គ្មានរដូវ

សូមជម្រាប​​​សួរ​​​លោក​​​វេជ្ជបណ្ឌិត លី ចេងហ៊ុយ! នាងខ្ញុំ​​​មាន​​​មោទនៈភាព​​​ខ្លាំង​​​ណាស់​​​ជាមួយ​​​លោកគ្រូ។ នៅក្នុង​​​បន្ទប់​​​ធ្វើការ​​​របស់​​​នាងខ្ញុំ​​​ពោរ​​​ពេញ​​​ទៅដោយ​​​ទស្សនា​​​វដ្ដី សុខភាពយើង តាំងពី​​​លេខ១​​​រៀង​​​មក។ សព្វថ្ងៃ​​​នាងខ្ញុំ​​​អាយុ​​​២០ឆ្នាំ នាងខ្ញុំ​​​មានចម្ងល់​​​មួយចង់​​​សួរ​​​លោក​​​វេជ្ជបណ្ឌិត។ រហូតមកដល់សព្វថ្ងៃនេះ នាងខ្ញុំមិនទាន់មករដូវនៅឡើយទេ។ តើជារឿងធម្មតា ឬបែបណាទៅ? សូមអរគុណលោកវេជ្ជបណ្ឌិត ទុកជាមុន។ កញ្ញា ក. ច. ព អាយុ២០ឆ្នាំ ភ្នំពេញ

វេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ សូមអរគុណប្អូនស្រីដែលបានគាំទ្រខ្ញុំបាទ និងទស្សនាវដ្ដី សុខភាពយើង។ ក្នុងនាមគ្រូពេទ្យខ្មែរមួយរូប ខ្ញុំបាទរំភើបខ្លាំងណាស់ ដែលបានទទួលការគាំទ្រពីប្អូនស្រី និងប្រជាពលរដ្ឋខ្មែរស្ទើរតែទូទាំងប្រទេសបែបនេះ។ នាពេលឆាប់ខាងមុខនេះ ប្អូនស្រី នឹងទទួលបានស្នាដៃរបស់ខ្ញុំបាទជាច្រើនផ្សេងទៀត ដើម្បីប្រជាពលរដ្ឋខ្មែរ និងសង្គមជាតិដ៏កម្សត់របស់យើង។ សូមអភ័យទោសចំពោះប្អូនស្រី ផងដែរ ចំពោះការឆ្លើយសំណួររបស់ប្អូនស្រីមិនបានរហ័ស ដោយសារតែសំណួរមិត្ដអ្នកអានមានច្រើន និងខ្ញុំបាទមានពេលវេលាមមាញឹក។

ទាក់ទងនឹងសំណួររបស់ប្អូនស្រី អំពីការមិនទាន់មករដូវនៅអាយុ២០ឆ្នាំទៅហើយនោះ គឺវាទាក់ទងយ៉ាងខ្លាំងទៅនឹងដំណើរការអ័រម៉ូន របស់សព៌ាង្គកាយប្អូនស្រីផ្ទាល់។ ពីព្រោះថា ការមករដូវរបស់ស្ដ្រីកំណត់ដោយមេជីវិត និងអ័រម៉ូនភេទរបស់ស្ដ្រីផ្ទាល់តែម្ដង។ បើតាមការសន្និដ្ឋាន របស់ខ្ញុំបាទ ប្អូនស្រីអាចមានបញ្ហាផ្សេងទៀត ដែលពាក់ព័ន្ធជាមួយនឹងការមករដូវនេះផ្ទាល់តែម្ដង មិនមែនតែករណីអ័រម៉ូនតែមួយមុខនោះទេ ជា អាទិការទទួលទានអាហារ ការហាត់ប្រាណ និងទម្ងន់ខ្លួន។ ហេតុនេះ ប្អូនស្រីត្រូវផ្ទៀងផ្ទាត់ថា ខ្លួនឃ្លានអាហារធម្មតា និងទទួលទានបានត្រឹមត្រូវ ដែរឬក៏អត់ មិនហាត់ប្រាណច្រើនហួសហេតុនោះទេ និងមានទម្ងន់ខ្លួនត្រឹមត្រូវ។ បើអ្វីៗធម្មតាទាំងអស់ ប្អូនស្រីត្រូវទៅជួបជាមួយគ្រូពេទ្យដើម្បី ធ្វើការវិភាគអ័រម៉ូន និងការវិភាគវេជ្ជសាស្ដ្រផ្សេងៗទៀត។ តាមរយៈលទ្ធផលទាំងនេះ ប្អូនស្រីនឹងអាចដឹងអំពីមូលហេតុនៃការមិនទាន់មករដូវ នេះ និងវិធីកែតម្រូវ ដែលជាការព្យាបាលឬជាការថែទាំសុខភាពរាងកាយ។ សូមប្អូនស្រី ជួបតែសំណាងល្អ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Categories:

Leave a Reply

Your email address will not be published. Required fields are marked *