វីតាមីន​​​(តចប់) ៖ វីតាមីន​​​កា

​ពេញ​១​ឆ្នាំ​២០​១០​កន្លង​ទៅ​នេះ​ ​នៅ​លើ​ទំ​ព័រ​ទស្សនា​វដ្ដី​ សុខ​ភាព​យើង​ នឹង​នៅ​តាម​កញ្ចក់​ទូ​រទស្សន៍​នា​នា​ ​ជាពិ​សេស​ ទូរ​ទស្សន៍​ស៊ី​ធី​អ៊ិន​“​កម្ម​វិ​ធី​សម្រស់​ស្ដ្រី​”​ ខ្ញុំ​បាទ​វេ​ជ្ជប​ណ្ឌិត​ លី​ ចេង​ហ៊ុយ​ បាន​លាត​ត្រដា​ង​ជម្រាប​ជូន​នូវ​វី​តាមី​នទាំង​១៣​ប្រភេទនេះ​​។ ​នេះ​ជា​ដើម​ទុន​មួយ​សម្រាប់​សុ​ខុ​មាល​ភាព​និង​សុខ​ភាព​ប្រ​ជាព​លរដ្ឋខ្មែ​រ​គ្រប់​រូប​ គ្រ​ប់ក្រុ​មគ្រួ​សារ​ និ​ងស​ង្គម​ជាតិ​ទាំង​មូល​។ វី​តាមី​ន​ ​ចុង​ក្រោយ​ដែល​ត្រូវ​ចូល​មក​បង្ហាញ​ខ្លួន​គឺវី​តា​មីនកា​(k)។

រូបភាពទស្សនាវដ្តីសុខភាពយើង

តួនាទីវីតាមីនកា

វី​តា​មីន​កា ​ឬ​វី​តា​មីន​ខេ(k)​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​វីតា​មីន​ឃាត់​ឈាម​ ឬ​ប្រ​ឆាំង​នឹ​ងកា​រហូរ​ឈាម​។​ វី​តា​មីន​កា​នេះ​មា​ន​ នៅ​ក្នុង​ធម្ម​ជាតិ​ និង​ចែក​ចេញ​ជា​២​ប្រ​ភេទ​គឺ​ ផី​ឡូ​គី​ណូ​ន​ ដែល​ឃើញ​មាន​នៅ​ក្នុង​រុក្ខ​ជាតិ​ និង​ម៉េ​ណា​គីណូន​ ផលិត​ដោយ​បាក់​តេ​រី​ម្យ៉ាង​ ​នៅ​ក្នុង​ពោះ​វៀន​តូច​។​

-​ ប្រើ​សម្រាប់​ទារក​ទើប​នឹង​កើត​ : ហេតុ​នេះ​ហើយ​បាន​ជា​ការ​បម្រុង​វី​តា​មីន​កា​របស់​ទា​រក​ទើប​នឹង​កើត​មាន​បរិ​មាណ​ទាប​ ​រី​ឯ​ពោះ​វៀន​តូច​របស់​គាត់​មិន​មាន​មេ​រោគ​ មិន​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ក្នុង​ការ​ផលិត​ម៉េណា​គី​ណូន​។ ​ជាទូ​ទៅ​គេចា​ក់​វី​តា​មីន​កា​ឱ្យ​ ទា​រក​ បន្ទាប់​មក​គេ​បន្ដ​ប្រើប​រិ​មាណ​ទ្រ​ទ្រង់​ប្រ​មាណ​ពី​២​ទៅ​៥​មី​ក្រូ​ក្រាម​ក្នុង​១​សប្ដាហ៍​ នៅ​ក្នុង​រយៈ​ពេល​៣ខែ​ដំ​បូង។​

​- ​ប្រើ​សម្រាប់​ឃាត់​ឈាម​ : ​វី​តា​មីន​កា​ដើរ​តួ​នា​ទី​សំខា​ន់ជាង​គេ​ គឺ​ឃាត់​ឈាម​ឬ​ប្រ​ឆាំង​នឹង​ការ​ហូរ​ឈាម​ គឺ​នៅ​ក្នុ​ង​ដំ​ណើរ​ការ​កក​នៃ​ឈាម​។​

-​ ជួ​យភ្ជាប់​សារ​ធាតុ​កាល់​ស្យូម​ : ​វី​តាមី​ន​កា​ដើរ​តួ​នា​ទី​សំ​ខាន់​ផង​ដែរ​ នៅ​ក្នុង​ការ​ជួយ​ភ្ជាប់​សារ​ធាតុ​កាល់​ស្យូម​ទៅ​នឹង​ឆ្អឹង។​

របបអាហារូបត្ថម្ភប្រចាំថ្ងៃរបស់វីតាមីនកា

​ខ្លួន​ប្រាណ​មនុស្ស​យើង​ត្រូវ​ការ​ទទួល​ទាន​ចូល​ទៅក្នុ​ងខ្លួន​ជា​ប្រ​ចាំ​នូវ​វី​តា​មីន​កា​ក្នុង​បរិ​មាណ​ចំនួន​៤៥​មី​ក្រូក្រាម​ នេះ​ជា​តួ​ ​លេខ​សម្រាប់​មនុស្ស​ពេញ​វ័យ​ទូ​ទៅ។​

កង្វះវីតាមីនកានាំឱ្យប៉ះពាល់ដល់សុខភាព

ប្រ​សិន​បើ​មនុស្ស​យើង​ទទួល​ទាន​វី​តា​មីន​កា​មិន​បាន​គ្រប់​គ្រាន់​នោះ​ទេ​ អាច​នាំ​ឱ្យ​ប៉ះ​ពាល់​សុខ​​ភាព​គួរ​ឱ្យ​កត់​សម្គាល់​។ ​ផ​ល ​ប៉ះ​ពាល់​ដែល​ចម្បង​ជាង​គេ ​គឺ​នាំ​ឱ្យមាន​ការ​ហូរ​ឈាម​យ៉ាង​សន្ធឹ​ក​សន្ធាប់​ ឬ​អាច​បន្ដិច​បន្ដួច​។

ចំណីអាហារដែលមានជាតិវីតាមីនកា

​វី​តាមី​ន​កា​មាន​នៅលើ​ចំណីអា​ហារ​មួយ​ចំនួ​ន​ ជា​ពិសេ​ស​នៅក្នុង​ចំណី​អាហារ​ ដូច​ជាស៊ុ​ត​ ឬ​ពង​មាន់​ ពង​ទា​ បន្លែ​ដែល​សម្បូរ​ ​ស្លឹក​ អា​ហារ​ជាតិ​ទឹក​ដោះ ​ប្រេង​រុក្ខ​ជាតិ​ជាដើ​ម។​

សូម​ចំ​ណាំថា​ វី​តាមី​នកា​មួយ​ផ្នែក​ធំ​ត្រូវ​បាន​ផលិត​ឡើង​ដោយ​ផ្លរ​ពោះ​វៀន​តូច​មាន​តុល្យ​ភាព​។ ​ករ​ណីផ្ល​​រ​ ពោះ​វៀ​ន​តូច​ មាន​កង្វះ​បាក់​តេរី​មួយ​ចំនួន​ ដូច​ជា​អា​ស៊ី​ដូ​ភី​លីស​ ឬ​ឡាក់​តូ​បាក់​ស៊ី​លីស​ ការ​សំយោ​គ​ផលិត​វី​តាមីន​កា​ធ្វើ​ឡើង​មិន​បាន​ល្អ​នោះ​ទេ។​

ពេលដែលគួរប្រើប្រាស់ថ្នាំវីតាមីនកា

ក​រណី​វី​តាមីន​កា​ ខុស​ពី​វីតា​មីន​មុនៗ​ ឬ​ដទៃ​ទៀ​ត​ ដែល​បាន​លើក​មក​ជម្រាប​ជូន​។ មនុស្ស​ទូទៅ​ ឬ​អ្នក​ជម្ងឺ​មិន​មាន​សិទ្ធិ​ ឬ​ក៏​ត្រូវ​អនុញ្ញាត​ឱ្យ​ប្រើ​ប្រាស់​វី​តា​មីនកា​ ដោយ​គ្មាន​វេជ្ជ​បញ្ជា​ ឬ​យោបល់​វេជ្ជ​សាស្ដ្រ​នោះ​ទេ។​ ការ​ប្រើ​ប្រាស់​សារ​ធាតុ​វី​តាមី​នកា​ ពី​ធម្ម​ជាតិ​ ដូច​ជា​នៅក្នុ​ងចំណីអា​ហារ​អា​ច​ធ្វើ​ទៅបា​ន ​ព្រោះ​ថា​ក​រណីថ្នាំ​វីតា​មីន​កាដែ​លសំ​យោគ​ឬ​ផលិត​ឡើង​មិន​ល្អប្រើ​​​នោះទេ​ ដោយ​ សារ​សារធាតុ​ពុល ​ឬនាំ​ឱ្យ​ពុល​។

បណ្ដាំផ្ញើ ៖ លោក​អ្នក​បាន​ជ្រាប​ហើយ​អំពី​វីតា​មីន​ទាំង​១៣មុ​ខនៅលើ​ទំព័រ​ទស្សនា​វដ្ដី​ សុខ​ភាព​យើង ​សង្ឃឹម​ថាលោ​កអ្នក​ពេញ ​ចិត្ដ​ពេញ​ថ្លើម​នឹង​ព័ត៌​មានទាំ​ង​អស់​នេះ។​ ជា​បន្ដ​ទៅ​លេខ​ក្រោយ​ទស្សនា​វដ្ដី​ សុខ​ភាព​យើង​ នឹង​លើក​យក​សា​​រធាតុ​បំ​ប៉ន​ម្យ៉ាង​ទៀត​ មក​ជម្រាប​ជូន​ គឺ​សារ​ធាតុ​រ៉ែខ​និជ​។​

នា​ពេលឆា​ប់ៗ​ខាងមុ​ខនេះ​ លោក​អ្នក​នឹង​បាន​អាន​សៀវ​ភៅ​“វចនានុ​ក្រម​វីតា​មីន​” ដែល​ចងក្រ​ងរៀប​រៀង​ដោយ​លោក​ វេជ្ជ​បណ្ឌិ​ត លី​ ចេង​ហ៊ុយ ​និង​បោះពុ​ម្ពផ្សា​យដោយ​ក្រុម​បោះពុ​ម្ពផ្សាយ​ កាឡា​ក់ស៊ី​ សហ​ការណ៍​ជា​មួយ​ទស្សនា​វដ្ដី​ សុខ​ភាព​យើង​។

​ដោយ​ : វេ​ជ្ជ​. លី​ ចេង​ហ៊ុយ​

មជ្ឈមណ្ឌលវេជ្ជសាស្ដ្រ អ៊ិល ស៊ី ស៊ី

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative