បុរស​​​១០ប្រភេទ​​​ដែល​​​យុវតី​​​ត្រូវ​​​ប្រយ័ត្ន​​​ខ្លួន

លោកស្រី​​​អ្នកនាង​​​មាន​​​ធ្លាប់​​​ជួ​​ប​​​ម្ដង​​​ក្នុង​​​ជីវិត​​​​របស់​​​​ខ្លួន​​​​ដែរ​​​​ឬ​ទេ​​​​ថា​ ​បាន​​​​លួច​​​​ស្រ​ឡាញ់​​​​បុរស​​​​ម្នាក់​​​​យ៉ាង​ងប់​ងល់​ ​ហើយ​​​​បាន​​​​​​បញ្ចប់​​​​ទៅ​វិញ​​​​យ៉ាង​​​​គួរ​​​​ឱ្យ​​​​សោក​ស្ដាយ​​​​នៅ​ពេល​​​​ដែល​​​​ដឹង​ថា​ ​គេ​​​​មិន​មែន​​​​ជា​​​​មនុស្ស​ដែល​​​​អ្នក​នាង​​​​កញ្ញា​​​​ត្រូវ​ការ​​​​ដូច​ដែល​​​​អ្នក​បាន​​​​សង្ឃឹម​​​ទុក​​​​​ហើយ​គេ​​​​​មិន​​បាន​​​​ធ្វើ​ខ្លួន​​​​ដូច​​​​ដែល​គេ​​​​បាន​​​​សន្យា​​​​តាំង​​​​តែ​​​​ពី​ពេល​​​​ដំបូង​​​​មក​នោះ​។ ​ដល់​ដំណាក់​កាល​នោះ​ ​ការ​ដក​ខ្លួន​ថយ​មក​វិញ​គឺ​ពិត​​​ជា​ពិបាក​ណាស់​ ​ប៉ុន្ដែ​វា​ចាំ​បាច់​ត្រូវ​តែ​ដក​មុន​ពេល​ដែល​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

នៅ​ផ្នែក​ខាង​ក្រោម​នេះ​ ​ជា​ចំណុច​សំខាន់​ៗ​របស់​បុរស​១០​ប្រការ​ដែល​ស្ដ្រី​ត្រូវ​ចៀស​វាង​ដូច​ត​ទៅនេះ​​ ៖

១ . បុរសប្រភេទឃើញភ្លាមស្រឡាញ់ភ្លែត ៖ ​បុរស​ប្រភេទ​នេះ​មាន​ពីរ​បែប​គឺ​ប្រភេទ​ឃើញ​ភ្លាម​ស្រឡាញ់​ភ្លែត​ ​ដែល​មិន​ ​ធ្លាប់​សាង​មនោ​សញ្ចេត​នា​កាល​ពី​មុន​មក​។ ​ប្រភេទ​នេះ​អាច​ជឿ​ទុក​ចិត្ដ​បាន​ខ្លះ​ ​ប៉ុន្ដែ​ក៏​ត្រូវ​ប្រើ​ប្រាស់​ពេល​វេលា​សម្រាប់​ដក​ពិសោធន៍​​ឱ្យ​ឃើញ​ការ​ពិត​ខ្លះៗ​ដែរ​ថា​ ​គេ​មាន​ប្រតិ​កម្ម​នៃ​ចិត្ដ​គំនិត​របស់​គេ​នេះ​ដូច​កាល​ពី​មុន​ឬ​ទេ​ ​ឬ​គ្រាន់​តែ​ជា​ប្រភេទ​មនុស្ស​ដែល​បាន​ឃើញ​​របស់​ដែល​ខ្លួន​ចូល​ចិត្ដ​ក៏​ចង់​កាន់​ ​ចង់ភ្លក្ស​ ​នៅ​ពេល​ដែល​បាន​ស្គាល់​អស់​ហើយ​ ​ក៏​បោះ​បង់​ចោល​ដោយ​ក្ដី​ធុញ​ទ្រាន់​ទៅ​វិញ​។​ ​មួយ​ប្រភេទ​ទៀត​គឺ​បុរស​ដែល​សាង​ទុក​នៅ​ក្នុង​ឧត្ដម​គតិ​នូវ​រូបភាព​ស្ដ្រី​ក្នុង​សុបិន​។ ​នៅ​ពេល​ដែល​បាន​មក​ជួប​ដោយ​ចៃដន្យ​ពី​ការ​ ​ស្រមើ​ស្រមៃ​របស់​ខ្លួន​ ​គេ​ក៏​ស្រឡាញ់​យ៉ាង​ងប់​ងល់​អង្វរ​រក​សុំ​សេច​ក្ដី​ស្នេហា​ ​ទោះ​ជា​ទើប​តែ​បាន​ជួប​គ្នា​ប៉ុន្មាន​ដង​ក៏​ដោយ​។ ​ទម្រាំ​នឹង​ ​បានជួប​នារី​ដែល​ត្រូវ​ចិត្ដ​គេ​ពិត​នោះ​ ​ប្រ​ហែល​ជា​ត្រូវ​ឆ្លង​កាត់​រាប់​សិប​នាក់​មក​ហើយ​ ​ព្រោះ​គេ​ស្រឡាញ់​តែ​ស្រី​ក្នុង​សុបិន​របស់​គេ​តែ​​ប៉ុណ្ណោះ​​ខុស​ពី​បុរស​ធម្មតា​ឆ្ងាយ​ណាស់​។​​ ​ហេតុ​ដូច្នេះ​ចូរ​អ្នក​នាង​កញ្ញា​កុំ​ជឿ​ដាច់​ខាត​ពី​សេចក្ដី​ស្នេហា​ដំបូង​របស់​គេ​ជាមួយ​អ្នក​ឱ្យ​សោះ​ ​រង់​ចាំ​រហូត​ពេល​វេលា​កន្លង​ផុត​យូរ​បន្ដិច​សិន​ ​ដើម្បី​ឱ្យ​គេ​អស់​ចិត្ដ​អស់​ចង់​ពី​ការ​រក​នារី​ក្នុង​សុបិន​របស់​គេ​ ​ឬ​ក៏​រង់​ចាំ​ឱ្យ​គេ​យល់​ឃើញ​ថា​ ​អ្នក​ជា​មនុស្ស​ពិសេស​សម្រាប់​គេ​សិន​ក៏​បាន​។​

២ . ប្រភេទបុរសត្រចៀកស : បុ​រស​ប្រ​ភេទ​នេះ​​ច្រើន​តែ​ជឿ​លើ​សម្ដីរ​បស់​គេ។​ នរ​ណានិ​យាយ​ផ្លុំ​ត្រចៀ​កប​ន្ដិច​បន្ដួ​ចរមែ​ង ​តែ​ម៉ៃ​ថា​ជា​ការ​ពិត​ទាំង​អស់។ ហើយ​ចំ​ពោះ​កាយ​វិ​ការ​របស់​គេ​ដែល​សម្ដែង​ចេញ​មក​ថា​ស្រ​ឡាញ់​អ្នក​នោះ​ក៏​ផ្អែម​ល្ហែម​ទៅយ៉ា​ង ​ង​ប់​ង​ល់​រហូត​ធ្វើ​ឱ្យអ្នក​រើ​ខ្លួន​ស្ទើរ​ពុំរួ​ចពី​គេទៀត​ផង។​ ​ប៉ុ​ន្ដែ​កាយ​វិកា​រព្រ​ងើយ​កន្ដើ​យ​ក៏ល្វី​ងជូ​រ​ចត់គួ​រឱ្យ​ព្រួ​យបា​រម្ភ​ណាស់​ដែរ ​ទោះ​បី​ កាល​ពី​មុន​មក​គេ​ប្រាប់​ថា​ស្រ​ឡាញ់​វអ្នក​ដល់​កម្រិ​តណា​ក៏ដោយ គេ​អាច​ប្រែ​ប្រួល​ចិត្ដបា​នយ៉ា​ងឆា​ប់រ​ហ័ស​មិន​ខុស​អ្វីពី​ចុង​ស្រល់​ដែល​ ពត់​ពេន​តាម​វា​យោ​បក់​នោះ​ឡើយ​។ ព្រោះ​ហេតុ​ដូ​ច្នេះ​ហើយ​ ឱ​កាស​ដែល​ព្រាត់​ប្រាស​គ្នា​ទៅវិ​ញក៏​មាន​ច្រើន​ណាស់​ជាមួ​យមនុ​ស្សមួ​យ ​ប្រភេ​ទនេះ​។ ​យក​ល្អ​អ្នក​គួរ​ចៀស​វាង​ឱ្យ​ឆ្ងាយ​ពីគេ​ បើ​អាច​ធ្វើទៅ​បាន​។

៣​ . ប្រភេ​ទ​ជានិ​ស្ស័យ ​: បើ​សិន​ជា​និ​យាយ​ឱ្យ​ត្រូ​វ​ចំ​ណុច​គឺជា​ប់ជានិ​ស្ស័យនោះឯង​ ព្រោះ​ទោះ​បី​ជា​គេ​ទទួ​លសម្ដីថា​ នឹ​ង​ឈប់​ដើរ​ស៊ី​ផឹក​ស្រីញី​មិន​រើស​មុខ​ ឬ​ក៏​លែងលេ​ងល្បែង​យ៉ា​ងណា​ក្ដី ​ប៉ុ​ន្ដែ​នៅ​ពេល​ដែល​ភ្លេច​ខ្លួន​មិន​យូរ​ប៉ុន្មា​ន​ដំ​បៅចា​ស់​នេះវា​នឹង​រើ ​ត្រ​ឡប់​ទៅ​រក​ទ្រ​នំដើ​មដែល​ដំបូង​វា​គ្រាន់​តែ​ម្ដង​ម្កាល​ប៉ុណ្ណោះ​។ ទៅ​​ថ្ងៃអ​នាគ​តចៀ​សមិន​ផុត​ពី​ការ​រត់ទៅ​ទ្រនំ​ចាស់​ឡើយ​ ហើ​យ​ទោះ ​បី​ថា​អ្នកយ​កភ្នំម​កញំង​យក​កំ​ផែង​មក​ខ្ទប់​ក៏មិ​នអា​ចយ​កឈ្នះ​បាន​ដែរ​ សម្រា​ប់ម​នុ​ស្សមួ​យប្រ​ភេទ​នេះនោះ។​

៤​ . ​ប្រ​ភេទ​បោក​ប្រាស់ ​: ពួក​នេះ​រមែង​តែផ្ដើ​មពា​ក្យ​សម្ដី​ចេញ​មក​ភ្លាម​ថា​ស្រ​ឡាញ់​អ្នក​ឬ​ក៏​ធ្វើ​ល្អ ​អ្វីៗ​ទាំង​អស់​នៅចំ​ពោះ ​អ្នក​ដើម្បី​សម្ដែង​ឱ្យ​ឃើញ​ថា​ គេ​ជាម​នុស្ស​ស្មោះ​ត្រង់​ មនុស្ស​អាច​ទុក​ចិត្ដ​បាន។ ​នៅ​ពេល​ដែល​អ្នក​ឈ្លក់​វង្វេង​នឹង​សម្ដី​របស់​គេ ​ឬក៏ ​ជឿ​លើ​រូប​គេ​ហើយ​នោះ អ្វីៗ​​វា​​នឹង​រុញ​ច្រាន​ឱ្យ​អ្នក​មាន​វិប្ប​ដិសារី​ទៅ​ថ្ងៃ​អនា​គត​ជាក់ជា​ពុំខាន​។

រូបភាពទស្សនាវដ្តីសុខភាពយើង

៥ .​ ប្រ​ភេទ​មិន​ចុះ​សម្រុង : អ្នក​អាច​នឹង​មាន​ទុក្ខ​ក​ង្វល់​ដោយ​សារ​តែ​ប្រ​តិក​ម្មរ​បស់​បុរស​មួយ​​​​​​​​​​​​ប្រ​​ភេទ​នេះ​គ្រប់​ពេល​វេ​លា ​បាន​ ព្រោះ​ក្នុង​រឿង​ដែល​គេ​និយាយ​ចេញ​មក​វា​ត្រូវ​ប្រើ​ពេល​វេលាយូ​រណាស់​ ដែល​បញ្ជាក់​ឱ្យ​ឃើញ​ការ​ពិត។​ គេរ​មែង​តែង​យកលេ​ស ​អាង​​​​​​​​​​​​​​​​​​​​​​​​​​នេះ​អាង​​នោះ​ដើម្បី​ឱ្យ​អ្នក​ស្លាប់​ចិត្ដ​តទៅ​ទៀត។​ ជា​រឿយ​ៗដល់​ថ្ងៃ​ដែល​គេប្រែ​ប្រួលចិ​ត្ដ​ គេនឹ​ងបញ្ចេ​ញច​ង្កូម​បង្ហាញ​ឱ្យអ្ន​កឃើ​ញ ភ្លា​ម​ៗ​។ 

​៦ ​. ប្រ​ភេទឃា​តក​រនា​រី ​: បើ​សិន​ជា​អ្នក​ដឹងថា​គេ​មាន​ប្រវត្ដិ​បោះបង់​ចោល​អ្នក​នេះអ្ន​កនោះជា​ច្រើ​ននា​ក់កា​លពី​មុន​មក​ ហើយ​ នោះ​វា​គឺជា​ប្រផ្នូ​ល​ប្រាប់​អ្នក​ថាអ្ន​កបា​នជួ​បឃា​តក​​រនា​រី​​ហើយ​។​ ​គេ​គ្មាន​ថ្ងៃ​នឹង​បញ្ឈប់​អំពើ​នេះ​ជា​មួយ​នារី​យ៉ាង​ងាយៗ​ឡើយ​ ​ក្រៅ​ពី​ស្ដ្រី​ដែល​មាន​អំណាច​គ្រប​ដណ្ដប់​លើ​គេ​ប៉ុណ្ណោះ​។ ​បើ​សិន​ជា​គេ​យ៉ាង​នេះ​ ​អ្នក​គួរ​ដក​ខ្លួន​ថយ​ឱ្យ​ឆ្ងាយ​ ​ហើយ​ចាត់​ទុក​ថា​ជា​ប្រ​ផ្នូល​ ​អាក្រក់​នៅ​ថ្ងៃ​នោះ​ចោល​ទៅ​ចុះ​។ ​អ្នក​គ្មាន​ប្រយោជន៍​អ្វី​នឹង​ទៅ​ផ្សង​ព្រេង​ជាមួយ​មនុស្ស​មួយ​បែប​នេះសោះ​ឡើយ​។ ​ឱកាស​ដែល​នឹង​ ​ត្រូវ​ឈឺ​ចាប់​វា​មាន​យ៉ាង​ច្រើន​លើស​ពីការ​ដែល​អ្នក​យក​ឈ្នះ​គេ​បាន​ណាស់​។ ​ចូរ​អ្នក​ចាំ​ទុក​ថា​គេ​មិន​ខុស​អ្វី​ពី​ខ្លា​កំណាច​ដែល​ដេក​ក្រាប​ ​ចាំ​ចាប់សត្វ​នៅ​ពេល​ដែល​វា​មាន​ឱកាស​នោះ​ទេ​។​

៧ . ប្រភេទគ្មានការងារជាមូលដ្ឋាន ​ធ្វើ​អ្វី​មិន​បាន​សម្រេច​មិន​បាន​ផល​ ​ព្រោះ​រវល់​តែ​ផ្លាស់​ប្ដូរ​ការ​ងារ​ជា​រឿយៗ​។ ​ប្រ​សិន​ ​បើ​ការ​ងារ​ផ្លាស់​ប្ដូរ​ ​ការ​ងារ​ជា​ការ​លេង​សើច​ទៀត​នោះ​គឺ​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ទៀត​។ ​ព្រោះ​បុរស​មួយ​ប្រភេទ​នេះ​ពុំ​សូវ​យក​ចិត្ដ​ទុក​ដាក់​ ​កា​រ​ងារ​ជា​មូល​ដ្ឋាន​សម្រាប់​ខ្លួន​ឡើយ​ ​បើ​សិន​អាច​ចៀស​វាង​ពី​គេ​បាន​គួរ​ចៀស​វាង​។

៨ . ប្រភេទទុទ្ទិដ្ឋិនិយម ​បុរស​ធ្វើ​អ្វី​ៗ​គឺ​ត្រូវ​ជឿ​លើ​ខ្លួន​ឯង​​ជា​មូល​ដ្ឋាន​។ ​​ជា​ពិសេស​រឿង​សម្ដែង​ទឹក​ចិត្ដ​ដែល​គេ​គួរ​​តែ​មាន​ ​មិន​ថានៅ​ចំពោះ​មុខ​អ្នក​ ​ឬ​ក៏​អ្នក​ដទៃ​ ​ប្រសិន​បើ​គេ​ព្រងើយ​កន្ដើយ​មិន​រាក់​ទាក់​គ្មាន​ចិត្ដ​មេត្ដា​នោះ​ ​ក៏​សម្ដែង​ឱ្យ​ឃើញ​ថា​គេ​ជា​ មនុស្ស​ទុទ្ទិដ្ឋិ​និយម​ចំពោះ​ខ្លួន​ឯង​១០០​ភាគ​រយ​ហើយ​។

៩ . ប្រភេទល្អតែចំពោះអ្នក គឺជាមួយ​អ្នក​គេ​ធ្វើ​ល្អ​ ​មាន​ស្នេហ៍​គួរ​ឱ្យ​ស្រឡាញ់​យ៉ាង​លើស​លប់​ ​ប៉ុន្ដែ​ជា​មួយ​អ្នក​ដទៃ​ ​គេធ្វើ​យ៉ាង​ផ្ទុយ​គ្នា​ស្រឡះ​។ ​នៅ​ពេល​ឃើញ​ដូច្នេះ​ចូរ​អ្នក​កុំ​គិត​ថា​អ្នក​ជា​មនុស្ស​ក្នុង​កែវ​ភ្នែក​គេ​ឱ្យ​សោះ​ ​ថ្ងៃ​ខាង​មុខ​គេ​អាច​នឹង​ធ្វើ​ដូច្នេះ​ ​ជាមួយ​អ្នក​ក៏​បាន​ ​ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​ក្លាយ​ជា​មនុស្ស​ចាស់​សម្រាប់​គេ​ទៅ​ហើយ​នោះ​។

១០ . ប្រភេទខ្លួនឯងមិនដែលមានកំហុស គេជាមនុស្ស​ដែល​មិន​ធ្លាប់​យល់​ឃើញ​ថា​ ​ខ្លួន​ឯង​ធ្វើ​អ្វី​ខុស​។ ​ភាព​ខុស​ឆ្គង​ដែល​ ​កើត​ឡើង​ ​គេ​បន្ទោស​អ្នក​ដទៃ​ទាំង​អស់​។ ​ប្រសិន​បើ​កើត​រឿង​ថ្នាំង​ថ្នាក់​រវាង​អ្នក​ជា​មួយ​គេ​ ​នោះ​គេ​នឹង​បន្ទោស​អ្នក​ថា​អ្នក​ជា​អ្នក​បង្កើត​ ​រឿង​។ ​យ៉ាង​​នេះ​ហើយ​ក៏​គួរ​ត្រៀម​វេច​បង្វេច​ដក​ឃ្លា​ថយ​ឱ្យ​ឆ្ងាយ​ ​បើ​មិន​ទាន់​ចង់​ឱ្យ​ឈឺ​សាច់​ទាន់​។​

នេះ​គឺ​បុរស​១០​ប្រភេទ​ដែល​ស្ដ្រី​ទាំង​ឡាយ​គប្បី​គួរ​ចៀស​វាង​។ ​តើ​គូ​ស្នេហ៍​របស់​អ្នក​ជា​មនុស្ស​យ៉ាង​ម៉េច​ ​មាន​ចូល​ក្នុង​​ប្រការ​ទាំង​អស់​នេះដែរ​ឬ​ទេ?​ ​បើសិន​ជា​មាន​ចូល​សម្រេច​ចិត្ដ​ជា​ប្រញាប់​ ​បើ​សិន​មិន​ទាន់​ហួស​ពេល​នៅ​ឡើយ​។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative