កញ្ញា អេននី ហ្សាម សម្រស់​​​ស្រស់ស្អាត​​​បែប​​​ធម្មជាតិ

កញ្ញា អេននី ហ្សាម ជាតារា​ចម្រៀង​យុវវ័យ​មួយរូប​ដ៏ស្រស់​សោភា ដែលទើប​តែប្រឡូក​ក្នុង​វិស័យ​សិល្បៈ។ មិនយូរ​ប៉ុន្មាន​ផង​កញ្ញា អេននី ហ្សាម បានធ្វើ​ឱ្យ​ទស្សនិកជន​ស្គាល់កាន់​តែច្បាស់ តាមការ​បង្ហាញមុខ​នៅក្នុង​ផលិតកម្ម​ថោន និងកំពុង​តែពេញ​និយម​នៅក្នុង​ស្រទាប់​យុវវ័យ។ ​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទោះបីជាការងារសិល្បៈរបស់កញ្ញា អេននី ហ្សាម មានភាព​មមាញឹក​យ៉ាងណាក្ដី ក៏កញ្ញា​ឆ្លៀតពេល​ដ៏មាន​តម្លៃរបស់​ ខ្លួនធ្វើ​ការបក​ស្រាយពីការ​ថែទាំ​សុខភាព និងសម្រស់ តាមរយៈ​ទស្សនាវដ្ដី សុខភាពយើង ដើម្បី​ជម្រាប​ជូនដល់​មិត្ដនារី​គ្រប់វ័យទាំងអស់​យកទៅ​អនុវត្ដ​ជួយឱ្យ​សម្រស់​កាន់តែ​ស្រស់ថ្លា​យូរ​អង្វែង។

ប្រវត្ដិមុនចូលសិល្បៈ

កញ្ញា អេននី ហ្សាម ជាសិស្ស​រៀនថ្នាក់​ទី១០​នៅវិទ្យាល័យ​សន្ធរមុក ផ្ដើមចេញ​ពីសិល្បៈ​ដំបូងគេ​បង្អស់នៅ​ឆ្នាំ២០០៩​ កញ្ញាបាន​ច្រៀងឱ្យ​ផលិតកម្ម ញឹម ចាន់ថន TV Band។ បទដំបូង​គេដែល​កញ្ញាមាន​ការ​ទទួល​ស្គាល់​ពីសំណាក់​យុវវ័យ​គឺបទ Honey I love u តែច្រៀង​ជាក្រុម នៅពេល​បច្ចុប្បន្ននេះ អេននី​ជា​តារា​ចម្រៀង​នៅផលិតកម្ម ​Town។

ការថែរក្សាសម្រស់

ទោះបីជាមានការមមាញឹកច្រើនយ៉ាងណាក៏ដោយ ក៏កញ្ញា​មិនដែល​ភ្លេចឡើយ​នូវការ​ថែរក្សា​សម្រស់ ក៏ដូចជា​ការ​ថែរក្សា​ សុខភាព​របស់កញ្ញា​ផងដែរ។ ខាងក្រោម​នេះគឺជា​វិធីក្នុង​ការ​ថែរក្សា​សម្រស់ និងសុខភាព​របស់កញ្ញា អេននី ហ្សាម ដែលបាន​អនុវត្ដ ជាប្រចាំ។

– សម្រាប់ការថែរក្សាសក់ ៖ កញ្ញា អេននី តែងតែ​ធ្វើ​ម៉ូតសក់​ជា​ប្រចាំ​រាល់ការ​ចូលរួម​គ្រប់កម្ម​វិធី។ ដូចនេះ អេននី​កក់សក់​ជា​រៀងរាល់​ថ្ងៃ ចំណែក​ឯការ​អប់សក់​គឺរៀងរាល់​មួយសប្ដាហ៍​អប់២ដង។

– ការថែរក្សាស្បែកមុខ បញ្ហាស្បែក​មុខជា​រឿង​សំខាន់​សម្រាប់​អេននី នាងមាន​ការថែទាំ​យ៉ាង​ដិតដល់ ព្រោះខ្លាច​មាន បញ្ហា​ចំពោះ​សម្រស់​របស់នាង។ រីឯការ​ប្រើប្រាស់​ផលិតផល នាង​ជ្រើសរើស​ផលិតផល​ណាដែល​មាន​គុណភាព  ដើម្បី​ឱ្យការ​ប្រើប្រាស់​ មាន​ប្រសិទ្ធភាព។ នៅពេល​ដែលចេញ​ទៅ​ខាងក្រៅ អេននី​មាន​ឡេលាប​ការពារ​កម្ដៅថ្ងៃ​ជានិច្ច មិនឱ្យ​ធ្វេស​ប្រហែស​ទេ។ រៀងរាល់​ ពេលទំនេរ អេននី​តែងតែ​ទៅហាង​ម៉ាស្សាមុខ​មួយដង​​​​​​​​​​​​​​​​​​​​​​​ក្នុងមួយ​សប្ដាហ៍។

– ការថែរក្សាស្បែកដងខ្លួន ចំពោះស្បែកដងខ្លួន​វិញក៏​សំខាន់​ណាស់​សម្រាប់​អេននី។ រាល់ពេល​ដែលក្រោក​ពីគេង​បន្ទាប់ពី​ ងូតទឹក​សម្អាត​ខ្លួនរួច​ហើយ អេននី​តែងតែ​លាបឡេ​ការពារ​កម្ដៅថ្ងៃ​សម្រាប់ការ​ចេញទៅក្រៅ។ អេននី​ចូលចិត្ដ​ខាត់តាម​ធម្មជាតិ អំពិលទុំ​ និង​ទឹកដោះ​គោឆៅ មួយសប្ដាហ៍​មួយដង។

