អាហារ​ជួយ​សក់

បុរស​នារី​ទាំងឡាយ​តែងតែ​ប្រាថ្នា​ចង់បាន​សរសៃ​សក់ស្អាត ទន់ល្មើយ ហើយមិន​សូវជ្រុះ​ច្រើន។ នេះជា​ការងាយ​ស្រួល​ទេគ្រាន់តែ​បុរសនិង​នារី​ទាំងឡាយ​ផ្ដោត​សំខាន់ទៅ​លើការ​បរិភោគ​ចំណី​អាហារ​ឱ្យបាន​គ្រប់គ្រាន់​ដែលមាន​ផ្ទុក​សារធាតុ​ចិញ្ចឹម​និង វីតាមីន​ជួយ​បំប៉ន​ដល់​សរសៃ​សក់ ហើយ​រួមផ្សំ​នឹងការ​យកចិត្ដ​ទុកដាក់​ថែទាំ​សរសៃ​សក់ជាប់​ជាប្រចាំ។ នោះ​សរសៃ​សក់របស់​លោក អ្នកនឹង​ទទួល​បាន​សុខភាព​ល្អ ហើយ​ចៀសវាង​ពីការ​ជ្រុះខុស​ប្រក្រតី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

ទស្ស​នាវដ្ដី សុខភាពយើង សម្រាប់​លេខនេះ​សូមលើក​យកនូវ​ប្រធាន​បទមួយ​ស្ដីអំពី​អាហារ​ជួយសក់​ជូន​ប្រិយ​មិត្ដអ្នក​អាន​ឱ្យបាន​ជ្រាប​តាមរយៈ​ការជួប​សម្ភាស​ជាមួយ​លោក​វេជ្ជ​បណ្ឌិត ចាន់ វិចិត្រ ប្រធាន​គ្លីនិក​ជាតិសើ​ស្បែក​និងកាម​រោគ។

សក់​ត្រូវការ​ចំណី​អាហារ​ដែរ

សក់ក៏​ត្រូវការ​ស្រូប​សារធាតុ​ចិញ្ចឹម និងជាតិ​វីតាមីន​ពីការ​ទទួល​ទាន​ចំណី​អាហារ​ជារៀង​រាល់ថ្ងៃ​ដែរ។ ដើម្បី​ធ្វើឱ្យ​សរសៃ​សក់មាន​ជីវិត សរសៃ​សក់ទន់​ល្មើយ​ងាយស្រួល​សិត មិនសូវ​ជ្រុះច្រើន សក់​រលាស់​បានល្អ​ហើយមាន​សំណើម​ទៀត​នោះលោក​អ្នកត្រូវ តែ​បរិភោគ​អាហារ​ដែលមាន​សារធាតុ​ចិញ្ចឹម និងជាតិ​វីតាមីន​ឱ្យបាន​គ្រប់​គ្រាន់​ដើម្បី​ជួយ​បំប៉ន​ដល់​សរសៃ​សក់។ បើ​លោកអ្នក​មិន បរិភោគ​អាហារ​ឱ្យបាន​គ្រប់គ្រាន់​ទេ​នោះសក់​ក៏ស្រូប​យក​សារធាតុ​និងជាតិ​វីតាមីន​មិនបាន​គ្រប់គ្រាន់​ដែរ ជាហេតុ​ធ្វើឱ្យ​សរសៃ​សក់ គ្មាន​ទម្ងន់ និងជ្រុះ​ច្រើនទៀត​ផង។

ប្រភេទ​អាហារ​ដែលជួយ​ដល់សក់

គ្រប់​ចំណី​អាហារ​ទាំងអស់​គឺ​សម្បូរ​ទៅដោយ​សារធាតុ​ចិញ្ចឹម និងមាន​ជាតិ​វីតាមីន​ខុសៗ​គ្នាទៅ​តាម​ប្រភេទ​នីមួយៗ។ ការ បរិភោគ​ចំណី​អាហារ​បាន​គ្រប់គ្រាន់​អាចជា​ជំនួយ​ធ្វើឱ្យ​ភ្នែកភ្លឺ និងខួរ​ក្បាល​មានការ​ចងចាំ​បានល្អ​ជា​ពិសេស​ធ្វើឱ្យ​សុខភាព​រាងកាយ មាំមួន។ ប្រភេទ​ចំណី​អាហារ​ដែល​ជំនួយ​ដល់​សរសៃ​សក់ មានដូច​ជាសាច់ បន្លែ​ដែលមាន​ពណ៌​បៃតង ស្ពៃហាង​ស្ពៃជើង​ទា ខាត់ណា ជាដើម ព្រមទាំង​ផ្លែឈើ ដូចជា​ផ្លែប៉ោម ផ្លែត្រញំង​បាយជូរ ផ្លែក្រូច ផ្លែទាប​បារាំង​ជាដើម។ ទាំងនេះ​សុទ្ធតែ​ផ្ដល់នូវ​សារធាតុ អង់ទី​អុងទី​លីន វីតា​មីនអឺ និង​វីតាមីន​សេ​ដែលជួយ​បំប៉ន​ដល់ស្បែក​ស្រស់ស្អាត​ដោយ​ធម្មជាតិ​ក៏ដូច​ជាធ្វើ​ឱ្យ​សរសៃ​សក់រឹង​មាំផង​ដែរ ហើយ​ជួយកាត់​បន្ថយ​នូវការ​ជ្រុះសក់​ច្រើន​និងជួយ​ពង្រឹង​សរសៃ​សក់ឱ្យ​មាន​សុខភាព​ល្អទៀត​ផង។

ដំបូន្មាន​អ្នក​ប្រឹក្សា

ការ​ទទួល​ទាន​អាហារ​បាន​គ្រប់គ្រាន់ គ្រាន់តែ​ជាផ្នែក​មួយដែល​ជួយ​បំប៉ន​ដល់ការ​លូតលាស់​សរសៃ​សក់​របស់​លោកអ្នក​តែ​ប៉ុណ្ណោះ។ របប​អាហារ​គ្រប់គ្រាន់​មិនមែន​សុទ្ធតែ​អាចធ្វើ​ឱ្យ​សរសៃ​សក់មាន​សុខភាព​ល្អ​និង​ចៀស​ផុតពី​ការជ្រុះ​ខុស​ប្រក្រតី​នោះទេ បើ​លោកអ្នក​ប្រើប្រាស់​សាប៊ូ​កក់សក់​មិនត្រូវ​នឹងស្បែក​ក្បាលក៏​ធ្វើឱ្យ​សក់ជ្រុះ និងមាន​អង្គែ​ផងដែរ។ ដូចនេះ​លោកអ្នក​ដែលមាន​បញ្ហា សក់មិន​ស្អាត ត្រូវទៅ​ជួបគ្រូ​ពេទ្យ​ជំនាញ ដើម្បី​ពិគ្រោះ​និងព្យា​បាល។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative