ស្លុតចិត្ដ

មនុស្សគ្រប់​គ្នាសុទ្ធតែ​មានការ​ស្លុតចិត្ដ​ទាំងអស់ គ្រាន់តែ​អ្នកខ្លះ​ងាយនឹង​ទទួលយក​ហេតុការណ៍នោះ​ ហើយអ្ន​កខ្លះទៀ​ត មិន​សូវជាទ​ទួលយក​តែប៉ុ​ណ្ណោះ។ កម្រិត​នៃការ​ទទួលយកមា​នចែកជាផ្នែ​កផ្សេងៗ​ទៅតាម​បុគ្គល​មួយ​ចំនួន និងអាចតា​មរយៈ​ការ តាំងចិ​ត្ដផង​ដែរ។ ចំពោះកា​រស្លុតចិត្ដ​នេះ ស្ដ្រីងាយ​នឹង​ទទួល​រងជាងបុរស ដោយសា​រតែស្ដ្រី​មានភាព​ទន់ខ្សោ​យ និង​ចិត្ដសា​ស្ដ្រនៅ មាន​កម្រិត​ទាប។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ក្នុងទំព័​រនេះ ទស្សនា​វដ្ដី សុខភាព​យើង បាន​​​ជួប​​​​សម្ភាស​​​ជាមួយ​​​លោកវេ​ជ្ជប​ណ្ឌិត យឹម សុបុត្រា ឯកទេស​ជម្ងឺផ្លូវចិត្ដ​នៃ​មន្ទីរ ពេទ្យមិ​ត្ដភាពខ្មែរ​សូវៀត ពីប្រ​ធានប​ទស្លុតចិត្ដ​នេះ។

អត្ថន័យ​នៃការ​ស្លុត​ចិត្ដ

ស្លុតចិត្ដ​ជាប្រតិកម្ម​របស់​បុគ្គល​គ្រប់រូប​ដែលឆ្លើយត​បទៅនឹង​ព្រឹត្ដិការណ៍​សង្គម​ជុំវិញ ដែលគាត់កំ​ពុងរស់នៅប្រ​ចាំថ្ងៃ​។ ការ ស្លុតចិត្ដ​អាចស្ដែងចេ​ញបានតា​មរយៈការ​មើលឃើ​ញ និងការ​ស្ដាប់ឮ​សូរពាក្យ​សម្ដីរបស់​អ្នកដទៃដែ​លគេនិយាយ​ប្រាប់ហេតុការណ៍ ណាមួយ​ដែលកើ​តឡើងនៅ​ក្នុងស​ង្គមខ្លួន​ឯងផ្ទាល់ និង​សង្គមជាតិ​សាសន៍​ដទៃ។ បើតាម​ការស​ង្កេត យើង​​​ឃើញ​​​ថាការស្លុត​ចិត្ដនេះ គឺ អាច​ជួយគ្រប់បុ​គ្គលទាំងអស់​ដែលភាគ​ច្រើន នោះ​គឺជាស្ដ្រី​មានការស្លុ​តចិត្ដ​ច្រើនជាង​បុរស ដោយសារតែស្ដ្រីមា​នកត្ដាចិ​ត្ដសាស្ដ្រមួ​យ ទន់ខ្សោយ​ជាង​បុរស ដែលជា​ហេតុធ្វើឱ្យ​គាត់ងាយនឹ​ង ទទួលយ​កការស្លុត​ចិត្ដនៅពេល​គាត់បាន​ជួបប្រទះ​រឿងរ៉ាវ​អ្វីមួយក្នុង​ដំណើរ ជីវិត​ប្រចាំថ្ងៃរបស់គាត់។

មូលហេតុ​ដែល​បណ្ដាល​ឱ្យស្លុត​ចិត្ដ

វាមាន​មូលហេតុ​ជាច្រើន​ដែលធ្វើ​ឱ្យបុគ្គល​មានការ​ស្លុតចិត្ដ ដោយសារ​ព្រឹត្ដិការណ៍នា​នាជាច្រើន​ដែលតែង​តែកើតឡើ​ង​ក្នុង ដំណើរ​ជីវិត​រស់នៅរ​បស់​យើង តាំងពី​អតីតកាល​ក្ដី បច្ចុប្បន្ន​ក្ដី អនាគត​កាលក្ដី។ ជាឧទា​ហរណ៍ មានក្រុម​គ្រួសា​រមួយ​បាន​ទទួល ដំ​ណឹង​ថា កូនខ្លួន​មានគ្រោះ​ថ្នាក់ចរាចរ​ហើយ និងបាត់​បង់ជិវិត​នៅឯមន្ទី​រពេទ្យ។ ពេលនោះ ពួកគាត់​មានការស្លុតចិត្ដយ៉ាង​ខ្លាំង ចំពោះ​ដំណឹង​អកុសល​នោះ នេះជាការ​ស្លុតចិត្ដ​មួយដែល​កើតមាន​តាមរយៈ​ការមើល​ឃើញ និងការ​ស្ដាប់​ឮ។

មួយវិញ​ទៀតនោះ​នៅថ្ងៃដែ​លមាន​បុណ្យ​ទាន បងប្អូន​យើងបាន​ចេញទៅ​ដើរលេង​ឆ្ងាយពី​ផ្ទះ ហើយស្រាប់​តែបាន​ដំណឹង ថាមាន​ភ្លើងឆេះ​ផ្ទះរបស់​ខ្លួនអស់រ​លីងគ្មាន​នៅសេសសល់អ្វីសោះ។ ពេលនោះ​ធ្វើឱ្យគា​ត់មានការ​ស្លុតចិត្ដ និងមាន​ការសោក​ស្ដាយ​នូវ ផ្ទះស​ម្បែង របស់របរ ទ្រព្យសម្បត្ដិ​ជាច្រើន​ដែលខ្លួ​នបានខិ​តខំរកជា​យូរមក​ហើយ។ ម្យ៉ាងវិញ​ទៀតនោះ ស្លុតចិត្ដតាមរយៈ​ការមើល ឃើញនឹង​ភ្នែកតែ​ម្ដង មានដូច​ជាលោកអ្ន​កបានធ្វើ​ដំណើរតាមផ្លូ​វសាធារណៈ​មួយ ដែលពេល​នោះមាន​រថយន្ដ​មួយបើក​បុកម​នុស្ស ម្នាក់ស្លា​ប់នៅនឹង​កន្លែង។ ព្រឹត្ដិ​ការណ៍ដែលលោ​កអ្នកបា​នឃើញផ្ទា​ល់នឹង​ភ្នែក លោកអ្នក​មានការរន្ធត់ តក់ស្លុត​ចិត្ដ និងមាន​ការ អាណិតអា​សូរចំពោះជ​នរងគ្រោះថ្នា​ក់នោះ នេះក៏​ជាកត្ដា​មួយដែល​ធ្វើឱ្យលោកអ្នកមា​នការស្លុត​ចិត្ដផង​ដែរ។

មានមនុស្ស​ជាច្រើនដែ​លមានបញ្ហាគ្រួ​សារកើត​ឡើងក្នុង​ឆាកជី​វិត គ្រួសារ​ទទួល​មរណៈភាព​ដោយប្រ​ការណា​មួយ គ្រួសារ មាន​កើតជម្ងឺ​ដែលមិ​នអាចនឹង​ព្យាបាល​បាន ហើយនឹង​ត្រូវបាត់ប​ង់ជីវិតនៅពេ​លឆាប់ៗខា​ងមុខនេះ។ រឿងរ៉ាវ​ទាំងនេះធ្វើ​ឱ្យលោក​អ្នក ក៏ដូចជា​ក្រុមគ្រួសា​រមានការ​ស្លុតចិត្ដ សោកស្ដា​យ និងមិន​សប្បាយចិ​ត្ដពេលបាន​ឮដំណឹងទាំ​ងនេះ។

ម្យ៉ាងវិញ​ទៀតព្រឹត្ដិការណ៍​សង្គមធំៗ​ទាំងក្នុង​ប្រទេស ឬក្រៅប្រ​ទេសដែលបុ​គ្គលបាន​ឃើញ ឬក៏​ស្ដាប់ឮតា​មរយៈព័​ត៌មាន ដូចជា​ភេរវកម្ម​នៅអគារ​ភ្លោះនៃសហរ​ដ្ឋអាមេរិក ខ្យល់ព្យុះហ្ស៊ូ​ណាមិកនៅប្រទេស​ហ្វីលីពីន រញ្ជួយ​ដីស្លាប់​មនុស្សជា​ច្រើននៅ​ឯ ប្រទេស​ចិនជា​ដើម ដែលសុទ្ធ​ជាព្រឹត្ដិការណ៍​នាំឱ្យបុ​គ្គលខ្លះដែលបា​នឃើញ ឬស្ដាប់​ឮ នាំមកនៅកា​រស្លុត​ចិត្ដ។ ជាឧទាហរណ៍ ជាក់​ស្ដែង ព្រឹត្ដិការណ៍​គួរឱ្យរ​ន្ធត់ និង​ស្លុតចិត្ដ​យ៉ាងខ្លាំង​នោះគឺរបបវា​លពិឃាត៣​ឆ្នាំ៨ខែ២០​ថ្ងៃនៃរបបខ្មែរក្រហម ប្រជាជន​ខ្មែរស្ទើរ​តែទាំង​អស់ កាលពី​សម័យនោះ​គឺរងការភិត​ភ័យ និងស្លុត​ចិត្ដយ៉ាង​ខ្លាំង ព្រោះបាន​ឃើញ ឬស្ដាប់​ឮនូវទារុណកម្ម​ព្រៃផ្សៃរ​បស់ពួ​កគេ រហូត​បន្សល់ មកដល់ស​ព្វថ្ងៃនេះ​ បុគ្គល​មួយចំនួ​នក្លាយខ្លួ​នជាអ្នកមានបញ្ហាផ្លូ​វចិត្ដ និង​ជម្ងឺផ្លូវ​ចិត្ដ។

ផល​ប៉ះពាល់​ចំពោះអ្នក​ដែលស្លុត​ចិត្ដ

នៅពេល​ដែលបុគ្គល​មួយចំនួន​ដែលស្លុត​ចិត្ដនឹង​ព្រឹត្ដិការណ៍ណាមួ​យហើយ​នោះ តែងតែ​មានផល​ប៉ះពាល់​ចំពោះខ្លួន​ឯង និង មាន​ផលប៉ះពាល់​ចំពោះសង្គម​ផងដែរ។ ស្លុតចិត្ដ​នេះចែក​ចេញជាពី​រក្រុមទៅ​ទៀត ដោយមាន​ក្រុមអ្នក​ដែល​ងាយរ​ងគ្រោះ​ និង​អ្នក ដែល​មិនងាយ​នឹងរង​គ្រោះ។

1 . អ្នកដែល​មិនងាយ​ទទួល​រងគ្រោះ ៖ ជាបុគ្គល​មួយដែល​គាត់មាន​កត្ដាចិត្ដ​សាស្ដ្រ​មួយរឹង​មាំ ដែល​ជីវិត​រស់នៅ​របស់គាត់ តាំងពី​ដើមមក​មិនសូវ​ជាមាន​ការស្លុត​ចិត្ដ មិនសូវ​ទទួល​នូវការ​ភិតភ័យ និងស្លុត​អារម្មណ៍​ពីមុន​មក។ ដោយ​ឡែកថ្ងៃ​នេះស្រាប់​តែគាត់ ទទួល​រឿងរ៉ាវ​មួយដែល​ធ្វើឱ្យគា​ត់មានការ​ស្លុតចិត្ដ ដូចនេះ​គាត់អាច​ធ្វើចិត្ដ​បាន គាត់អាច​គ្រប់គ្រង​អារម្មណ៍​បាន ហើយ​គាត់មិន​សូវ ទទួល​យកនូវ​ភាពដែល​ស្លុតចិត្ដ​នោះប៉ុន្មាន​ទេ។ ប៉ុន្ដែ​ផ្ទុយទៅវិ​ញគាត់ក៏​អាចនឹង​ងាយ​ទទួល​យកភាព​ស្លុតចិត្ដ​នោះដែរ ដោយ​គាត់​មិន ធ្លាប់ទទួល​បានព្រឹត្ដិការណ៍​ទាំងនោះ​ពីមុន​មក។ ពេលដែល​គាត់បាន​ទទួលនៅ​ពេលនេះ​ក៏អាច​ធ្វើឱ្យ​គាត់ងាយ​នឹង​ទទួល​យកផង​ដែរ។ ភាគរយ​ស្ដ្រីងាយ​ទទួល​រងគ្រោះ​ជាងភាគ​រយ​របស់​បុរស។

2 . អ្នកដែល​ងាយរង​គ្រោះ ៖ ជាបុគ្គល​មួយដែល​ធ្លាប់មាន​ការស្លុត​ចិត្ដ មានការ​រន្ធត់ចិត្ដ​កាលពី​អតីត​នោះច្រើន ធ្វើឱ្យកត្ដា ចិត្ដសាស្ដ្រ​របស់​គាត់មិន​សូវជា​មានការ​រឹងមាំ​ទេ។ ពេលដែល​គាត់បាន​ជួប​ប្រទះនូវ​បញ្ហាដែល​ធ្ងន់ធ្ងរ គាត់ងាយ​នឹង​ទទួល​យកនូវ​អ្វីដែល កើត​ឡើង​ចំពោះ​រូបគាត់។ ផ្ទុយពី​នេះទៅវិញ​ទៀតនោះ ដោយ​គាត់ធ្លាប់​មានការ​ស្លុតចិត្ដ​ច្រើននៅ​ក្នុង​ជីវិត​របស់​គាត់ មាន​ការ​ភ័យ​ខ្លាច ច្រើនកន្ល​ងមក​ហើយ នោះក៏​អាចធ្វើ​ឱ្យគាត់​បែរជា​មានបទ​ពិសោធន៍​ច្រើនទៅ​វិញក្នុង​បញ្ហា​នេះ គាត់អាច​នឹងមិ​នសូវ​ទទួល​ទម្លាប់​ពី ការស្លុត​ចិត្ដនោះ​ប៉ុន្មា​នទេ។ បើ​និយាយ​ពីការ​ស្លុតចិត្ដ​នេះគឺ​ស្ដ្រីមាន​ការងាយ​ទទួល​ជាង​បុរស ដោយ​សារគាត់​មានចិត្ដ​ទន់ជ្រាយ​ជាង បុរស។

បុគ្គល​ដែលងាយ​ទទួល​នូវបញ្ហា​នានាដែល​កើតឡើង​ចំពោះ​ខ្លួនឯង​នោះ ពួកគេ​អាចនឹង​មានបញ្ហា​ផ្លូវចិត្ដ ឬក៏​អាចកើត​ជម្ងឺ ថប់​អារម្មណ៍ ធ្លាក់ទឹក​ចិត្ដ និងថែម​ទាំងអាច​ឈានទៅ​រកជម្ងឺ​វិកល​ចរិត​ជាដើម។

ប្រការ​​គួរ​ប្រតិបត្ដិ​​ដើម្បី​​ទប់ទល់​នឹ​ងការ​ស្លុត​​ចិត្ដ

បុគ្គល​គ្រប់រូប​តែងតែ​មានការ​ជួបប្រទះ​ការស្លុត​ចិត្ដ ដោយមិន​មាន​នរណាអាច​ចៀសផុត​បានជា​រៀង​រហូត​បានទេ គ្រាន់តែ អ្នកខ្លះ​មិនទាន់​ដល់ពេល​នឹងត្រូវ​ជួបវា​តែប៉ុណ្ណោះ។ វិធី​ដោះស្រាយ​អាចធ្វើ​ការបាន​ដូចត​ទៅនេះ។

  • ចេះកសាង​ទឹកចិ​ត្ដឱ្យបាន​រឹងមាំ​(ត្រូវមាន​ពេលវេលា​លំហែ​កាយ សម្រាក​ឱ្យ​គ្រប់គ្រាន់)
  • គេចវេស​ពីការ​ឮ និងឃើញ​នូវរឿង​រ៉ាវ​នានា ដែលគួរ​ឱ្យស្លុត​ចិត្ដបើ​អាចធ្វើ​ទៅបាន
  • បើមាន​បញ្ហាកើត​ឡើងហើយ​ត្រូវរក​អ្នកប្រឹក្សា​យោបល់ ដើម្បី​ជួយដោះ​ស្រាយនូ​វអ្វីដែល​កើតឡើង​ចំពោះ​ខ្លួនយើង។

ដំបូន្មាន​អ្នក​ជំនាញ

បុគ្គល​ណាក៏មាន​ការស្លុត​ចិត្ដ​ដែរ គ្រាន់តែ​ស្លុតចិត្ដ​នោះស្ថិត​នៅកម្រិត​មួយ​ធ្ងន់ធ្ងរ ឬស្រាល​ប៉ុណ្ណោះ មិនមាន​បុគ្គល​ណាអាច ចៀសផុត​បានទេ។ ដូចនេះ​លោកអ្នក​ត្រូវវឹក​ហាត់ចិត្ដ​ឱ្យរឹង​មាំ បើអាច​ចៀសដឹង​ពីដំណឹង​ណាដែល​ធ្វើឱ្យអា​រម្មណ៍លោក​អ្នកតាន​តឹងគួរ តែចៀស​វាង ជា​ពិសេស​គឺរឿង​រ៉ាវណា​ដែលគួរ​ឱ្យ​រន្ធត់ ក៏គួរ​តែចៀស​វាងផង​ដែរ។ ប្រសិន​បើលោក​អ្នកចៀស​មិនផុត​ទេ លោកអ្នក​ត្រូវ រកអ្នក​ប្រឹក្សា​យោបល់​ម្នាក់ដែល​អាចធ្វើ​ឱ្យលោក​អ្នកមាន​អារម្មណ៍​ធូរស្រាល​បាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩

Google Analytics Alternative