ឃុំ ប៉ុណ្ណា​ដែត សុខភាព​សំខាន់

រូបរាង​សង្ហា សម្បុរស សម្រស់​មានមន្ដ​ស្នេហ៍ ឃុំ ប៉ុណ្ណា​ដែត ដែលជា​តារា​ចម្រៀង​មួយដួង​ហើយ​មានទឹក​ដម​សម្លេង​យ៉ាង ក្រអួន និងមាន​កេរ្ដិ៍​ឈ្មោះ​ល្បីល្បាញ​នៅក្នុង​ព្រះ​រាជា​ណាចក្រ​កម្ពុជា។ សព្វថ្ងៃ​នេះ​ប៉ុណ្ណា​ដែតបាន​ទទួល​ការ​ពេញ​និយម និងការ​គាំទ្រ យ៉ាងខ្លាំង​ពីទស្ស​និកជន​គ្រប់​មជ្ឈដ្ឋាន​មិនចាញ់​រៀមច្បង​ប៉ុន្មាន​ឡើយ។ រាល់ថ្ងៃ​ប៉ុណ្ណា​ដែតមាន​ការ​មមា​ញឹក​យ៉ាងច្រើន​ក្នុងការ​ច្រៀង ដើម្បី​បម្រើ​អារម្មណ៍​ទស្ស​និកជន។ ទោះបី​ជា​ប៉ុណ្ណា​ដែត​ប្រឈម​មុខនឹង​ការងារ​ច្រើនក៏​ពិតមែន តែរូប​រាងកាយ​របស់​លោក​នៅតែ សង្ហា​ជានិច្ច។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ប៉ុណ្ណា​ដែត​ពេញចិត្ដ​និង​រីករាយ​ចូលខ្លួន​ទម្លាយ​អាថ៌​កំបាំង​ពីការ​ថែរក្សា​សុខភាព​រាងកាយ ក៏ដូច​ជាការ​ថែរក្សា​សម្រស់​របស់លោក​ដើម្បី​បំបាត់​ភាពចម្ងល់​របស់​ទស្ស​និកជន តាមរយៈ​ការជួប​សម្ភាសន៍​ជាមួយ​ទស្ស​នាវដ្ដី សុខភាពយើង។

ប្រវត្ដិ​មុនឈាន​ជើងចូល​វិស័យ​សិល្បៈ

មុនបោះ​ជើងចូល​សិល្បៈ ដំបូង​ប៉ុណ្ណា​ដែតបាន​ស្គាល់បង​ស្រីម្នាក់​ដែលចេះ​និពន្ធ​បទ​ចម្រៀង​ហើយ​បាន​សម្លឹង​ឃើញរូប លោកមាន​ទេព​កោសល្យ​ក្នុងការ​ច្រៀង និងមាន​រូបរាង​ស្រស់​សង្ហា​ក៏បាន​ណែនាំ​រូបលោក​ឱ្យចូល​ច្រៀង​នៅក្នុង​ក្រុម​អ៊ីវី​នៅឆ្នាំ​១៩៩៨ ដែលមាន​សមាជិក​ក្នុងក្រុម​៤រូប។ បន្ទាប់​មកទើប​រូបលោក​បាន​ច្រៀងឱ្យ​ផលិត​កម្ម​រស្មីស្ទឹង​សង្កែវិញ​ដោយ​សារតែ​ម្នាក់ៗ​នៅក្នុង​ក្រុម អ៊ីវី​មានការ​រវល់​រៀងៗ​ខ្លួន ទើប​សម្រេច​ចិត្ដ​បំបែក​ក្រុម។ សព្វថ្ងៃ​នេះ​ប៉ុណ្ណា​ដែតជា​តារា​ចម្រៀង​មួយដួង​កាន់តែ​មានភាព​ល្បីល្បាញ និងច្រៀង​ឱ្យ​ផលិត​កម្ម អេស​អេសប៊ី​ដែលបាន​ធ្វើឱ្យ​រូបលោក​ទទួល​បានការ​ពេញ​និយម​ពីទស្ស​និកជន​គ្រប់​ស្រទាប់​វណ្ណៈ។

