ត្រី​ឆ្លាម​ភ្លាទឹក​ក្រូច​ឆ្មារ

  • បរិមាណ​មនុស្ស​បរិភោគ៖ ៤នាក់

    រូបភាពទស្សនាវដ្ដីសុខភាពយើង

  • រយៈពេល​រៀបចំ​គ្រឿង ៖ ១នាទី
  • រយៈពេល​ចម្អិន ៖ ១នាទី

គ្រឿង​ផ្សំ

  • ត្រី​ឆ្លាម
  •   ប៊ី​ចេង ១ស្លាប​ព្រា​កាហ្វេ
  • ម្ទេស​ហាវៃ ២ផ្លែ
  • ស្ករស ២ស្លាប​ព្រា​កាហ្វេ
  • ម្ទេស​ផ្លោក ២ផ្លែ
  •  អំបិល ១ស្លាប​ព្រា​កាហ្វេ
  • ជីរណា ៥​សរសៃ
  • ទឹកត្រី កន្លះ​ស្លាប​ព្រា​កាហ្វេ
  • ក្រូច​ឆ្មារ
  • ខ្ទឹម​ក្រហម ៣​កំពឹស
  • ប្រេងឆា

ការ​រៀបចំ​គ្រឿង​ផ្សំ

  • ត្រីឆ្លាម​ធ្វើហើយ​ត្រូវ​លាង​សម្អាត​ទឹកឱ្យ​ស្អាត រួច​ព្រលះ​យកសាច់
  • ម្ទេស​ហាវៃ និង​ម្ទេស​ផ្លោក​លាងទឹក​រួច​ហាន់ជា​សរសៃ​ស្ដើងៗ
  • ជីរណា លាងទឹក​រួចហាន់​ជាកង់ៗ​ប្រវែង​១ថ្នាំង​ដៃ
  • ក្រូច​ឆ្មារ​ច្របាច់​យកទឹក រួចចាក់​ទឹកសាប​ចូល​បន្ដិច និង​ដាក់​ប៊ីចេង អំបិល ស្ករស ទឹក​ត្រី រួចកូរ​ឱ្យ​ចូលជាតិ​ហើយ​ទុក​មួយ​អន្លើ
  • ខ្ទឹម​ក្រហម បក​សម្បក​រួចហាន់​ជាបន្ទះ​ស្ដើង។

    រូបភាពទស្សនាវដ្ដីសុខភាពយើង

វិធី​ធ្វើ

  • ដាក់ខ្ទះ​លើ​ចង្ក្រាន រួចចាក់​ប្រេងឆា​ឱ្យក្ដៅ ទើបដាក់​ត្រីឆ្លាម​ចៀន​ឱ្យឆ្អិន​ដែល​ទុកឱ្យ​ត្រជាក់ រួចកាត់​ជាកង់ៗ
  • ចាក់ទឹក​ក្រូចឆ្មារ​ដែល​ផ្សំ​រស​ជាតិ​ហើយ រួច​ស្រូបពី​លើ​ត្រី​ឆ្លាម ជាការ​ស្រេច។

ចំ​ណាំ មុខ​ម្ហូបនេះ ទាល់តែ​ធ្វើ​ជាមួយ​ត្រីឆ្លាម ទើប​ឆ្ងាញ់ និង​អាច​ទទួល​ទាន​ជាមួយ​បាយស ឬធ្វើ​ជាគ្រឿង​ក្លែម​ក៏បាន

  • នៅពេល​ដួស​ដាក់​ចាន ត្រូវ​រៀបចំ​ត្រីឆ្លាម​ដាក់ពី​ក្រោម រួចដាក់​ម្ទេស​ផ្លោក​ទើបត​ម្រៀប​ក្រូចឆ្មារ​ជា​បន្ទះ​ស្ដើងៗ​នៅ​ជុំវិញ ត្រីឆ្លាម ហើយ​រោយ​ជីរណា​នៅពី​លើ បន្ទាប់​មកដាក់​ម្ទេស​ហាវៃ​នៅ​ចំហៀង ដាក់​ខ្ទឹម​ក្រហម​នៅពី​លើ​ដើម្បី​ឱ្យ​ឃើញ​ស្អាតគួរ​ឱ្យចង់ ទទួល​ទាន។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៧ ខែមេសា ឆ្នាំ២០០៨

Google Analytics Alternative