មួយ​ខែ​ ​កញ្ញា​ក៏​បាន​ ​ទូរស័ព្ទ​ទៅ​ភីត​ធឺ​ ​តែ​ភីត​ធឺ​មិន​លើក​ទូរ​ស័ព្ទ​នោះ​ទេ​។ ​តាំង​ពី​ទៅ​អា​មេរិក​វិញ​ភីត​ធឺ​មិន​ដែល​ទូរ​ស័ព្ទ​មក​សួរ​សុខ​ទុក្ខ​នាង​នោះ​ទេ​ ​ហើយ​ ​នៅ​ពេល​ដែល​នាង​ទូរស័ព្ទ​ទៅ​ភីត​ធឺ​ក៏​មិន​លើក​នោះ​ដែរ​។ ​មាន​ថ្ងៃ​មួយ​កញ្ញា​ក៏​បាន​សម្រេច​ចិត្ដ​ទូរ​ស័ព្ទ​ទៅ​ភីត​ធឺម្ដង​ទៀត​ ​តែ​នៅ​ពេល​ ​ដែល​ទូរ​ស័ព្ទ​ទៅ​ស្រាប់​តែមាន​មនុស្ស​ស្រី​ជា​អ្ន​ក​លើក​។ ​កញ្ញា​ ​និង​ស្ដ្រី​បាន​និយាយ​ជាមួយ​គ្នា​មួយ​​​​​​​​​​​​​​​​​​​សន្ទុះ​ទើប​ដឹង​ថា​ជា​ភរិយា​ពេញ​ច្បាប់​ ​របស់​ភីត​ធឺ​ ​ដែល​ទើប​តែ​រៀប​ការ​ជាមួយ​គ្នា​​បាន​​មួយ​​ខែ​​កន្លះ​​ ​​ហើយ​​នាង​​ទើប​​តែ​​ទៅ​​រស់​​នៅ​ប្រ​ទេស​​អា​មេ​រិក​បាន​កន្លះ​ខែ​នោះ​ទេ​។ ​កញ្ញា​បាន​ដឹង​រឿង​នេះ​វា​ធ្វើ​ឱ្យ​នាង​ខក​ចិត្ដ​យ៉ាង​ខ្លាំង​ ​នាង​បាន​សុំ​ស្ដ្រី​ម្នាក់​នោះ​ជួប​ជា​មួយ​ភីត​ធឺ​ ​តែ​ភីត​ធឺ​មិន​នៅ​នោះ​ទេ។​ ​កញ្ញា​តែង​តែ​ ​ព្យាយាម​ទូរស័ព្ទ​ទៅភី​ត​ធឺ​ ​តែ​មិន​បាន​សម្រេច​នោះ​ទេ​។​ ​កញ្ញា​ក៏​បាន​ផ្ដាច់​ទំនាក់​ទំនង​ជាមួយ​ភីត​ធឺ​តាំង​ពី​ពេល​នោះ​មក​រហូត​មក​ដល់​​សព្វ​ថ្ងៃនេះ​។ ​កញ្ញា​មាន​ការ​អាណិត​ចំពោះកូ​ន​បំ​ផុត​ ​ព្រោះ​គ្មាន​ឪពុក​ហៅ​ដូច​ជា​កូន​គេ​គ្រប់ៗ​គ្នា​។​ ​កញ្ញា​សូម​ផ្ដាំ​ទៅ​យុវ​ជន​យុវ​នារី​ ​ទាំង​អស់​ដែល​មាន​ទំនាក់​ទំនង​ស្នេហាទាំ​ង​មិន​ដែល​ដឹង​ពី​ប្រវត្ដិ​គេ​ច្បាស់​ ​ដោយ​គ្រាន់​តែស្គា​ល់​គ្នា​តាម​អ៊ីន​ធឺណែ​ត​នោះ​ ​សូម​កុំ​ដាច់​ចិត្ដ​ ​ស្រឡាញ់​គេ​ខ្លាំង​ពេក​ ​ហើយ​ក៏​មិន​ត្រូវ​ទុក​ចិត្ដ​គេខ្លាំ​ង​ពេក​ដែរ​។ ​