ការ​ថែរក្សា​សម្រស់

ថ្វីត្បិត​តែ​ប៉ុណ្ណា​ដែត​បាន​រៀបការ​រួចហើយ ទើប​ត្រូវ​រវល់​កាន់តែ​ច្រើន​ទាំងការ​ងារ​នៅក្នុង​ក្រុម​គ្រួសារ​និង​ការងារ​ខាងក្រៅ យ៉ាង​ច្រើន ប៉ុន្ដែ​ភាព​ស្រស់​សង្ហា​របស់​ប៉ុណ្ណា​ដែតមិន​ទ្រុឌ​ទ្រោម​ទៅតាម​អាយុ​កាលទេ។ ប៉ុណ្ណា​ដែត​មិនដែល​ភ្លេចការ​ថែរក្សា​សម្រស់ របស់​លោក​ឡើយ។ ព្រោះ​ប៉ុណ្ណា​ដែត​យល់ថា​សម្រស់​ជាផ្នែក​មួយនៃ​សោភ័ណ​ភាព​ដែលធ្វើ​ឱ្យមាន​ការទាក់​ទាញនិង​ការចាប់​អារម្មណ៍ ពីអ្នក​ដទៃ។

  • ការ​ថែរក្សា​សក់ ប៉ុណ្ណា​ដែតមិន​ចូលចិត្ដ​ប្រើ​ស្ព្រាយ​លាបសក់​ច្រើនទេ​ព្រោះ​ខ្លាចធ្វើ​ឱ្យសក់​ស្រួយ​ផុយ​ហើយ​ឆាប់បែក ចុង។ រៀងរាល់​ពីឬ​បីថ្ងៃ ប៉ុណ្ណា​ដែ​តត្រូវ​កក់សក់​ម្ដង ដោយ​ជ្រើស​រើស​សាប៊ូ​ដែលត្រូវ​ជាមួយ​ស្បែក​ក្បាល​និង​សរសៃ​សក់។ បន្ទាប់​មក ប៉ុណ្ណា​ដែត​ប្រើ​ផលិត​ផល​ជំនួយ​សរសៃ​សក់ដែល​មាន​សារធាតុ​ជួយ​បន្ទន់​សក់។
  • ការ​ថែរក្សា​ស្បែក​មុខ ៖ នៅពេល​សម្រាក​ពី​ការងារ​ប៉ុណ្ណាដែត​មិនបាន​ប្រើ​ផលិត​ផលអ្វី​មកលាប​នៅលើ​ស្បែកមុខ​ឡើយ។ ប៉ុណ្ណា​ដែតប្រើ​ឡេលាប​សម្រាប់​ថែរក្សា​ស្បែក​មុខនៅ​ពេលដែល​ចេញទៅ​ថតនៅ​ខាង​ក្រៅតែ​ប៉ុណ្ណោះ​ដើម្បី​កុំឱ្យ​ស្បែក​មុខ ក្រៀម​ស្ងួតខ្លាំង​ពេក។
  • ការ​ថែរក្សា​ស្បែក​ដងខ្លួន ៖ រាល់ពេល​ងូតទឹក ប៉ុណ្ណា​ដែតប្រើ​សាប៊ូ​ដុសខ្លួន​ជា​ប្រចាំ​ដើម្បី​ជម្រះ​ក្អែលឱ្យ​អស់កុំ​ឱ្យជាប់ ស្បែក ហើយ​ប្រើ​សាប៊ូ​ដែលត្រូវ​ជាមួយ​ស្បែកខ្លួន ដើម្បី​កុំឱ្យ​ស្បែក​មាន​ប្រតិ​កម្ម​ចេញ​កន្ទួល​រមាស់។
  • ការ​ថែរក្សា​ធ្មេញ ៖ ប៉ុណ្ណា​ដែត​សម្អាត​ធ្មេញ​បីដង​ឡើងទៅ​ក្នុងមួយ​ថ្ងៃ ពេល​ក្រោកពី​ដំណេក​នៅពេល​ព្រឹក ពេល​ទទួល​ទាន​អាហារ​រួច និង​ពេលយប់​មុនចូល​គេង។ មិនតែ​ប៉ុណ្ណោះ ប៉ុណ្ណា​ដែត​ឧស្សាហ៍​ទៅពិនិត្យ​មាត់​ធ្មេញ​ព្រោះខ្លាច​ធ្មេញមាន បញ្ហា។ ទន្ទឹមនឹង​នោះដែរ ប៉ុណ្ណា​ដែតក៏​ប្រើថ្នាំ​ខ្ពុរមាត់​ដែរ ព្រោះ​ដើម្បី​ជួយ​បំបាត់​ក្លិនមាត់​ហើយ​មានភាព​ងាយ​ស្រួលក្នុង​ការ ប្រាស្រ័យ​ទាក់ទង​គ្នា។
  • ការ​ថែរក្សា​ភ្នែក ៖ ភ្នែក​សំខាន់​ណាស់​សម្រាប់​ប៉ុណ្ណា​ដែត ព្រោះការ​មើល​វត្ថុអ្វី​មួយ​ដែល​ស្អាត ឬមិន​ស្អាត​នៅជិត​ឬនៅ​ឆ្ងាយគឺ​អាស្រ័យ​ទៅលើ​ភ្នែក។ ដូចនេះ​នៅពេល​សម្រាក​ពី​ការងារ ប៉ុណ្ណា​ដែត​តែងតែ​លាង​គ្រាប់ភ្នែក​ដើម្បី​កុំឱ្យ​ភ្នែក​រកាំ។

ការ​ថែរក្សា​សុខភាព​រាង​កាយ

ទោះបី​ជាសព្វ​ថ្ងៃនេះ ប៉ុណ្ណា​ដែតមាន​ការ​មមា​ញឹក​នៅក្នុង​ក្រុម​គ្រួសារ​ក៏ដូច​ជា​ការងារ​នៅខាង​ក្រៅច្រើន​ក៏ពិត​មែន​តែ​ប៉ុណ្ណា​ដែតមិន​ដែល​ធ្វេស​ប្រហែស​ឱ្យ​សុខភាព​របស់​ខ្លួនទ្រុឌ​ទ្រោម​ឡើយ។ ហេតុនេះ​ហើយ ប៉ុណ្ណា​ដែតត្រូវ​ទទួល​ទាន​ដំណេក​និង​ទទួល ទាន​ចំណី​អាហារ​យ៉ាងទៀង​ទាត់ជា​ប្រចាំ។ ប៉ុណ្ណា​ដែតចូល​ចិត្ដ​បរិភោគ​ផ្លែឈើ​និង​អាហារ​ដែលមាន​វីតាមីន​គ្រប់​គ្រាន់​ជួយដល់​សារ ពាង្គកាយ​ឱ្យ​រឹងមាំ។ ព្រោះ​ប៉ុណ្ណា​ដែត​យល់​ឃើញ​ថា បើ​សុខភាព​រឹងមាំ ក៏​នាំឱ្យ​សម្រស់​ស្រស់​ស្អាតដែរ។ តែបើ​សុខភាព​មិនរឹង​មាំទេ នោះ នាំឱ្យ​មានការ​រាំងស្ទះ​ដល់​ការងារ​ច្រើន។ ដូចនេះ​ប៉ុណ្ណា​ដែតមាន​ការ​ប្រុង​ប្រយ័ត្ន​ជានិច្ច​ចំពោះ​សុខភាព ហើយ​រួមផ្សំ​នឹងការ​ហាត់ ប្រាណ​ជាញឹក​ញាប់​ស្របពេល​ដែល​ប៉ុណ្ណា​ដែត​ទំនេរ។ មិនតែ​ប៉ុណ្ណោះ​ប៉ុណ្ណា​ដែត​តែងតែ​ទៅមន្ទីរ​ពេទ្យជា​ញឹកញាប់ ដើម្បី​ពិនិត្យ​សុខ ភាព ព្រោះ​ខ្លាច​សុខភាព​មាន​ជម្ងឺ។

បំណង​សម្រាប់​ថ្ងៃ​អនា​គត

ក្នុង​ពិភព​វិស័យ​សិល្បៈ​គឺជា​បំណង​មួយនៅ​ក្នុង​ជីវិត​របស់​ប៉ុណ្ណា​ដែត ហើយ​ប៉ុណ្ណា​ដែត​នៅតែ​ស្រឡាញ់​និង​នៅតែ​បន្ដទៅ មុខទៀត​ក្នុងការ​ច្រៀង ដើម្បី​បម្រើ​អារម្មណ៍​ទស្ស​និកជន​ដោយមិន​បោះបង់​ឡើយ ប្រសិន​បើមាន​ការគាំ​ទ្រ​និង​ទទួល​ការ​ពេញ​និយម ពីមហា​ជន។ ទោះបី​ជាយ៉ាង​ណាក្ដី ក៏​ប៉ុណ្ណា​ដែត​យល់ច្បាស់​ថា​សម្លេង​មិនអាច​រក្សា​ឱ្យនៅ​ឋិតថេរ​គង់វង្ស​ជា​អមតៈ​ទេ។ ដូចនេះ សម្រាប់​ថ្ងៃ​អនាគត ប៉ុណ្ណា​ដែតមាន​គម្រោង​ចង់​បង្កើត​មុខ​ជំនួញ​ណាមួយ​ពិត​ប្រាកដ​ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​គ្រួសារ។

បណ្ដាំ​ផ្ញើ​របស់​ឃុំ ប៉ុណ្ណា​ដែត

គ្មាន​នរណា​ម្នាក់ចង់​បាន​សុខភាព​ទ្រុឌ​ទ្រោម​ឡើយ។ ហេតុនេះ​ទោះបី​ជា​លោកអ្នក​មានការ​មមា​ញឹកនឹង​ការងារ​ច្រើន​យ៉ាង​ណាក្ដី លោកអ្នក​គួរ​គប្បី​យកចិត្ដ​ទុកដាក់​ថែទាំ​សុខភាព​របស់​ខ្លួនផង។ ព្រោះ​សុខភាព​សំខាន់​ណាស់​សម្រាប់​មនុស្ស​ម្នាក់ៗ​ក្នុងការ រស់នៅ​ប្រចាំ​ថ្ងៃ ហើយ​មិនត្រូវ​បណ្ដោយ​ឱ្យ​សុខភាព​មិនល្អ​ក៏ដូច​ជា​សម្រស់​មិនស្អាត​ទៅតាម​អាយុ​កាលដែរ។ ដូចនេះ លោកអ្នក​ត្រូវ គេងឱ្យ​បាន​គ្រប់គ្រាន់ ទទួល​ទាន​អាហារ​ឱ្យបាន​ទៀងទាត់ និងហាត់​ប្រាណ​នៅពេល​ទំនេរ។ ម្យ៉ាងទៀត​គួរចៀស​វាង​ទទួល​ទានស្រា បារី ឬជក់​ថ្នាំញៀន។

ប្រវត្ដិ​រូប​សង្ខេប

  • ឈ្មោះ ៖ ឃុំ ប៉ុណ្ណា​ដែត
  • អាយុ ៖ ២៧ឆ្នាំ
  • កម្ពស់ ៖ ១.៧២ ម៉ែត្រ
  • ទម្ងន់ ៖ ៦២​គីឡូ​ក្រាម
  • បងប្អូន ៖ ៤នាក់ (ជាកូនទី១)
  • កម្រិត​វប្បធម៌ ៖ បញ្ចប់​បរិញ្ញា​បត្រ​ផ្នែក​គ្រប់គ្រប់​នៅ​វិទ្យា​ស្ថាន​ជាតិ​គ្រប់គ្រង
  • ស្ថានភាព​គ្រួសារ ៖ រៀប​ការរួច

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Google Analytics Alternative