ឈឺចាប់​ពេលមក​រដូវ

នាងខ្ញុំ​អាយុ​២២ឆ្នាំ ហេតុអ្វី​បាន​ពេលមក​រដូវ​ចេះតែ​មានការ​ឈឺ​ចុកចាប់? ជួនកាល​ពិបាក​ទ្រាំខ្លាំង​ណាស់។
កញ្ញា ឈ. ណ. រ អាយុ​២២ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ជារឿយ​ស្ដ្រី​ឈឺចាប់​ពេលមក​រដូវ​អាចជារឿង​ធម្មតា។ ព្រោះថាការ​ឈឺចាប់​ពេលមក​រដូវ គឺ​បណ្ដាល​មកពីការ​រីកប៉ោង​នៃតួស្បូន ដែលមាន​សម្ពាធ​ខ្ពស់​រវាង​ឈាម​ដែលហូរ​ចេញទៅក្នុង​ស្បូន និងប៉ះ​ជាមួយ​ជញ្ជាំង​ស្បូន ធាក់​ខ្ទប់គ្នា​ទៅវិញ​ទៅមក។ ជញ្ជាំង​ស្បូន​ខ្លួនឯង​ក៏ត្រូវ​ដាច់ចេញ​ផងដែរ។ ការ​ដាច់ចេញ​នៃជញ្ជាំង​ស្បូននេះ បង្ក​បង្កើត​ជាការ​កន្ដ្រាក់​ស្បូន​ស្រាលៗ។ បែបនេះ​ហើយ​ដែលធ្វើ​ឱ្យមាន​ជាឈាម​រដូវហូរ​ធ្លាក់ចេញ​មក។ ការ​ឈឺចាប់​ពេលមក​រដូវ​របស់ស្ដ្រី​អាចតិច​ឬខ្លាំង​ខុសៗគ្នា ពីមនុស្ស​ស្រីម្នាក់ទៅមនុស្ស​ស្រីម្នាក់​ទៀត។ មិន​ចំពោះ​តែការ​ឈឺចាប់​នោះទេ សូម្បីតែ​រោគសញ្ញា​ពេលមក​រដូវផ្សេង​ទៀត ក៏អាច​ខុសគ្នា​ផងដែរ។ ហេតុនេះ​ការ​ឈឺចាប់​ពេលមក​រដូវ​អាចជា​រឿងធម្មតា​ទេ សម្រាប់​ស្ដ្រី​ភាគច្រើន ប៉ុន្ដែ​ករណី​ឈឺ​ចុកចាប់​ខ្លាំង​ពិបាកទ្រាំ គួរតែ​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​រោគស្ដ្រី។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០៦១ ខែកុម្ភៈ ឆ្នាំ២០១១
Google Analytics Alternative