ពល​​កម្ម​ខួរ​ក្បាល និង​កម្លាំង​កាយ មួយ​ណា​ងាយ​ស្រួល?

ការ​បញ្ចេញ​ពល​កម្ម​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ជីវិត​មនុស្សគ្រប់​រូប ហើយ​ក៏គ្មាន​នរណាម្​នាក់​គេច​ផុត​ពីការ​ធ្វើ​ពល​កម្ម ដើម្បី​ទ្រទ្រង់​ជីវភាព​ដែរ គ្រាន់​តែតិច ឬ​ច្រើនតែ​ប៉ុណ្ណោះ។ ពល​កម្ម​ផ្នែក​ខួរ​ក្បាល និង​កម្លាំង​កាយ ចាំបាច់ត្រូវ​ដើរ​ទៅជា​មួយ​គ្នា​ដោយ ខាន​មិន​បាន។ ប៉ុន្ដែ​ការ​ប្រើ​ប្រាស់​កម្លាំង​កាយ និង​ខួរក្បាល​មិនស្មើ​គ្នា​ទេ ព្រោះ​ថាលោក​អ្នក​ដែល​មាន​សមត្ថ​ភាព​ខ្ពស់​ផ្នែក​ចំណេះ​ដឹង ប្រាកដ​ជាប្រើ​ខួរក្បាលច្​រើនដើម្បី​ជីវភាព​រស់​នៅ។ ឯលោ​ក​អ្នក​ដែលមាន​សមត្ថ​ភាព​ចំណេះ​ដឹងកាន់​តែ​ទាប គេតែង​ធ្វើ​ពលកម្ម​កម្លាំង​ កាយច្រើន។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក ទុយ ប៊ុនហឿន ប្រធាន​ការិយា​ល័យ​កីឡា​ទំនើប​នៃ​នាយក​ដ្ឋាន​អប់រំ​កាយ និង​កីឡា​របស់​ក្រសួង​អប់រំ​យុជន​និង​កីឡា បាន​បក​ស្រាយ​ប្រធាន​បទនេះ​ជូន​ប្រិយ​មិត្ដ​ជ្រាប​តាម​រយៈ​ទស្ស​នាវដ្ដី សុខភាព​យើង។

អ្វីជា​ពលកម្ម​ខួរ​ក្បាល?

ពលកម្ម​ខួរក្បាល​ត្រូវបាន​រាប់​បញ្ចូល​ទាំង​គ្រប់​ទម្រង់​នៃការ​គិតជា​ប្រព័ន្ធ ដោយ​មាន​ទាំងការ​សិក្សា​រៀន​សូត្រ ការគិតក្នុង​ផ្នែក អាជីវកម្ម​តូច​ធំ ក្នុង​ការងារ​ប្រចាំ​ថ្ងៃ ក្នុង​អាជីព​ជាគ្រូ​បង្រៀន គ្រូ​ពេទ្យ ក្នុង​ជំនាញ​ណាមួយ​ជាដើម។ វាជា​លក្ខណៈ​សកម្ម​​លើ​ប្រព័ន្ធ សរសៃ​ប្រសាទ ដោយ​គិតពី​លក្ខណៈ​អរូបិយ​ឱ្យស្ដែង​មកជា​រូបិយ តាម​រយៈសកម្មភាព​ដើម្បី​ទទួល​បាន​ផល​ចំណេញ​ណា​មួយ ជា​ថវិកា ឬផល​ប្រយោជន៍​​ផ្សេង​ទៀត។

អ្វីជា​ពលកម្ម​កម្លាំង​កាយ?

ចលនា​សរីរាង្គ​កាយ ដូចជា​លីសែង រត់ ធាក់ស៊ី​ក្លូ ធ្វើ​ការងារ​ប្រើកម្លាំ​ងផ្សេងទៀត គឺជា​ពលកម្ម​កម្លាំង​កាយ។ ក្នុងនោះ​មាន ទាំង​ការងារ​ស្រាល និង​ធ្ងន់ ដែល​មិនគិត​ពី​កាលៈ​ទេសៈ​ដើម្បី​ចំណេញ​ផ្នែក​សេដ្ឋកិច្ច ឬ​ទទួល​ផល​ប្រយោជន៍​ណាមួយ​ផ្សេង​ទៀត។ គ្មាន នរណាម្​នាក់​គេច​ផុតពី​ការ​បញ្ចេញ​ពលកម្ម​កម្លាំង​កាយ​ឡើយ គ្រាន់​តែ​សកម្មភាព​នោះអាច​ជាការ​កំដរ​ជីវភាព​ប្រចាំ​ថ្ងៃ​ប៉ុណ្ណោះ។ អ្នក ប្រើ​កម្លាំង​កាយ​ជា​ត្រី​មុខដើម្បី​ចិញ្ចឹម​ជីវិត​ច្រើនតែ​ជាការ​ងារធ្ងន់ៗ នឿយ​ហត់​ណាស់។