ដំបូន្មានអ្នកជំនាញ

រូបភាពទស្សនាវដ្តីសុខភាពយើង

កញ្ញា ម៉ៅ ពុទ្ធារ័ត្ន ​អ្នក​សម្រប​សម្រួល​នៃ​អង្គការ​ក្រុម​ប្រឹក្សា​យុវ​ជន​បាន​មាន​ប្រសាសន៍​ប្រាប់​ទស្សនាវដ្ដី​ ​សុខ​ភាព​យើង​ ​ថា ​ជា​ការ​ពិត​ណាស់​ការ​ប្រើ​ប្រាស់​អ៊ីន​ធឺណែត​វា​ប្រៀប​ដូច​ជា​ឱសថ​ដែរ​ ​ព្រោះ​ថា​បើ​ប្រើ​ប្រាស់​ខុស​វា​នឹង​ផ្ដល់​មក​វិញ​នូវ​ផល​លំបាក​ ​តែបើ​ ​ប្រើ​ប្រាស់​ត្រូវ​វា​ក៏​បាន​ផ្ដល់​នូវ​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ដល់​អ្នក​ប្រើ​ប្រាស់​វិញ​។ ​បើ​តាម​ការ​សង្កេត​ឃើញ​នៅ​បច្ចុប្បន្ន​នេះ​ ​អ៊ីន​ធឺ​ណែត​ ​វា​ជា​មធ្យោយ​បាយ​ដ៏​ល្អ​បំ​ផុត​នៅ​ក្នុង​ការ​ប្រើ​ប្រាស់​ ​ដូច​ជា​ស្វែង​រក​ឯក​សារ​ ​ព័ត៌​មាន​ ​ទំនាក់​ទំនង​ការ​ងារ​ ​ទំនាក់​ទំនង​មិត្ដ​ភក្ដិ​ ​ដែល​មាន​នៅ​ជុំ​វិញ​ពិភព​លោក​យើង​នេះ​។ ​ប៉ុន្ដែ​បើ​សិន​ជា​ដូច​ករណី​ខាង​លើ​នេះ​វិញ​វា​មិន​មែន​ជា​ការ​ល្អ​នោះ​ទេ​ ​វា​បាន​ផ្ដល់​មក​វិញ​នូវ​​ផល​វិបាក​ ​នេះ​ជា​មេ​រៀន​មួយ​សម្រាប់​សុ​ភាព​នារី​គ្រប់​រូប​គួរ​តែ​ពិចារ​ណា។​ ​មិន​ត្រឹម​តែប៉ុ​​ណ្ណោះ​ ​មាន​ស្ដ្រី​ម្នាក់​ក៏​បាន​បាត់​បង់​ជីវិត​ដោយ​ ​ការ​ចាប់​រំលោភ​រួច​សម្លាប់​ចោល​ ​ហើយ​អ្នក​ដែល​រំលោភ​រួច​សម្លាប់​នោះ​គឺ​ជា​បុរស​ដែល​មាន​ទំនាក់​ទំនង​ជា​មួយ​នាង​តាម​អ៊ីន​ធឺណែត​។ ​ដូចនេះ​ហើយ​សម្រាប់​មិត្ដ​យុវ​វ័យ​គ្រប់​រូប​ត្រូវ​ប្រើ​ប្រាស់​អ៊ីន​ធឺណែត​ឱ្យ​ជា​ប្រយោជន៍​សម្រាប់​សង្គ​ម​ ​និង​សម្រាប់​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន​ ​ហើយ​មិន​ត្រូវ​បណ្ដោយ​ឱ្យ​ខ្លួន​វង្វេង​ជា​មួយ​អ៊ីន​ធឺ​ណែត​ដោយ​ភ្លេច​ការ​សិក្សា​នោះ​ដែរ​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative