មាស សុភារី ៖ រាងកាយ​មុន អ្វីៗផ្សេង​ទៀតជា​ក្រោយ

នៅពេល​បច្ចុប្បន្ននេះ​ស្ដ្រីត្រូវ​បានលើក​ទឹកចិត្ដ​ឱ្យបំពេញ​ការងារ​សង្គម ដើម្បី​ឱ្យសម​ជាដៃគូ​មិនអាចខ្វះ​បានរបស់​បុរស ទាំង នៅក្នុង​និង​ក្រៅផ្ទះ។ ជាក់ស្ដែង​អ្នកនាង មាស សុភារី ជាស្ដ្រី​វ័យក្មេង​មាន​អាយុ​២៨ឆ្នាំ​ប៉ុណ្ណោះ តែអ្នកនាង​មាន​តួនាទី​ជានាយក ផ្នែកលក់​និងទីផ្សារ​នៃ​ក្រុមហ៊ុន​ដ៏ធំ​មួយគឺ MULTIMEDIA COMPANY LIMITED។ ការងារ​ប្រចាំថ្ងៃ​របស់​អ្នកនាង មមាញឹក​ខ្លាំងណាស់​ស្ទើរតែ​រកពេល​សម្រាក​គ្មាន ប៉ុន្ដែអ្វី​ដែលធ្វើ​ឱ្យទស្សនាវដ្ដី សុខភាពយើង ចាប់​អារម្មណ៍​ចំពោះ​អ្នកនាង​ក្រៅពី តំណែង​ដ៏លេចធ្លោ​ហើយ​នោះគឺ​សុខភាព​និង​សម្រស់​របស់​អ្នកនាង​ក៏មាំមួន និង​ស្រស់ស្អាត​ផងដែរ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

អ្នកនាង មាស សុភារី ពេញចិត្ដ​នឹង​ប្រគល់​អាថ៌កំបាំង​នៃការ​ថែរក្សា​សុខភាព និង​សម្រស់​នេះដល់​ស្ដ្រីគ្រប់គ្នា​តាមរយៈ ទស្សនាវដ្ដី​សុខភាពយើង។

អ្នកនាង សុភារី តែងតែ​ទន្ទេញ​ជានិច្ចថា សុខភាព​គឺជាគ្រាប់​ពេជ្រ​ដ៏មាន​តម្លៃ​មិនអាច​ខ្វះបាន​របស់​មនុស្ស។ ហេតុនេះ​ហើយ​បានជា​អ្នកនាង​យកចិត្ដ​ទុកដាក់​ជាខ្លាំង​ចំពោះ​ការថែ​រក្សា​សុខភាព ទាំងការ​ទទួល​ទានអាហារ ការ​ទទួល​ទាន​ដំណេក ការហាត់ ប្រាណ ការសម្រាក​ទាំងការ​តាមដាន​សុខភាព​ជាប្រចាំ។

  • ការទទួល​ទានអាហារ របប​អាហារ​មួយ​ដែល​ត្រឹមត្រូវ និង​ទៀងទាត់​ពេលពិត​ជានាំឱ្យ​អ្នកនាង​មាន​សុខភាពល្អ​ជា ប្រចាំ។ អ្នកនាង​មិនដែល​ទទួលទាន​អាហារ​តាមការ​នឹកឃ្លាន​នោះទេ ព្រោះ​អ្នកនាង​យល់ថា ការបរិភោគ​ឡេះឡោះ​ជាសត្រូវ​ដ៏ធំមួយ របស់​សុខភាព។
  • ការទទួល​ទាន​ដំណេក ទោះជា​រវល់ច្រើន​នឹងការងារ​ក៏ពិត​មែន តែអ្នកនាង សុភារី​តែង​តែព្យាយាម​ទទួលទាន​ដំណេក​ឱ្យគ្រប់​គ្រាន់​ដើម្បី​ជាប្រយោជន៍​ដល់​សុខភាព និង​សម្រស់។
  • ការត្រួត​ពិនិត្យ​សុខភាព ជានារី​សម័យថ្មី​ដែល​មានការ​សិក្សា​ខ្ពស់ អ្នកនាង សុភារី មាន​កាលវិភាគ​ដើម្បី​ត្រួត​ពិនិត្យ​សុខ​ភាព​របស់​ខ្លួនជា​ប្រចាំ។ ការពិនិត្យ​ចាំបាច់​ត្រូវផ្ដោត​សំខាន់​ទៅលើ​សុខភាព​រាងកាយ​ទាំងមូល។ ជាពិសេស​នោះ អាជីព​ដូច​ជាអ្នក​នាង​ដែល​មាន​ការងារ​ទំនាក់​ទំនង​ច្រើននោះ ម្ល៉ោះ​ហើយ​ទើបសុខភាព​មាត់ធ្មេញ​គឺជារឿង​ចម្បង​ដែល​អ្នកនាង​យកចិត្ដ​ទុកដាក់ជា​អាទិភាព ។ ជារៀង​រាល់បី​ខែម្ដង​អ្នកនាង​តែងតែ​ទៅត្រួត​ពិនិត្យ​សុខភាព​មាត់ធ្មេញ​ម្ដង មិនដែល​ខកខាន​ឡើយ។ អ្វីដែល​ពិសេស​ជាងនេះ​ទៅ ទៀត​អ្នកនាង​បាន​បញ្ជាក់​ប្រាប់ថា​មន្ទីរពេទ្យ​ដែល​អ្នកនាង​ជ្រើសរើស​ទៅពិនិត្យ​ជាប្រចាំ​នោះ គឺមន្ទីរ​ព្យាបាល​ធ្មេញ​បស្ចឹម។ ព្រោះនៅ មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចឹម​មាន​សេវាកម្ម​វេជ្ជបណ្ឌិត​មាន​ជំនាញ​ច្បាស់​លាស់ អនាម័យ​ត្រឹមត្រូវ​ស្របតាម​ស្ដង់ដារ​អន្ដរជាតិ​ទំនើប ហើយ ការ​ព្យាបាល​មិនមាន​ការឈឺ​ចាប់​ឡើយ។
  • ការហាត់​ប្រាណ អ្នកនាង​បានជ្រើស​រើស​ការ​ហែលទឹក​ជាវិធី​ហាត់​ប្រាណ​ដើម្បី​សុខភាព និង​សម្រស់ ព្រោះអ្នក​នាងយល់​ថាការ​ហែលទឹក​បាន​ជួយធ្វើ​ឱ្យអ្នក​នាង​មានសុខ​ភាពល្អ និង​រាងកាយ​សមសួន​ទៀត​ផង។

ដោយ​ឡែក​ចំពោះ​សម្រស់ អ្នកនាង សុភារី​យល់ថា បើមាន​សុខភាពល្អ នោះរូប​សម្រស់​ក៏ស្រស់ថ្លា​ទៅតាម​នោះដែរ។ សុខ ភាព​និង​សម្រស់​ត្រូវតែ​នៅជាមួយ​គ្នាមិន​អាចខ្វះ​បានទេ ទោះបីជា​មានការងារ​មមាញឹក​យ៉ាងណា​ក៏ដោយ​ក៏ត្រូវ​គិតពី​បញ្ហា​ទាំងពីរ នេះជា​ចម្បង​ដែរទើប​អាចមាន​លទ្ធភាព​បំពេញ​ការងារ​ផ្សេងៗ​ទៀត​បាន។ ​

បណ្ដាំ​ផ្ញើរ​បស់ មាស សុភារី

គ្រប់ស្ដ្រី​ទាំងឡាយ​ដែលមាន​ការ​មមាញឹក​ច្រើន គប្បី​ចេះ​បែងចែក​ពេលវេលា​សម្រាប់​ការថែរក្សា​សុខភាព និង​សម្រស់ឱ្យ បានល្អ​ព្រោះ​បើស្ដ្រី​មានទាំងពីរ​យ៉ាងនេះ​នៅក្នុង​រាងកាយ​នោះ ប្រាកដ​ជាអាច​មានអ្វី​ផ្សេងៗ​ទៀត​អាចកើត​ឡើងតាម​ក្រោយ​មិនខាន ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២១ ខែតុលា ឆ្នាំ២០០៧

Google Analytics Alternative