ប្រយោជន៍​ខុសគ្នា​នៃ​ពលកម្ម​ខួរ​ក្បាល និ​ងកម្លាំង​កាយ

ផលប្រយោជន៍​ដែល​ទទួល​បានពី​ការបញ្ចេញ​ពលកម្ម​ទាំងពីរ​ប្រភេទ យើង​ឃើញថា​មាន​លក្ខណៈ​ដាច់ស្រឡះ​ពីគ្នា។

1 . ពលកម្ម​ខួ​រ​ក្បាល ផល​​ដែល​ទទួល​​បានមក​​ពីការ​ប្រើ​​ខួរក្បាល​​នេះមាន​​គុណ​​សម្បត្ដិ​​ច្រើន។ ក្នុងនោះ​​លោកអ្ន​ក​​អាចមា​ន ទីក​ន្លែង​​ធ្វើ​ការ​ល្អ ធ្វើការ​​នៅក្នុ​ង​ម្លប់ ត្រជាក់​​ស្រួល មាន​​កិត្ដិ​យស ទទួល​​បាន​ប្រាក់​​បៀវត្ស​​ខ្ពស់ អាច​​ក្លាយជាអ្នក​​ដឹកនាំ​​ដ៏មាន​​ឥទ្ធិ​ពល ជីវិត​មាន​​ឧត្ដម​ភាព ឬ​​ច្រើន​លើស​លប់​ជាង​នេះ​ទៀត​​ផង។ លទ្ធផល​​ដែលអាច​​ទទួល​​បាន គឺមិន​​អាចប៉ាន់​​ប្រមាណ​​បាន មាន​វិសាល​​ភាព ធំធេង និង​អាច​ក្លាយ​​ជា​ម្ចាស់​​លើអ្នក​​ប្រើ​កម្លាំង​​កាយ។ ពាក្យ​មួយ​ឃ្​លាក្នុង​​សៀវភៅ​ស្រី​​ហិតោប​ទេស​របស់​​ព្រះភិក្ខុ​​ប៉ាង ខាត់ សរសេរ ថា“នរជន​​ណា​មាន​ប្រាជ្ញា នរជន​​នោះឈ្មោះ​​ថាមាន​​កម្លាំង”។ ការ​សកម្ម​​ប្រើខួរ​ក្បាល​​ជំនាញ​​ចំទិស​​ដៅនឹង​​ធ្វើឱ្យ​​បញ្ញា​​កាន់តែ​រីក​លូត លាស់ និងកាន់​​តែ​ជំនាញ​ថែម​​ឡើង ប្រៀប​​ដូចជា​​ការដុស​​ខាត់ ការ​សំ​លៀង​​ជារៀង​​រាល់ថ្ងៃ​​ដូច្នោះ​​ដែរ។

2 . ពលកម្ម​​កម្លាំង​​កាយ បើសិន​ជាលោក​អ្នកដែល​ប្រើកម្លាំង​កាយជាត្រី​មុខដើម្បី​ជីវភាព និង​ជីវិត ផល​ប្រយោជន៍​ដែល​នឹង ទទួល​បាន គឺអាស្រ័យ​ទៅលើ​កម្រិត​នៃទង្វើ និង​ការបញ្ចេញ​ពលកម្ម​នោះ។ លោកអ្នក​អាចមាន​សុខភាពល្អមាំ​មួន ប្រសិន​បើការ បំពេញ​ការងារ​មាន​កម្រិត​សមរម្យ ចេះ​ប៉ាន់ប្រមាណ​តាមកម្លាំង​ដែល​មាន។ ការ​បញ្ចេញ​ពលកម្ម​កម្លាំង​កាយ​រួមនឹង​ពលក​ម្មបញ្ញា ផ្សំ ជាមួយ​បច្ចេកទេស​ម៉ាស៊ីន​ផងនោះ ទើប​ជីវភាព​អាច​ប្រសើរ​ជាងការ​ធ្វើពលកម្ម​កម្លាំង​កាយ​សុទ្ធ​សាត។ ពលកម្ម​កម្លាំង​កាយ​បន្ទាប់ បន្សំក្នុង​ជីវភាព ដូចជា​កាប់ដី​ដាំដំ​ណាំផ្សេងៗ ធ្វើ​ការងារ​ប្រចាំថ្ងៃ​ក្នុងផ្ទះ លោកអ្នក​អាច​ទទួល​ផលបានក្នុង​ពេលយូរ​នៅថ្ងៃ​ខាងមុខ។ សរុប​មកការ​បញ្ចេញ​ពលកម្ម​កម្លាំង​កាយ គឺអាច​ទទួល​បានផល​ចំណេញ​តិចតួច​ណាស់។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ផល​ប៉ះពាល់​នៃពលកម្ម​ខួរក្បាល និង​កម្លាំង​កាយ

ផល​ប៉ះពាល់​ដែល​អាចកើត​ឡើង​មាន​លក្ខណៈ​ខុសគ្នា​ទាំង​ស្រុង។

1 . ពលកម្មខួរក្បាល ៖ ការប្រើប្រាស់ខួរក្បាលក្នុងការគិតវិភាគ ក៏ត្រូវការថាម​ពលពី​របបអាហារ​ដែរ។ ដូច្នេះប្រើខួរក្បាល ក្នុងការ​គិត​គឺ​ត្រូវ​តែមានដែនការកំណត់ដែរ។ បើមិនដូច្នោះ​​ប្រសិទ្ធ​ភាព​ការងារ​នឹងធ្លាក់​ចុះគុណ​ភាពជា​មិនខាន។ ធម្មតាអ្នករៀន​សូត្រ បានខ្ពង់​​ខ្ពស់​គេ​តែង​តែ​ចេះ​បែង​ចែក​ពេលវេលាប្រើ​ខួរ​ក្បាល។ ក្នុង​ករណីប្រើប្រាស់​ខួរក្បាល​ហួសពីស​មត្ថភាព​របស់​វា ឬពុំ​បាន​បែង​ចែក ពេល​វេលា មាន​ផែន​​ការឱ្យបា​នច្បាស់​លាស់ លោកអ្នក​ក៏ប្រឈម​នឹង​បញ្ហា​ចោទ​ដែរ។ ក្នុងនោះ​អាច​មាន​ជម្ងឺក្នុង​ខួរក្បាល ឈឺក្បាល ញឹក​ញាប់ ផ្លូវចិត្ដ​​មាន​ការ​​តានតឹង​ឬស្ដ្រេស ងាយ​មានជម្ងឺ​បេះដូង​ជាដើម។ ការប្រើ​ខួរក្បាល​អាចស្រក​ស្រុតទាំងក​ម្លាំង​កាយ ហើយ ពេល​​សម្រាក​​ក៏នៅ​តែគិត រហូត​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណេក ឬពេល​គេង​ក៏​អាចយល់​​សប្ដិ​​បំពេញ​​ការងារ​​ដែល​មិនទាន់​រួចរាល់។ មាន លោក​​អ្នកមួយ​​ចំនួយ​បង្ខំ​​ចិត្ដ​ប្រើ​​ថ្នាំ​ង​ងុយ​ដេក ដើម្បី​ដោះ​​ស្រាយ​​គេង​មិនលក់។

2 . ពលកម្មកម្លាំងកាយ ៖ ការចំណាយកម្លាំងធ្វើពលកម្មគឺត្រូវតែមានតុល្យភាពនឹងថាមពលដែលមាននៅក្នុងខ្លួន។ បើមិន ដូច្នោះ​ទេលោក​អ្នក​នឹង​ប្រឈម​ជាមួយកា​របាក់​កម្លាំង បាត់​បង់​រូប​ឆោម ភាព​ទ្រុឌ​​ទ្រោម​លឿន​​ជាង​វ័យ​ និង​ប្រឈម​ជាមួយ​គ្រោះថ្នាក់ ដែល​អាច​​កើត​មាន​ជាយ​ថា​ហេតុ។ ការ​ប្រើ​ប្រាស់​​នូវ​ថាម​ភាព​ដ៏លើស​លប់​នេះ គេអាច​ទទួល​បាន​នូវផល​ចំណូល​ត្រឹមតែ​តិចតួច​ប៉ុណ្ណោះ បើធៀប​​នឹងអ្នក​​ប្រើ​ពលក​ម្ម​ខួរ​ក្បាល ដែល​តែង​មាន​អំណាចគ្រប់​គ្រង។ បំពេញ​ការងារ​ដូច​ម៉ាស៊ីន​ដែលគេ​បញ្ជា តែពុំ​បាន​ពង្រីក សេដ្ឋកិច្ច​​គ្រួសារ​​ឱ្យ​ល្អ​​ប្រសើរ​បាន ​ភាពថ្លៃ​ថ្នូរក៏ពុំ​សូវមាន។ ក្នុង​សៀវភៅស្​រីហិ​តោបទេសរ​បស់ព្រះភិក្ខុ​ប៉ាង ខាត់ សរសេរ​ទុកថា“បុរស ខ្សត់​ទ្រព្យ បើទុក​​ជា​​ប្រព្រឹត្ដ​​តាម​គន្លង​ធម៌នៃត្រកូល​ក៏មិន​ជាទី​សេពគប់​នៃជន​ដទៃទេ សូម្បីប្រពន្ធ​ខ្លួនក៏​លះបង់​ដែរ”។

ប្រការគួរប្រតិបត្ដិ

មិនថាការប្រើកម្លាំងកាយ ឬប្រើខួរក្បាលដើម្បីរកចំណូលនោះទេ កត្ដាចាំបាច់គឺ​លោកអ្នក​គប្បី​មាន​ពេល​វេលា​ឈប់​សម្រាក លំហែ មាន​​កម្ម​វិធីធ្វើ​ការងារ​សមស្រប​ចេះប្​រយ័ត្ន​ប្រយែង​ក្នុង​ការងារ​ត្រូវគិត​ពីសុវត្ថិ​ភាពសុខ​ភាពជា​អាទិភាព​ព្រោះថា​សុខភាព​សំខាន់​ណាស់​សម្រាប់​សុភមង្គល​ក្នុងជីវិត ពោលគឺគួរមានវិធីកាត់បន្ថយភាពស្មុគស្មាញ ឬដោយការលេងកីឡា ហាត់ប្រាណជាដើម។

ការប្រើប្រាស់ពលកម្មខួរក្បាលពិបាកជាងពលកម្មកម្លាំងកាយ ព្រោះការប្រើប្រាស់សុពលភាព​ខួរក្បាល​ទៅបាន គឺត្រូវ​សន្សំ ចំណេះ​​ដឹង​តាមរយៈ​ការសិក្សា និងបទ​ពិសោធ​យ៉ាង​យូរ។ អ្ន​កប្រើខួរ​ក្បាល​ពោរពេញ​ទៅដោយ​ភាពស្មុគ​ស្មាញ ប្រឈម​នឹង​ជម្ងឺ​ធ្ងន់ធ្ងរ ជាង​​អ្នក​​ប្រើ​កម្លាំង​កាយ។ តែពិត​ជាងាយ​ទទួល​បានផល​ប្រយោជន៍ និងអាច​មាន​គុណ​សម្បត្ដិ​ធំធេង​ទៀត​ជាង។ ការបញ្ចេញ​ពលកម្ម កម្លាំង​​កាយ​ហត់​មែន តែមិន​ស្មុគ​ស្មាញ ក្រោយ​ពេល​សម្រាក បរិភោគ​ក៏ធម្មតា​វិញ។ ប៉ុន្ដែ​ទ្រព្យ​ធនទាំង​ឡាយ និ​ង​ឧត្ដម​ភាព ជាវាសនា​​របស់​​បញ្ញា​ជន​អ្នក​ប្រើ​ពលកម្ម​ខួរក្បាល​ទៅវិញទេ។

ដំបូន្មានអ្នកផ្ដល់ប្រឹក្សា

កម្លាំងកាយ និងកម្លាំងខួរក្បាលគឺពិតជាដៃគូរវាងគ្នាមិនអាចខ្វះបាន។ ខួរក្បាលដ៏ឈ្លាសវៃត្រូវតែពឹងកម្លាំងកាយ មាន កម្លាំង​កាយឥត​កម្លាំងខួរក្បាលក៏ឥតប្រយោជន៍។ ដូច្នេះដើម្បីដឹកនាំជីវិតឱ្យបានរុងរឿង លោកអ្នកត្រូវមានទាំងកម្លាំងខួរក្បាលជា អាវុធ មានទាំង​កម្លាំង​កាយមាំមួនជាអ្នកប្រើ។ ចំណី និងកម្លាំងនៃខួរក្បាលគឺវិជ្ជា និងភាពវៃឆ្លាត។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៣២ ខែកញ្ញា ឆ្នាំ២០០៨

Google Analytics Alternative