អៀនទ្វារលាមក

នាងខ្ញុំ​មានកូន​ចំនួន៣នាក់។ កូនប្រុសពៅ​របស់នាង​ខ្ញុំអាយុ៣ឆ្នាំ។ វាមាន​ដង្កូវសតូចៗ​ចេញតាម​ទ្វារលាមក និងស្រែកថា​រមាស់រៀងរាល់​ពេលយប់។ តើមាន​ជម្ងឺអ្វី? អាចព្យាបាល​បានទេ? លោកស្រី ឌ.ស.ភ អាយុ៤៥ឆ្នាំ ខេត្ដ​បាត់ដំបង

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជំពូកដង្កូវ​សតូចៗ​ទាំងនេះ ខ្មែរយើង​ហៅថា អៀន។ វាមាន​ប្រវែង​ពី៣ ទៅ១០​សង់ទីម៉ែត្រ ចាក់សម្បុក​រស់នៅក្នុង​ពោះ វៀនធំ។ ដង្កូវតូចៗ​ពណ៌ស​ទាំងនេះ មាននៅម្ដុំ​រន្ធទ្វារ​លាមក និងនៅក្នុង​លាមក។ ព្រោះថា អៀនញី​បានចុះពី​ពោះវៀនធំ មកពង​នៅក្បែរទ្វារ លាមក បណ្ដាលឱ្យ​កុមារមាន​អារម្មណ៍រមាស់​រន្ធទ្វារលាមក សម្រាប់កុមារី អាចឆ្លង​ទៅរមាស់​ដល់ទ្វារមាស​ទៀតផង។ រមាស់ច្រើន​តែកើត ឡើងនៅ​ពេលក្បាល​ព្រលប់។ លើសពី​នេះមានរោគ​សញ្ញាផ្សេង​ទៀត ដូចជា​ឈឺពោះ ទល់លាមក រាគ​ជាដើម។

ដើម្បីបង្ការ​ការពារ​កុំឱ្យឆ្លង​អៀន ត្រូវមាន​អនាម័យ គឺលាងដៃឱ្យ​ស្អាតក្រោយ​ពេលបន្ទោរ​បង់លាមករួច ឬមុនទទួល​ទានអាហារ និងកាត់​ក្រចកដៃ​ក្រចកជើង​ឱ្យខ្លី។ សូមនាំកូន​របស់បងស្រី​ទៅជួប​ជាមួយ​គ្រូពេទ្យ ដើម្បីទទួល​ការព្យាបាល​ដោយលេប​ថ្នាំសម្លាប់​អៀន។ ការ ព្យាបាល​ដែលប្រសើរ​បំផុត សមាជិក​គ្រួសារ​ទាំងអស់​ត្រូវលេប​ថ្នាំបញ្ចុះអៀន​គ្រប់គ្នា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative