អារម្មណ៍​​​តានតឹង

​មនុ​ស្ស​គ្រប់​រូប​តែង​តែ​ជួ​ប​ប្រទះ​នូវ​ហេតុ​ការណ៍​ផ្សេងៗ​ និង​រឿ​ង​រ៉ាវ​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​អារ​ម្មណ៍មាន​បញ្ហា ​តែត្រ​ង់ថា​ពេល​ខ្លះ​មិន​បាន​យក​ចិត្ដ​ទុក​ដាក់​នឹង​ហេតុកា​រណ៍ទាំ​ងនោះ ​ឬពេ​លខ្លះ​ទៀត​មានកា​រគិត​គូរ​វែងឆ្ងា​យ ​ក៏​ជំរុញ​ឱ្យ​អារ​ម្មណ៍​មាន​សភា​ពតាន​តឹង​ បន្ទាប់​មក​បង្កជា​ជម្ងឺស្ដ្រេ​ស​តែម្ដ​ង។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើ​ម្បីរ​កវិ​ធីសា​ស្ដ្រ​កម្ចាត់​អា​រម្មណ៍​តាន​តឹង​ ទស្ស​នា​វដ្ដី ​សុខភាពយើង ​បាន​ជួប​សម្ភាស​ជា​មួយលោ​ក​វេជ្ជបណ្ឌិត​ សុខ​ សេដ្ឋបុត្រ​ ឯក​ទេសជ​​ម្ងឺ​ផ្លូវ​ចិត្ដ ​នៃម​ន្ទីរ​ពេទ្យមិ​ត្ដភាព​ខ្មែរ​-សូវៀ​ត។ ​

អារម្មណ៍តានតឹងជាអ្វី?

អា​រម្មណ៍តា​ន​តឹង​គឺជា​ការ​ផ្ដុំ​អារ​ម្មរណ៍​មួហ្ម​ង ​ធុញ​ថប់​ តប់​ប្រមល់​ ខឹង​ច្រើ​ន​ ឆាប់​ខឹង​ ហើយ​ធ្វើ​អ្វីៗ​តម្រូវ​ចិត្ដ​ខ្លួ​​នឯង​ សុញ​គំនិ​ត គិត​អ្វីៗ​មិន​ចេញ​ ហើយ​មិន​សូវ​ចុះ​សម្រុង​នឹង​អ្នក​ដទៃ​  តែងតែ​ឃើញ​គេធ្វើ​ខុស​ជានិ​ច្ច។​​

មូលហេតុបង្កអារម្មណ៍តានតឹង

​មូល​ហេតុ​ដែល​លោក​អ្នក​មួយ​ចំនួន​មានអា​រម្មណ៍តា​នតឹង​ គឺប​ណ្ដាលម​កពី​លោក​អ្នក​មិន​អាច​បំពេ​ញកា​រងា​របាន​ល្អ​ប្រសើរ​ ហើយ​មិន​ដូច​ចិត្ដ​។ លោ​កអ្ន​ក​អាច​មាន​អារ​ម្មណ៍​ប្រភេទ​នេះ ​ភាគ​ច្រើន​កើត​ឡើង​ចំ​ពោះអ្នក​ធ្វើកា​រងារច្រើន​ សិ​ក្សាច្រើ​ន គិត​ច្រើន​ ដោយ​មិន​មាន​ពេល​វេលាស​ម្រាប់​ដើរ​កម្សាន្ដ​សប្បាយនៅ​ខាងក្រៅ​ ដើម្បី​ទទួលយ​កបរិយាកាស​វិជ្ជមាន ​និងមិ​ន​បាន​ជ្រើសរើស​ ឱកាស​ជួប​ជុំមិ​ត្ដភ​ក្ដិប​ងប្អូន​ជាដើ​ម។​ លើស​ពីនេះ​លោក​អ្នក​អាច​ឈាន​ទៅរ​កភាព​ឯកា ឬ​​អាច​មាន​ជម្ងឺ​កម្សត់​កើត​ឡើង​ផងដែរ​។ មិន​តែប៉ុ​ណ្ណោះ​អាច​ក្លាយ​ជាម​នុស្ស​វិក​លច​រិត ​ប្រសិ​នបើ​មិន​មក​ពិគ្រោះ​ជាមួ​យនឹ​ង​គ្រូ​ពេទ្យ។

វិធីព្យាបាលអារម្មណ៍តានតឹង

បើ​លោក​អ្នក​មាន​អារម្មណ៍​តាន​តឹង​ត្រូវ​ទៅជួ​បនឹ​ងគ្រូ​ពេទ្យចិ​ត្ដសា​ស្ដ្រ ដើ​​ម្បី​ឱ្យ​​គាត់ព​ន្យល់​ផ្នែកចិ​ត្ដសា​ស្ដ្រ និ​ងផ្ដ​ល់ថ្នាំ ​សង្កូ​វ​មួយ​ចំនួ​ន។ ​ជាពិ​សេសត្រូ​វឱ្យអ្ន​កជម្ងឺ​ប្រភេទនេះ​និយាយ​ឱ្យបា​នច្រើន​ ហើយ​ត្រូវ​កាន់ជើ​ងគាត់​ ​ទោះ​បីគា​ត់និយា​យខុស​ឬត្រូ​វ ក៏​ដោយ។​ ប៉ុន្ដែ​ត្រូវ​កត់​ចំណាំ ​ក្រោយពី​ជម្ងឺ​មានអា​រម្មណ៍នឹ​ងន៎ ត្រូ​វយ​កពាក្យ​សម្ដី​ដែល​គាត់​បាននិ​យាយ​នោះម​កពន្យ​ល់​ប្រាប់គា​ត់ ​វិញ​ដោយ​ទន់​ភ្លន់​បំផុ​ត ​ដើម្បីឱ្យ​​​អ្នក​ជម្ងឺ​ចេះ​ទទួល​ស្គាល់​កំហុ​សខ្លួ​នឯ​ងដោ​យត្រ​ជាក់​ចិត្ដ​បំផុត​។ ពេលអ្ន​កជម្ងឺ​គិតថា​ ពាក្យ​សម្ដី​នោះពិ​ត ​ជា​ខុ​ស​មែន​ហើយ​ មានន័​យថាកំ​ពុង​តែកា​ត់បន្ថយ​នូវ​អារម្មណ៍​តាន​តឹង​របស់​ខ្លួន​ឯង​ជាក់​ជាមិ​នខាន​ឡើយ​។

វិធីកម្ចាត់អារម្មណ៍តានតឹង

​ដើម្បី​កម្ចាត់​អារម្មណ៍​តានតឹ​ងលោ​កអ្នក​ត្រូវ​តែជ្រើ​សរើ​សពេល​វេលាឱ្យ​បានសមរ​ម្យ ​ដើរ​កម្សាន្ដ​ និង​ជជែក​គ្នាលេង​ ជា​ក្រុម​ឱ្យ​បាន​ញឹក​ញាប់ ​ក្រោយ​ពេលស​ម្រាកពី​ការងារ​ឬ​ការសិ​ក្សា។​ មិន​តែប៉ុ​ណ្ណោះលោ​កអ្នក​អាចជ្រើ​សរើស​ពេលវេលា​សមាធិ ​បន្ធូរ​អា​រម្មណ៍​ ហើយ​អាច​ដកដ​ង្ហើម​វែងៗឱ្យ​បាន​ញឹកញា​ប់ ​ក៏​អាចឱ្យ​អារម្មណ៍​របស់លោ​កអ្នក​ចៀស​ផុតពី​ការតាន​តឹង​បានខ្លះដែ​រ។

ដំបូន្មានអ្នកជំនាញ

បើ​លោក​អ្នក​យល់​ថា ​ខ្លួន​ឯងមា​នអា​រម្មណ៍​តាន​តឹង​ហើយ ​ត្រូវ​ជ្រើស​វិធី​សាស្ដ្រធ្វើ​សមាធិ​ ជួប​ជុំមិ​ត្ដភក្ដិ​ ក្រុមគ្រួ​សារជ​ជែក​ គ្នា​លេង​ឱ្យបា​នញឹក​ញាប់​ ហើយ​ត្រូវ​ជ្រើស​រើស​ទីកន្លែ​ងដើ​រកម្សាន្ដ​ឱ្យបា​នស​មរម្យដែ​លមាន​ទេសភា​ពស្រស់​ត្រកាល ​ត្រូវកា​ត់បន្ថយ ​ការ​គិត​ច្រើន​ ពេល​នោះ​ហើយ​អាចធ្វើ​ឱ្យអា​រម្មណ៍រ​បស់លោ​​កអ្ន​កជ្រះស្រ​ឡះបាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦០ ខែមករា ឆ្នាំ២០១១

Google Analytics Alternative