ការរួមភេទគ្រាដំបូង

ខ្ញុំបាទ​ទើបតែ​មានទំនាក់​ទំនង​ជាមួយ​នារីម្នាក់ តែមិនទាន់​បានរួមភេទ​ជាមួយ​នាងនៅ​ឡើយទេ។ ខ្ញុំបាទ​ចង់ដឹងថា ក្នុងពេល​រួមភេទដំបូង​ជាមួយ​បុរស តើស្ដ្រីមាន​អារម្មណ៍​យ៉ាងម៉េច? លោក ឃ.ម.រ អាយុ២៣ឆ្នាំ ខេត្ដកណ្ដាល

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ គ្រាដំបូង​ពិតជា​ធ្វើឱ្យ​មនុស្សមាន​អារម្មណ៍​ខ្លះៗ មិនអាច​គេចវេស​បានឡើយ។ នារី​មាន​អារម្មណ៍​ចង់ថែរក្សា​ព្រហ្មចារី និង ភាពបរិសុទ្ធ​របស់ខ្លួន ហើយគិតថា តើត្រូវបំផ្លាញ​ដោយសារ​បុរសម្នាក់​នេះឬ។ យ៉ាងណាមិញ ពេលជួប​បុរស​លើកដំបូង ស្ដ្រីចាប់​ផ្ដើមមាន អារម្មណ៍​មិន​ប្រក្រតី ភ័យផង អរផង ដូចដែល​តែង​បន្លឺ​ពាក្យថា មានអារម្មណ៍​យ៉ាងម៉េចទេ ថាមិន​ត្រូវសោះ។ ប្រសិនបើ​ស្ដ្រីគិតថា ការរួម ភេទនឹង​ធ្វើឱ្យ​នាង​ឈឺចាប់ នុះនាង​កាន់តែ​មានអារម្មណ៍​ភ័យខ្លាច​ទ្វេឡើង។ បុរស​អាចជា​អ្នកកំណត់​ការ​ភ័យខ្លាច ឬត្រេក​ត្រអាល​តាមរយៈ កាយវិការ និងសម្ដី​សំដៅ​ជាមួយ​នាង។ ការរួមភេទ​ដំបូង​របស់ស្ដ្រី ជាអនុស្សាវរីយ៍​ជូរចត់ និងផ្អែមល្ហែម​សម្រាប់​មួយ​ជីវិត​របស់នាង។ ហើយ ជាគ្រា​ដែលនាង​ទទួលជា​លើកដំបូង នៃការឈឺចាប់​រូបកាយ និងរសជាតិ​សួគ៌ា​ផ្លូវភេទ។ ពេលមាន​អារម្មណ៍​ច្របូក​ច្របល់​ក្នុងគ្រាដំបូង បើបាន បុរសជា​ស្វាមី ឬជាសង្សារ មានកាយវិការ​ទន់ភ្លន់ សម្ដីសំដៅ​ផ្អែមល្ហែម និងទឹកចិត្ដ​យល់ចិត្ដ​យល់ថ្លើម នាងពិត​ជាមាន​អារម្មណ៍​សុខស្រួល​ក្នុងចិត្ដ។ ផ្ទុយទៅវិញ នាងនឹង​មានអារម្មណ៍​ខ្លាចរអា ពេញមួយ​ជីវិត បើជួប​រឿងសោក​សៅក្នុង​គ្រាដំបូង​នេះ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

Google Analytics Alternative