ពងបែក​ក្នុង​មាត់

ខ្ញុំបាទ​ឧស្សាហ៍​មាន​ពងបែក​សៗ​ក្នុងមាត់ លើ​អណ្ដាត។ ខ្ញុំបាទ​ចង់ដឹង​ថាវា​បណ្ដាល​មកពី​មូលហេតុ​អ្វី ហើយ​ព្យាបាល​បែបណា​អាចជា​សះស្បើយ​បាន?
លោក ល.អ.ណ អាយុ​៣២ឆ្នាំ ខេត្ដ​កំពង់ចាម

វេជ្ជបណ្ឌិត​យើងៈ រហូតមក​ដល់សព្វថ្ងៃ​នេះ មិនទាន់​មានការ​ស្រាវជ្រាវ​រកឃើញ​ហេតុផល ដែល​បណ្ដាលឱ្យ​កើតមាន​រោគ​ពងបែកសៗ​ក្នុងមាត់​នេះនៅឡើយ​ទេ។ ប៉ុន្ដែគេ​អាច​សន្និដ្ឋាន​ទៅលើ​មូលហេតុ​មួយចំនួន ដូចជា​ការ​ខាំបបូរមាត់ កត្ដា​មេរោគ​វីរុស ចំណី​អាហារ អ័រម៉ូន និង​អាការ​ស្ដ្រេស្ស​ជាដើម។ ចំណី​អាហារ​មួយចំនួន​ដូចជា​គ្រាប់​រុក្ខជាតិ ផ្លែចេក ប្រូម៉ា​ជាដើម អាចបង្ក​ឱ្យមាន​ពងបែក សៗ​នៅក្នុងមាត់​ផងដែរ។ ពងបែកសៗ​ក្នុងមាត់​នេះ ជួនកាល​អាច​រំខាន​ជាខ្លាំង​ដោយបង្កការ​ឈឺចាប់ ពិបាក​ទទួលទាន​អាហារ​ជាដើម។ ប៉ុន្ដែ​ទោះបីជា​បែបណា​ក៏ដោយ វាអាច​ជាសះស្បើយ​វិញដោយ​ខ្លួនឯង។ មាន​ឱសថ​មួយចំនួន​អាចជួយ​ព្យាបាល​កាត់បន្ថយ​ការ​រំខាន​ទាំងនេះ​បាន មាន​ដូចជា​ថ្នាំលាង​មាត់​សម្លាប់​មេរោគ ថ្នាំស្ពឹក ថ្នាំ​ខ្ពុលមាត់​ផ្សេងៗ​ទៀត​ជាដើម។ ពងបែក​ក្នុងមាត់​នេះមិន​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​សុខភាព​នោះទេ លើកលែង​តែក្នុង​ករណីជម្ងឺ​ដែល​កើតឡើង​ដោយ​ប្រព័ន្ធ​ការពារ ដូចជា​ជម្ងឺ​អេដស៍ ជម្ងឺ​បេស សេត​ជាដើម។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៥ ខែមិថុនា ឆ្នាំ២០០៦

Google Analytics Alternative