បង្គាអប់​ខ្ញី

រូបភាពទស្សនាវដ្ដីសុខភាពយើង

  • បរិមាណ​មនុស្ស​ទទួល​ទាន ៖ ១នាក់
  • រយៈពេល​រៀបចំ​គ្រឿងផ្សំ ៖ ១០នាទី
  • រយៈពេល​ចម្អិន ៖ ៥នាទី

គ្រឿងផ្សំ

  • បង្គាស្រស់​ចំនួន ២០០ក្រាម
  • ខ្ញីចិតជា​បន្ទះស្ដើងៗ ៣បន្ទះ
  • រំដេងចិត​ជាបន្ទះ​ស្ដើងៗ ៣បន្ទះ
  • សម្បក​ក្រូចសើច ហាន់ជា​សរសៃ​តូចៗ
  • ខ្ទឹមសដំ ៣កំពឹស
  • ខ្ទឹមក្រហមដំ ៣កំពឹស
  • អំបិល​ម៉ដ្ឋ មួយភាគ​បួននៃស្លាប​ព្រាកាហ្វេ
  • ស្ករស ២ស្លាប​ព្រាកាហ្វេ
  • ប៊ីចេង កន្លះស្លាប​ព្រាកាហ្វេ
  • ទឹកត្រី ១ស្លាប​ព្រាកាហ្វេ
  • ប្រេងខ្យង ១ស្លាប​ព្រាបាយ

របៀប​ធ្វើ

ជំហាន​ដំបូង​ត្រូវយក​បង្គាស្រស់​ទាំងនោះ​លាងសម្អាត​ជាមួយ​ទឹកឱ្យ​ស្អាត រួចយក​ទៅស្រុស​ជាមួយ​ទឹកក្ដៅ​ឧណ្ហៗ​ប្រមាណ ជា៣វិនាទី ដើម្បី​បំបាត់ក្លិន​ឆ្អាបរបស់​បង្គា។ បន្ទាប់មក​ចូរដាក់​ខ្ទះកម្ដៅ​ឱ្យក្ដៅ​ល្មម រួចយក​បង្គាដាក់​ចូលទៅ​ក្នុងខ្ទះ ដោយមាន​បន្ថែម នូវគ្រឿង​ផ្សំដែល​បានត្រៀម​ទុក។ ច្របល់​បង្គា និងគ្រឿង​ផ្សំទាំង​អស់បញ្ចូល​គ្នា រួចធ្វើ​ការហប់​ប្រមាណ​ជា៥នាទី​ជាការ​ស្រេច។

ក្រោយពេល​ដែល​លោកអ្នក​ដែលជា​អ្នកចម្អិន ជាពិសេស​ស្ដ្រី​មេផ្ទះបាន​អនុវត្ដ​នូវវិធី​ដូចដែលបាន​ជម្រាប​ជូនខាង​លើនេះ រួចហើយ នោះ​លោកអ្នក​ពិតជា​អាចទទួល​ទាននូវ​សាច់បង្គា​ដ៏មាន​រសជាតិ​ជាក់ជា​មិនខាន។

ចំណាំ ៖ ម្ហូបនេះ​អាច​ទទួលទាន​ជាមួយ​បាយស ឬធ្វើ​ជាគ្រឿង​ក្លែមក៏​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩

Google Analytics Alternative