សម្លៀក​បំពាក់​ទៅវត្ដ​នៅរដូវ​ចូលឆ្នាំ​ខ្មែរ

បច្ចុប្បន្ន មនុស្ស​ភាគច្រើន​ត្រូវការ​ភាព​ហ៊ឺហា និងភាព​ទាន់​សម័យ ទាំងការ​តុបតែង​ខ្លួន និងការ​ស្លៀក​ពាក់។ ហេតុនេះ​ការ ជ្រើសរើ​សសម្លៀក​បំពាក់​ពិតជា​សំខាន់​សម្រាប់​យើង​គ្រប់គ្នា ដើម្បី​ឱ្យសម​ស្រប​គ្រប់កាលៈ​ទេសៈ ទាំងក្នុង​ពិធី​ជប់​លៀង អាពាហ៍ ពិពាហ៍ បុណ្យ​ទាន​ផ្សេងៗ ក៏ដូច​ជាការ​ដើរលេង​កម្សាន្ដ​ជាដើម ពិសេស​គឺ​សម្រាប់​ទៅវត្ដ​ក្នុងពិធី​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិនេះ។ លោក​អ្នកពិត​ជាត្រូវ​ការនូវ​ការណែ​នាំមួយ​ចំនួន​បន្ថែម​ទៀត ដើម្បីឱ្យ​មានភាព​កាន់តែ​ប្រសើរ និង​ស្រស់​ស្អាតថែម​ទៀត។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្សនា​វដ្ដី សុខភា​ពយើង សូមធ្វើ​ការបក​ស្រាយជូន​ប្រិយមិត្ដ​អ្នកអាន​ទាំងអស់​ឱ្យបា​នជ្រាប តាមរយៈ​ការធ្វើ​បទ​សម្ភាសន៍ ជាមួយ​អ្នកនាង ដារ៉ានី ម្ចាស់ហាង​រស្មី​ធិរិការ​កាត់ដេរ។

គួរ​ជ្រើស​រើសស​ម្លៀកបំពាក់​បែបណា​សម្រាប់​ទៅវត្ដ?

ទោះបី​ជារឿង​មួយ​ចំនួនគួរ​ឱ្យមាន​ការធុញ​ទ្រាន់ក្នុង​ការ​ជ្រើស​រើស និង​សម្រេចចិត្ដ​ក៏ពិត​មែន តែការ​ជ្រើសរើសស​ម្លៀក បំពាក់​គឺជារឿង​មួយដែល​យើង​ម្នាក់ៗ។ ជា​ពិសេស​សុភាព​ស្ដ្រីទាំង​ឡាយត្រូវ​យកចិត្ដ​ទុកដាក់​ពីការ​ជ្រើសរើស​សម្លៀក​បំពាក់​ទៅកាន់ ពិធីបុណ្យ​នានា ជាអាទិ​សម្រាប់​ទៅវត្ដ​ក្នុងរដូវ​បុណ្យ​ចូលឆ្នាំ​ខ្មែរនេះ។ តាំងពី​ដូនតា ការ​ស្លៀកពាក់​ទៅវត្ដ​សម្រាប់​បុណ្យ​ចូលឆ្នាំ​ខ្មែរ មិនខុស​ពីការ​ស្លៀកពាក់​ទៅពិធី​បុណ្យទា​ននានា​នោះ ប៉ុន្មាន​ទេ គឺតែង​តែស្លៀក​សំព​ត់បត់​ហូល ឬផា​មួងជាមួយ​អាវ​ប៉ាក់​ពណ៌ស និង កន្សែងពានា​ដ៏ស្រស់​ស្អាត។ ចំពោះ​ពណ៌គួរ​ជ្រើស​រើស​នូវអាវ​ពណ៌ ស​ដែល​បង្ហាញ​នូវភាព​ស្មោះ​សប​រិសុទ្ធ និងការ​ធ្វើបុណ្យ​ដោយ​ចិត្ដជ្រះ ថ្លា។ ទោះបី​នាពេល​បច្ចុប្បន្ន​ជាសម័យ​ដែលមា​នការវិ​វត្ដន៍ និងមាន​ភាព ជឿន​លឿនយ៉ាង​ណាក៏​ដោយ ក៏ស្ដ្រី​ខ្មែរនៅ​តែមិន​ភ្លេចពី របៀប​នៃការស្លៀក​ពាក់់ទៅ​វត្ដ ដែល​បង្ហាញ​ជាលក្ខណៈ​ខ្មែរនោះ​ដែរទេ។

1 . សម្លៀក​បំពាក់​ទៅវត្ដ​សម្រាប់​នារី

  • វ័យ​ចំណាស់ ៖ ស្ដ្រីមាន​វ័យនេះ​តែងតែ​និយម​ស្លៀកសំពត់​ហូល ផាមួង ឬសូត្រ​ជាមួយ​នឹងអាវ​ប៉ាក់​ពណ៌ស​កមូល ដៃបំពង់ ពានា​ជាមួយ​កន្សែងមាន​លក្ខណៈ​ជាខ្មែរ​មើលទៅ​ពិតជា​សមរម្យ ដែលកូន​ៗជំនាន់​ក្រោយ​គប្បីយក​គំរូ​តាមនៅពេល​ដែលគេ​ឈាន​ទៅ ដល់​វ័យនោះ​ដែរ។ ចំណែក​ឯពណ៌​សំពត់​គឺអាច​ជ្រើសរើស​ទៅតាម​ពណ៌ដែល​យើង​ស្រឡាញ់ ហើយ​ចំពោះ​ស្ដ្រីដែល​មានវ័យ​ចំណាស់ តែងតែ​និយម​នូវពណ៌​ដែល​ស្រគត់​ស្រគំ។ ស្ដ្រីទាំង​ឡាយអាច​ធ្វើការ​ជ្រើសរើស​ម៉ូតក​អាវដទៃ​ទៀត ដូចជា​កបើក កឌុប កស្លឹក​ពោធិ៍ កកំ​បុតត្រី កខ្ទះ កតាំង ឬកអប្សា​រាជាដើម។
  • វ័យ​ក្មេង ៖ សុភាព​នារី​ទាំងឡាយ​ពិតជា​ត្រូវការ​តុបតែង​ខ្លួននិង​ស្លៀកពាក់​ឱ្យមាន​ភាពស្រស់​ស្អាត នៅពេល​ដែលរៀប​ចំ ខ្លួន ទៅ​កាន់វត្ដ​អារាម​សម្រាប់​រដូវចូល​ឆ្នាំខ្មែរ ដែលនឹង​ប្រព្រឹត្ដិ​ទៅនៅ​ថ្ងៃទី​១៤ ១៥ និងទី​១៦ ខែមេសា​នេះ។ សុភាព​នារី គប្បី ជ្រើស​រើសសម្លៀក​បំពាក់​ដែលមាន​ជាលក្ខណៈ​ប្រពៃណី​ជាតិ។ សម្រាប់​សុភាព​នារីវ័យ​ក្មេងភាគ​ច្រើនតែង​និយម​ពាក់អាវ​ប៉ាក់ ព្រោះ មាន​រំលេចដោយ​ក្បាច់ស្រ​ស់ ស្អាតជា​ច្រើនតាម​ចំណូលចិត្ដ​ម្នាក់ៗ ដែលអាច​ជាពណ៌​ស ឬពណ៌ព​ងមាន់ក៏​បាន ដែលមាន​កមូល កខ្ទះ ឬក​អប្សរា​ជាដើម ជាមួយ​នឹងដៃ​ត្រ័រកា ដៃក្លឹង ឬដៃ​កំបុត​ផងដែរ ស្លៀក​ជាមួយ​នឹងសំពត់​ហូល ឬផាមួង​តាមពណ៌​ដែល​យើង ស្រឡាញ់ ហើយ​ពានា​ជាមួយ​នឹងកន្សែង​ពានា​ស្បៃ ឬសាច់​ក្រណាត់​សូត្រតាម​ដែលយើង​ម្នាក់ៗ​ចូលចិត្ដ។ មួយវិញ​ទៀត​យើង អាចពាក់​អាវក្រណាត់​ធម្មតាជាមួយ​នឹងសំពត់​បត់ក៏​បាន។ ប៉ុន្ដែ​ឥឡូវនេះ​មានការ​និយម​បែបម្យ៉ាង​ទៀត​ចំពោះ​យុវនារី​យើង គឺស្លៀក សំពត់​ខ្លីបែប​សាម​ញ្ញជាមួយ​នឹងអាវ​ប៉ាក់ឌិន​ដៃប៉ោង សម្រាប់​ជាពិធី​ទៅវត្ដ​ក្នុងឱកាស​បុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរនេះ។ តែមាន​កំហុស ឆ្គងមួយ​ចំនួនតូច​ចំពោះ​សុភាពនា​រីវ័យក្មេង​ទាំងឡាយ​ក្នុងការ​ស្លៀក​ពាក់ គឺអាវ​វាលកខ្លាំង​ពេក អាវពណ៌​ឆើតៗ​ពេក ដៃវាល និង មានភាព​សិចស៊ី និង​ការស្លៀក​សំពត់​ខូវប៊យ​ជាដើម។ នេះជា​ប្រការ​មួយដែល​គួរតែ​ចៀសវាង​ចំពោះ​នារីខ្មែរ​ទាំងឡាយ ព្រោះទៅ​វត្ដគឺ ជាការ​ដាក់ចិត្ដ​ដាក់​កាយមួយ​ក្នុងផ្លូវ​ធម៌អាថ៌ និងជា​ការតម្រង់​ទិសទៅ​យកកុសល​ផល​បុណ្យ។

2 . សម្លៀក​បំពាក់​ទៅវត្ដ​សម្រាប់​បុរស

ក្នុងការ​គិតគូរ​ជ្រើសរើស​សម្លៀក​បំពាក់​សម្រាប់​បុរសទាំង​ឡាយគឺ​មានភាព​សាមញ្ញ និងងាយ​ស្រួល​បំផុត ប៉ុន្ដែ​មិនមែន​មាន តែសុភាព​នារីដែល​មានការ​ខ្វល់ខ្វាយ​ក្នុងការ​ជ្រើស​រើស​ស្លៀកពាក់​ឱ្យខ្ជាប់​ខ្ជួននោះ​ទេ សូម្បីតែ​សុភាព​បុរសៗ​ក៏ត្រូវ​ជ្រើស​រើសឱ្យ​ល្អដែរ ដើម្បីឱ្យ​មើលទៅ​ស្រស់​សង្ហា និងសក្ដិ​សមទៅ​នឹងវ័យ​របស់យើង។

  • វ័យ​ចំណាស់ ៖ ការ​ជ្រើស​រើស​សម្លៀក​បំពាក់ទៅវ​ត្ដនៅរដូវ​ចូលឆ្នាំ​ខ្មែរ បុរសៗ​តែង​និយម​ពាក់អាវ​ដៃវែង​សំយ៉ុង​ចុះដាក់ ខាងក្រៅ​ខោ ដោយមាន​ឆែកជា​យសងខាង​បន្ដិចៗ មានហោ​ប៉ៅមួយ​ឬក៏បី និងស្លៀក​ជាមួយ​ខោសាច់​ក្រណាត់ ឬក៏​ស្លៀកជា​មួយខោ បា​រាំងក៏​បាន។ មួយវិញ​ទៀតយើង​សង្កេតឃើញ​មានការ​និយមពាក់​អាវសាច់​ក្រណាត់ដៃ​វែង​ពណ៌ស ឬផ្ទៃ​មេឃដាក់​ខាងក្នុង​ខ្សែ ក្រវាត់​ហើយស្លៀក​ខោក្រណាត់​ខ្មៅ។ ចំណែកឯចាស់ៗ​ពីដើម​តែងតែ​ស្លៀក​ខោឡាញ់ជា​មួយនឹង​អាវអាចារ្យ​ជាដើម។
  • យុវវ័យ ៖ ចំណែក​ឯការស្លៀក​ពាក់​របស់​យុវវ័យ​វិញ គឺតែង​និយម​ពាក់អាវ​រាងសាច់​ក្រណាត់ ហើយ​តុយនុយ​ជាមួយ នឹង​ខោរឹបរាង​នោះជាការ​ស្រេចបាត់​ទៅហើយ។ ចំណែកអ្ន​កដែលមិន​សូវគិត​គូរក្នុង​ការស្លៀក​នោះទេ គឺគ្រាន់​តែពាក់​អាវ​ក្រណាត់ ជាមួយ​នឹងខោក្រណាត់​រាងធម្មតា​នោះក៏​ជាការ​ស្រេចទៅ​ហើយ​ដែរ។ ប៉ុន្ដែ​យើងក៏​សង្កេត​ឃើញមាន​កំហុស​ឆ្គងមួយ​ចំនួន​ដែរ ដែល យុវវ័យ​យើងស្លៀក​ខោខូវ​ប៊យទៅ​វត្ដ នេះជាប្រ​ការមួយ​ដែលគួរ​តែចៀស​វាង។

ដំ​បូន្មាន​អ្នក​ជំនាញ

ចំពោះ​ស្ដ្រីខ្មែរ​ទាំងឡាយ​គប្បី​ស្លៀក​ពាក់ឱ្យ​មើលទៅ​គឺមានល​ក្ខណៈ​សមរម្យ និងថ្លៃ​ថ្នូរជា​លក្ខណៈនារី​ខ្មែរ។ យើងត្រូវ​ចេះ ជ្រើសរើស​មើលថា​សម្លៀក​បំពាក់​ដូចម្ដេច​យើងត្រូវ​ស្លៀក​ពាក់ ដើម្បីឱ្យ​មើលទៅ​សមរម្យ​សម្រាប់​ភ្នែកអ្នក​ដែលនៅ​ជុំវិញ​ខ្លួនយើង។ ហើយនេះ​ជាការ​គួរមួយ​ដែរ ដែលស្ដ្រី​ខ្មែរគ្រប់​រូបត្រូវ​ថែរក្សា​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរយើង។ នារីៗ​វ័យក្មេង​ដែលជា​យុវវ័យ​ត្រូវ ស្លៀក​ពាក់ឱ្យ​បាន​សមរម្យ មិនត្រូវ​ប្រើ​សម្លៀក​បំពាក់​ណាមើល​ទៅចំហ​ខ្លាំងពេក​នោះទេ គឺត្រូវ​ឱ្យសុភាព​រម្យទមសម​ជានារី​ខ្មែរ ដើម្បី ឱ្យអ្នក​ដទៃមើល​ទៅថា​នារីខ្មែរ​ស្អាត និង​សុភាព​រាបសា។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមេសា ឆ្នាំ២០០៩

Google Analytics Alternative