ផ្លូវភេទ ៖ បុរស និង​​​ស្ដ្រីខុសគ្នា១០យ៉ាង​​​(តចប់)

លោក​អ្នកបា​នជ្រា​ប​រួច​មកហើ​យប្រ​ការ៥​ចំ​ណុច​ខុស​គ្នានៃ​រឿង​ផ្លូវភេ​ទរ​បស់បុ​រស​ និងស្ដ្រី​នៅលើ​ទំព័រ​ទ​ស្សនា​វ​ដ្ដី ​សុខ​ភាព​យើង​ លេខ​មុន​នេះ។​ ក្រៅពី​ភាព​ខុស​គ្នានៃ​កាមា​រម្មណ៍​ ​ចំណ​ង់ចំណូល​ចិត្ដ​ ភាព​សុខ​ស្រួលដ​ល់កំ​ពូល​ អំ​ណត់ផ្លូ​វភេ​ទ ​និងស​ភាព​ ស្រើ​ប​ស្រាល​បុរស​ និង​ស្ដ្រី នៅ​មានស​ភាព​ខុសគ្នា​ផ្សេង​ទៀត​ដូច​ត​ទៅ​នេះ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ការ​បបោស​អង្អែល​ គឺ​ជាកា​រស្ទា​បអ​ង្អែល​ ​ថើប ​ជញ្ជក់​ ឬ​លិទ្ធ​ មុន​ពេល​មានកា​រស៊​កប​ញ្ចូលលិ​ង្គទៅ​ក្នុង​ទ្វារ​មាស​។ ​កា​​រ ប្រ​ព្រឹត្ដ​មុន​ពេល​រួមភេទ​នេះ ​គឺបា​នផ្ដ​ល់ឱ្យ​ដៃគូ​រួម​ភេទ​នូវ​កា​រយក​ចិត្ដ​ទុក​ដាក់​ទៅលើ​តម្រេក​តណ្ហាស្រើ​បស្រា​លរៀ​ងៗ​ខ្លួន​។ ​ប៉ុ​ន្ដែតើ​ ពួ​ក​គាត់​មានកើ​ត​មាន​ស្រើបស្រា​លដំ​ណាល​គ្នាឬ​ក៏អ​ត់?​

-​ ​ចំពោះ​ស្ដ្រី ​​: ការ​បបោស​អង្អែល​ត្រូវ​មាន​រយៈពេ​លយូ​រ។​ ជា​អាទិ​ស្ដ្រីចូល​ចិត្ដ​ឱ្យ​បុរស​ជាដៃ​គូរ​បស់​ខ្លួន​ចំណាយ​ពេល​វេលា​ ​របស់​ខ្លួន។​ ស្ដ្រីច​ង់ចំ​ណាយ​ពេល​ដាស់​សម្រើប​ស្រើប​ស្រាល​ឱ្យមា​នជា​អតិ​បរិ​មា ​ដើម្បីឱ្យ​ការ​ស្រើប​ស្រាល​រ​បស់​ខ្លួន​ចេញ​មក​ ​ឬឈា​ន ​ដល់​កម្រិត​កំពូល​បំផុ​ត។​

ចំពោះបុរ : ផ្ទុយ​ពីស្ដ្រី​ បុរ​​សចង់​ធ្វើកា​របបោស​អង្អែល​មួយ​ដែល​មាន​រយៈ​ពេលខ្លី​។​ ការ​ស្រើប​ស្រាល​ផ្លូវ​ភេទ​រប​ស់​ បុរ​ស​ជំរុ​ញគា​ត់​ឱ្យទៅ​យ៉ាង​លឿន​ជាស្វ័​យ​ប្រវត្ដិ​។​ ជា​រួម​ការ​ស្រើប​ស្រាល​ងាយ​កើត​មាន​ទៅលើ​បុរ​ស គា​ត់មិ​នបាន​ចំណា​យពេ​លវេ​លា ​ដូច​ស្ដ្រី​នោះ​ទេ។ ​បុរសគិ​តដ​ល់រឿង​ផ្លូវ​ភេទ​គឺកា​រមា​នអា​រម្មណ៍​ភ្លាមតែ​ម្ដង​ ​ហើយ​ពេញ​ចិត្ដ​ពេញ​ថ្លើម​ភ្លាម​ៗ។

៧ . សុខស្រួលដល់កំពូល ៖ បុរសឆាប់ឈានដល់ជាងស្ដ្រី

​នេះ​គឺ​ជាលក្ខ​ណៈខុ​សគ្នា​យ៉ាង​ខ្លាំងរ​វាង​បុរ​ស​ និង​ស្ដ្រីទៅ​លើ​រឿងផ្លូ​វភេ​ទ ​ដោយ​បុរ​សទ​ទួល​សេ​ចក្ដីសុ​ខដ​ល់កំ​ពូល​លឿន​ ​និ​ង ផា​សុកភា​ពជា​ស្វ័យ​ប្រវ​ត្ដិ​។

​- ចំពោះស្ដ្រី : សេច​ក្ដីសុ​ខស្រួ​លដ​ល់​កំពូ​លរបស់​ស្ដ្រីមិ​នមា​នស​ភាព​ស្វ័យ​ប្រវ​ត្ដិដូ​ចបុ​រស​នោះ​ទេ ​ពួក​គាត់​អាច​ត្រូវ​ការ​រយៈ​ ​ពេល​ថើប​ បបោ​សអ​ង្អែល​ ​និង​ការ​ដាស់​សម្រើ​បមុន​ពេល​ស៊ក​លិង្គ​ដល់​ទៅ២​០-​៣០​នាទី​ឯ​ណោះ។​ ស្ដ្រី​​ដើ​​រតា​មច​ង្វាក់មួ​យយឺ​តៗ​ ​និង​សន្សឹមៗ​ជាង​បុរសយ៉ា​ងខ្លាំ​ង ​ជាម​ធ្យម​ស្ដ្រីអាចចំ​ណា​យពេ​លច្រើ​នជា​បុរស​ ឬ​យឺត​ជាង​បុរ​សដ​ល់ទៅ​១​០​ដង​ឯណោះ។​

ចំពោះបុរ : សេច​ក្ដីសុខ​ស្រួ​លដ​ល់កំ​ពូល​គឺជា​រ៉េផ្លិ​ចមួ​យដែ​លអា​ចកើ​តមា​នឡើ​​ង​តែរ​យៈពេ​ល​ប៉ុន្មា​នវិ​នាទី​នៃកា​រដា​ស់​ សម្រើ​បតែ​ប៉ុណ្ណោះ​។ ​រឿង​នេះកើ​តមា​នឡើ​ងទោះបី​ជាបុ​រស​មិន​ចង់ឱ្យ​កើ​តមា​នក៏​ដោយ​ តែ​មិន​អាច​ទប់​បាន​នោះទេ​។​

៨ . ការស្ទាបអង្អែល ៖ ស្ដ្រីចូលចិត្ដ តែបុរសគិតថាអត់ប្រយោជន៍

​នេះមិ​នមែ​នជា​ឆន្ទៈ​នោះទេ។​ បុរស​មិន​ត្រូវ​ការ​ស្ទាបអ​ង្អែល​ដើ​ម្បីប​ង្កើន​ចំណ​ង់រ​បស់​ខ្លួន​នៅពេ​លមា​នកា​ររួ​ម​ភេទ​នោះទេ​។​

ចំពោះស្ដ្រី ​​: ការ​ស្ទាប​អង្អែល​មាន​សារៈ​សំខា​ន់ខ្លាំ​ងណា​ស់។​ វា​អាច​ជួយ​បង្កើ​នចំ​ណ​ង់ច​ង់រួ​មភេ​ទ ​ធ្វើឱ្យ​មាន​សំ​ណើ​មនៅ​ លើ​ទ្វា​រមា​ស ​និង​រំញោ​ចស្រើ​បស្រា​ល​ទៅលើ​តំប​ន់ស​ម្រើប​នានា​នៅលើ​រាង​កាយ​។​ ម្យ៉ា​ងទៀ​តក​ត្ដាវ​ប្បធ​ម៌(​សម្ភ​ព)​ នាំឱ្យ​ស្ដ្រីទ​ទួ​ល នូវ​ការ​​ស្ទាបអង្អែ​ល។

​- ចំពោះបុរ : ការ​ស្ទាបអ​ង្អែល​ស្ទើរ​តែគ្មា​នប្រ​យោជ​ន៍ទា​ល់តែ​សោះស​ម្រាប់​បុ​រស​។ បុរ​សមិ​នមែ​នជា​អ្នក​ចូ​ល​ចិត្ដ​ ប្រ​ព្រឹត្ដកា​រស្ទា​បអ​ង្អែល​នោះទេ​។​ សម្រាប់​គាត់​ជីវ​ភាព​ផ្លូវ​ភេទ​ត្រូវ​បាន​កាត់​បន្ថ​យមក​ត្រឹម​លទ្ធ​ផល​ស៊ក​បញ្ចូល​លិង្គ​-ការ​បាញ់​ចេញ​ ទឹក​កាម​។​​​

៩ . តំបន់សម្រើប ៖ បុរសមានបរិមាណតិចជាង

​នេះមិ​នមែ​នជា​រឿងនិ​ទាន​ ឬជា​រឿង​ប្រឌិ​តនោះ​ទេ ​ដែល​បាន​លើក​ឡើង​ថា ​បុរសមិ​នសូ​វ​មាន​តំប​ន់ស​ម្រើប​នោះ។​

​- ​ចំពោះ​ស្ដ្រី ​: តំប​ន់សម្រើ​ប​ទាំ​ង​នេះ​បាន​រាយ​ប៉ាយ​នៅពេ​លខ្លួ​នចាប់​ពី​ក្បាល​រហូ​តដ​ល់ចុ​ងជើង​។ ​តំ​បន់​សម្រើ​ប​មិន​ត្រឹម​ ស្ថិត​នៅ​តែត្រ​ង់សុ​ដន់​ កំ​ប៉េះគូ​ទ ​និងតំប​ន់កេ​រ្ដិ៍ខ្មា​សនោះ​ទេ ​តែ​តំ​បន់​កញ្ជឹ​ង​ក ​ស្មា ​និង​ចង្កេះ​ ក៏អា​ច​ជាតំ​បន់​សម្រើ​បដែ​ល​ជាប្រ​ភព​នៃ​ ការ​ស្រើប​ស្រាល​យ៉ាង​ខ្លាំង​ផងដែ​រ​។

-​ ចំពោះ​បុរ​ស : តំ​បន់ស​ម្រើបរ​បស់បុ​រសមានតែ​នៅតំ​បន់​កេរ្ដិ៍​ខ្មាស​(ថ្ងាស​ក្រោម​ ប្លោក​ពង​ កំប៉េះគូទ និងតួលិ​ង្គ“​ អ​ង្គជា​តិ”​)​។ ទោះ​​បីជា​បែប​នេះក្ដី​ ក៏​​បុរស​មានបរិ​មាណ​ចុ​ងប្រ​សាទស​ម្រើប​នៅលើ​ស្បែក​ស្មើគ្នា​នឹង​ស្ដ្រីជា​ដៃ​គូដែ​រ ហើយ​គាត់មា​ន ​សេចក្ដីស្រើ​ប​ស្រាល​ផ្លូវ​ភេទ​មិនចាញ់​ស្ដ្រីជា​ដៃគូ​នោះទេ​ បើ​សិ​នជា​គាត់​ដាស់​តំបន់ស​ម្រើប​ផ្សេង​ទៀត​នៃរា​ងកា​យ​។​

១​០ . ការរួមភេទ ៖ ស្ដ្រីចង់បានការស្រឡាញ់ បុរសចង់សិច

​មិ​នមែ​នជា​បុរា​ណភា​សិត​នោះទេ​ ដែ​ល​បុ​រស​តែ​ងតែ​យ​កចិ​ត្ដ​ទុក​ដាក់​ទៅលើ​រឿង​ភេទ​ឬរឿ​ងលើ​គ្រែ​នោះ ​គឺបុ​រស​យក​រឿ​ង ​ភេ​ទ​ជាច​ម្បង​។​

– ​ចំពោះ​ស្ដ្រី :​ មនោស​ញ្ចេ​តនា​គឺជា​គន្លឹះ​នៃរឿ​ងផ្លូ​វភេ​ទ។​ ជា​កា​រពិ​ត​ស្ដ្រីដែ​ល​ពេ​ញ​ចិ​ត្ដពេ​ញ​ថ្លើ​មត្រូ​វ​កា​រកា​រដា​ស់ ​អារ​ម្មណ៍​ ​ដើ​ម្បី​ចំណ​ង់កា​ម​គុណ​ ជាពិ​សេស​កា​រទាក់ទង​ផ្លូវ​ភេទ​ជាមួ​យដៃ​គូ។​ ​

-​ ចំ​ពោះ​បុរ​ស : សក​ម្មភាពផ្លូ​វភេទ​គឺ​ជាគន្លឹះ​នៃ​មនោ​សញ្ចេ​តនា​​។ ​ដើ​ម្បីអា​ចបើក​ចំហ​បេះដូ​ងរប​ស់បុ​រស​ចំពោះ​រឿង​ ​ស្នេហា​ទៅ​ដ​ល់​ស្ដ្រី​ជាដៃ​គូ ​បុរស​ត្រូ​វទ​ទួល​កា​រ​ដា​ស់​សម្រើ​ប​ផ្លូវ​ភេ​ទប​ន្ថែម​ដោយ​ផ្ទាល់​ ​និ​ងច​ម្បង​។​ ពោល​សម្រាប់​បុរស​ កា​ររួ​មភេ​ទ ​ទើប​អាច​បំពេញបំ​ណង​របស់​ខ្លួនបា​នទៅ​លើ​អារ​ម្ម​ណ៍។

បណ្ដាំផ្ញើ ៖ ​បុរស​និង​ស្ដ្រីមិ​នត្រឹម​តែមា​នរឿ​ងខុស​គ្នា​១០យ៉ា​ង​ក្នុង​ក​រណី​ផ្លូវ​ភេទ​នោះទេ ​ប៉ុន្ដែ​នៅមា​នរឿ​ងរ៉ា​វខុស​គ្នាផ្សេ​ងទៀ​ត។​ នៅ​លេខ​ក្រោយៗ​​ទៀតទស្សនា​វដ្ដី​ សុខភាពយើង នឹ​ងបន្ដ​លើកយ​កក​រណី​ដូ​ច​គ្នា ​និង​ខុស​គ្នាផ្សេ​ង​ទៀ​តរ​វាង​ស្ដ្រី ​និ​ងបុ​រ​​​ស​មក​ ជ​ម្រាប​ជូន​បង​ប្អូន​ជន​រួម​ជាតិគ្រា​ន់ជា​ការ​យល់ដឹ​ង​ ដើ​ម្បីជីវិ​ត​រស់​នៅជា​ល​ក្ខណៈ​គូ​ស្រក​រ​ ប្រក​បទៅ​ដោយ​សុភ​ម​ង្គល​ សុ​ខ​ដុម​រម​នា​ និង​យូរ​អង្វែង​បាន១០០ឆ្នាំ​។ ​សូម​លោក​អ្នក​អា​នមា​ន​សំណាង​ល្អគ្រ​ប់ៗ​គ្នា ​និង​គ្រប់​ក្រុ​មគ្រួ​សា​រ។​

​អត្ថប​ទដោ​យ ​: វេជ្ជ​បណ្ឌិ​ត ​លីចេ​ងហ៊ុ​យ

មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិលស៊ីស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative