កែទម្រង់មុខ

មិនមាននរណាម្នាក់ដែលល្អស្អាតគ្រប់​លក្ខណៈ​នោះទេ​ ជាពិសេស​គឺរឿង​ទម្រង់មុខ​នេះឯង។ អ្នកខ្លះ​មាន​ទម្រង់មុខ​មូល​ ខ្លះរាង​​​​​​​​​​​​ទ្រវែង ខ្លះរាង​ពងក្រពើ​ជាដើម។ មុខមាត់់​ក៏ជា​រឿង​មួយ​គួរ​យក​ចិត្ដ​ទុក​ដាក់ដែរ ជាពិសេស​គឺ​ចំពោះ​ស្ដ្រីភេទ​ដែល​ចាំបាច់​ត្រូវ ការ​ភាពស្រស់​ស្អាត​ជានិច្ច​នោះ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី សុខភាពយើង នៅលេខនេះ បានលើក​យក​​ប្រធានបទ​ស្ដីពី​ការប្ដូរ​ទម្រង់​មុខ​ឱ្យ​មាន​ភាព​ស្រស់ស្អាត  តាមរយៈ​ ការបក​ស្រាយ​របស់​អ្នក​ឯកទេស​កែមុខ​នៅ​មជ្ឈមណ្ឌល​កែសម្ផស្ស​សាលីណា​គឺ​លោកស្រី ហេង យុង។

មូលហេតុកែទម្រង់មុខ

មានលោកអ្នកមួយចំនួនតែងតែ​មាន​តម្រូវ​ការ​ជានិច្ច ជាពិសេស​គឺធ្វើយ៉ាង​ណាឱ្យ​ខ្លួនឯង​មាន​សម្រស់​ស្រស់ស្អាត។ មនុស្ស កើត​មក​មិនមែន​មាន​មុខមាត់​ស្រស់ស្អាត​គ្រប់គ្នា​ទេ អ្នកខ្លះ​ស្អាត អ្នកខ្លះ​ទៀតក៏​មិនស្អាត​ដែរ។

ការកែទម្រង់មុខ

ទម្រង់នៃផ្ទៃមុខមានលក្ខណៈខុសៗគ្នា។ ការកែ​ទម្រង់មុខ​ជាការ​ផ្លាស់ប្ដូរ​នូវ​ផ្ទៃមុខ​ចាស់​ទៅជា​ផ្ទៃមុខ​មួយ​ផ្សេងទៀត ដែល ស្រស់​ស្អាតជាង​ពេលមុន។ ជាឧទាហរណ៍ ស្ដ្រីម្នាក់​ផ្ទៃមុខ​មិន​ស្មើគ្នា មួយ​ចំហៀងប៉ោង និងមួយ​ចំហៀងទៀត​ផត ការកែ​ទម្រង់​មុខ​ត្រូវ​មើល​ទៅតាម​ផ្ទៃមុខ​របស់គាត់ ថាតើ​ការធ្វើ​មុខមួយ​ចំហៀងទៀត​ឱ្យប៉ោង​វិញ​សក្ដិសម​នឹង​ផ្ទៃមុខ​ដែរឬទេ ឬក៏​អាចធ្វើ​ឱ្យមុខ​មួយ​ចំហៀង​ដែលប៉ោង​នោះផត​វិញឬ​យ៉ាងណា។

មានមនុស្សមួយចំនួនទៀត​មាន​ច្រមុះ មាត់ ភ្នែក​មិនសម​នឹង​ទម្រង់មុខ។ ករណីនេះ​ទាមទារ​ឱ្យលោក​អ្នកធ្វើ​ច្រមុះ កែមាត់​ ​កែភ្នែក ដើម្បី​ធ្វើឱ្យ​ផ្ទៃមុខ​មានភាព​ទាក់ទាញ និង​ស្រស់ស្អាត​បាន។ ការកែ​ទម្រង់មុខ​មានពីរ​ករណី ទីមួយ​ដោយការ​វះកាត់​ និង​ទីពីរ​ទៀត​ដោយការ​ចាក់បំពេញ​ដោយថ្នាំ នៅតាម​កន្លែងដែល​ត្រូវ​បំពេញ ដូចជា​ការធ្វើ​ឱ្យថ្ពាល់​ឡើងប៉ោង​ជាដើម។ ពេលប្រែ​ទម្រង់មុខ​បាន ​ចាំបាច់​ត្រូវ​ពិនិត្យ​ទៅលើ​ផ្ទៃមុខ​អតិថិជន ប្រសិន​បើអាច​ចាក់​បំពេញបាន នោះអ្នក​ជំនាញ​នឹងចាក់​បំពេញ។ ប៉ុន្ដែបើ​ កន្លែងណា​ដែលមិន​អាចចាក់​បំពេញ​បានទេ ត្រូវ​ទាមទារ​​ការ​វះកាត់ ទើបទទួល​បាន​ជោគជ័យ។ ការ​វះកាត់​ក៏មាន​ការ​ស្មុគស្មាញ​ដែរ ក្នុងការ​កែ​ទម្រង់មុខ។​

ដំបូន្មានអ្នកឯកទេស

ការកែទម្រង់មុខនេះជារឿង​មួយសំខាន់ ដូច្នេះ​បើ​លោកអ្នក​ចង់​កែប្រែ​ផ្ទៃមុខ​ខ្លួនឯង គួរគប្បី​ជ្រើសរើស​ទីកន្លែង​ណាដែល​ មាន​សុវត្ថិភាព និង​បទពិសោធន៍​ជាចម្បង។ ម្យ៉ាងវិញ​ទៀត​កាលណា​ជ្រើសរើស​ទីកន្លែង​ត្រឹមត្រូវ​នោះ លោកអ្នក​នឹងទទួល​បាន​នូវការ ​ពេញចិត្ដ និងប្រសិទ្ធភាព ដោយមិន​ចំណាយ​ថវិកា​អត់​ប្រយោជន៍​ឡើយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦៤ ខែឧសភា ឆ្នាំ២០១១

Categories:

Leave a Reply

Your email address will not be published. Required fields are marked *