កត្ដា​​​សំខាន់ៗ​​​ទាក់ទង​​​នឹង​​​សំណង់​​​ផ្ទះ

បច្ចេកទេស​​​នៃ​​​សំណង់​​​ផ្ទះ​​​ជា​​​កត្ដា​​​សំខាន់​​​ដែល​​​​ជួយ​​​​ទប់​​​​ស្កាត់​​​​នូវ​​​​បញ្ហា​​​ទាំ​ង​ឡាយ​​​​បន្ទាប់​​​​ពី​​​​ការ​​​​សាង​សង់​​​​បាន​​​ប​ញ្ចប់​។ ​កត្ដា​​​​សំ​ខាន់​ៗ​​​​ទាំង​នោះ​​​​ជា​​​​បញ្ហា​​​​មួយ​​​​ដែល​​​​ស្ថាបត្យករ​​​​ត្រូវ​​​​គិត​គូរ​​​​មុន​​​​នឹង​​​​មាន​​​​ការ​​​​រៀប​ចំ​​​​ប្លង់​​​​ក្នុង​​​​ការ​​​​សាង​​​​សង់​​​​ផ្ទះ​។ ​បើ​សិន​​​​ជា​​​​ការ​​​​សាង​​​​សង់​​​​ទាំង​​នោះ​​​​មិន​បាន​​​​គិត​​​​ឱ្យ​​​​បាន​​​​ដិត​​​​ទៅ​លើ​​​​កត្ដា​​​​ទាំង​អស់​​​​នោះ​​​​ទេ​ ​នឹង​​​​អាច​​​​បណ្ដាល​​​​ឱ្យ​មា​​ន​​​​បញ្ហា​​​​ជាក់​​​​ជា​​​មិ​ន​​​​ខាន​។​ ​

រូបភាពទស្សនាវដ្តីសុខភាពយើង

ដើម្បី​ស្វែង​យល់​ពី​កត្ដា​សំខាន់ៗ​ដែល​ទាក់​ទង​ទៅ​នឹង​សំណង់​ផ្ទះ​ ​លោក​ ​ជា​ ​សា​រិន​ ​នាយក​ក្រុម​ហ៊ុន​គ្រីន​ហ្គោល​ ​ចូល​រួម​ បក​ស្រាយ​ជា​មួយ​ទស្សនា​វដ្ដី​ ​សុខ​ភាព​យើង​។

ស្ថាបត្យកម្មកាន់តែរីកដុះដាល

សព្វថ្ងៃស្ថាបត្យកម្មកំពុងតែមានការរីក​ចម្រើន​​ ​ឈរ​លើ​វិស័យ​អប់​រំ​មួយ​យ៉ាង​រឹង​មាំ​ឆ្ពោះ​ទៅ​រក​ភាព​ជោគ​ជ័យ​នា​ពេល​ ​អនាគត​។ ​សំណង់​អគា​ធំ​ៗ​ខ្ពស់​ៗ​បាន​កំ​ពុង​ឈរ​យ៉ាង​ស្កឹម​ស្កៃ​កណ្ដាល​ទី​ក្រុង​ ​ដែល​នេះ​ជា​ការ​បង្ហាញ​នូវ​ការ​អភិវឌ្ឍន៍​យ៉ាង​ជឿន​លឿន​។​ ​ដោយ​សារ​តែ​បច្ចុប្បន្ន​សំណង់​អគារ​កាន់​តែ​រីក​ដុះ​ដាល​បាន​ឆ្លុះ​បញ្ចាំង​នូវ​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​យ៉ាង​ស​ស្រាក់​ស​ស្រាំ​របស់​រាជ​រដ្ឋា​ភិ​​បាល​​។ ​​ដូច​នេះ​ហើយ​បាន​ធ្វើ​ឱ្យ​វិ​ស័យ​ស្ថាប​ត្យ​កម្ម​កាន់​តែ​សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​។

កត្ដាសំខាន់នៃសំណង់ផ្ទះ

ការគិតទៅលើបច្ចេកទេសមុននឹងការចាប់ផ្ដើម​សាង​សង់​គេហ​ដ្ឋាន​ឬ​អគារ​ជា​ការ​ចាំ​បាច់​ ​ក្នុង​នោះ​មាន​កត្ដា​សំខាន់​ៗ​ដែល​ ​ទាក់​ទង​ទៅ​នឹង​សំណង់​ផ្ទះ​របស់​លោក​អ្នក​ ​គឺ​កត្ដា​សណ្ឋាន​ដី​ ​និង​កត្ដា​អា​កាស​ធាតុ​។

. កត្ដាសណ្ឋានដី ៖ នេះជាផ្នែកមួយយ៉ាងសំខាន់ដែលលោក​អ្នក​ចាំ​បាច់​គិត​ថា​សំណង់​ផ្ទះ​បែប​ណា​ដើម្បី​សម​ស្រប​ទៅ​ស្ថាន​ ​ភាព​ដី​នៅ​ក្នុង​តំបន់​ទាំង​នោះ​ ​ដូច​ជា​តំបន់​វាល​ទំនាប​ ​តំបន់​ខ្ពង់​រាប​ ​និង​តំបន់​មាត់​សមុទ្រ​។ ​ផល​ប្រយោជន៍​នៃ​ការ​គិត​គូរ​ទៅ​លើប​ញ្ហា​ ​ស្ថាន​ភាព​ដី​នេះ​សម្រាប់​នៅ​ក្នុង​តំបន់​វាល​ទំនាប​ ​គឺ​ជួយ​ទប់​ស្កាត់​ពី​ផល​លំបាក​នៃ​កត្ដា​អា​កាស​ធាតុ​ ​ដូច​ជា​ទឹក​លិច​ចូល​ផ្ទះ​នៅ​រដូ​វ​វស្សា​ ការ​ពារ​សំណើម​បរិយា​កាស​ ​ផ្ទះ​មានទី​ធ្លា​លំហ​ ​និង​ខ្យល់​អាកាស​​​​​​​​គ្រប់​គ្រាន់​ ​រី​ឯ​លក្ខណៈ​នៃ​សំណង់​ផ្ទះ​វិញ​នោះ​គឺ​ត្រូវ​មាន​លក្ខណៈ​ឱ្យ​ផុ​ត​​ពី​ដី​។​ ​សម្រាប់​តំប​ន់​ខ្ពង់​រាប​វិញ​នោះ​ជា​ផល​ប្រយោជន៍​ដើម្បី​ជួយ​ការពារ​ពី​បញ្ហា​ធម្មជាតិ​ដូចគ្នា​ ​គឺ​គេច​ពី​កម្លាំង​ខ្យល់​បក់​បោក​ខ្លាំង​ ​និង​ការ​ពារ​ការ​ខូច​ខាត​ផ្ទះ​សម្បែង​។ ​សំ​ណង់​ផ្ទះ​នៅ​ក្នុង​តំបន់​នោះ​គឺ​ត្រូវ​មាន​លក្ខណៈ​ជាប់​ផ្ទាល់​ដី​តែ​ម្ដង​ ​ហើយ​ជា​សំណង់​ទាប​ៗ​។​ ​ចំពោះ​នៅ​តំបន់​មាត់​សមុទ្រ​វិញ​នោះ​ ​ការ​សាង​សង់​ផ្ទះ​មាន​លក្ខណៈ​ស្រ​ដៀង​នឹង​ការ​សាង​សង់​ផ្ទះ​នៅ​តាម​តំបន់​ខ្ពង់​រាប​ ​តែ​ការ​សាង​សង់​ ​គឺ​មាន​លក្ខណៈ​ពង្រីក​មាត់​បង្អួច​ដើម្បី​មើល​ទេស​ភាព​ឱ្យ​បាន​ធំ​នៅ​ចំ​ទិស​ខ្យល់​។ ​នេះ​ជា​ផល​ប្រយោជន៍​ដើម្បី​ការ​មើល​កម្សាន្ដ​ទេស​ភាព​ ​ធម្ម​ជាតិ​ ​ដើម្បី​ជា​ការ​ស្រស់​ស្រាយអា​រម្មណ៍​ដោយ​សារ​តែ​ភាគ​ច្រើន​នៅ​តំបន់​មាត់​សមុទ្រ​គឺ​ជា​តំបន់​ទេស​ចរណ៍។​ ​

