វិធី​​​សម្អាតមុខ​​​ក្រោយ​​​ពេលតុបតែង

សុភាពនារី​ដែលមាន​ការតុបតែង​មុខច្រើន ដូចជា​ប្រើម្សៅ​ផាត់ពណ៌​នៅលើ​ត្របកភ្នែក ថ្ពាល់ ម៉ាស្ការ៉ា​ជាដើម អ្នកនាងកញ្ញា ក៏ទាមទា​នូវការ​យកចិត្ដទុកដាក់​ផងដែរ ចំពោះការ​សម្អាត​ស្បែកមុខ​ឱ្យបាន​​​ស្អាត។ ព្រោះថា​ម្សៅផាត់​ពណ៌ទាំងនេះ​បង្កផល​ប៉ះពាល់​ដល់សុខភាព​ស្បែក និងអាច​ឈានដល់​ការខូច​ស្បែកមុខដ៏គួរឱ្យ​ស្រឡាញ់​របស់អ្នក​នាងកញ្ញា។ តើសុភាពនារី​ទាំងឡាយ​ត្រូវអនុវត្ដ​យ៉ាងដូចម្ដេច?

រូបភាពទស្សនាវដ្តីសុខភាពយើង

លោកស្រី ឈឹម វត្ដី អ្នកជំនាញ​ខាងថែរក្សា​សម្ផស្សបាន​បង្ហាញការ​លាងជម្រះ​ស្បែកមុខខ្លះៗ សម្រាប់​សុភាពនារី ដែលមាន​ស្បែកជា​ប្រភេទ​ស្បែកខ្លាញ់ និងស្បែកស្ងួត​ឱ្យបាន​យល់ដឹង គ្រាន់ទុក​ជាការ​អនុវត្ដតាម។

ចំពោះ​ស្បែកស្ងួត

ត្រូវជ្រើសរើស​យកទឹក​ម្សៅទឹក​ដោះគោ​លាងជម្រះ​ការតុបតែង​មុខសម្រាប់​លាងសម្អាត​ម្សៅពណ៌​ដែលផាត់​លើមុខ និងបន្ទាប់​មកលាប​ប្រេងជួយ​កម្លាំង ស្បែក (ឡូស្យុងតូនិក) ដែលប្រើ​សម្រាប់​ស្បែកស្ងួត។ ទឹកប្រេង​តូនិច ប្រើសម្រាប់​លាងសម្អាត​បរិវេណ​ជុំវិញភ្នែក។

ចំពោះ​ស្បែក​ជាតិខ្លាញ់

ស្បែកជាតិ​ខ្លាញ់មាន​រន្ធញើសធំ អាចបណ្ដាល​ឱ្យកើត​មុនដោយ​ងាយ។ ដូច្នេះ​ការលាង​សម្អាត​ត្រូវប្រើ​ទឹកម្សៅទឹក​ដោះគោ និងឡូស្យុងតូនិក ដែលប្រើ សម្រាប់ស្បែក​មានជាតិខ្លាញ់។ ការលាង​សម្អាតជុំវិញ​បរិវេណភ្នែក ក៏ត្រូវប្រើ​ទឹកប្រេង ឬឡូស្យុង​សម្រាប់​បរិវេណភ្នែក​ដូចស្បែក​ខ្លួនផងដែរ។

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីលុប​លាងមុខ

ស្បែកស្ងួត និងស្បែកខ្លាញ់​មានវិធីលុប​លាងមុខ​ដូចគ្នា។ ឯវិធីលាង គឺត្រូវយក​ទឹកម្សៅ​ទឹកដោះគោ​លាងជម្រះ មកលាប​លើម្សៅ ដែលយើង​បានតុប តែង និងឈ្លីថ្នមៗ​ឱ្យបាន​សព្វកន្លែង​ក្នុងរយៈ​ពេលពីមួយ ទៅពីរនាទី ទើបយក​សំឡីស្អាត​ជ្រលក់​នឹងទឹក​ឡូស្យុងតូនិក មកជូត​សម្អាតទឹក​ម្សៅទឹក​ដោះគោ និងម្សៅ ទាំងនោះ​ចេញជា​ការស្រេច។ ចំពោះ​ភ្នែកវិញ ត្រូវយក​ឡូស្យុង​សម្រាប់​សម្អាត​បរិវេណភ្នែក មកជូត​លើត្របកភ្នែក ចិញ្ចើម និងម៉ាស្ការ៉ា។ ចំណែក​បបូរ​មាត់ត្រូវ យកទឹកម្សៅ​ទឹកដោះគោ​សម្រាប់​លាងជម្រះ​ម្សៅ មកលាប​លើក្រេម ហើយយក​សំឡីផ្ដិត​ជូតចេញ។

ដំបូន្មាន​របស់អ្នក​ជំនាញ

លោកស្រី វត្ដី បានបន្ថែម​ទៀតថា សុភាពនារី​ទាំងឡាយ មិនគួរ​គិតថា​ការ​តុបតែង​មុខមាន​ផលមិន​ល្អទេ។ ស្ដ្រីចាំបាច់​ត្រូវតុប​តែងមុខ ទោះបី​តិចក្ដីច្រើន ក្ដី ដើម្បីបន្ថែម​សម្រស់ និងលក្ខណៈជា​នារីភេទ។ ស្ដ្រីមួយ​ចំនួនក៏​ចាំបាច់​ត្រូវតុបតែង​មុខជា​ប្រចាំ ដើម្បី​មុខរបរ និងការងា​ររបស់ខ្លួន។ ការធ្វើ​បែបនេះ មិនមាន​បញ្ហា អ្វីឡើយ ដោយអ្នក​គ្រាន់តែ​លាងសម្អាត​ម្សៅតុប​តែងមុខ​ឱ្យបាន​ស្អាតបន្ទាប់​ពីតុប​តែងមុខ និងទុក​ស្បែកមុខ​អ្នកឱ្យទំនេរ​រយៈពេល​បួនម៉ោង​ក្នុងមួយថ្ងៃ គឺ​ជាការ គ្រប់គ្រាន់​ហើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០២ ខែមីនា ឆ្នាំ២០០៦

 

Google Analytics Alternative