– ការថែរក្សាធ្មេញ ៖ ជាទម្លាប់ដ៏ល្អ​សម្រាប់​អេននី​ដែលនាង​ដុសធ្មេញ​ក្នុងមួយ​ថ្ងៃបីដង​ជាប្រចាំ ជាមួយ​នឹងថ្នាំ​ដុសធ្មេញ ​ដែលមាន​សារជាតិ​ជួយឱ្យ​ធ្មេញមាន​សុខភាពល្អ និងសស្អាត​រឹងមាំ​ផងដែរ។

– ការថែរក្សាចិញ្ចើម រោមភ្នែក បបូរមាត់ បើនិយាយ​អំពី​រោមភ្នែក អេននី​ច្រើនតែ​ពាក់រោម​ភ្នែកនៅពេល​ដែលទៅ​ចូល ​រួម​កម្ម​វិធី ដោយមិន​សូវជា​ប្រើរោម​ភ្នែកពិត​ប្រាកដ​ប៉ុន្មានទេ។ ចំណែកឯ​ចិញ្ចើមវិញ កញ្ញា​ចូលចិត្ដ​គូស​បែប​សិចស៊ី​បន្ដិច តម្រូវទៅ ​តាមការ​ផាត់មុខ​ពេល​ចូលរួម​កម្មវិធី។ ចំពោះ​បបូរ​មាត់វិញ អេននី​បានយក​ចិត្ដទុក​ដាក់ជាង អែននី​ចូលចិត្ដ​លាបក្រែម​ពណ៌ក្រហម ស្រាលៗ ព្រោះខ្លាច​បបូរមាត់​ឡើងខ្មៅ។ បើចូល​ទៅក្នុង​​​​​​​​​​​កម្មវិធី អេននី​ចូលចិត្ដ​ជ្រើសរើស​ពណ៌ទៅ​តាម​សម្លៀក​បំពាក់​ផងដែរ។

– ការថែរក្សាក្រចកដៃជើង អេននី​ចូលចិត្ដ​លេងម៉ូត​ក្រចកជានិច្ច ជាពិសេស​នៅពេល​ចូលរួម​នៅក្នុង​កម្មវិធី​ផ្សេងៗ។ ចំពោះ​ក្រចក​ជើងក៏​ដូចជា​ក្រចកដៃ​ដែរ គឺធ្វើការ​សម្អាត​ធូលី​ដីជាប្រចាំ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ការថែរក្សាសុខភាពរាងកាយ

អេននីមិនដែលធ្វេសប្រហែស​ឡើយនៅ​ក្នុងការ​ថែរក្សា​សុខភាព ជាពិសេស​គឺការ​ហាត់ប្រាណ​តែម្ដង។ ជារៀងរាល់​ថ្ងៃតែង​ តែធ្វើ​លំហាត់​ប្រាណយ៉ាង​ហោចណាស់១ម៉ោង​ក្នុងមួយថ្ងៃ ដើម្បីសុខភាព​រឹងមាំល្អ។ ចំពោះការ​ទទួលទាន អេននី​មិនដែល​ធ្វេសប្រហែស​ឡើយ។

គោលបំណងទៅថ្ងៃអនាគត

ក្រៅពីសិល្បៈអេននីមិនទាន់​មាន​គម្រោង​គិតគូរ​ទៅថ្ងៃ​អនាគត​នៅឡើយ​នោះទេ ព្រោះ​នៅពេល​នេះ​អេននី​ស្រឡាញ់ អាជីព​ជាអ្នក​សិល្បៈ​ខ្លាំងណាស់។

បណ្ដាំផ្ញើ

សម្រស់ និងសុខភាពត្រូវដើរ​ទទឹមគ្នា​ជានិច្ច មិនអាច​អត់មួយ​ណាបាន​ទេ។ ដូច្នេះ​លោកអ្នក​ត្រូវ​រំលែក​ពេល​វេលា​សម្រាប់ ការ​ថែរក្សា​សម្ផស្ស ថែរក្សា​សុខភាព​រាងកាយ​ជាដើម ដើម្បីទទួល​បាននូវ​ភាព​ស្រស់ស្អាត​សម្រាប់​ខ្លួនឯង។

ការរៀបរាប់ជូនខាងលើនេះ ជាការ​យល់ឃើញ និងការ​អនុវត្ដ​របស់កញ្ញា អេននី ហ្សាម តែប៉ុណ្ណោះ។ សូមលោកស្រី​អ្នក នាងកញ្ញា​ជ្រើសរើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អ​ត្រឹមត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។

ប្រវត្ដិរូបសង្ខេប

  • ឈ្មោះ ៖ អេននី ហ្សាម
  • អាយុ ៖ ២១ឆ្នាំ
  • ថ្ងៃខែឆ្នាំកំណើត ៖ ០៩. ០២. ១៩៩០
  • ទីកន្លែងកំណើត ៖ ភ្នំពេញ
  • កម្ពស់ ៖ ១.៥៨ែំម៉ត្រ
  • ទម្ងន់ ៖ ៤៥គីឡូក្រាម
  • ទំហំទាំងបី ៖ ៣៦ ២៧ ៣៨
  • បងប្អូន ៖ ៣នាក់ ប្រុស១នាក់ ស្រី២នាក់(ជាកូនទី២)
  • កម្រិតវប្បធម៌ ៖ ថ្នាក់ទី១០
  • អាជីពនាពេលបច្ចុប្បន្ន ៖ តារាចម្រៀង
  • ស្ថានភាពគ្រួសារ ៖ នៅលីវ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *