វិធី​បិត​បាំង​ចំណុច​ខ្សោយ​នៃរាង​កាយ

បើផ្ទៃ​មុខមាន​បញ្ហា គេអាច​មាន​ល្បិច​លាក់​បន្លំ ឬបិទ​បាំងតាម​វិធី​ផាត់​ម្សៅ​តុបតែង​មុខ​មាត់ ប៉ុន្ដែ​យើងក៏​មិនត្រូវ​គិតគូរ​ពី ការ​ផាត់​ម្សៅមុ​ខឱ្យ​ស្រស់​ផូរផង់​តែម្យ៉ាង​នោះទេ គឺត្រូវ​ចេះ​ជ្រើស​រើស​យក​សម្លៀក​បំពាក់​ឱ្យ​សក្ដិសម​ទៅតាម​មាឌ​របស់​យើង​ផងដែរ ។ ការ​ជ្រើស​រើស​សម្លៀក​បំពាក់​មិនមែន​ចេះតែ​ធ្វើឱ្យ​រួចពី​ដៃនោះ​ទេ គឺចាំ​បាច់ត្រូវ​ផ្ចិតផ្ចង់​ឱ្យបាន​សមរម្យ ទើប​អាច​មាន​សោភ័ណ​ភាព ក៏ដូច​ជាទំនុក​ចិត្ដ។

រូបភាពទស្សនាវដ្តីសុខភាពយើង

ខាង​ក្រោម​នេះជា​មធ្យោបាយ​ជួយ​ប៉ះប៉ូវ​ភាពមិន​គ្រប់​លក្ខណៈ​របស់​ស្ដ្រី​ភេទ​ទាំង​ឡាយ ដែល​ទស្ស​នាវដ្ដី សុខភាព​យើង លើកមក​ជម្រាប​ជូន​លោក​អ្នក ជា​ពិសេស​សុភាព​នារី​ស្វែង​យល់។

រូបរាង​កាយ​របស់​មនុស្ស​យើងម្នាក់​ៗមិន​ដូចគ្នា​ទេ ហេតុនេះ​លោកអ្នក​ជា​ពិសេស​សុភាព​នារី​ត្រូវ​ស្វែង​យល់ពី​ចំណុច​ខ្សោយ នៅលើ​រាងកាយ​របស់​ខ្លួន​ដើម្បី​កែច្នៃ​យ៉ាង​ណាឱ្យបា​នសមរម្យ។ ជាងនេះ​ទៅទៀត​ដើម្បី​ឱ្យមាន​រាង​កាយ​សម​សួន ទោះបី​ជាលោក​អ្នក មាន​ចំណុច​ខ្វះខាត​យ៉ាង​ណាក៏​ដោយ​ឱ្យតែ​លោកអ្នក​យល់ពី​ល្បិច​ក្នុងការ​បិតបាំង​នោះ អ្នក​ដទៃ​មិនអាច​ដឹងពី​ចំណុច​ទាំងនោះ​ឡើយ។ មាន​វិធី​៤យ៉ាង​ដើម្បី​ជួយ​កែសម្រួល​នូវអ្វី​ដែល​លោក​អ្នកមិន​ចង់បាន។

1. មាឌ​ខ្ពស់​ចង្គ្រោង និង​ស្គម

លោកអ្នក​មាន​សំណាង​ហើយ​ដែល​អាច​បរិភោគ​តាម​ចំណង់​ដោយ​មិន​បារម្ភ​ពីការ​ឡើង​ទម្ងន់ ហើយ​អាច​ស្លៀក​ពាក់​បាន​ស្ទើរ តែ​គ្រប់​ម៉ូត​ទាំងអស់។ បើសិន​ជើងមាន​អំណោយ​ផល​ល្អ លោកអ្នក​មិនត្រូវ​ញញើត​ស្លៀក​សំពត់​ខ្លីត្រឹម​លើជង្គង់​ដែរ។ សំពត់​រ៉ូប និងសំពត់ហ្ស៊ី​ប​ទូលាយ​វែង​រហូត​ដល់ភ្នែក​គោល​ក៏សម​ត្រូវនឹង​មាឌ​របស់​លោកអ្នក​ដែរ។ លោកអ្នក​អាចពាក់​ខ្សែ​ក្រវ៉ាត់​ឱ្យ​លេចរាង និងជួយ​ឱ្យឃើញ​ភាពផ្ទុយ​គ្នានៃ​ពណ៌រ​វាងផ្នែក​ខាងលើ និងផ្នែក​ខាងក្រោម​របស់​ដងខ្លួន។ ដើម្បី​កុំឱ្យ​មើល​ឃើញ​រាងត្រង់​ស្ដូកដូច “ដើម​ឈើ” លោកអ្នក​ត្រូវកាត់​សក់​ម៉ូត“ស្ពៃ​ក្ដោប” និងពាក់​ស្បែកជើង​កែង​ស្រួច។

2. មាឌ​តូច​ល្អិត

ដើម្បី​កុំឱ្យ​គេ​មើល​ឃើញ​មាឌ“ល្អិត​តូច”ពេកនោះ លោកអ្នក​ត្រូវប្រើ​ឧបាយ​កល​ក្នុងការ​ស្លៀក​ពាក់។ លោកអ្នក​ត្រូវ​ជ្រើស រើស​សម្លៀក​បំពាក់​ណា​ដែល​ពាក់ទៅ​អាចឃើញ​ធាត់ ដូចជា​ពាក់តែ​អាវជា​ក្រណាត់​ក្រឡា​ឆ្នូត​ផ្ដេក ឬជា​ក្រណាត់​ក្រឡា​សំណាញ់​ញឹក។ បើប្រើ​សម្លៀក​បំពាក់​ពណ៌ដូច​គ្នាតាំង​ពីលើ​ដល់​​ក្រោម ធ្វើឱ្យ​អ្នក​មើល​ទៅឃើញ​មាឌ​ធំ។ ប៉ុន្ដែ​ចៀស​វាងកុំ​ពាក់​អាវ​យឺត​ស្ដើង និង​រឹប រាង​ពេក ដែលធ្វើ​ឱ្យដង​ខ្លួនកាន់​តែឃើញ​ទាប កុំពាក់​អាវ​វាល ដែលធ្វើ​ឱ្យឃើញ​ស្មាខូង​ជ្រៅ។

3. មាឌ​ធំខ្ពស់​ហើយ​មាំ

លោកអ្នក​ជាស្ដ្រី​ដែលគេ​ចាត់ចូល​ជា​ប្រភេទ“កល្យាណ​ស្ដ្រី”។ ដូចនេះ​លោកអ្នក​ត្រូវ​ស្លៀក​ពាក់ឱ្យ​លេចធ្លោ​គ្រប់បែប​យ៉ាង ដែល​ហ៊ាន​ពាក់​អាវ​វាលក​បញ្ចេញ​សាច់​ដើម​ទ្រូង និង​សំពត់​ខ្លី​បញ្ចេញ​សាច់ដើម​ភ្លៅ។ ចំពោះ​អាវខ្នាត​វែង ឬអាវ​ធំវែង​បើពាក់​ទៅមិន ទាន់​ឃើញថា​សម​ពេញ​លេញ នោះ​លោកអ្នក​ត្រូវ​ពាក់ជា​អាវ​វាលក​ពីខាង​ក្នុង និងស្បែក​ជើង​មានពណ៌​ដូចគ្នា​នឹង​ពណ៌អា​វធ្វើ​ពីរោម ចៀម​ក្រាស់ ឬអាវ​រឹបជាប់​ខ្លួន។

4. មាឌ​តូច និងធាត់​កណ្ដៀន

សូមកុំ​ភ្លេច​ប្រើ​សម្លៀក​បំពាក់​ដែលមាន​ពណ៌​តែមួយ ព្រោះវា​អាចជួយ​ឱ្យរាង​លូត​វែង។ ផ្ទុយ​ទៅវិញ លោកអ្នក​ត្រូវប្រើ ក្រែម​ពណ៌​ឆើត​ឬខ្ចី​តាមត្រូវ​ការ។ សម្រាប់​អាវយឺត និង​អាវធំ លោកអ្នក​ត្រូវឱ្យ​ជាងកាត់​ដេរជា​រាងត្រង់ និងមាន​សម្រុង ត្រឹមត្រ​គាក។ ចំពោះ​សាច់​ក្រណាត់​វិញ លោកអ្នក​គួរ​ជ្រើស​រើស​យក​ក្រឡា​ឆ្នូត​ផ្ដេក​តូច​ៗ ក្រឡា​ពងជីង​ចក់​ល្អិតៗ ឬ​ក្រឡាច​ត្រង្គ។

បណ្ដាំ​ផ្ញើ

លោកអ្នក​គប្បី​មាន​ភាព​ម៉ត់ចត់​បន្ដិច​ក្នុងការ​ជ្រើស​រើស​សម្លៀក​បំពាក់ ដើមី្ប​កុំឱ្យ​បាត់បង់​សម្រស់​ដោយសារ​វា។ ប្រសិន​បើ លោកអ្នក​មិនមាន​ទំនុក​ចិត្ដក្នុង​ការ​ជ្រើស​រើស សូមរក​អ្នក​ជំនាញ​ដើម្បី​ជា​ជំនួយ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣៨ ខែមិនា ឆ្នាំ២០០៩

Google Analytics Alternative