ការីខៀវ


រូបភាពទស្សនាវដ្តីសុខភាពយើង

  • បរិមាណ ៖ មនុស្ស២នាក់
  • រយៈពេលរៀបចំគ្រឿងផ្សំ ៖ ២០នាទី
  • រយៈពេលចម្អិន ៖ ១០នាទី

គ្រឿងផ្សំ

  • សាច់គោ ២ខាំ ( លោកអ្នកអាចធ្វើជាមួយ​សាច់អ្វីក៏​បានតាមការ​ចូលចិត្ដ)
  • គ្រឿងការីខៀវ ៥០ក្រាម
  • ត្រប់ពុតញង ៣ក្រាម
  • ជីនាងវង ២មែក
  • ម្ទេសហាវៃ ២ក្រាម
  • ម្ទេសប្លោកទុំ ២ផ្លែ
  • ម្ទេសហិរ ៥គ្រាប់
  • ស្លឹកក្រូចសើច ៥សន្លឹក

រូបភាពទស្សនាវដ្តីសុខភាពយើង

គ្រឿងផ្សំ​រសជាតិ

  • ទឹកត្រី ២ស្លាបព្រាកាហ្វេ
  • អំបិល ១ចុងស្លាប​ព្រាកាហ្វេ
  • ស្ករស ៣ស្លាបព្រាកាហ្វេ
  • ម្រេច ១ចុងស្លាប​ព្រាកាហ្វេ
  • ខ្ទិះដូង កន្លះកូនចាន

ការរៀប​ចំបន្លែ

  • សាច់គោលាងទឹក រួចហាន់ជាចំណិតស្ដើងៗ
  • ម្ទេសហាវៃ និងម្ទេសប្លោកទុំ លាងទឹករួច​ហាន់ជា​ចំណិតៗ
  • ស្លឹកក្រូចសើច និងត្រប់ពុតញង លាងទឹក​ឱ្យស្អាតទុក​មួយអន្លើ

វិធីធ្វើ

  • ដាក់ខ្ទះលើភ្លើងឱ្យក្ដៅ រួចចាក់ខ្ទិះ​ដូងចូល
  • ចាក់គ្រឿងការីខៀវចូល ហើយច្របល់ចូលគ្នា ឆាឱ្យឡើង​ឈ្ងុយ ទុករយៈ​ពេល២នាទី
  • ដាក់សាច់ចូល ឆាចូលច្របល់ជាមួយ​គ្រឿងការី
  • ចាក់បន្លែ ដូចជាត្រប់ពុតញង ស្លឹកក្រូចសើច ម្ទេសខៀវ និងម្ទេសប្លោក​ក្រហមដែល​បានហាន់​រួចឆា​ច្របល់​ចូលគ្នា
  • ចាក់គ្រឿងផ្សំរសជាតិចូល ឆាច្របល់​ចូលគ្នា ទុករយៈ​ពេល១០​នាទី ទើបដាក់​ចុះជាការ​ស្រេច។

ចំណាំ នៅពេលដួសដាក់ចានបរិភោគ ត្រូវយកស្លឹក​ជីនាងវង​ដាក់ពីលើ។ ម្ហូបនេះ​អាចទទួល​ទានជាមួយ​បាយក៏បាន ឬជាមួយ​នំបញ្ចុកក៏បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative