វិធី​សាស្ដ្រ​គន្លឹះ​៥យ៉ាង​ជួយដោះ​ស្រាយ​បញ្ហា

លោកអ្នក​រមែង​តែងតែ​ជួបនូវ​រឿងរ៉ាវ​ជាច្រើន​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ។ ដោយសារ​តែសម្ពាធ​ការងារ និង​គ្រួសារ​បានធ្វើ​ឱ្យ លោកអ្នក​មួយចំនួន​ស្មុគ​ស្មាញ ពិបាក​គិត ឬដោះ​ស្រាយ​នូវរាល់​បញ្ហា​ដែលកំពុង​ប្រឈម​មុខ។ នៅពេល​ខ្លះបញ្ហា​ជាច្រើន​ផ្ទួនៗ​គ្នា ធ្វើឱ្យ លោកអ្នក​មួយ​ចំនួន​បានគេច​វេសពី​រឿងទាំង​នោះ ដោយ​ប្រើវិធី​រត់គេច​ឱ្យឆ្ងាយ​ពីទី​តាំងដែល​ធ្លាប់រស់​នៅ​ឬរហូត​ដល់អ្នក​ខ្លះទៀត គិតខ្លី​ទៅសម្លាប់​ខ្លួនក៏​មាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

នៅក្នុង​ទំព័រនេះ ទស្ស​នាវដ្ដី សុខភាពយើង នឹងលើក​យកគន្លឹះ​មួយចំនួន​ដើម្បី​ជាទុន​សម្រាប់​ដោះ​ស្រាយរាល់​បញ្ហា​ដែល លោកអ្នក​តែងតែ​ជួបជា​ប្រចាំ។  

គ្មានរូប​មន្ដមួយ​ណាដែល​ល្អបំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​នោះទេ។ ប៉ុន្ដែ​លោកអ្នក​អាចដោះ​ស្រាយ​បញ្ហា​ដោយការ​ស្វែង រកនូវ​វិធី​ណាមួយ​ដែលអាច​ប្រើការ​បាន​ដើម្បី​យកមក​ប្រតិ​បត្ដិតាម។ គន្លឹះ​នៃភាព​ជោគជ័យ​គឺតម្រូវ​ឱ្យ​លោកអ្នក​ប្រើប្រាស់​វាឱ្យបាន ញឹកញាប់​ដើម្បី​ឈានទៅ​ជាផ្នែក​មួយនៃ​ការ​ពង្រឹង​គំនិត​ត្រៀមទប់​ទល់រាល់​បញ្ហា​ដែលនឹង​កើតឡើង​នាពេល​អនាគត។ ការដោះ ស្រាយ​បញ្ហា​មិនមែន​កើតឡើង​ដោយភាព​ឆ្លាតវៃ​ទេ​ក៏ប៉ុន្ដែ​វាអាច​កើតឡើង​ដោយសារ​ការគិត​ដោយត្រង់​ៗនៅ​ចំពេល​ដែលមាន​រឿង រ៉ាវផ្ទុះ​ឡើង។ មាន​វិធី​សាស្ដ្រ​៥យ៉ាង ដើម្បី​ជាកូន​សោចាក់​ស្រាយនូវ​រាល់​បញ្ហា​ដែលកើត​មានឡើង​ចំពោះ​លោកអ្នក។

1. ការយល់​ដឹងអំពី​បញ្ហា

ដើម្បី​ដោះ​ស្រាយ​បញ្ហា​ដែលកើត​មានឡើង​នៅចំពោះ​មុខ ជាដំបូង​គួរតែ​វាយ​តម្លៃឱ្យ​បានច្បាស់​ថា​តើរឿង​រ៉ាវដែល​កើត ឡើងនោះ វាជា​ប្រភេទ​រឿងរ៉ាវ​ដែលត្រូវ​ដោះស្រាយ​ជាបន្ទាន់ ឬអាច​ទុកបាន​មួយរយៈ​ពេលសិន។ លក្ខណៈ​នៃការ​ដោះស្រាយ​មាន ភាពខុស​គ្នា ក៏ប៉ុន្ដែ​បើលោក​អ្នកអាច​ជ្រើសរើស​ទាំងពីរ​របៀប​យកមក​អនុវត្ដ​ព្រមៗ​គ្នាបាន គឺរឹតតែ​ប្រសើរ។ ព្រោះវា​អាចប្រាក​ដបាន ថារឿង​ទាំងនោះ​នឹងមិន​អាចកើត​ឡើងម្ដង​ទៀត​ឡើយ។ លោកអ្នក​គួរតែ​រកមូល​ហេតុនៃ​បញ្ហាឱ្យ​ឃើញជា​មុនសិន បន្ទាប់មក​ដោះ ស្រាយនូវ​មូលហេតុ​ទាំងនោះ ដោយគិត​ឬរៀបចំ​អ្វីទាំង​អស់ឱ្យ​មានភាព​ងាយ​ស្រួល។ មិនត្រូវ​រកព័ត៌មាន​ជុំវិញ​រឿងរ៉ាវ​ច្រើនហួស ហេតុ​ពេកទេ ព្រោះវា​ធ្វើឱ្យ​កាន់តែ​ពិបាក​ដោះស្រាយ​ទៅវិញ។ រាល់បញ្ហា​ដែលត្រូវ​ដោះស្រាយ គួរតែ​ជ្រើសរើស​វិធីណា​ឱ្យចេញ​ឆ្ងាយ ពីខ្លួន​របស់​លោកអ្នក​ទើបជា​ការប្រសើរ។

2. ការ​ប្រមូល​ព័ត៌មាន

វាមាន​ការលំបាក​បន្ដិច ក្នុងការ​ប្រមូល​ព័ត៌មាន​នៃដើម​ចមបញ្ហា។ លោកអ្នក​អាចស្វែង​រកនូវ​ព័ត៌មាន​បានយ៉ាង​លម្អិត​ដោយការ​ចាប់ផ្ដើម​សួរនាំ ដូចជា​ទីកន្លែង ពេល​វេលា មូល​ហេតុ ឬរឿង​កើតឡើង​យ៉ាងដូច​ម្ដេចតាម​រយៈការ​ស្ទាបស្ទង់​ពីអ្នក​ដែលនៅ ជុំវិញ​ជាដើម។ ទោះបី​ព័ត៌មាន​ដែល​លោកអ្នក​ទទួល​បានច្រើន​តែមិន​មែនមាន​ន័យថា​អ្នក​ទទួល​បានការ​ពិតច្រើន​នោះទេ។ អ្នក​ត្រូវតែ វិភាគ​អត្ថន័យ​របស់វា​ហើយ​ជ្រើសរើស​នូវព័ត៌​មានណា​ដែលអ្នក​គិតថា​មាន​ទំនាក់​ទំនង​ជាមួយ​បញ្ហា​ដែលអ្នក​កំពុង​ជួប​ប្រទេះ។ បន្ទាប់ មក​លោកអ្នក​ក៏អាច​ស្វែងរក​ព័ត៌មាន​ជាប្រភេទ​សំណុំ​ឯកសារ​ផ្សេងៗ​ទៀតបាន​ជាអាទិ​ប្រសិន​បើបញ្ហា​ដែលជួប​ប្រទះជា​ប្រភេទ ការងារ​រកស៊ី ឬក្រុម​ហ៊ុន។

3. ការ​ឈានទៅ​ដល់ឫស​គល់នៃ​បញ្ហា

លោកអ្នក​ត្រូវចង​ចាំថា បញ្ហាគឺ​ជាចន្លោះ​រវាង​អ្វីមួយ​នៅពេល​បច្ចុប្បន្ន និងអ្វី​ក្នុងពេល​អនាគត​ហើយការ​ដោះស្រាយ​បញ្ហា គឺជា​វិធី​ដើម្បី​បិទបាំង​នូវចន្លោះ​នោះ។ លោកអ្នក​ត្រូវយល់​អំពី​ផ្នែក​ទាំងសង​ខាងនៃ​ចន្លោះនេះ​ដើម្បី​ធ្វើការ​វិវឌ្ឍ​ទៅមុខ​បន្ដិចម្ដងៗ ក្នុង ការ​បង្អាក់​ដំណើរ​ការ ហើយ​រកវិធី​ដើម្បី​ធ្វើស្ពាន​នៃចំណុច​ទាំងពីរ។ គ្មានវិធី​សាស្ដ្រ​ណាមួយ​ដែលល្អ​បំផុត​សម្រាប់​ជីករក​ឫសគល់ នៃ​បញ្ហា​នោះទេ ប៉ុន្ដែ​មានវិធី​មួយដែល​លោកអ្នក​អាចធ្វើ​បានដោយ​ជោគជ័យ​គឺការ​សួររហូត​ដល់​លោកអ្នក​បានទទួល​នូវ​ចម្លើយដែល ចង់បាន។ ចូរគិត​ថាគំនិត​របស់​លោកអ្នក​ជាការ​ទស្សន៍​ទាយ​ដែលអាច​យកមក​ធ្វើការ​សាកល្បង​រកចម្លើយ។

4. ការ​លើកឡើង​នូវ​ដំណោះ​ស្រាយ

លោកអ្នក​គួរវិភាគ​គ្រប់​ជម្រើស​នៃដំណោះ​ស្រាយ ហើយត្រូវ​ប្រាកដ​ថាលោក​អ្នកអាច​មានលទ្ធ​ភាពធ្វើ​បាន​និង​គ្រប់គ្រង បាន។ ប៉ុន្ដែ​រាល់ដំ​ណោះ​ស្រាយ​ទាំងអស់ ដែល​លោកអ្នក​ជ្រើសរើស​ត្រូវមាន​លក្ខណៈ​ឡូស៊ិក​និងគ្រប់​ជ្រុងជ្រោយ​មុនពេល​សម្រេច ចិត្ដ។ លោកអ្នក​គួរ​ចំណាយ​ពេលវេលា​ជ្រើសរើស​នូវ​ដំណោះស្រាយ​ណាដែល​ប្រសើរ​ជាងគេ​និង​ស្របទៅ​តាម​លក្ខខណ្ឌ​របស់​លោក អ្នក។ ហើយត្រូវ​សន្យាថា​ត្រូវតែ​ធ្វើឱ្យ​បាននូវ​លទ្ធផល​ដែល​លោកអ្នក​ចង់បាន​មិនត្រូវ​ចំណាយ​ពេលយូរ​ពេក។ ប្រសិន​បើចង់​ប្រសើរ លោកអ្នក​គួរតែ​អភិវឌ្ឍ​ជម្រើស​មួយ ដោយការ​ធ្វើឡើង​វិញ សាកល្បង​ឡើងវិញ​និងរក​ឡើងវិញ​រហូតដល់​លោកអ្នក​អាចទទួល​បាន នូវ​ដំណោះ​ស្រាយ​ដ៏គួរ​ឱ្យ​ពេញចិត្ដ។

5. ការជ្រើសរើសដំណោះស្រាយល្អបំផុត

លោកអ្នក​ប្រហែល​ជាត្រូវ​ជ្រើសរើស​ជម្រើសមួយ ដែលមិន​ចាំបាច់​ល្អបំផុត​តាមក្បួន​វិទ្យា​សាស្ដ្រ​មាន​លក្ខណៈ​ឡូស៊ិក ឬ​គ្រប់គ្រាន់ ឬគោរព​តាម​ទ្រឹស្ដី​អ្វីនោះទេ ប៉ុន្ដែ​ត្រូវតែ​អាចយក​មកអនុវត្ដ​បាន និងជា​ការពិត។ លោកអ្នក​គួរធ្វើ​ការសាក​ល្បង​សម្រេច ចិត្ដ បន្ទាប់មក​អនុវត្ដ​វាក្នុង​កាលៈទេសៈ​ដែលអាច​គ្រប់គ្រង​បាន។ ដូច្នេះ​លោកអ្នក​អាចវាយ​តម្លៃ​និងវិភាគ​អំពីសន្ទុះ​នៃភាព​គ្រោះ ថ្នាក់។ លោកអ្នក​មិនត្រូវ​ខ្លាចក្នុង​ការប្រើ​ញាណ​របស់ខ្លួន​ជាផ្នែក​មួយនៃ​ដំណើរ​ការក្នុង​ការ​សម្រេច​ចិត្ដនោះទេ តែក៏មិន​គួរពឹង​ផ្អែកលើ អារម្មណ៍​របស់ខ្លួន​ទាំងស្រុង​ពេកដែរ។ លោកអ្នក​គួរតែ​មានការ​រួម​បញ្ចូលគ្នា​ជាមួយ​នឹងបទ​ពិសោធ​របស់​លោកអ្នក​ផងដែរ។ គួរតែ មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​លទ្ធផល​នៃការ​សម្រេច​ចិត្ដ​និងរៀប​ចំជា​ស្រេច ដើម្បី​ផ្លាស់ប្ដូរ​ការ​សម្រេច​ចិត្ដរបស់​លោកអ្នក។

បណ្ដាំ​ផ្ញើ

ប្រសិន​បើលោក​អ្នកជួប​បញ្ហា ហើយចង់​ដោះស្រាយ គួរតែ​មាន​គម្រោង និង​កំណត់​គោលដៅ​ឱ្យបាន​ច្បាស់​លាស់។ ជា​ពិសេស​គួរធ្វើអ្វី​ដោយភាព​ជឿជាក់ ត្រឹមត្រូវ និង​ម៉ត់ចត់​បំផុត​ដែលអាច​ធ្វើបាន។ លោកអ្នក​គួរចង​ចាំថា​រាល់​បញ្ហា​ដែលកើត​ឡើង ហើយ ត្រូវតែ​រកគ្រប់​វិធី​ដោះស្រាយ គឺមិន​អាចចៀស​ផុតពី​ភាពលំបាក​បានឡើយ។ ដូច្នេះ​គួរពុះ​ពារ​សេចក្ដី​លំបាក​ទាំងនោះ ដើម្បី សម្រេច​ជោគជ័យ​នូវអ្វី​ដែល​លោកអ្ន​កចង់បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២២ ខែវិច្ឆិកា ឆ្នាំ២០០៧

Google Analytics Alternative