វិធី​សាស្ដ្រ​រឹតរាង​ដោយ​ចាក់ម្ជុល​វិទ្យា​សាស្ដ្រ

រូបរាង​ស្រស់​ស្អាត​ស្រឡូន ជា​តម្រូវ​ការ​របស់​ស្ដ្រី​ទូទៅ​តែង​ប្រាថ្នា​ចង់បាន​ជារៀង​រហូត។ ការ​ថែរាង​ឱ្យនៅ​ស្អាត​មិនមាន​ជា រឿង​ងាយ​ស្រួល​ប៉ុន្មាន​នោះទេ។ របប​អាហារ​នៅពេល​ស្ដ្រីពេញ​វ័យ​រៀបការ មានកូន​និង​នៅពេល​ស្ដ្រីមាន​វ័យ​កាន់តែ​ជ្រេទៅៗ ជា ការ​ប្រឈម​មួយដ៏​ធ្ងន់ធ្ងរ ធ្វើឱ្យ​រាងកាយ​មានការ​ប្រែ​ប្រួល​បន្ដិច​ម្ដងៗ។ ដោយ​សារតែ​បច្ចុប្បន្ន​នេះមាន​បច្ចេក​ទេស​ទំនើប កង្វល់​ទាំង នេះលែង​ជា​បញ្ហា​ចោទ​ទៀត​ហើយ។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោក​ស្រី លី ណា នាយក​មជ្ឈ​មណ្ឌល​អ៊ីតាលី​ព្យាបាល និងកែ​សម្ផស្ស​ចូលរួម​បក​ស្រាយ​នូវ​វិធី​សាស្ដ្រ​ទាំងនេះ​ជូន​ប្រិយមិត្ដ អ្នកអាន​ជ្រាប តាមរយៈ​ទស្ស​នាវដ្ដី សុខភាពយើង។

គោល​បំណង​នៃការ​រឹតរាង

ស្ដ្រីមាន​រូបរាង​មិនដូច​គ្នាទេ ស្ដ្រីខ្លះ​មានរាង​ធាត់​តាំងពី​នៅ​កុមារ​រហូត​ពេញវ័យ​ហើយ​មានខ្លះ​ទៀតមាន​រាង​ស្អាត​សមសួន តែមាន​ដើមដៃ ឬ​កំភួន​ជើងធំ។ ជា​ពិសេស​ស្ដ្រី​ដែល​រៀបការ​រួច​ហើយ​មានកូន តែងតែ​មានរាង​ធាត់​និងដុះ​ខ្លាញ់​នៅក្បាល​ពោះច្រើន ទោះ​ស្លៀក​សម្លៀក​បំពាក់​ប្រភេទ​ណាក៏​មិនសម​ដែរ។ កត្ដា​ទាំងនេះ​ជា​មូល​ហេតុ​ដែលធ្វើ​ឱ្យស្ដ្រី​ចង់ទៅ​ធ្វើការ​រឹបរាង ដើម្បី​កែប្រែ រូបរាង​របស់​ខ្លួនឱ្យ​មានរាង​ស្អាត​ក្លាយ​ជា​ចំណាប់​អារម្មណ៍​របស់​អ្នកផង​ទាំងពួង​ដែលនៅ​ជុំវិញ​ខ្លួន។

វិធី​សាស្ដ្រ​រឹតរាង

ដោយសារ​បច្ចេក​ទេស​ទំនើបៗ​មកពី​បណ្ដា​ប្រទេស​នានា បានធ្វើ​ឱ្យអ្នក​ជំនាញ​ខាងកែ​សម្ផស្ស​នៅ​ប្រទេស​កម្ពុជា​ចាប់យក នូវ​វិធី​សាស្ដ្រ​ដ៏​ទំនើប​ទាំងនោះ​មក​ឆ្លើយ​តបតាម​សេចក្ដី​ត្រូវការ​របស់​សុភាព​ស្ដ្រីខ្មែរ​ទាំង​ឡាយ​ដែល​មាន​បំណង​ចង់​រឹបរាង​ឱ្យមាន​រាង ស្រស់​ស្អាត​ទាក់​ទាញ និង​សិចស៊ី។ ការ​សម្រក​ក្បាល​ពោះ​ត្រូវការ​អនុវត្ដ​ជារៀង​រាល់២​ថ្ងៃម្ដង​ដោយ​ប្រើ​វិធី​ចាក់ម្ជុល​វិទ្យា​សាស្ដ្រ នៅលើ​ខ្លាញ់​ពោះដែល​មាន​ចម្ងាយ​ពីគ្នា​ប្រហែល​ជា២​សង់ទី​ម៉ែត្រ​ដោយ​ចំណាយ​ពេល​ប្រមាណ​ជា៤៥​នាទី។ បន្ទាប់​មកធ្វើ​ការ​ម៉ាស្សា ដោយ​កម្លាំង​ដៃឱ្យ​បានសព្វ ត្រូវដាក់​ម៉ាស៊ីន​ជំនួយ ដើម្បី​រវៃ​ឬធ្វើ​ចលនា​ឱ្យខ្លាញ់​ក្បាល​ពោះ​ឆាប់​រលាយ។ ប្រសិន​បើស្ដ្រី​មួយ​ចំនួន​ដែល មានរាង​ស្អាត តែមាន​បញ្ហា​ដើមដៃ ភ្លៅ និងជើង​ធំ​ហើយ​មាន​បំណង​ចង់ឱ្យ​តូច​ក៏អាច​ប្រើ​វិធី​ចាក់ម្ជុល​វិទ្យា​សាស្ដ្រ​ដូចគ្នា​ដែរ គ្រាន់តែ ការចាក់​នោះធ្វើ​រៀងរាល់​១៥​ថ្ងៃម្ដង។

ស្ដ្រី​ដែលមាន​រាងកាន់​តែធាត់​ខ្លាំង ការប្រើ​វិធី​នេះអាច​មាន​ប្រសិទ្ធ​ភាព​លឿន​ជាង​ស្ដ្រី​ដែលមិន​សូវធាត់។ ក៏ប៉ុន្ដែ​ចំពោះ​ស្ដ្រី មួយ​ចំនួន​ដែលមាន​សាច់​ណែន ពិបាក​ដឹងនូវ​ប្រសិទ្ធ​ភាព​ភ្លាមៗ ព្រោះ​ខ្លាញ់​ងាយ​ស្រក​ជាង​សាច់។

ប្រការ​គួរ​ប្រតិបត្ដិ និងផល​ប៉ះពាល់​នៃការ​រឹតរាង

ប្រសិន​បើស្ដ្រី​ទាំងឡាយ​រើស​យក​វិធី​រឹតរាង គួរ​ទទួល​ទាន​អាហារ​ធម្មតា​ព្រោះការ​រឹតរាង​គ្រាន់តែ​បំបាត់​ជាតិ​ខ្លាញ់​នៅ​ក្នុងខ្លួន​តែ​ប៉ុណ្ណោះ។ ការ​ជ្រើស​រើស​ផលិត​ផល​ត្រឹមត្រូវ​ដើម្បី​ធ្វើការ​រឹតរាង​ដែលមាន​គុណ​ភាព​មិនមាន​ផល​ប៉ះពាល់​អ្វីដល់​រាងកាយ ឡើយ ព្រោះ​ធ្វើ​ត្រឹមតែ​នៅលើ​ស្បែកតែ​ប៉ុណ្ណោះ។

ដំ​បូន្មាន​អ្នក​ប្រឹក្សា

ស្ដ្រី​ទាំងទ្បាយ​ដែលមាន​បំណង​ចង់រឹត​រាងឱ្យ​មានរាង​ស្អាត គួរតែ​មានការ​ជ្រើស​រើស​នូវ​ផលិត​ផល​ដែលមាន​គុណភាព​ល្អ និង អ្នក​ឯកទេស​ច្បាស់​លាស់ ដើម្បី​ចៀស​វាង​ផលប៉ះ​ពាល់​ផ្សេងៗ​ជាយ​ថាហេតុ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៨ ខែឩសភា ឆ្នាំ២០០៨

Google Analytics Alternative