ហាត់​កីឡា​តៃក្វាន់ដូ​ជួយ​បង្កើន​សុខភាព

សុខភាព​គឺជាការ​ចាំបាច់​មួយ​សំរាប់​មនុស្ស​គ្រប់រូប និងគ្រប់​កាលៈទេសៈ ហើយ​មនុស្សម្នាក់ៗ​ត្រូវការ​ថែរទាំ​សុខភាព​របស់​ខ្លួនជា​ចំបង​ដើម្បី​បញ្ចៀស​នូវជំងឺ​ឈឺថ្កាត់​នានា ដោយ​មនុស្ស​ម្នាក់ៗ​មាន​ជំរើស​ផ្សេងៗគ្នា ក្នុងការ​ថែទាំ​សុខភាព​របស់ខ្លួន ដោយ​ប្រើប្រាស់​វិធី​ហាត់ប្រាណ​តាមតំរូវ​ការ​របស់​ពួកគេ ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ខណៈពេល​នេះ ទស្សនាវដ្តី សុខភាពយើង បាន​លើកយក​កីឡារ​មួយ​ប្រភេទ​ក៏ជា​ជំរើស​ដ៏ល្អ​មួយ​សំរាប់​ការហាត់​ប្រាណ ជួយ​បង្កើននូវ​សុខភាព​អោយមាន​ភាព​ប្រសើរ​ផងដែរ គឺជា​កីឡា​ តៃក្វាន់ដូ ។

ដើម្បី​បញ្ជាក់​ថា កីឡានេះ​មានការ​ចូលរួម​នូវការ​បង្កើន​សុខភាព និងធ្វើ​អោយ​រាងកាយ​មានភាព​មាំមួន​នោះ អ្នកយក​ពត៌មាន ទស្សាវដ្តី សុខភាពយើង បានជួប​សម្ភាសន៍​ផ្ទាល់​ជាមួយ​និង លោក មាស សុខគ្រី គ្រូជំនាញ​កីឡា និងជា​ប្រធាន​​សមាគមន៍​កីឡា​ប្រដាល់​ក្រសួង​មហាផ្ទៃ ដើម្បី​ធ្វើការ​បកស្រាយ​និងជួយ​ពន្យល់​ហេតុផល​នូវកីឡា​នេះ ។

កីឡា​តៃក្វាន់​ដូជាអ្វី?

លោកគ្រូ មាស សុខគ្រី បានមាន​ប្រសាសន៍​ថា កីឡា​តៃក្វាន់ដូ គឺជា​កីឡា​មួយ​ប្រភេទ ដែល​ប្រកួត​គ្នាដោយ​ឯកទ្ទជន​មិនខុសពី​កីឡា​ប្រដាល់ ឬ​យូដូ នោះទេ ។ លោកបាន​បន្ដទៀត​ថា កីឡា​ទាំងអស់​សុទ្ធតែ​បង្កើន​បាននូវ​សុខភាព ដោយ​ពេញ​លេញ ប្រសិន​បើការ​ហាត់ប្រាណ​ទាំងនោះ​តម្រូវ​ការអោយ​បាន​ទៀងទាត់ ឬ ទៀងពេលវេលា​នោះ ។

ផល​ប៉ះពាល់​​នៃកីឡា​​តៃក្វាន់ដូ

សំរាប់​ផលប៉ះពាល់​នូវកីឡា​តៃក្វាន់ដូរ​នេះ លោកមាស សុខគ្រី បាន​បង្ហើប​អោយដឹង​ថា ការ​ហាត់ប្រាណ ឬ ការ​ប្រកួត​ក៏វាបាន​បង្ក​លក្ខ្ឌណៈ​គ្រោះថា្នក់​តែងតែ​មាន​គ្រាន់តែ​ច្រើន ឬ តិចតែ​ប៉ុណ្ណោះ ។ តែ​ចំពោះ​អ្នកហាត់​វិញមាន​គោលបំណង​ពីរផ្សេង​គ្នា ទីមួយ​គេហាត់ គ្រាន់តែ​បន្ធូរ​អារម្មណ៍ កែការ​អផ្សុក​និង​ទទួលបាន​នូវ​សុខភាព​ប៉ុណ្ណោះ ។ មួយទៀត​អ្នកហាត់​កីឡា​នេះ គឺ​ផ្ដោត​ការ​សំខាន់​សំរាប់ជា​អាជីព​របស់គេ​តែម្ដង ហើយពេល​ខ្លះទៀត​កីឡា​មួយចំនួន​ទៀតក៏​ហាត់​បណ្ដាល​អោយ​ថមថយ​សុខភាព​ផងដែរ ។

អត្ដ​ប្រយោជន៍​ការហាត់​កីឡា​តៃក្វាន់ដូ

មូលដ្ឋាន​ចំបង​នៃកីឡា​នេះ គឺ​នាំមក​នូវ​សុខភាព​ល្អ ធ្វើអោយ​អ្នកហាត់​មាន​កំលាំង​ពលំ មាំមួន និង​ពោរពេញ​ដោយ​ថាមពល។ ម្យ៉ាងទៀត​បើអ្នក​ហាត់​ឈានដល់​កំពូល អាច​ប្រកួត​ដង្ដើម​យកមេដៃ​បានជួន​ដល់​ប្រទេសជាតិ ឬឱ្យទៅ​ក្លិប​សមាគមន៍​រស់គេ​ទៀតផង ។

ការ​ការពារ

មុនពេល​ឡើង​ប្រកួត​កីឡានេះ​ត្រូវការ​អ្នក​កីឡាករ​ចាំបាច់​មានស្មារតី​ល្អ និង សុខភាព​ល្អ​ដើម្បី​បញ្ចៀស​នូវគ្រោះថា្នក់​ដោយ​ចៃដន្ស ឬ ជាឧប្បត្ដិ​ហេតុណា​មួយនោះ ព្រោះថា​បើមាន​ស្មារតី អោយបាន​ល្អមាន​ភាព​រហ័ស​រហួន​ត្រូវគិត​ថានៅពេល​ប្រកួត​កីឡា​នេះ អ្នកយល់​ថា អ្នកមាន​គ្រោះថ្នាក់​នៅក្បែរ​ខ្លួន​ជានិច្ច​ត្រូវ​បង្កើនការ​ប្រុងប្រយ័ត្ន​ខ្ពស់ទើប​ទទួល​ជោគជ័យ​ហើយ​គ្មាន​គ្រោះថា្នក់​ទៀតផង។

ដំន្មាន​អ្នក​ជំនាញ

មនុស្ស​គ្រប់រូប​គួរតែ​ហាត់​ប្រាណ​អោយញបាន​ទៀតទាត់ មិនថាតែ​កីឡា​តៃក្វាន់ដូ ឬ យូរដូ ឬ កីឡា​អ្វីផ្សេង​នោះទេ គឺនាំមក​នូវសុភាព​ល្អ​ជានិច្ច។​ ម្យ៉ាងទៀត​ការហាត់​កីឡានេះ​ចាំបាច់​ទៀតនោះ​គឺត្រូវ​ជ្រើសរើស​ពេលវេលា​ហាត់​អោយបាន​ត្រឹមត្រូវ​ទៀត​ផង។ លើសពី​នេះ ចំពោះ​កីឡា​ទាំងអស់​ទាមទារ​សំខាន់​ណាស់​សុខភាព ព្រោះថា​សុខភាព​ជាចំបង​សំរាប់​កីឡាករ គ្រប់រូប​ទាំងអស់ ។ លោក មាសសុខគ្រី ក៏បាន​អំពាវនាវ​ដល់​គ្រូបង្ហាត់ ឬកីឡាករ​គ្រប់រូប គួរតែ​ប្រកាន់​ខ្ជាប់នូវ​ពេលវេលា​ហាត់​អោយបាន​ល្អ និង ជាពិសេស​នោះ​សុខភាព​ល្អតែ​ម្ដង ពេលឡើង​​ប្រកួត​និង​ទទួល​ជ័យជំនះ​ជាក់​ជាមិនខាន​ឡើយ ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៤៤ ខែកញ្ញា ឆ្នាំ២០០៩

Google Analytics Alternative