ប្រហុកខ្ទិះ

រូបភាពទស្សនាវដ្តីសុខភាពយើង

គ្រឿងផ្សំ

  • ប្រហុក​សាច់ល្អ
  • សាច់ជ្រូក​បីជាន់​ចិញ្ច្រាំ
  • ត្រីឆ្អើរ​ប្រឡេះយក​តែសាច់
  • បង្គា​ក្រៀមបុក
  • ត្រប់ពុតញង
  • គ្រឿង​បុកមាន​រំដេង, គល់ស្លឹកគ្រៃ, ស្លឹក​ក្រូចសើច, រមៀត, ខ្ជាយ, ម្ទេសឆ្អើរ, ម្ទេសហឹរ, ខ្ទឹមស, ខ្ទឹមក្រហម​(បុកចូល​គ្នាឱ្យម៉ត់)
  • ប្រេងឆា, ទឹកត្រី, ស្ករស, ប៊ីចេង, ប្រហុក, ម្សៅស៊ុប, ខ្ទិះដូងយក​ក្បាលខ្ទិះ, ខ្ទឹមស, ខ្ទឹមក្រហម​ចិញ្ជ្រាំចូល​គ្នាឱ្យល្អិត

អន្លក់

  • ស្ពៃក្ដោប
  • ភ្លៅកង្កែប
  • កញ្ឆែត
  • ត្រប់ស្រួយ
  • សណ្ដែកកួរ
  • ត្រសក់ ឫ​បន្លែអ្វី​ផ្សេងទៀត​តាមតែ​លោកអ្នក​ចូលចិត្ដ

រូបភាពទស្សនាវដ្តីសុខភាពយើង

វីធីធ្វើ

1. ជាដំបូង​ត្រូវដាក់​ខ្ទះទុក​ឱ្យក្ដៅ រួចចាក់​ប្រេងឆាចូល ដាក់ត្រប់​ពុតញង​ចូលលីង​ឱ្យឆ្អិនបន្ដិច រួចដួសទុក​ដោយទ្បែក។

2. ប្រេងឆា​ដែលនៅសល់ ត្រូវដាក់​ខ្ទឹមស និង​ខ្ទឹមក្រហម​ចិញ្ជ្រាំ​ចូលលីង​ឱ្យក្រហម ទើបដាក់​គ្រឿង​ដែលបុក​រួចលីង​ទាល់តែ​ឈ្ងុយ និង​ទ្បើងពណ៌​ក្រហម។

3. ក្រោយពី​ធ្វើគ្រឿង​ទ្បើងពណ៌​ក្រហមហើយ ទើបដាក់​ប្រហុកចូល​លីងសព្វ​សាច់ បើគោក​ត្រូវចាក់​ក្បាលខ្ទិះ​ចូលបន្ដិច​ទុកឱ្យពុះ

4. បន្ទាប់មក​ដាក់សាច់ជ្រូក, ទឹកត្រី, ស្ករស, ប៊ីចេង, ម្សៅស៊ុប, សាច់ត្រីឆ្អើ, បង្គាក្រៀមបុក, ត្រប់ពុតញង ទើប​ចាក់ក្បាល​ខ្ទិះចូល តែមិន​ឱ្យរាវ​ពេកទេ ត្រូវភ្លក់​រសជាតិ​ឱ្យផ្អែម និង​ប្រៃបន្ដិច។

5. ពេលទទួលទាន ត្រូវផ្ទាប់​ជាមួយអន្លក់​បន្លែស្រស់ ហើយ​ត្រូវបរិភោគ​ជាមួយ​បាយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៩ ខែតុលា ឆ្នាំ២០០៦

Google Analytics Alternative