វិធីលាង​សម្អាតដៃ

ដៃជាអវៈយវៈមានសារៈសំខាន់ណាស់សម្រាប់ជីវិតរស់នៅ។ ដោយសារដៃ យើងអាចស្ទាប ​​​​ចាប់កាន់​​​​ចំណី​​​អាហារបរិភោ និង​​ធ្វើ​​​​ការងារបាន។ ប៉ុន្ដែដៃ​​​​ក៏អាច​​​ជួយ​​​ចម្លង​​​មេរោគ​​​នានា​​​​ឱ្យចូល​​​ទៅក្នុង​​​ខ្លួន​​​​បាន​​​យ៉ាង​​​​ងាយ​​​ដែរ ប្រសិន​​​បើ​​​​មិនបាន​​​លាងសម្អាត​​​ដៃ មុនចាប់​​​​កាន់ចំណី​​​​អាហារ​​​បរិភោគ។ មេរោគ​​​ទាំងនោះ​​​​បង្កជា​​​ជម្ងឺ និង​​​ធ្វើឱ្យ​​​​សុខភាពចុះខ្សោយទ្រុឌទ្រោម។ តើត្រូវធ្វើ​​​ដូចម្ដេចដើម្បី សម្អាត​​​ដៃ​​​​កុំឱ្យ​​​មាន​​​​មេរោគ?

រូបភាពទស្សនាវដ្តីសុខភាពយើង

ការលាង​សម្អាតដៃ​អាចឱ្យ​ចៀសវាង​ការចម្លង​មេរោគ​ចូលទៅ​ក្នុងខ្លួន។នៅពេល​ដែលដៃ​របស់​លោកអ្នក​មានទៅ​ដោយមេ រោគបាក់តេរី ពងព្រូន មេរោគ​ទាំងនេះ​នឹងចូល​ទៅក្នុងខ្លួន​លោកអ្នក​បង្កជា​ជម្ងឺផ្សេងៗ។ លោកអ្នក​អាចមាន​ជម្ងឺរាករូស និង​ជម្ងឺផ្ដា សាយ កើតព្រូន និង​ជម្ងឺធ្ងន់ធ្ងរ​ផ្សេងទៀត​ផងដែរ។

ទម្លាប់មិនល្អ

ដៃធ្វើ​សកម្មភាព​គ្រប់យ៉ាង ដូចជា​ការងារ​កសិកម្ម ការងារ​ហត្ថកម្ម ចាប់កាន់​វត្ថុដែល​ត្រូវការ​ជាដើម។ ដៃក៏​ធ្វើ​សកម្មភាព មិនល្អ​ជាច្រើន​ផងដែរ ដូចជា​ការលូក​ចូលទៅ​ក្នុង​រន្ធច្រមុះ ការចាប់​កាន់​សម្រាម ច្រូងសក់ ការ​អេះកម​រមាស់ អេះសព្វ​សារពាង្គ​កាយ រួចលូកចូល​មាត់​ជាដើម។ ទាំងនេះ​គឺជាទម្លាប់​មិនល្អ​ឡើយ ព្រោះ​មេរោគ​ងាយឆ្លង​ចូលទៅក្នុង​ខ្លួនបាន​យ៉ាងងាយ​ស្រួល តាមរយៈ​ការ ចាប់​កាន់ចំណី​អាហារ​បរិភោគ​ជាមួយ​ដៃកខ្វក់។

ប្រសិនបើ​លោកអ្នក​លាងដៃ​ស្អាតមុន​ចាប់កាន់​ចំណីអាហារ​នោះ មានន័យថា​លោកអ្នក​បាន​បណ្ដេញ​ចេញ ឬ​កម្ចាត់​មេរោគ ចេញពី​ដៃរបស់​លោកអ្នក​បានស្អាត​ហើយ។ ធ្វើដូចនេះ ជាការ​ប្រសើរ​ណាស់​សម្រាប់​សុខភាព​លោកអ្នក។ ចំណី​អាហារ​ប្រឡាក់​ប្រ ឡូស​ទៅដោយ​មេរោគ​ជាច្រើន​ប្រភេទ ប្រសិនបើ​លោកអ្នក​ចាប់កាន់់​ចំណីអាហារ​ទទួលទាន បន្ទាប់ពី​ដៃរបស់​លោកអ្នក​ប៉ះពាល់​វត្ថុ ផ្សេងៗទៀត ដូចជា​សម្រាម​ធូលី​ជាដើម។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដៃត្រូវលាង​សម្អាតនៅ​ពេលណា?

  • នៅមុនពេល​ចាប់ផ្ដើម​ធ្វើការងារ និង​ក្រោយពេល​ធ្វើការងាររួច
  • ក្រោយពេល​បន្ទោរបង់
  • នៅមុន និង​ក្រោយពេល​ទទួលទាន​អាហារ
  • ក្រោយ​ពេលចាប់​កាន់សាច់​ឆៅ ឬ​សំណល់​សម្រាមផ្ទះបាយ
  • ក្រោយ​ពេលកាន់​ប្រើប្រាស់ក្រណាត់ ឬ​កន្សែង
  • ក្រោយពី​ប៉ះពាល់​ត្រចៀក ច្រមុះ សក់ ឬ​ផ្នែកផ្សេងៗ​ទៀតនៃ​រាងកាយ
  • ក្រោយពី​កាន់វត្ថុ​មានសារ​ជាតិពុល ជាតិគីមីពុល ឬ​កន្ទុយបារី។

របៀបលាង​សម្អាតដៃ

លោកអ្នក​គួរលាង​សម្អាតដៃ​ឱ្យបាន​ម៉ត់់ចត់ និង​ឱ្យបាន​ញឹកញាប់។ ត្រូវលាងដៃ​ជាមួយ​ទឹកក្ដៅ​ឧណ្ហៗ និង​សាប៊ូ។ ប្រសិនបើ គ្មាន​សាប៊ូទេ លោកអ្នក​អាចលាងដៃ​ជាមួយផេះ​ក៏បាន។ ដៃ​លោកអ្នក​ត្រូវតែ​ស្ងួត ដោយជូត​នឹងក្រដាស​ស្អាត​សម្រាប់​ជូតដៃ ឬ​ទុកឱ្យ ស្ងួត​ក្នុង​លំហខ្យល់។ ត្រូវតែ​មានអាង ឬ​ពាងទឹក​សម្រាប់​លាងសម្អាតដៃ​ឱ្យនៅដាច់​ដោយឡែក​ពីពាង​សម្រាប់​លាងសម្អាត​សម្ភារៈ ផ្សេងៗ ដូចជា​ការលាង​ចាន ឆ្នាំង​ជាដើម ជា​ប្រយោជន៍​ដើម្បី​កាត់បន្ថយ​ការចម្លង​មេរោគ​ពីកាក​សំណល់​អាហារ ដែលមាន​ជាប់អាង ឬ ពាងទឹក​នោះ។ ពាងទឹក​ទាំងអស់​ត្រូវតែ​ឧស្សាហ៍​លាងសម្អាត​ឱ្យបាន​គ្រប់ពេល។ លោកអ្នក​គួរតែ​មានសាប៊ូ​រួមទាំង​ក្រដាស​ស្អាត សម្រាប់​ប្រើប្រាស់​នៅក្នុង​បន្ទប់ទឹក​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០១៤ ខែមីនា ឆ្នាំ២០០៧

Google Analytics Alternative