ត្រី​ខជូរ

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួល​ទាន ៖ ២នាក់
  • រយៈពេល​នៃការ​រៀបចំ​គ្រឿង​ផ្សំ ៖ ១០នាទី
  • រយៈពេល​ចម្អិន ៖ ១៥​នាទី

គ្រឿង​ផ្សំ

  • សាច់​ត្រីរ៉ស់ ទម្ងន់​២ខាំ
  • ខ្ទឹមស​ដំ ៣កំពឹស
  • ខ្ទឹម​ក្រហមដំ ៣​កំពឹស
  • ប៊ីចេង កន្លះស្លាប​ព្រាកាហ្វេ
  • អំពិល​ទុំកន្លះ​ចានចង្កឹះ​តូច
  • អំបិល​ម៉ដ្ឋ មួយ​ភាគបួន​នៃស្លាបព្រា​កាហ្វេ
  • ស្ករស ២​ស្លាបព្រា​កាហ្វេ
  • ប្រេងខ្យង ១​ស្លាបព្រា​បាយ
  • ទឹក​ប៉េងប៉ោះ មួយ​ស្លាបព្រា​បាយ
  • ទឹកត្រី មួយ​ស្លាបព្រា​កាហ្វេ
  • ម្រេច កន្លះ​ស្លាបព្រា​កាហ្វេ

រូបភាពទស្សនាវដ្ដីសុខភាពយើង

របៀប​ធ្វើ

ជា​ដំបូង​ត្រូវ​កម្ដៅ​ខ្ទះ​ឱ្យក្ដៅ​បន្ដិច​រួចដាក់​ស្ករ​សរម្ងាស់ ដោយ​មាន​លាយទឹក​បន្ដិច​ដើម្បី​ឱ្យឆាប់​រលាយ។ នៅពេល​ដែលឃើញ ថា​ស្ករស​មាន​ពណ៌​ក្រហម​(ជើង​អង្រង)​ល្មម ត្រូវ​ចាក់ទឹក​ត្រីចូល​រម្ងាស់​ជាមួយ​គ្នា។ បន្ទាប់​មក​ចាក់ទឹក​ប៉េងប៉ោះ​ព្រមគ្នា​ជាមួយ​អំពិល ទុំ ប្រេងខ្យង ខ្ទឹមស ខ្ទឹម​ក្រហម ប៊ីចេង អំបិល កូរ​បញ្ចូល​គ្នាឱ្យ​សព្វ រួចយក​សាច់ត្រី​ដែល​លាង​សម្អាត​ហើយ​នោះមក​ដាក់​ចូលចម្អិន រយៈពេល​ប្រមាណ​ជា១០​នាទី។ ក្រោយពី​បាន​ចម្អិន​សាច់ត្រី​រួច សូម​ដួសដាក់​ចាន​ដែលបាន​ត្រៀម និង​លម្អ​ទៅដោយ​ចំណិត​ត្រសក់ ការ៉ុត​នោះ ព្រមទាំង​រោយ​ម្រេច​ពីលើ​បន្ដិច​ជាការ​ស្រេច។

ចំណាំ ៖ ចូរ​លោកអ្នក​សាកល្បង​ចម្អិន និង​អនុវត្ដ​ទៅតាម​ការ​រៀបរាប់​ជូន​ខាងលើ​នេះ នោះ​លោកអ្នក​ពិតជា​បាន​ទទួលទាន​នូវ អាហារ​មួយចាន​ដែល​ប្រកប​ទៅឱ​ជារស​ឈ្ងុយឆ្ងាញ់​ជា​មិនខាន​ឡើយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤០ ខែឧសភា ឆ្នាំ២០០៩

Google Analytics Alternative