កូននាងខ្ញុំមាន​ដង្កូវពណ៌​សតូចៗ​ចេញតាម​ទ្វារលាមក

នាងខ្ញុំ​មានកូន​ចំនួន៣នាក់។កូន​ប្រុសពៅ​របស់​នាងខ្ញុំ​អាយុបា​ន៣ឆ្នាំ​ហើយ។វាមាន​ដង្កូវពណ៌​សតូចៗ​ចេញតាម​ទ្វារលាមកនិង​ស្រែកថា​រមាស់​រៀងរាល់​ពេលយប់។តើមាន​ជម្ងឺអ្វី?អាច​ព្យាបាល​បានទេ?

លោកស្រីឌ.ស.ភអាយុ​៤៥ឆ្នាំខេត្ដ​បាត់ដំបង

វេជ្ជបណ្ឌិត​យើងៈជំពូក​ដង្កូវ​សតូចៗ​ទាំងនេះ ខ្មែរយើង​ហៅថា អៀន។ វាមាន​ប្រវែង​ពី៣ ទៅ១០​សង់ទីម៉ែត្រ ចាក់សម្បុក​រស់នៅ​ក្នុង​ពោះវៀន​ធំ។ ដង្កូវតូចៗ​ពណ៌ស​ទាំងនេះ មាន​នៅម្ដុំ​រន្ធ​ទ្វារលាមក និង​នៅក្នុង​លាមក។ ព្រោះ​ថា អៀន​ញីបាន​ចុះពី​ពោះវៀន​ធំ មកពង​នៅក្បែរ​ទ្វារ​លាមក បណ្ដាល​ឱ្យកុមារ​មាន​អារម្មណ៍​រមាស់​រន្ធទ្វារលាមក សម្រាប់​កុមារី អាចឆ្លង​ទៅ​រមាស់​ដល់ទ្វារមាស​ទៀតផង។ រមាស់​ច្រើនតែ​កើតឡើង​នៅពេល​ក្បាលព្រលប់។ លើសពីនេះ​មាន​រោគសញ្ញា​ផ្សេងទៀត ដូចជា​ឈឺពោះ ទល់​លាមក រាគ​ជាដើម។

ដើម្បី​បង្ការ​ការពារ​កុំឱ្យ​ឆ្លងអៀន ត្រូវមាន​អនាម័យ គឺលាង​ដៃឱ្យ​ស្អាត​ក្រោយពេល​បន្ទោរបង់​លាមករួច ឬ​មុន​ទទួលទាន​អាហារ និង​កាត់ក្រចកដៃ​ក្រចកជើង​ឱ្យខ្លី។ សូម​នាំកូន​របស់​បងស្រី​ទៅជួប​ជាមួយ​គ្រូពេទ្យ ដើម្បី​ទទួលការ​ព្យាបាល​ដោយលេប​ថ្នាំសម្លាប់​អៀន។ ការ ព្យាបាល​ដែល​ប្រសើរ​បំផុត សមាជិក​គ្រួសារ​ទាំងអស់​ត្រូវលេប​ថ្នាំបញ្ចុះ​អៀន​គ្រប់គ្នា​ផងដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative