ការឆ្លងមេរោគអេដស៍ និង​​​ការផ្តល់ឈាម

នៅពេល​ដែលមនុស្ស​ម្នាក់ទើបតែឆ្លង​វីរុសអេដស៍​បានរយៈពេល​៤ម៉ោង ស្រាប់តែ​មនុស្សម្នាក់នោះ​ទៅផ្ដល់ឈាម។ សួរថាតើ​ឈាមដែលផ្ដល់​ដោយមនុស្ស​ម្នាក់នោះ អាចមានផ្ទុក​មេរោគអេដស៍ ឬហ៊ីវដែរ​ឬទេ? អ្នកនាង ម.ក.រ អាយុ ២៣ឆ្នាំ ភ្នំពេញ

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ នៅពេល​ដែលមនុស្សម្នាក់​ឆ្លងវីរុស​អេដស៍ មេរោគនេះ​ចាប់ផ្ដើម​រត់ចូល​ទៅក្នុងឈាម​របស់គាត់ភ្លាម។ រយៈពេល​ប្រមាណ​ជា៣ឬ​៤សបា្ដហ៍ ទើបសាព៌ាង្គកាយ​មនុស្សផលិត​បាន​អង្គបដិបក្ខប្រាណ​ប្រឆាំងនឹង​មេរោគអេដស៍។ ពេលឆ្លងដំបូង​បុគ្គលនោះ ក៏មានអាការៈ​រោគបង្កជម្ងឺ​មួយចំនួន​តែក្នុងរយៈ​ពេល១ ឬ២សបា្ដហ៍​ប៉ុណ្ណោះ។

ងាកមកសំណួរ​អ្នកនាងវិញ សព្វថ្ងៃ​មិនទាន់​មានការ​ស្រាវជ្រាវ​ជាក់លាក់​អំពីចំនួនម៉ោង​នេះនៅ​ឡើយទេ។ តែរយៈពេល​៤ម៉ោង ដែល​មេរោគអេដស៍​អាចចូល​ទៅដល់​ក្នុងឈាម អាស្រ័យទៅ​លើកម្រិត​ឆ្លងផងដែរ តាមឈាមឬ​តាមការរួមភេទ បរិមាណឈាម និងមេរោគ​ឆ្លងចូលតិចតួច​ឬច្រើន។ ប៉ុន្ដែឈាម​ដែលផ្ដល់នោះ អាចនិយាយ​បានដែរថា មិនទាន់មាន​ផ្ទុកមេរោគអេដស៍ទេ ហើយគ្មាន​បច្ចេកទេស​ណាអាច​មើលមេរោគអេដស៍ ទើបឆ្លងក្នុង​រយៈពេល ៤ម៉ោងដែរទេ។ ដូច្នេះដើម្បី​សុវត្ថិភាព​សុខភាព បើចង់ឬត្រូវ​បញ្ចូលឈាម គប្បីត្រូវ​ប្រើប្រាស់​ឈាម​ដែលមាន​ប្រភព​ច្បាស់លាស់ ជាពិសេសឈាម​ដែលយក​ចេញពី​មជ្ឍមណ្ឌល​ជាតិផ្ដល់ឈាម ដែលបាន​ត្រួតពិនិត្យត្រឹម ត្រូវមុននឹង​ចេញឱ្យ​ប្រើប្រាស់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០១ ខែកុម្ភៈ ឆ្នាំ២០០៦

Google Analytics Alternative