វិស័យ​សុខា​ភិបាល​នៅកម្ពុជា​ គឺជា​រឿង​សំខាន់​

មានសុខភាពល្អ គឺជាទ្រព្យគាប់ប្រសើរសម្រាប់មនុស្សគ្រប់រូបនៅលើសកលលោក។ កម្ពុជាត្រូវបានគេមើលឃើញថានៅមានភាពទន់ខ្សោយចំពោះវិស័យសុខាភិបាលជាងបណ្តាប្រទេសជិតខាងនិងនៅក្នុងតំបន់។អត្រានៃការស្លាប់ដោយសារជម្ងឺថ្មីប្លែកមានច្រើនគួរឲ្យកត់សម្គាល់នាពេលបច្ចុប្បន្នក៏ព្រោះតែនៅក្នុងចំណីអាហារមួយចំនួនមានសារធាតុគីមីច្រើននិងកត្តាអនាម័យ។ តើកម្ពុជាអាចស្តារ ក៏ដូចជាបន្តធ្វើឲ្យវិស័យនេះមានការរីកចម្រើនបានដែរឬទេ?​

រូបភាពទស្សនាវដ្ដីសុខភាពយើង

ស​ន្និ​បាត​បូក​ស​រុប​ស​មិ​ទ្ធិ​ផល​ការ​ងារ​សុ​ខា​ភិ​បាល​ ឆ្នាំ​២០១១​ និង​លើក​ទិស​ដៅ​អនុវត្ត​ឆ្នាំ​បន្តទៀត

កាល​ខែមិនា កន្លង​ទៅថ្មីៗ​នេះ ​មន្ទីរ ​សុខាភិ​បាល ខេត្ត​កំពង់ធំ ​បាន​ប្រារព្វ​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ ដែល​ត្រូវបាន​អនុវត្ត​កន្លងមក នឹងត្រូវ​បាន​លើក​ទិសដៅ​សម្រាប់​អនុវត្ត នៅ​ឆ្នាំ២០១២ ក្រោម​អធិបតីភាព លោក ឈុន ឈន់ អភិបាលខេត្ត​កំពង់ធំ ព្រមទាំង លោក​វេជ្ជបណ្ឌិត​ ស្រី ស៊ីន​ នាយក​មន្ទីរ​សុខា​ភិបាល ខេត្ត​កំពង់ធំ និង​បុគ្គលិក​មន្ទីរ​សុខាភិបាល និង​មន្ត្រីរាជ ការ​ជុំវិញ​ខេត្ត ចូលរួម​ផងដែរ។

៤ចំណុច​សំខាន់ៗ​ក្នុងការ​កែទម្រង់​សុខាភិបាល​

នៅក្នុង​សន្និបាត​បូក​សរុប​ការងារ​សុខាភិបាល​ មន្ទីរ​សុខាភិ​បាល មានគោល​បំណង​ផ្តោត​ទៅលើ​ការអនុវត្តន៏​កម្មវិធី​ចំនួន​៤ ចំណុច​សំខាន់ៗ​ ដែលមាន​ដូចជា៖

ទី១. អនុវត្ត​កម្មវិធី​សុខភាព​បន្ត​ពូជ ​មាតា ​ទារក និង​កុមារ ដែល​មាន​ស្ត្រី​ចំនួន ​៧៨៤០ ​នាក់ សម្រាល​កូន និង​ត្រូវបាន​បណ្តុះ​បណ្តាល​ ក្នុង​ចំណោម​ស្ត្រី ១៩,៧១៦ នាក់​ផ្សេង​ទៀត។

ទី២. គឺជា​កម្មវិធី ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺឆ្លង។ ជាក់ស្តែង​ជម្ងឺអេដស៍ ត្រូវបាន​រក្សា​ព្យាបាល​ចំនួន ៧៧៨ នាក់ ព្រមទាំង​កំពុងតែ​រក្សា​អ្នក​ជម្ងឺរបេង​មួយចំនួន​ផងដែរ
ទី៣. កម្មវិធី​ជម្ងឺមិនឆ្លង និង​បញ្ហា​សុខភាព​សាធារណៈ​ ដូចជា​ ការថែ​រក្សា​ជម្ងឺ​ភ្នែក ជម្ងឺ​ផ្លូវចិត្ត និង​ជម្ងឺ​ផ្សេងៗ តាម​សហគមន៍ និង​មណ្ឌល​សុខភាព។

 ទី៤. គឺជា​កម្មវិធី​ពង្រីក និង​ពង្រឹង​ប្រព័ន្ឋ​សុខាភិបាល ដែល​ថ្នាក់​ដឹកនាំ និង​មន្ត្រី​សុខាភិបាល​ទូទាំង​សុខា​ភិបាល កំពុង​តែ​មាន​សកម្មភាព​សស្រាក់​សស្រាំ​ មមា​ញឹក​ក្នុងការ​អនុវត្តន៍​ទម្រង់​សុខា​ភិបាល​ថ្មី។
នៅក្នុង​សន្និបាត ​មន្ទីរ​សុខា​ភិបាលក៏​បានលើក​ឡើងផង​ដែរថា​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍន៍ និង​ដំណើរ​ការ​ប្រ​ព័​ន្ឋ​សុខា​ភិបាល ឲ្យ​សម​ស្រប​ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋ​ភិ​បាល ដែល​បាន​ផ្តល់ជូន​ក្រសួង​សុខា​ភិបាល​ នោះគឺ​ការលើក​កម្ពស់​សេវាកម្ម​សុខា​ភិបាល គ្រប​ដណ្តប់​ទូទាំង​ប្រទេស និង​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​មន្ត្រី​អាជ្ញាធរ​ទាំង​អស់ ត្រូវនាំ​គ្នាបន្ត​ផ្សព្វផ្សាយ​ប្រឆាំង​នឹង​ឱសថ​ខូច​គុណភាព ឱសថ​ក្លែង​ក្លាយ ឱសថ​ហួស​សុពលភាព កុំ​ឲ្យ​មានការ​ឆ្លៀតឱកាស​លួច​លក់ នាំ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជា​ពលរដ្ឋ ព្រមទាំង​សំណូម​ពរ​ដល់​មាតា ត្រូវ​នាំ​ទារក​មកចាក់​ថ្នាំ​បង្ការ ការពារ​ជម្ងឺ។

អត្តបទដោយ ៖​ សៀង វិរៈ

ចេញផ្សាយ​ ៖ ថ្ងៃទី ២៨ មេសា ឆ្នាំ​ ២០១២

Google Analytics Alternative