វិធីកែខៃ​អាការ​រមាស់​ស្បែកក្បាល

​លោក​អ្នក​មួយ​ចំនួន​មាន​អាការៈ​រមាស់​ស្បែក​ក្បាល​ ​ហើយ​មាន​ការ​ព្រួយ​បារម្ភ​ ​និង​រិះ​រក​គ្រប់​វិធី​ដើម្បី​ព្យា​បាល។​ ​អា​​ការៈ​​រមាស់​ស្បែក​ក្បាល​នេះ​បណ្ដាល​មក​ពី​កត្ដា​ច្រើន​យ៉ាង​ ​ដែល​នៅ​ក្នុង​នោះ​បាន​បង្ក​ឱ្យ​មាន​ផល​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ចំ​ពោះ​ស្បែក​ក្បាល​ ​ធ្វើ​ឱ្យ​កើត​មាន​ដំបៅ​ស្បែក​ក្បាល​ ​និ​ង​ជ្រុះ​សក់​ជា​ដើម​។​ ​វិ​ធី​កែ​ខៃ​អា​ការៈ​នេះ​ ​មិន​លំ​បាក​នោះ​ទេ​ ​បើ​សិន​ជា​លោក​អ្នក​អនុវត្ដ​ទៅ​​​តាម​​កា​រ​ណែ​នាំ​របស់​អ្នក​ជំនាញ​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

តើអ្វីទៅជាអាការរមាស់ស្បែកក្បាល?

​អាការៈ​រមាស់​ស្បែក​ក្បាល​គឺ​ជាការ​រមាស់​ឡើង​កន្ទួល​ក្រហម​នៅ​លើ​ស្បែក​ក្បាល​ហើយ​ទ្រាំ​ពុំ​បា​​ន​ ​ដែល​បណ្ដាល​មក​ពី​ ​មេរោគ​អង្គែ​ ​ឬ​ក៏​បណ្ដាល​មកពី​ការលាង​ជម្រះ​មិន​បាន​ស្អាត​ល្អ​ ​ទើប​បណ្ដាល​ឱ្យ​មាន​អាការៈ​រមាស់​ស្បែក​ក្បាល​។​

មូលហេតុដែលបណ្ដាលឱ្យរមាស់ស្បែកក្បាល

​កត្ដា​ចម្បងដែលបណ្ដាល​ឱ្យកើត​មានអាការៈ​រមាស់ស្បែក​ក្បាល​នេះ​ ​គឺ​មក​ពី​មេរោគ​អង្គែ​ ​ការ​ប្រើប្រាស់​ផលិត​ផល​ដែល​គ្មាន​ ​គុណ​ភាព​នាំ​ឱ្យ​មាន​ប្រតិកម្ម​ ​ស្បែក​ក្បាល​មាន​សភាព​អាប់អួ​ ​បែកញើស​ច្រើន​ ​មិន​មាន​អនាម័យ​ល្អ​ចំ​ពោះ​ស្បែក​ក្បាល​ ​ការ​លាង​ជម្រះ​ ​ស្បែក​ក្បាល​មិន​បាន​ស្អាត​ល្អ ​ជួន​កាល​ក៏​បណ្ដាល​មក​ពី​ការ​ពាក់​មួក​សុវត្ថិភាព​ដែល​មិនបាន​សម្អាត​ឱ្យ​បាន​ស្អាត​ល្អ​ជាដើម​។​

វិធីកែខៃអាការរមាស់ស្បែកក្បាល

​បើ​ស្បែក​ក្បាល​រមាស់​ដែល​បណ្ដាលមក​ពី​អង្គែ​ ​ត្រូវ​ព្យា​បាល​ដោយ​អ្នក​ជំ​នាញ​ជា​ចាំ​បាច់​ ​ហើយ​ត្រូវ​យក​ចិត្ដ​ទុក​ដាក់​បំផុត​ផង​ដែរ​។ ​​បើ​សិន​ជាស្បែក​ក្បាល​រមាស់​ដោយ​សារ​ការ​ប្រើ​ប្រាស់​ផលិត​ផល​ ​លោក​អ្នក​ត្រូវ​បញ្ឈប់​នូវ​ការ​ប្រើប្រាស់​ផលិត​ផល​ទាំង​នេះ​ ​ហើយ​ត្រូវ​មក​ពិភាក្សា​ជាមួយ​អ្នកជំ​នាញ​ដើម្បី​ពិនិត្យ​ ​និងការ​ពារ​។ ​តែ​​បើ​សិន​ជា​រមាស់​ដោយ​សារ​ការ​អាប់​អួរ​បស់​ស្បែក​ក្បាល​ ​លោក​អ្នក​ត្រូវ​​តែ​លាង​ជម្រះ​ឱ្យ​បាន​ស្អាត​ជាមួយ​ទឹកស្អាត​។ ​មិនត្រូ​វ​ប្រើ​ប្រាស់​ទឹក​ដែល​មាន​សារ​ជាតិ​កំបោរ​ច្រើន​នោះ​ទេ​ ​ព្រោះ​អាច​ធ្វើ​ ​ឱ្យ​កើត​មាន​អង្គែ​ ​ឬ​ក៏​ធ្វើ​ឱ្យ​សក់​ស្អិត​​ហើយ​បង្ក​ឱ្យ​ទៅ​ជា​រមាស់​តែ​ម្ដង​។ ​នៅ​​ពេល​សម្អាត​ស្បែក​ក្បាល​ ​លោក​អ្នក​ត្រូវ​ប្រើ​​ផលិត​ផល​ ​សម្រាប់​សម្អាត​នូវ​ក្អែល​ឬ​ធូលី​ដែល​មាន​នៅលើ​ស្បែក​ក្បាល​ ដូចជា​សាប៊ូ​ជាដើម​ ​ហើយ​ត្រូវ​តែ​ជា​ប្រភេទ​សាប៊ូ​ដែល​ត្រូវ​នឹង​ប្រភេទ​ស្បែក​ក្បាល​។

ផលប៉ះពាល់នៃអាការរមាស់ស្បែកក្បាល

​អាការៈ​រមាស់​ស្បែកក្បាល​បានបង្ក​ឱ្យមាន​ផលប៉ះពាល់​យ៉ាងធ្ងន់​ធ្ងរ​ ​ដូចជា​បណ្ដាល​ឱ្យមាន​ជម្ងឺស្ដ្រេស្ស​ ​ទទួល​ទាន​ដំណេក​ ​មិនបាន​ ព្រោះ​តែ​រមាស់​ ​អាចធ្វើ​ឱ្យប៉ះ​ពាល់ដល់​សុខភាព​ ​រមាស់អាច​ធ្វើឱ្យ​កើតមាន​ដំបៅ​នៅ​លើស្បែក​ក្បាល​ ​និង​បណ្ដាល​ឱ្យ​​ជ្រុះសក់​ថែម​ទៀត​ផង​។ ​

វិធីការពារដើម្បីកុំឱ្យរមាស់ស្បែកក្បាល

​ដើម្បីកុំឱ្យកើត​មានស្បែកក្បាល​រមាស់​ ​លោកអ្នក​ត្រូវយក​ចិត្ដទុកដាក់​នៅក្នុងការ​ថែរក្សាស្បែក​ក្បាល​ ​ជាពិសេស​មិនត្រូវ​ ​បណ្ដោយឱ្យ​ស្បែកក្បាល​មានភាពអាប់​អួនោះ​ទេ។​ ​នៅ​ក្នុង​មួយសប្ដាហ៍​យ៉ាង​ហោច​ណាស់​ត្រូវ​ធ្វើការ​សម្អាតស្បែក​ក្បាល​ឱ្យ​បាន​ពី​២​ទៅ​ ​៣​ដង​ដែរ​។​ ​នៅពេល​ដែលលាង​សម្អាត​ ​ត្រូវ​តែមាន​ផលិតផល​សម្រាប់​សម្អាត​ស្បែក​ក្បាល​ជានិច្ច​ ​ជាពិសេស​ត្រូវ​ជ្រើសរើស​នូវ​ផលិត​ ផល​ដែល​មានគុណ​ភាពខ្ពស់​ ហើយ​មាន​ការ​ទទួលស្គាល់​ពីអ្នក​ជំនាញ​ផងដែរ​។​

ដំបូន្មានអ្នកជំនាញ

​ដើម្បីកុំឱ្យ​កើតមាននូវ​បញ្ហាស្បែកក្បាល​រមាស់​ ​លោកអ្នក​គួរតែ​ជ្រើសរើស​ផលិតផល​ណាដែល​មានគុណ​ភាពខ្ពស់​ ​ហើយ​ ​ទទួល​ស្គាល់​ពី​អ្នកជំនាញ​។ ​បើ​មាន​បញ្ហាចំ​ពោះ​ស្បែក​ក្បាល​ ​ជាពិសេស​អាការៈ​រមាស់​នៅ​លើ​ស្បែក​ក្បាល​ ​លោក​អ្នក​គួរតែ​ទៅ​ ​ពិភាក្សា​ជាមួយ​អ្នកជំនាញ​ ​ដើម្បីរក​វិធី​ការពារ​ ​និងព្យាបាល​ចំពោះស្បែក​ក្បាលឱ្យ​បានទាន់​ពេលវេលា ​ចៀសវាង​កើត​មាន​បញ្ហា​​ធ្ងន់​ធ្ងរ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative