លិង្គឡើង​​​​​​ពេល​​​ព្រលឹម

នាង​ខ្ញុំ​ហាក់​ដូច​ជា​មិន​​​​សូវ​យល់​ដឹង​អំពី​ផ្លូវ​ភេទ​នោះ​ទេ​ ​ប៉ុន្ដែច​ង់​លើក​ជា​សំណួរ​បែប​ល្ងិត​ល្ងង់​ចោទ​សួរ​លោក​វេ​ជ្ជ​ប​ណ្ឌិត​ថា​ តើ​ក្មេង​ប្រុស​ជំ​ទង់​ពិត​ជា​ឡើង​រឹង​នៅ​ពេល​ព្រឹក​មែន​ឬ​?​ ហើយ​មាន​រយៈ​ពេល​ប៉ុន្មាន​ទៅ​?​ ​​​តើ​គាត់​គិត​ពី​រឿង​អ្វី​គេ​បាន​ជា​ដូច្នេះ​?​ ហើយ​​ពេល​នេះ​តើ​គាត់​ធ្វើ​អ្វី​ទៅ​ លេង​ប្រ​ដាប់​ភេទ​ឬ​ចង់​រក​ស្រី​ម្នាក់​?​ ​នាង​ខ្ញុំ​សង្ឃឹម​ថា​លោក​វេ​ជ្ជ​ប​ណ្ឌិត​មិន​សើច​មិន​យំ​នឹ​ង​សំណួរ​របស់​នាង​ខ្ញុំ​នោះ​ទេ​។​ សូម​អរ​គុណ​ទុក​ជា​មុន​។​​ កញ្ញា​ ច​.​ ច​.​ រ​ អាយុ​១៩​ឆ្នាំ​ កំពង់​ចាម​

វេ​ជ្ជ​ប​ណ្ឌិ​ត​ លី​ ចេង​ហ៊ុយ​ ៖​ មិន​អី​ទេ​ ប្អូន​ស្រី​។​ សំ​ណួរ​របស់​ប្អូន​ស្រី​មាន​សា​រៈ​សំ​​ខាន់​ខ្លាំង​ណាស់​ ​ស​ម្រាប់​ជា​ការ​យល់​ដឹង​។​ តាម​ធម្ម​តា​ មនុស្ស​ប្រុស​ច្រើន​តែ​មាន​លិង្គ​ឡើង​រឹង​នៅ​ពេល​យប់​ ជា​ពិសេ​ស​ពេល​មាន​ការ​យល់​សប្ដិ​ ចំ​ណែក​ឯ​ស្ដ្រី​គ្រាន់​តែ​មាន​សំ​ណើម​​ ទ្វារ​មាស​។​ មិន​មែន​សុទ្ធ​តែ​សុបិន្ដ​ដែល​ស្រើប​ស្រាល​ទើប​មាន​ការ​ឡើង​រឹង​​នោះ​ទេ​។​ បុរស​ច្រើន​តែ​ភ្ញាក់​ដឹង​​​ខ្លួន​នៅ​ពេល​លិង្គ​ឡើង​រឹង​ឬ​ ក្រោយ​ពេល​លិង្គ​ឡើង​រឹង​។​ បុរស​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ មិន​សូវ​ជា​ភ្ញាក់​មក​មាន​លិង្គ​ឡើង​រឹង​នោះ​ទេ​។​ ដូច្នេះ​រយៈ​ពេល​ឡើង​រឹង​នៃ​លិង្គ​ ​គឺ​អា​ស្រ័យ​ទៅ​តាម​បុគ្គល​ម្នាក់​ៗ​។​ ប៉ុ​ន្ដែ​បើ​ប្លោក​នោម​ពោរ​ពេញ​ទៅ​ដោយ​ទឹក​នោម​ ការ​ឡើង​រឹង​មាន​រយៈ​ពេល​រៀង​យូរ​បន្ដិច​។​ ​បុរស​ដែល​ភ្ញាក់​ដឹង​ខ្លួ​ន​ពេល​លិង្គ​នៅ​រឹង​ មិន​សូវ​ជា​មាន​អា​រម្មណ៍​ថា​ចង់​លេង​ប្រដាប់​ភេទ​ឬ​ចង់​រួម​ភេទ​​នោះ​ទេ​។​ ​វា​អាច​ជា​ពេល​វេលា​ មួយ​ស្រួល​អា​រម្មណ៍​ និង​សន្ធឹង​សន្ធៃ​។​ ​ប៉ុន្ដែ​វា​ក៏​អាច​ជា​ស្ថាន​ភាព​ឬ​ប​រិ​ការណ៍​ដែល​នាំ​ឱ្យ​គ្រប់​គ្រង​អា​រម្មណ៍​មិន​បាន​ ឬ​ចង់​ឱប​ថើប​​​​​ ដើម្បី​រ​ម្ងាប់​ការ​ឡើង​រឹង​នេះ​ទៅ​វិញ​ផង​ដែរ​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative