របៀប​ជួយ​សង្គ្រោះ​អ្នកមាន​វិបត្ដិ​ផ្លូវ​ដង្ហើម

វិបត្ដិ​ផ្លូវ​ដង្ហើម​ជាអាការ​មួយ​យ៉ាង​ធ្ងន់ធ្ងរ ដែល​អាច​ធ្វើឱ្យ​ជនរង​គ្រោះស្លាប់​បាត់បង់​ជីវិត​បាន បើមិន​មានការ​ជួយ​ទាន់​ពេល វេ​លា។ លោកអ្នក​ចាំបាច់​ត្រូវតែ​ជ្រាប​អំពី​វិធី​ខ្លះ​ដើម្បី​ជួយ​សង្គ្រោះ​នរណា​ម្នាក់ នៅ​ពេល​ដែលគេ​មាន​វិបត្ដិ​ផ្លូវ​ដង្ហើម​កើត​ឡើង។ តើលោក​អ្នកត្រូវ​ធ្វើដូច​ម្ដេច​នៅពេល​ដែលចង់​សង្គ្រោះ​នរណា​ម្នាក់​ដែលមាន​វិបត្ដិ​ផ្លូវដង្ហើម​​នោះ ព្រោះ​បើ​លោកអ្នក​មិនចេះ​អំពី​វិធី​សង្គ្រោះ នោះ​ការ​សង្គ្រោះ​របស់​លោកអ្នក​​ពិតជា​អសារ​បង់​មិន​ខាន​​ឡើយ។

រូបភាពទស្សនាវដ្ដីសុភាពយើង

អាការ​វិបត្ដិ​ផ្លូវ​ដង្ហើម​ជាអ្វី?

វិបត្ដិ​ដង្ហើម​ជាអាការ​ដែល​អាច​កើតមាន​គ្រប់ពេល​វេលា​បាន ប្រសិន​បើលោក​អ្នកជួប​បញ្ហាអ្វី​មួយ​ដែលធ្វើ​ឱ្យ​លោក​អ្នក ពិបាក​ក្នុងការ​ដកង្ហើម។

មូល​ហេតុ និង​គ្រោះថ្នាក់​នៃវិបត្ដិ​ផ្លូវ​ដង្ហើម

មាន​មូល​ហេតុជា​ច្រើនដែល​បណ្ដាល​ឱ្យលោក​អ្នក​រង​វិបត្ដិ​ផ្លូវ​ដង្ហើម ដែល​មាន​ដូចជា ៖

  • ការ​ស្លាក់ ៖ មនុស្ស​ម្នាក់​ដែល​ថប់​ដង្ហើម​ដោយ​សារ​ចំណី​អាហារ ឬវត្ថុ​អ្វីមួយ ៖ គឺមិន​អាចដក​ដង្ហើម​បាន​ទៀត​ទេ។ ជា​ញឹក​ ញាប់​ជនរង​គ្រោះ​យកដៃ​ខ្វារបំពង់​កពី​ខាងក្រៅ​ដោយ​អន្ទះ​សា មុខឡើង​ក្រហម​មិនអាច​និយាយ ក្អក ឬក៏​ស្រែក​បាន។ ការ​ស្លាក់​អាច ឱ្យជន​រងគ្រោះ​មិន​ទទួល​បាន​អុកស៊ី​សែន ហើយ​អាចស្លាប់​ក្នុង​រវាង​២ទៅ​៣នាទី។
  • ការបាត់​ដង្ហើម ៖ ជនរង​គ្រោះ​សន្លប់​បាត់​ស្មារតី មិនឆ្លើយ​តបនឹង​សំណួរ ឬការ​បញ្ជា​ងាយៗ មិនដក​ដង្ហើម ទ្រូង​របស់​ជន រងគ្រោះ​មិនផឺត​ផតចុះ​ឡើង គ្មាន​ខ្យល់​ដក​ចេញពី​មាត់ តែបេះដូង​នៅ​ដើរ។
  • វិធី​ជួយ​សង្គ្រោះ​អ្នករងវិបត្ដិ​ផ្លូវ​ដង្ហើម

    សម្រាប់​មនុស្ស​ពេញ​វ័យ ឬក្មេង​ជំទង់ ៖ គេប្រើ​បច្ចេក​ទេស​របស់​លោក ហែម លីច
    1 . ឈរឱ្យ​កៀកពី​ក្រោយ​ជនរង​គ្រោះក្នុង​តំបន់ និងធ្វើ​កាយ​វិការ​សង្គ្រោះ​ដោយ​និយាយ​លួងលោម​ឱ្យគាត់​ទុក​ចិត្ដ
    2 . ឈរផ្ទប់​ពីក្រោយ​ខ្នងជន​រងគ្រោះ​ដោយដាក់​ជើងម្ខាង​នៅចន្លោះ​ជើងជន​រងគ្រោះ
    3 . ដៃក្ដាប់​ឱ្យណែន​ដាក់ត្រង់​ចុង​ដង្ហើម​ក្រោម​ឆ្អឹងសន្ទះ​ទ្រូងជន​រងគ្រោះ
    4 . ដៃម្ខាង​ទៀតក្ដោប​ពីលើ​ដៃទី​មួយ កន្លែង​កែងដៃ​នៃជន​រងគ្រោះ ចៀសវាង​ការបាក់​ឆ្អឹង​ជំនីរ
    5 . កន្ដ្រាក់​ឱ្យ​ខ្លាំង ដោយ​ទាញ​កញ្ឆក់​ឡើង​លើមក​ផ្ទប់ខ្លួន​អ្នក​សង្គ្រោះ​ធ្វើឱ្យ​បានច្រើន​ដង ទាល់តែ​វត្ថុស្ទះ​នោះចេញ​មក ក្រៅ ឬ​រហូតដល់​ជនរង​គ្រោះ​សន្លប់​បាត់​ស្មារតី។ បើជន​រងគ្រោះ​សន្លប់ត្រូវ​ផ្លុំខ្យល់​បញ្ចូល​មាត់ និង​មាត់ ។

    ចំពោះ​កុមារ​តូច

    1 . ដាក់កុមារ​តូចលើ​កំភួន​ដៃអ្នក​សង្គ្រោះ​មុខបែរ​ចុះទៅ​ក្រោម
    2 . ទះថ្នម​ៗ៤ដង​លើខ្នង​កុមារ
    3 . ពិនិត្យ​វត្ថុដែល​ស្ទះថា​តើធ្លាក់​មកដល់​ក្នុងមាត់​ឬនៅ
    4 . បើវត្ថុ​ស្ទះមិន​ទាន់ធ្លាក់ ផ្ងារ​ពោះ​កុមារ រួចធ្វើ​ការសង្កត់​ចុងដ​ង្ហើម ដោយ​ច្រានឡើង​លើ​៤ដង។
    5 . ពិនិត្យ​សាជាថ្មី​រកមើល​វត្ថុដែល​ស្ទះ បើមិន​ចេញ​ត្រូវផ្លុំ​ខ្យល់​បញ្ចូល​មាត់ និង​មាត់

    ក្រៅពីនេះ​សូមលោក​អ្នក​ប្រុង​ប្រយ័ត្ន និង​ហាមលើក​ជើង​រលាក់​ក្បាល​សំយុង​ចុះ​ក្រោម។ ជា​ពិសេស​ត្រូវចេះ​ពិនិត្យ​ដង្ហើម របស់​ជនរង​គ្រោះ​ដោយ​ការ​ត្រួត​ពិនិត្យ និង​អនុវត្ដ​ប្រការ​មួយ​ចំនួន​ដូច​តទៅ ៖

    1 . ពិនិត្យ​ស្មារតី
    2 . បន្ធូ​រក​អាវ-ខ្សែ​ក្រវាត់
    3 . ភ្ងើយ​ក្បាល​ទៅ​ក្រោយ​ដោយ​ថ្នមៗ
    4 . ពិនិត្យ​មើលការ​ដកដង្ហើម​រយៈពេល​១០វិ​នាទី បើគ្មាន​ខ្យល់​ចេញពី​មាត់ នោះជន​រងគ្រោះ​បាត់​ដង្ហើម
    5 . ហៅទៅ​ក្រុមស​ង្គ្រោះ​ដែលមាន​ជំនាញ​ខាង​សង្គ្រោះ​បន្ទាន់
    6 . ផ្លុំមាត់​ជនរង​គ្រោះ​២ដង
    7 . ពិនិត្យ​ជីពច​រការ៉ូទីត​រយៈពេល​៥​វិនាទី
    8 . បើជីព​ចរមាន​ត្រូវផ្លុំ​បន្ដ​ប្រហែល​១២ទៅ​១៥ដង​ក្នុង​១នាទី រហូត​ដល់​ក្រុម​សង្គ្រោះ​មក​ដល់
    9 . រាល់២០​នាទីម្ដង​សម្រាក​បន្ដិច ដើម្បី​ពិនិត្យ​ដង្ហើម​រយៈពេល​១០នាទី និងជីព​ចររយៈ​ពេល១០​វិនាទី និងជីព​ចររយៈ ពេល៥​វិនាទី បើគ្មាន​ការផ្លាស់​ប្ដូរ បន្ដផ្លុំ​ខ្យល់តាម​មាត់និង​មាត់។ បើមាន​ដង្ហើម​ឡើង​វិញ ដាក់ជន​រងគ្រោះ​ក្នុង​ដំណេក​ផ្អៀង។ បើបេះ ដូងឈប់​ដើរ លោកអ្នក​ក៏ត្រូវ​ប្រុងប្រយ័ត្ន​ផង​ដែរ ចំពោះ​អ្នកដែល​នៅតំបន់​ដាច់​ស្រយាល​មិនត្រូវ​ផ្លុំយូ​រពេកទេ ព្រោះអ្នក​សង្គ្រោះ មិនអាច​មក​ដល់ គឺត្រូវ​ផ្លុំមាត់​និងមាត់​ត្រឹមតែ​រយៈពេល​១៥​នាទី រួច​បញ្ជូន​ទៅមណ្ឌល​សុខភាព​ដែលនៅ​ជិត​បំផុត។

    ករណី​ពិសេស

    • បើការ​បាត់​ដង្ហើម​បណ្ដាល​មកពី​ការ​ថប់ ៖ ត្រូវយក​មូលហេតុ​នៃការ​ថប់នោះ​ចេញ ស្បោងប្លា​ស្ទិក ឬដី​ខ្សាច់។ល។ បើកប់ នៅក្នុង​ដីយ៉ាង​ហោចណាស់​ជួយកាយ​ដីឱ្យ​ផុតមុខ និ​ងដើម​ទ្រូង។
    • ចំពោះ​មនុស្ស​ម្នាក់លង់​ទឹក មិនត្រូវ​លោតទៅ​ស្រង់ទេ បើអ្នក​សង្គ្រោះ​មិនមែន​ជាអ្នក​ហែលទឹក​ដ៏ចំណាប់​ទេនោះ! ត្រូវ បោះខ្សែ ឬពោង​ទៅឱ្យ​ជនរង​គ្រោះ!

    បណ្ដាំ​ផ្ញើ

    ប្រសិន​បើលោក​អ្នកបាន​សង្គ្រោះ​នរណា​ម្នាក់នៅពេល​ដែលគេ​ជួបវិបត្ដិ​ផ្លូវ​ដង្ហើម​នោះ លោកអ្នក​ប្រាកដជា​បានធ្វើ​បុណ្យ កុសល​យ៉ាងធំធេង​ណាស់។ លោកអ្នក​គប្បី​ជ្រាបថា បើលោក​អ្នកចេះ​អំពី​វិធី​ជួយ​សង្គ្រោះនោះ​ពិតជា​មិនអត់​ប្រយោជន៍​ទេ ទោះថ្ងៃ​នេះ មិនប្រើ​គង់ប្រើ​ថ្ងៃមួយ​មិន​ខាន។

    ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

    Google Analytics Alternative