ឈឺ​ក្បាល ក្រោយពេល​រួមភេទ

នាងខ្ញុំ​រៀបការ​បាន២​ឆ្នាំមក​ហើយ។ ប្ដីប្រពន្ធ​នាងខ្ញុំ​គេង​ជាមួយគ្នា​មួយសប្ដាហ៍​បីបួនដង។ ប៉ុន្ដែ​ប៉ុន្មានខែ​នេះ នាងខ្ញុំ​មិនចង់​រួមភេទ​ទៀតទេ ដោយសារ​រាល់ពេល​រួមភេទ​រួច នាងខ្ញុំ​មាន​អាការ​ឈឺក្បាល។ សូម​វេជ្ជបណ្ឌិត​យើង​ជួយ​បកស្រាយ​ប្រាប់​នាងខ្ញុំ​ផង។  លោក​ស្រី ឌ.ស.វ អាយុ​២៩ឆ្នាំ ខេត្ដ​សៀមរាប

វេជ្ជ​បណ្ឌិតយើង ៖ ជាទូទៅ​ការ​រួមភេទ​ចាប់ផ្ដើម​ចេញ​ដំណើរ​ពីការ​បបោស​អង្អែល ដែលជា​ការដុត​រោល​អារម្មណ៍​ផ្លូវភេទ​យ៉ាងពេញ​ទំហឹង នាំឱ្យជាតិ​អ័រម៉ូន​អាដ្រេណាលីន​នៅក្នុង​ខ្លួនកើនឡើង​ភ្លាមៗ ជាពិសេស​ពេលដែល​ឈាន​ជិតដល់​ចំណុច​កំពូល​នៃសេចក្ដីសុខ​ផ្លូវភេទ។ កាមារ​ម្មណ៍នេះ​បណ្ដាលឱ្យ​សរសៃឈាម​ក្នុងខួរក្បាល​រីក។ អាការ​ឈឺក្បាល​អាច​ចាប់កើត​មានឡើង​នៅពេល​សេចក្ដីសុខ​ផ្លូវ ភេទ​ដល់​កំពូល ហើយមាន​រយៈពេល​មួយម៉ោង ឬ​២ម៉ោង​តែប៉ុណ្ណោះ។

ការ​លើកឡើង​របស់​ប្អូនស្រី​ដែល​សង្ស័យថា​ការ​រួមភេទ​ជាដើមហេតុ​នៃការ​ឈឺក្បាល​នោះ ពិតជា​មិនខុសទេ។ ប៉ុន្ដែ​សូមចង ចាំ​ថា អាចមាន​មូលហេតុ​ផ្សេងទៀត​ដែលអាច​បង្ក​អាការ​ឈឺក្បាល​ផងដែរ។ បើការ​រួមភេទ​ជាដើម​ចម រាល់ពេល​រួមភេទ សូម​កុំធ្វើបែប​ប្រញាប់​ប្រញាល់​ពេក ត្រូវធ្វើ​បែប​សន្សឹមៗ តាម​លំដាប់​លំដោយ។ ការ​បបោស​អង្អែល​ដែលជួយ​ដុត​រោលកាមារម្មណ៍​បន្ដិចម្ដងៗ ត្រូវធ្វើ​ជាដំបូង។ ការ​ធ្វើបែបនេះ​មិនបង្ក​ឱ្យ​ចរន្ដឈាម​នៅក្នុង​សព៌ាង្គកាយ​បាចសាច​យ៉ាង​គំហុក។ ករណី​ប្អូនស្រី​ផ្ទាល់ ត្រូវ​ព្យាយាម​អនុវត្ដ​តាវិធី​នេះឱ្យ​បាន។ មានវិធី​មួយទៀត អាចជួយ​ទប់ស្កាត់​អាការ​ឈឺក្បាល​នេះបាន​ដែរ គឺ​មុនពេល​រួមភេទ ប្អូនស្រី​អាច​ចាប់ផ្ដើម​លេបថ្នាំ​បំបាត់​ការ​ឈឺចាប់​មួយគ្រាប់​ជាមុនសិន។ ប្រការ​ប្រសើរ​បំផុត ប្អូនស្រី​អាច​ទៅជួប​អ្នកជំនាញ​ខាង​ផ្លូវភេទ ដើម្បី​ពិគ្រោះ​យោបល់។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៨ ខែកញ្ញា ឆ្នាំ២០០៦

Google Analytics Alternative