ពេជ្រ សុវណ្ណ​វេជ្ជរ៉ា សុខភាព​គឺជា​ទ្រព្យសម្បត្ដិ​ដែលមិន​អាចទិ​ញបាន

ក្រោយពី​បានប្រឡង​ជាប់ជាប​វរកញ្ញា​ឯកទេសច​រណ៍ឆ្នាំ​២០០៨ វាបាន​ផ្ដល់ឱកាស​ឱ្យកញ្ញា ពេជ្រ សុវណ្ណ​វេជ្ជរ៉ា សាងកេរ្ដិ៍ ឈ្មោះយ៉ាង​ល្បី​ល្បាញ​ក្នុង​ស្រទាប់​សិល្បៈ។ ដោយសារ​តែភាព​ស្រស់​ស្អាត និងពោរ​ពេញទៅ​ដោយទេ​ពកោសល្យ​ក្នុងការ​សម្ដែងនោះ បានធ្វើ​ឱ្យកញ្ញាមា​នភាពម​​មាញឹក​ច្រើនក្នុ​ង​ការចេញ​សម្ដែង​នៅតាម​ផលិតកម្ម ទាំង​ក្នុង និងក្រៅ​ប្រទេស។ ទោះបី​ជាមានការ រវល់​ក្នុងការ​សម្ដែងយ៉ា​ងណាក៏​ដោយ ក៏កញ្ញា វេជ្ជរ៉ា នៅតែ​មា​នរូបស​ម្រស់ស្រស់ស្អា​តដ​ដែល ដែលធ្វើ​ឱ្យទស្សនិ​កជន​មួយ​ចំនួន​មាន ភាពងឿងឆ្ង​ល់អំពីការ​ថែរក្សារូ​បសម្ផស្សឱ្យ​នៅតែ​ស្រ​ស់​ស្អាត​​របស់​កញ្ញា។

រូបភាពទស្សនាវដ្ដីសុខភាព

នៅក្នុង​លេខនេះ ទស្ស​នាវដ្ដី សុខភា​ពយើង បក​ស្រាយអា​ថ៌កំបាំង​ទាំងឡាយ​ទាក់​ទង​​​ពីរបៀប​​​ថែ​​រក្សា​​សម្រស់​​​របស់​កញ្ញា ពេជ្រ សុវណ្ណ​វេជ្ជរ៉ា តាមរយៈ​ការ​​ផ្ដល់​​បទ​សម្ភាសន៍​​ដ៏មាន​​ខ្លឹមសារ​សម្រាប់​ជា​ប្រយោជន៍​​ដល់​ប្រិយមិ​ត្ដទាំងអស់​​ក្នុងការ​ស្វែង​យល់អំ​ពី របៀប​នៃការ​ថែរក្សា​សម្រស់។

ប្រវត្ដិ​មុនចូល​សិល្បៈ

ក្នុងពេល​បច្ចុប្បន្ន​នេះ លោកអ្នក​មួយចំនួន​ធំពិត​ជាបាន​ស្គាល់ និងឮ​ពីកេរិ៍្ដ​ឈ្មោះរបស់​កញ្ញា ពេជ្រ សុវណ្ណ​វេជ្ជរ៉ា រួច​ហើយ។ មុន​ពេលចូល​ខ្លួនមក​បម្រើក្នុង​ពិភពសិល្បៈ​នេះ កញ្ញាជា​យុវសិស្ស​ថ្នាក់ទី១២ នៅវិទ្យា​ល័យស៊ី​សុវត្ថិ នៅក្រុ​ងភ្នំពេញ ស្ថិតក្នុង​ត្រកូល គ្រួសារដែល​មានជីវភាព​ធូរធារ។ លុះដល់​ឆ្នាំ២​០០៨ ដោយមាន​ការជំរុញពី​មិត្ដភ​ក្ដិ និងការ​គាំទ្រពី​ក្រុមគ្រួ​សារ​ទៀត​នោះ បានធ្វើ​ឱ្យ កញ្ញាដា​ក់ពាក្យ​ក្នុងការ​ប្រកួត​កញ្ញាឯ​កទេសចរណ៍​ប្រចាំឆ្នាំ​២០០៨ ហើយទ​ទួល​បាន​ជ័យលាភី​ចំណាត់ថ្នាក់​លេខ​មួយជា​កញ្ញា​ឯក។

ការថែរ​ក្សា​សម្រស់

សម្រស់​ជាផ្នែក​សំខាន់​នៃរូបរាង​កាយ​របស់សុភាព​នារី​គ្រប់រូប ហេតុនេះ​គួរតែ​យកចិត្ដ​ទុកដាក់​ឱ្យបាន​ដិតដល់។ សម្រាប់​ជា
អ្នក​សម្ដែង​ដូចជា​កញ្ញា រឹតតែ​សំខាន់​ទៀត។

  • ការ​ថែរក្សា​សក់ ៖ ទោះបី​ជាតារា​សម្ដែងក៏​ដោយ ក្នុងការ​ថែរក្សា​សក់​របស់​កញ្ញាក៏មា​នសភាព​ធម្មតា​ដូច​មនុស្ស​ទូទៅ​ដែរ គ្រាន់តែ​មានការ​ខុសប្លែក​បន្ដិច​បន្ដួច​ប៉ុណ្ណោះ។ ព្រោះ​ក្រោយពី​ការ​សម្ដែង កញ្ញាតែង​តែឆ្លៀត​ពេលអប់​សក់ខ្លួន​ឯងជា​ប្រចាំ ដើម្បី បញ្ចៀស​ពីផល​ប៉ះពាល់នៃ​សក់ក្រោយកា​រតែងម៉ូត​ផ្សេងៗ ជាមួយ​ក្រែម និងស្ប្រៃយ៍​ដែលធ្វើ​ឱ្យសក់រឹង​នៅពេល​សម្ដែង។
  • ការថែ​រក្សា​ភ្នែក ៖ ភាពស្រស់​ស្អាត​របស់ភ្នែក​ក៏ជា​មន្ដទាក់ទា​ញចិត្ដ​មួយសម្រាប់​សុភាព​នារី​ម្នាក់ៗ។ មិនថា​ជាពេល សម្ដែង ឬចេញ​ទៅក្រៅ​ទេ នាងតែង​តែប្រើ​វ៉ែនតា​ការពារ​ភ្នែកកុំ​ឱ្យស្រ​វាំង និងប្រើ​ម្សៅផាត់​ពណ៌​ត្របក​ភ្នែក ដើម្បី​កុំឱ្យ​ជាំខ្មៅ។
  • ការថែ​រក្សា​បបូរ​មាត់ ៖ កញ្ញា ពេជ្រ សុវណ្ណ​វេជ្ជរ៉ា តែងតែ​ប្រើក្រែម និងប្រេង​រលោង ដើម្បី​ជំនួយ​បបូរ​មាត់ឱ្យ​មាន សំណើម និងតឹង​រលោង​ស្រស់ស្អាត​គ្រប់ពេល ជាពិសេស​នៅពេល​ទទួល​ទាន​ដំណេក ដើម្បី​ឱ្យ​បបូរ​មាត់ទទួល​បានសារ​ធាតុជំនួយ​ជា ប្រចាំ
  • ការថែ​រក្សា​ធ្មេញ ៖ ចំពោះ​បញ្ហា​ធ្មេញនេះ​វិញ កញ្ញា ពេជ្រ សុវណ្ណ​វេជ្ជរ៉ា តែងតែ​ដុសសម្អាត​វាជា​ប្រចាំ មួយ​ថ្ងៃ ៣ដងជា​រៀលរាល់​ពេលក្រោក​ពី​ដំណេក ក្រោយ​បាយថ្ងៃ​ត្រង់ និងមុន​ពេលចូល​ដំណេក។ ជា​ពិសេស​ទៅទៀត​នោះកញ្ញា​តែងតែ​ខ្ពុរ មាត់​ជាមួយ​ទឹកសម្អាត​កាកសំណល់​ក្នុងមាត់​ក្រោយ​ពេល​ទទួល​ទាន​ចំណីរួច និងទៅ​រកទន្ដ​ពេទ្យពិនិត្យ​ធ្មេញមួ​យខែ​ម្ដង។
  • ការថែរក្សា​ស្បែក​មុខ ៖ ជាមួយ​នឹងភាព​មមាញឹក​ក្នុងការ​សម្ដែង ដែលតែង​តែធ្វើឱ្យផ្ទៃ​មុខរបស់​កញ្ញារង​ការ​បំផ្លាញ ដោយកា​រផាត់​មុខ និងពន្លឺ​ព្រះអាទិត្យ​នោះ កញ្ញាតែង​តែប្រើ​ផលិត​ផលការពារ​ស្បែកមុខ និង​កម្ដៅគ្រ​ប់ពេល មិនថា​ពេលចេញ​ទៅ សម្ដែង ឬចេញ​ទៅក្រៅនោះ​ទេ។ ក្រោយពី​ត្រឡប់ពី​ការបំ​ពេញកិច្ច​ការទាំង​នោះ កញ្ញា​តែងតែ​លុបលាង​មុខ​ជាមួយ​ផលិតផល​លាង សម្អាត ដោយ​ប្រើ​សម្លីជូត​សើៗនៅ​លើផ្ទៃ​មុខ ឱ្យ​សព្វ។ មុនពេល​ទទួល​ទាន​ដំណេក ពេជ្រ សុវណ្ណ​វេជ្ជរ៉ា លុប​លាង​ជាមួយ​សាប៊ូ រួច​ជូត មុខឱ្យ​ស្ងួត​ល្អ ទើបប្រើ​ផលិត​ផលជំនួយ​ស្បែកមុខ និង​បំបាត់​ស្នាមតាម​ក្រោយ។
  • ការថែរ​ក្សាស្បែក​ដងខ្លួន ៖ ជាទូ​ទៅកញ្ញា​តែងតែ​លាបឡេ​ការពារ​កម្ដៅថ្ងៃជា​ប្រចាំ ដើម្បី​ទប់ទល់​នឹងព​ន្លឺថ្ងៃ្ង និង​ធ្វើការ ម៉ាស្សា​ស្បែក ឬខាត់​ស្បែក​ក្នុងមួយ​ខែម្ដង ដើម្បី​ឱ្យស្បែក​មានសុខ​ភាពល្អ និងមាន​ភាពស្រស់​ថ្លា។ កញ្ញា​ស្រឡាញ់​ស្បែក​បំផុត ដូចនេះ​កញ្ញា​តែងតែ​ធ្វើ​លំហាត់​ប្រាណជា​ប្រចាំ​ដើម្បី​បន្ដឹ​ងស្បែក ទទួល​ទានតាម​ការ​កំណត់ និង​អាហារ​ដែលមាន​សារៈ​​ប្រយោជន៍​​ដល់ស្បែក​​រាង​កាយ។
  • ការថែរ​ក្សា​ក្រចក ៖ សុវណ្ណ​វេជ្ជរ៉ា​ចូលចិត្ដ​ការថែរ​ក្សាក្រចក​ឱ្យមាន​ភាព​ស្រស់​ស្អាត ពិសេស​ចូលចិត្ដ​យកចិត្ដ​ទុកដាក់ លើ​អនាម័យ និងការ​លាបពណ៌​នៃ​ក្រចក។ ជារៀង​រាល់​ថ្ងៃ កញ្ញា​ប្រើឡេ​ថែរក្សា​ក្រចក​ដៃក្រចក​ជើង ដោយ​លាបឡេ​ទាំង​នោះ នៅតាម​ចុងក្រចក​ដើម្បី​កុំឱ្យ​ស្ងួត មុនពេល​ចូល​គេង។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ការ​ថែរក្សា​សុខភាព​រាង​កាយ

សុខភាព​ជាកត្ដា​សំខាន់​សម្រាប់​មនុស្ស។ កញ្ញា​ផ្ទាល់ ទោះបី​ជារវល់​យ៉ាងណា​ក៏កញ្ញា​ឆ្លៀត​ពេលហាត់​ប្រាណបាន​យ៉ាងទៀង​ ទាត់។ ចំពោះ​ការបរិភោ​គ និង​រស់នៅ កញ្ញា​ប្រកាន់​ជាប់នូវ​អនាម័យ​ជានិច្ច សុវណ្ណ​វេជ្ជរ៉ា​មិន​ទទួល​ទាន​អាហារណា​ដែល ផ្ដល់ផល​ប៉ះពាល់​ដល់រាង​កាយទេ ព្រោះ​សុខភាព​ជាវត្ថុ​សំខាន់​សម្រាប់​កញ្ញា​ដែលជា​តារា​សម្ដែង។ កញ្ញា ពេជ្រ សុវ​ណ្ណវេ​ជ្ជរ៉ា ប្រកាន់ នូវ​ការទទួល​ទានបាន​យ៉ាង​ត្រឹមត្រូវ និងទៀង​ទាត់ពេល​វេលា។ កញ្ញា​ចូលចិត្ដ​បរិភោគ​អាហារ​ដែល​សម្បូរ​ជីវជាតិ ពិសេស​បន្លែ​ពណ៌ បៃ​តង និងម្ហូប​ដែលមិន​សម្បូរ​សាច់។ សម្រាប់​ផ្លែឈើ កញ្ញា​ចូលចិត្ដ​ផ្លែទឹក​ដោះគោ។

បំណង​ប្រាថ្នា​នៅថ្ងៃ​អនាគត

សព្វថ្ងៃ​នេះកញ្ញា ពេជ្រ សុវណ្ណ​វេជ្ជរ៉ា កំពុង​តែបន្ដ​ការសិក្សា​ផ្នែក​ហិរញ្ញវត្ថុ នៅ​សកលវិ​ទ្យាល័យ​បញ្ញា​សាស្ដ្រ​យ៉ាង មមា​ញឹក ទោះជា​កញ្ញា​រវល់​ក្នុងពិភព​សិល្បៈ​យ៉ាងណា​ក៏ដោយ ព្រោះចង់​សម្រេច​គោល​បំណង​របស់ខ្លួន​ជាបុគ្គលិក​ផ្នែកហិរញ្ញ​វត្ថុ ធនា​គារ។

បណ្ដាំ​ផ្ញើរ​បស់ ពេជ្រ សុវណ្ណ​វេជ្ជរ៉ា

បើនិយាយ​ពីការ​រវល់ មនុស្ស​យើង​គ្រប់គ្នា​សុទ្ធសឹង​តែមាន​កាតព្វកិច្ច​ដែលត្រូវ​បំពេញ​រៀងៗ​ខ្លួន ប៉ុន្ដែ​​មនុស្ស​​អាច​ឆ្លៀត​​ពេលសម្រាប់​​​​សុខ​ភាព និង​ការ​​ថែរក្សា​​សម្រ​ស់​​របស់ខ្លួ​នបាន ដោយ​គ្រាន់តែ​ចេះបែង​ចែកពេល​វេលាឱ្យបា​នល្អជា​ការស្រេច​ទៅ​ហើយ។ ប្រការ​សំខាន់ជាង​គេយើង​ត្រូវចាំ​ថា សុខភាពគឺ​ជាទ្រព្យ​សម្បត្ដិដែល​មិនអាច​ទិញ​បាន។ ដូចនេះ​សូមលោក​អ្ន្នកយក​ចិត្ដទុក​ដាក់ឱ្យ​បាន ល្អ​លើបញ្ហា​សុខភាព និង​សម្រស់។ ការ​​រៀប​​រាប់ជូន​​ខាងលើ​​នេះ ជាការ​យល់​ឃើញ និងជា​ការ​អនុវត្ដ​រប​ស់​កញ្ញា ពេជ្រ សុវណ្ណ​វេជ្ជរ៉ា តែ​ប៉ុណ្ណោះ។ សូម លោក​ស្រីអ្នក​នាងកញ្ញា​ជ្រើស​រើសយក​អ្វីដែល​លោកអ្នក​យល់ថា​ល្អត្រឹម​ត្រូវ​សម្រាប់​អនុវត្ដ​បានហើយ។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ពេជ្រ សុវណ្ណវេជ្ជរ៉ា
  • អាយុ ៖ ១៩ឆ្នាំ
  • កម្ពស់ ៖ ១,៦៧ម៉ែត្រ
  • ទំហំទាំងបី ៖ ៣០, ២៦, ៣២
  • បងប្អូន ៖ ៦នាក់
  • កម្រិត​វប្បធម៌ ៖ និស្សិត​ឆ្នាំទី១ សកល​វិទ្យា​ល័យបញ្ញា​សាស្ដ្រ
  • អាជីព​ពេល​បច្ចុប្បន្ន ៖ តារាសម្ដែង
  • ទីកន្លែង​កំណើត ៖ រាជធានី​ភ្នំពេញ
  • ស្ថានភាព​គ្រួសារ ៖ រស់នៅ​ជាមួយ​ឪពុកម្ដាយ

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩

Google Analytics Alternative