វិធី​លាប​ថ្នាំ​សក់

សម័យកាល​ទំនើប ការលេង​ម៉ូតសក់ និងប្ដូរ​ពណ៌សក់​ជារឿង​ពេញ​និយម​របស់អ្នក​ស៊ីវីល័យនា​ពេលបច្ចុ​ប្បន្ន។ ការលាប​ថ្នាំសក់ ប្ដូរពណ៌​សក់ឱ្យ​មានភាព​ស្រស់ស្អាត​ក៏ជា​ផ្នែកនៃ​ការលើក​សម្រស់​ផ្ទៃមុខ​ផងដែរ។ ដូចនេះ​ការលាប​ថ្នាំសក់​ក៏ជា​បញ្ហាដែល​គួរយក ចិត្ដទុក​ដាក់ជា​ចម្បង។ មានវិធី​បែបសាម​ញ្ញដែលយើ​ងតែងតែ​ឃើញគេ​យកមក​អនុវត្ដន៍​ប្រើក្នុង​ការលាប​ថ្នាំសក់ ក្នុងនោះ​មានវិធី​ខ្លះ ក៏មាន​ប្រសិទ្ធ​ភាព ហើយខ្លះ​ទៀតក៏​គ្មាន​ប្រសិទ្ធ​ភាព និងផ្ដល់​ផល​ប៉ះពាល់​ដល់សក់។ ហេតុនេះ​ហើយ​លោកអ្នក​គួរតែ​ស្វែងយល់​នូវ​វិធី ដែលល្អ​សម្រាប់​លោក​អ្នក។

រូបភាពទស្សវដ្ដីសុខភាពយើង

សូមស្វែង​យល់ពី​របៀប​លាបថ្នាំ​សក់ជា​មួយទ​ស្សនា​វដ្ដី សុខភា​ពយើង តាមរយៈ​ការផ្ដល់​បទ​សម្ភាស៍​ក៏ដូច​ជា​អនុសាសន៍ ផ្សេងៗ​ជាមួយ​លោក ងួន សុភៈ ជាអ្នក​ជំនាញ​ខាង​ស្បែក និងម៉ូត​សក់ នៅមជ្ឈ​មណ្ឌល​ប្រីតធី​សាឡន។

របៀប​លាបថ្នាំ​សក់

ការលាប​ថ្នាំសក់​ជាការ​អនុវត្ដ​ដែលមាន​ភាពស្មុគ​ស្មាញ និងត្រូវ​ធ្វើតាម​លំដាប់​លំដោយ ទើបយើង​អាច​ទទួល​បាន​នូវ លទ្ធផល​ល្អ។ ជំហាន​ដំបូងដែល​អ្នកចាំបាច់​ត្រូវធ្វើ​បំផុត​គឺ ការ​ជ្រើស​រើស​ផលិត​ផលថ្នាំ​លាបឱ្យ​ត្រូវទៅ​តាមស្ថាន​ភាពសក់​របស់​លោក អ្នក ដើម្បី​ធានា​បានចំពោះ​ផលដែល​អាច​ប៉ះពាល់​ដល់​សុខភាព​របស់សក់។

មុននឹង​ចាប់ផ្ដើម​លាបថ្នាំ​សក់ លោកអ្នក​គួរគប្បី​សម្អាត​សក់ឱ្យ​ស្អាត និងទុក​ឱ្យវា​ស្ងួតជា​មុនសិន។ បន្ទាប់​មកសូម​ប្រើក្រែម ការពារ​សក់ លាបលើ​សក់ដែល​បានលាង​សម្អាត​នោះ ដើម្បី​ជាជំនួយ​ដល់​សរសៃ​សក់ ហើយ​ចាប់ផ្ដើម​បែងចែក​សក់​របស់​លោក អ្នកជាបួន​ផ្នែក ដើម្បីឱ្យ​មានភា​ព ងាយ ស្រួល​ក្នុងការ​លាបថ្នាំ។ សូមចាប់​សក់ជា​បំណែក​តូចៗ ដោយ​លាបថ្នាំ​ឱ្យសព្វ​ទៅលើ​សរសៃ​សក់ រក្សាទុក​សក់ដែល​លាបរួ​ចរាល់ហើយ​រយៈពេល​៣០-៣៥​នាទី ដើម្បី​ឱ្យជាតិ​ថ្នាំអាច​ជ្រាបចូល​សរសៃស​ក់បាន​ល្អ។ ពេលដល់​វេលា កំណត់រួច​ហើយ លោកអ្នក​ត្រូវដាក់​ទឹកបន្ដិច​លើសក់ ដើម្បីផ្សើម​រួចឈ្លី​ឱ្យសព្វ​ជាមួយ​ថ្នាំលាប​សក់ដែល​មានស្រាប់​នៅលើស​ក់។ រួចធ្វើ ការ​សម្អាត​សក់ជា​មួយទឹក​ធម្មតា រហូត​យើងមើល​ឃើញទឹ​កដែល​លាង​សម្អាត​នោះមាន​ពណ៌​សថ្លាសឹម​ឈប់។

ជាចុង​ក្រោយ​បង្អស់ សូមលោក​អ្នកធ្វើ​ការ​ម៉ាស្សា​ស្បែក​ក្បាល ដោយ​ក្រែម​រក្សាសុខភា​ពសក់ឱ្យ​បានសព្វ​ក្បាល និង​សរសៃសក់​រយៈពេល​ប្រហែល​បីទៅ​បួននាទី ហើយ​លាងសម្អាត​សក់ឱ្យ​បានស្អាត​ម្ដងទៀត និងសម្ងួត​សក់ឱ្យ​ស្ងួតជា​ការ​ស្រេច។ ប្រសិន​ជា លោក​អ្នកបាន​អនុវត្ដ​ន៍តាមការ​ណែនាំ​របស់អ្នក​ជំនាញ​ខាងលើ លោកអ្នក​នឹង​ទទួល​បាន​លទ្ធផល​ជាទី​ពេញចិ​ត្ដ។ សម្រាប់​សរសៃ​សក់ ដែលមាន​សុខភាព​ល្អ យើងអាច​ជ្រើស​រើស​ថ្នាំ លាប​គ្រប់ប្រភេទនៃ​ពណ៌ស​ក់។ សម្រាប់​សរសៃសក់​ដែលមាន​សុខភាពទន់​ខ្សោយ គួរ ជ្រើស​រើស​ប្រភេទ​ថ្នាំលាប​ដែលគ្មាន​ជាតិអា​ម៉ូនី​ញ៉ាក់។

ដំបូន្មាន​អ្នក​ជំនាញ

ម៉ូត និងពណ៌​សក់ជា​ចំណែក​យ៉ាងសំខាន់​ក្នុងការ​លើក​កម្ពស់​សម្រស់។ ដូចនេះ សុភាព​បុរស និង​សុភាព​នារីទាំង​ឡាយគួរ
យក​ចិត្ដទុកដាក់​ឱ្យមែន​ទែនទៅ​លើសុខភាព​សក់ ចូរកុំ​បណ្ដោយ​ឱ្យ​សរសៃ​សក់រប​ស់លោក​អ្នកខូច​ដោយសារ​តែកង្វះ​ខាតនូវ​តំហែ​ទាំឱ្យ សោះ។ លោកអ្នក​ត្រូវស្វែង​យល់ និងចេះ​ជ្រើសរើស​វិធីល្អៗ ដើម្បី​ថែរក្សា​សក់ឱ្យ​បានល្អ និង​ស្រស់​ស្អាត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៩ ខែមេសា ឆ្នាំ២០០៩

Google Analytics Alternative