ស្បែក​គ្របក្បាល​លិង្គ

ជម្រាប​សួរ​លោក​វេជ្ជបណ្ឌិត។ ខ្ញុំមាន​សំណួរ​មួយ​ដែល​វាជា​បញ្ហា​របស់ខ្ញុំ​ផ្ទាល់ គឺ​ស្បែកលិង្គ​របស់ខ្ញុំ​លាត​ចេញពីក្បាល​លិង្គ ដោយ​បច្ចុប្បន្ន​ខ្ញុំមាន​អាយុ៣០​ឆ្នាំ និងមាន​ប្រពន្ធ​រួចហើយ។ តើខ្ញុំ​ត្រូវធ្វើ​ដូចម្ដេច? ខ្ញុំឮ​គេថា ករណី​ដូចខ្ញុំ​គឺត្រូវ​កាត់​ស្បែក លិង្គ​ដែល​លើសនោះ​ចេញ តើ​ពិតទេ? តើ​ករណី​កាត់ស្បែក​លិង្គនេះ​យ៉ាងណា​ដែរ? តើអាច​មានថ្នាំ​ណាដែល​លេបទៅ​ធ្វើឱ្យ លិង្គ​លូតផុត​ស្បែកនោះ​ដែរឬ​ទេ? សូមថ្លែង​អំណរ​គុណយ៉ាង​ខ្លាំង​ចំពោះ​ការឆ្លើយ​តប​របស់​លោក​វេជ្ជបណ្ឌិត។
លោក ក. ស. អាយុ៣០​ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ អ្វីដែល​ប្អូនបាន​ឮអំពី​ដំបូន្មាន​ថា ឱ្យកាត់​ស្បែកលិង្គ​ដែល​គ្របដណ្ដប់​ក្បាលលិង្គ​នោះចេញ គឺជា រឿង​ពិតមួយ​ដែលត្រូវ​ធ្វើតាម។ តាមពិត​ទស្សនាវដ្ដី សុខភាពយើង បានចេញ​ផ្សាយ​ជាអត្ថបទ​លម្អិត​ជាច្រើន​អំពី​បញ្ហាស្បែក​គ្រប ក្បាលលិង្គ​នេះដល់​មិត្ដអ្នក​អានជាច្រើន​ភាគ កាលពីពីរ​បីឆ្នាំមុន។ ករណី​របស់ប្អូន​ប្រុស​ដែលមាន​ស្បែកគ្រប​ពីលើ​ក្បាលលិង្គ ធ្វើឱ្យ​ក្បាលលិង្គ​មិនលាត​ចេញ គឺជា​បញ្ហាមួយ​ដែល​ត្រូវ​ដោះស្រាយ​ដោយការ​វះកាត់​ចេញដោយ​អ្នកជំនាញ​ត្រឹមត្រូវ។ សូម​បញ្ជាក់ មិនមាន ឱសថ​លេបឬ​ចាក់ឬ​វិធីណា​ដែលធ្វើ​ឱ្យរួញ​ស្បែក​គ្របក្បាល​លិង្គនោះ​ក្រៅពីវះកាត់​ដើម្បី​យកស្បែក​គ្របក្បាល​លិង្គ​នោះចេញ​នោះទេ។ ដូចនេះ​ប្អូន​ត្រូវទៅ​ជួប​គ្រូពេទ្យ​វះកាត់​ដែលមាន​ជំនាញ​ណាម្នាក់​ឬមន្ទីរពេទ្យ​ដើម្បី​ធ្វើការ​វះកាត់​ដោយ​សុវត្ថិភាព។ ជាទូទៅ​ការ​វះកាត់​មិនបង្ក​ជាគ្រោះថ្នាក់​ដល់​អាយុជីវិត​នោះទេ។ សូម​ប្អូនប្រុស​មាន​សំណាង​ល្អៗ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៥ ខែមិថុនា ឆ្នាំ២០១១

Google Analytics Alternative