. កត្ដាអាកាសធាតុ ការសាងសង់ផ្ទះទៅតាម​លក្ខណៈ​អាកាស​ធាតុ​គឺ​មាន​ប្រយោជន៍​ចំពោះ​ការ​រស់​នៅ​របស់​លោក​​អ្នក។​​ ​បើ​គិ​ត​ទៅ​ដល់ក​ត្ដា​អា​កាស​ធាតុ​នេះ​គឺ​ផ្ដោត​សំខាន់​ទៅ​លើ​កត្ដា​ព្រះអា​ទិត្យ​ ​ដើម្បី​ឱ្យ​ការ​សាង​សង់​ផ្ទះ​កាត់​បន្ថយ​ការ​ប៉ះ​​ពាល់​ ​ដោយ​ផ្ទាល់​ពី​ពន្លឺ​ព្រះ​អាទិត្យ​ ​ដែល​ជា​ហេតុ​អាច​បង្ក​ឱ្យ​សំណង់​ផ្ទះ​របស់​លោក​អ្នក​មាន​បញ្ហា​ទៅ​ថ្ងៃ​មុខ​។ ​មួយ​វិញ​ទៀត​គឺ​ទាក់​ទង​ទៅ​ ​នឹង​កត្ដា​ខ្យល់​ ​ដោយ​សារ​តែ​នេះ​ជា​បញ្ហា​ដែល​ចៀស​មិន​ផុត​ ​ព្រោះ​សំណង់​អគារ​ចាំ​បាច់​ត្រូវ​មាន​ចរន្ដ​ខ្យល់​។ ​ការ​គិត​គូរ​ទៅ​លើ​បញ្ហា​នេះ​ ​គឺ​មាន​ប្រយោជន៍​សំខា​ន់​ក្នុង​ការ​ដោះ​ស្រាយប​​ញ្ហា​កម្ដៅ​ ​ដែល​​ជួយ​ដើម្បី​ផ្លាស់​​​​​​​​​ប្ដូរ​កម្ដៅ​ ​និង​ជាតិ​ទឹក​ឱ្យ​ខ្លួន​មាន​សភា​ពត្រ​ជាក់​រាល់​ពេល​ ​ដែល​លោក​អ្នក​ស្នាក់​នៅក្នុង​គេហ​ដ្ឋាន​ ​ឬ​អគារ​។​ ​រី​ឯ​មួយ​វិញ​ទៀត​នោះ​គឺ​កត្ដា​ទឹក​ភ្លៀង​ ការ​សាង​សង់​ផ្ទះ​ចាំបា​ច់​បំផុត​ក៏​ត្រូវ​គិត​គូរ​ ពី​កត្ដា​ទឹក​ភ្លៀង​ដែរ​ ​បើ​មិន​បាន​រៀប​ចំ​ឱ្យ​បាន​ត្រឹម​ត្រូវ​នោះទេ​ ​វា​នឹង​អាច​ធ្វើ​ឱ្យ​ទឹក​ភ្លៀង​សាច​ចូល​ទៅក្នុង​ផ្ទះ​បា​ន។ ​ដូច​នេះ​ការ​សាង​ ​សង់​ត្រូវ​ធ្វើ​ទៅ​តាម​បច្ចេក​ទេស​មួយ​ដ៏​ត្រឹម​ត្រូវ​ ​ទើប​លោក​អ្នក​អាច​ចៀស​ផុត​ពី​ផល​លំបាក​ទាំង​នោះ។​

ការគិតគូរទៅលើម៉ូតផ្ទះ

ការរចនា និងការជ្រើសរើស​ម៉ូត​ផ្ទះ​ជា​កត្ដា​រួម​ផ្សំ​មួយ​ដែល​ជួយ​លើក​សោ​ភ័ណ​ភាព​​ផ្ទះ​ជាការ​ទាក់​ទាញ​ភ្នែក​អ្នក​ដទៃ​​​​​​​​ ​និង​ ​ដើម្បី​បង្ហាញ​ពី​ភាព​ថ្លៃ​ថ្នូរ​ក្នុង​ការ​រស់​នៅ​។ ​លោក​អ្នក​អាច​ជ្រើស​រើស​តាម​ម៉ូត​ផ្ទះ​ជា​ច្រើន​ប្រភេទ​តាម​តម្រូវ​ការ​ ​និង​ចំណង់​ចំណូល​ចិត្ដ​ ​ដូចជា​ផ្ទះដែ​​ល​មាន​ម៉ូត​ក្បូរ​ក្បាច់​ជា​លក្ខណៈ​បុរាណ​ខ្មែរ​ ​ផ្ទះ​មាន​លក្ខណៈ​បែប​អឺរ៉ុប​ ​ឬ​ក៏​ជា​លក្ខណៈ​ផ្ទះ​កាត់​តា​ឡុក​ជា​ដើម​។ ​

ការទស្សន៍ទាយក្បួនហុងស៊ុយ

ការជ្រើសរើសលំនៅស្ថានឬការជ្រើស​រើស​យក​ពេល​វេលា​ចាប់​ផ្ដើម​មក​រស់​នៅក្នុង​ផ្ទះH​ ​លោក​អ្នក​មួយ​ចំនួន​តែង​និយម​មើល​ ​តាម​ការ​ទស្សន៍​ទាយ​ក្បួន​ហុង​ស៊ុយ​ ​ដើម្បី​ឱ្យ​ការ​រស់​នៅ​ប្រកប​ដោយ​សេច​ក្ដី​សុខ​ ​ចម្រុង​ចម្រើន​ ​និង​រក​ស៊ី​ទទួល​ទាន​មាន​បាន​។ ​នេះ​ជា​ ​ជំនឿ​មួយ​ដែល​លោក​អ្នក​មួយ​ចំនួន​បាន​យក​បញ្ហា​នេះ​ជា​រឿង​សំខាន់​ក្នុង​ការ​គិត​​​​​​​​​​​​​គូរ​ទៅ​លើ​បញ្ហា​ខ្សែជី​វិត​វាសនា​ ​និង​ហុង​ស៊ុយ​របស់​ខ្លួន​ ​ទាំង​ការ​រស់​នៅ​ ​និង​ការ​ប្រកប​របរ​រក​ស៊ី​ជា​ដើម​។ ​ទោះ​បី​ជា​យ៉ាង​ណា​ការ​រក​ក្បួន​ហុង​ស៊ុយ​សម្រាប់​សំណង់​ផ្ទះ​របស់​លោក​អ្នក​មិន​មែន​ ​ជា​រឿង​មិន​ល្អ​នោះ​ទេ​ ​​បញ្ហា​នេះ​ក៏​អាច​ជួយ​បង្កើន​កម្លាំង​ចិត្ដ​របស់​លោក​អ្នក​ឱ្យ​ប្រកប​របរ​រក​ស៊ី​ ​និង​បង្ហាញ​ពី​ការ​យក​ចិត្ដ​ទុក​ដាក់​ ​ចំពោះ​សុ​ភ​មង្គល​គ្រួសារ​ផង​ដែរ​។

ដំបូន្មានអ្នកជំនាញ

កត្ដាសំខាន់ៗទាំងអស់នេះសុទ្ធ​តែជា​បញ្ហា​ដែល​លោក​អ្នក​គប្បី​គិត​គូរ​ចំពោះ​សំណង់​ផ្ទះ​របស់​លោក​អ្នក​។ ​ការ​គិត​គូរ​ទៅលើ​ ​កត្ដា​ទាំង​អស់​នេះគឺ​មាន​ផល​ប្រយោជន៍​ក្នុង​ការ​រស់​នៅ​។ ​ការ​សាង​សង់​ផ្ទះគួ​រគិត​គូរ​ទាំង​បញ្ហាស​ណ្ឋាន​ដី ​កត្ដាអាកាស​ធាតុ​ ​ម៉ូត​ផ្ទះ​ ​ក៏​ដូចជា​ហុង​ស៊ុយ​ជា​ដើម​។ ​លោក​អ្នក​ត្រូវ​គិត​ថា​គេហដ្ឋាន​គឺ​ជា​ភូមិ​គ្រឹះ​មួយ​ដ៏​រឹង​មាំ​សម្រាប់​ការ​រស់​នៅ​ក្នុង​រយៈ​ពេល​មួ​យ​ដ៏​យូរ​អង្វែង​ ​ដូច​នេះ​ការ​សាង​សង់​ត្រូវ​គិត​គូរ​ឱ្យ​ហ្មត់​ចត់​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative