វិបត្ដិ​​​ផ្លូវចិត្ដ​​​ស្ដ្រី​​​ក្រោយ​​​ពេល​​​គេ​​​រំលោភ

នៅ​ក្នុង​វិជ្ជា​ជីវៈ​ផ្នែក​ផ្លូវ​ចិត្ដ​បាន​សង្កេត​ឃើញ​ថា ​នៅពេល​ដែល​ស្ដ្រីមួយ​ណាត្រូវ​បាន​ជន​ទុច្ច​រិត​រំលោភ​ ​អាច​រង​នូវ​ការ​ប៉ះទង្គិច​ជាច្រើន​ ជា​ពិសេ​សប៉ះ​ទង្គិច​ដល់​អារម្មណ៍​របស់​បុគ្គល​ខ្លួន​ឯង​តែម្ដង​។ ​ការ​ប៉ះទង្គិច​ផ្នែក​អារម្មណ៍​នេះ​អាច​បណ្ដាល​ឱ្យ​កើត​មាន ជម្ងឺ​មួយ​ចំនួន​ ដូច​ជាជម្ងឺ​ធ្លាក់​ទឹក​ចិត្ដ​ធ្ងន់ធ្ងរ​ ជម្ងឺ​បាក់​ស្បាត​ ជម្ងឺ​វិក​លចរិត​ស្រួច​ស្រាល​ដោយ​តក់​ស្លុត​ ដោយ​ភ័យ​ខ្លាច​នៅពេល​ដែល​ ជនទុច្ចរិតគម្រាម​ទៅដល់​រាង​កាយ​ គម្រាម​ទៅ​ដល់​ផ្លូវ​ភេទ​ ហើយ​ឈាន​ទៅដល់​ការ​ចាប់​រំលោភ​នោះ​។ ​ដូច​នេះ​ការ​រំលោភ​គឺជា​ការប៉ះទង្គិចផ្លូវ​ចិត្ដ​មួយ​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​ស្ដ្រី​ភេទ​ទន់​ខ្សោយ​។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនា​វដ្ដី​ សុខភាពយើង ជួប​សម្ភាស​ជាមួយ​លោក​វេជ្ជ​បណ្ឌិត​ យឹម​ សុបុត្រា ​អ្នក​ឯក​ទេស​វិកល​វិទ្យា​នៃគ្លី​និក​សាន់​រ៉ាយ​ ចូលរួម​បក​ស្រាយ​ឱ្យកាន់​តែច្បាស់​បន្ថែម​ទៀត​អំពី​វិបត្ដិ​ផ្លូវចិត្ដ​ស្ដ្រីនៅក្រោយ​ពេល​គេរំ​លោភ​។​

 

វិបត្ដិផ្លូវចិត្ដស្ដ្រីក្រោយពេលគេរំលោភ

ជាទូ​ទៅខ្មែរ​យើង​តែង​គោរ​ពនូ​វវប្បធម៌​ ប្រពៃណី​ ទំនៀម​ទម្លាប់​ជាប់​ជានិច្ច​ ជាពិសេស​ប្រជា​ជន​ខ្មែរ​យើង​បាន​ឱ្យតម្លៃ​ខ្ពស់​ បំផុត​សម្រាប់​អាយុ​ជីវិត​អាពាហ៍​ពិពាហ៍​។ ក្រុម​គ្រួសារ​នីមួយៗ​នៅពេល​ដែល​មានកូ​នស្រី​ ហើយ​កូន​ស្រីនោះ​បាន​បាត់​បង់​ព្រហ្មចា​រី​ ដោយ​មិន​បាន​រៀប​អាពាហ៍​ពិពាហ៍​ទៅតា​មប្រពៃណី​នោះទេ​ វា​ហាក់​បីដូច​ជាបាត់​បង់​តម្លៃ​របស់​កូនស្រី​ បាត់នូវ​តម្លៃប្រពៃណី​មួយ​ ធំ​ដុំណា​ស់​ ជា​ពិសេស​គឺត​ម្លៃនៃព្រហ្មចារីតែម្ដង​ ព្រោះ​ខ្មែរ​យើង​បាន​ឱ្យតម្លៃ​ធំធេង​ណាស់​ចំពោះ​ព្រហ្មចារី​របស់​កូន​ស្រី។​ នៅពេល​ដែល ​ព្រហ្មចារី​ត្រូវបាន​បំផ្លាញ​ដោយ​ជន​ទុច្ចរិ​ត ដែល​បាន​រំលោភ​លើរាង​កាយ​របស់​ស្ដ្រីពេញ​ក្រមុំ​ណាមួយ​ វាអាច​ធ្វើឱ្យ​ប៉ះទង្គិច​ទៅ​លើផ្លូ​វ ​ចិត្ដ​ដែល​មាន​កម្រិត​ធំធេង​ណាស់។​ ចំពោះ​ឪពុកម្ដា​យដែ​លជា​ក្រុមគ្រួសា​រ ជាបង​ប្អូន​ នោះរឹត​តែមាន​បញ្ហាទៅ​ទៀត​ ប្រសិន​បើ ​លោក​ដឹង​ថាបុត្រី​របស់​ខ្លួន​ត្រូវ​បាន​ជនទុច្ច​រិត​ចាប់​រំលោភ​។ ដូច្នេះស​រុបសេចក្ដី​មក​ ការរំលោភ​គឺជាកា​រប៉ះទង្គិច​ផ្លូវចិ​ត្ដមួ​យធ្ងន់​ធ្ងរ​ ណាស់។​

កត្ដាដែលបណ្ដាលឱ្យកើតមានការចាប់រំលោភ

ក​ត្ដាដែល​បណ្ដាល​ឱ្យជនទុច្ច​រិត​ចាប់រំ​លោភ​ទៅលើ​ស្ដ្រីភេទ​នោះគឺ​មាន​ច្រើន​ដូចជា :​

– សីលធម៌​របស់​ប្រទេស​ធ្លាក់ចុះ​ ធ្វើឱ្យ​ជនទុច្ចរិ​តមួយ​ចំនួន​មិនយល់​អ្វីដែល​ត្រូវ​ធ្វើនិង​អ្វីដែល​មិន​ត្រូវ​ធ្វើ។​

– កា​រអ​ប់រំ​ពីក្រុ​មគ្រួសា​រមួយ​ចំនួន​និង​ពី​សង្គម​មិន​បាន​ត្រឹម​ត្រូវ​ ធូរ​រលុ​ង​ការ​ផ្ដល់ការ​អប់រំ​នៅក្នុ​ងសីល​ធម៌​មិន​បាន​ត្រឹម​ត្រូវ​ ល្អ​ ដូច​នេះ​ធ្វើ​ឱ្យ​ជ​នទុច្ចរិ​តមួយ​ចំនួ​នងា​យនឹង​បញ្ចេញ​នូវ​ចរិតដែល​មិន​សម​ស្រប​ ឈាន​ទៅដល់​ការចា​ប់រំលោភ​ស្ដ្រីភេ​ទ ដែល​ជាស្ដ្រីទ​ន់ ​​ខ្សោយ។

– ថ្នាំញៀន​ និង​សុរា​ក៏ជា​សារ​ធាតុមួយ​ដែល​ងាយ​អូស​ទាញ​ឱ្យពួក​គេប្រ​ព្រឹត្ដទៅមិ​នបាន​ល្អនោះ​ដែរ​ ដែល​អាចឈាន​ទៅដល់​ កា​រចា​ប់រំលោភ​។

– ដោយ​សា​រពិភព​លោក​ទាំងមូ​លនេះ​វាហាក់​ដូច​ជាទូលាយ​ងាយ​នឹង​ទទួល​យក​សារ​ព័ត៌មាន​ ទទួល​យក​នូវ​វប្បធម៌​ ទទួល​ យក​នូវ​ទំនៀម​ទម្លាប់ច្រើ​នពីសង្គម​ខាងក្រៅ​ តាមរ​យៈទូ​រទស្សន៍​ ភាពយន្ដ​ និង​ការ​ហូរចូល​នៃវ​ប្បធម៌ប​រទេស​ ធ្វើឱ្យអារម្មណ៍​របស់​ យុវវ័យ​ងាយ​ឆាប់​ចាប់​យក​នូវ​ទំនៀម​ទម្លាប់​របស់​បរទេស​ ដែល​មិន​មែន​ជាវ​ប្បធម៌​របស់​ប្រទេសយើង​។ ​

– ​ឃើញ​ថានៅតាម​កម្ម​វិធី​ទូរទស្សន៍​នីមួយ​ៗវា​ហាក់​ដូច​ជាមិនរក្សា​ប្រពៃណី​ទំនៀមទ​ម្លាប់​ ដោយ​មើល​ទៅការ​ស្លៀកពាក់​ មិន​សមរម្យ ​សិច​ស៊ីពេក​ ទាំង​នេះគឺ​ជាវ​ប្បធម៌​ មិនមែ​នជាប្រ​ពៃណី​ទំនៀម​ទម្លាប់រ​បស់ខ្មែ​រយើ​ងនោះទេ​។ ដូចនេះហើយ​ទើប​ ធ្វើ​ឱ្យ​យុវ​ភាព​ជ្រួល​ជ្រើម​ ទាំង​នេះគឺ​ជាលក្ខខណ្ឌខ្លះ​ដែល​យុវ​ភាព​ឬជន​ទុច្ចរិ​តមួយ​ចំនួន​ងាយ​ឈាន​ទៅដល់​ភាព​បែប​នេះដែ​រ។​

– ស្ដ្រី​ខ្មែ​រ​ពី​ដើម​គោរ​ព​ប្រពៃណី​ណាស់​ តាំង​ពីកា​រដើ​រ ដេក​ ឈរ​ អង្គុយ​ជាដើម​។ ​តែដោយសា​រវប្បធម៌​ប្រពៃណី​ ដោយ​ ភាព​ធូរ​រលុង​ ដោយ​សារ​ការ​អប់រំ​ ដោយ​សារ​សង្គម​គ្រួសា​រ ឬ​សង្គម​ទាំងមូល​ ធ្វើឱ្យ​ស្ដ្រីភេទ​ហាក់​ដូចជា​បាត់​បង់​ទំនៀម​ទម្លាប់​ ប្រ​ពៃណី​។ ដូចនេះ​ពេល​ខ្លះក៏​អាច​បណ្ដាល​មក​ស្ដ្រីខ្លួន​ឯង​ផ្ទាល់​ដែរ​ ដោយ​សារ​ស្ដ្រីមិន​ចាប់​យក​នូវ​ប្រពៃណី​ ដោយ​មាន​ពេលខ្លះ​ ដើរ​លេង​ មិន​គិត​អំពី​ពេល​វេលា​ មិន​គិត​ក្រែង​អំពី​សុវត្ថិភាព​ នេះ​គឺជាក​ត្ដាខ្លះ​ៗដែល​ងាយ​ស្រួល​ដល់​ជន​ទុច្ចរិ​ត​ដែរ​។

​ប្រសិន​​បើ​ស្ដ្រី​​ ប្រកាន់​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​បានត្រឹ​មត្រូវ​ ដោយ​មិនស​ម្ដែង​អាការ​ណាមួ​យធ្វើឱ្យ​ជន​ទុច្ចរិត​មើល​ឃើញ​ថា ​វា​មិន​មែន​ជា​ឱកាស​ សម្រាប់​ពួក​គេនោះ​ ក៏​មិន​អាច​មាន​បញ្ហា​នេះ​កើត​ឡើង​ដែរ​។

ផលប៉ះពាល់ចំពោះស្ដ្រីដែលត្រូវជនទុច្ចរិតចាប់រំលោភ

ជា​ទូ​ទៅ​នៅ​ពេ​ល​ដែលស្ដ្រីណាមួ​យ​ត្រូ​វ​បាន​ជន​ទុច្ច​រិត​ចាប់​រំលោភ​ អាច​បណ្ដាល​ឱ្យ​កើត​មាន​បញ្ហា​មួយ​ចំនួន​ដូច​ជា ​:​

– ​ពី​​អារ​ម្មណ៍​​ស្រស់​​ស្រាយ​​ ស្ដ្រី​​ចាប់​​ផ្ដើម​​មាន​​ទឹក​​មុខ​​ស្រងូ​ត​ស្រងា​ត់​​ ពេល​​ខ្លះ​ស​ម្ងំ​នៅ​​ក្នុង​ប​ន្ទប់​​តែ​ម្នាក់​ឯង​ ​លែង​​មាន​​ទំនា​ក់​​ ទំ​នង​​នៅ​​ក្នុង​​ក្រុម​​គ្រួ​សា​រ​ ​និង​ស​ង្គម​​ខាង​ក្រៅ។​​ កិច្ច​ការ​​ប្រ​ចាំ​​ថ្ងៃ​ត្រូវ​​បោះ​បង់​​ចោល​​ ឬ​​មួយ​​ក៏​​ធ្វើ​ដែរ​​​ តែ​ធ្វើ​​មិន​​បាន​​ល្អ​ ​មាន​ពេល​​ខ្លះ ​​បុគ្គ​​ល​​ប្រ​​ភេទ​​នេះ​លែង​​ស្ដី​លែង​​និ​យាយ​​ជា​មួយ​​អ្នក​​ណា​ម្នា​ក់​​។ ​ជា​ពិសេស​​បើ​​សិន​​ជា​បុរ​​ស​ ជា​​ឪ​ពុក​​ បង​​ប្អូន​​ ជាម​នុស្ស​ប្រុ​ស​​មក​​សួ​រ​​នាំ ​​ ឬ​ក៏​​និយាយ​​ជា​មួយ​​គឺ​មិន​​ចង់​និ​​យាយ​ជាមួ​យ​​នោះទេ​​ ​អារ​ម្មណ៍​​របស់​​នាង​​ហាក់​ដូច​​ជា​​ស្អប់​​ទៅ​​នឹង​​មនុស្ស​​ប្រុស​​។ ​នេះ​​គឺ​​ជា​​បញ្ហា​​មួយ​​ ធ្ងន់​​ធ្ងរ​ ​ដែល​​ពាក់​​ព័ន្ធ​​ទៅ​​នឹង​​ផ្លូវ​​ចិត្ដ​​ស្ដ្រី​​ដែល​​ត្រូ​វ​គេ​​រំ​លោ​ភ។​​

– ​​នារី​​ខ្លះ​អា​ច​​គ្រប់​​គ្រង​​អា​​រម្មណ៍​​ខ្លួន​ឯ​ង​​បាន​​ដោយ​​មិ​ន​បាន​​ទៅ​​ធ្វើអ​​ត្ដ​ឃាត​​ ដូ​ច​ជាច​​ងក​ ​លេប​​ថ្នាំស​​ម្លា​ប់​ខ្លួន​នោះ​ទេ ​ជួន​កាល ​អាច​លាក់​បាំ​ង​ជា​មួយ​ក្រុម​គ្រួសា​រ ​ជួន​កាល​អាច​ធ្វើ​ឱ្យ​មាន​សុ​បិន​អាក្រ​ក់ ​ដេក​ភ្ញាក់ៗ ​គឺថា​អារម្មណ៍​គិត​អំ​ពី​រឿងនេះ​​គ្រប់​ពេល​វេលា​ ទាំង​អស់​ ទិដ្ឋ​ភាព​​នៃ​ការ​ចាប់​រំលោ​ភនៅ​តែ​ស្រមៃជា​ប់​ក្នុង​ចិត្ដរ​ហូត​។​ ដូច​នេះ​អាច​ធ្វើ​ឱ្យ​អារ​ម្មណ៍ភ្លេ​ច​ភ្លាំងច្រើ​ន ​នៅ​ពេល​ដែល​គ្រួសា​រ​ ណា​មួយ​ហៅ​ចង់​ជជែក​លេង​ជា​មួយ ​មើល​ទៅ​ហាក់​បីដូ​ច​ជា​អារ​ម្មណ៍មិ​ន​ល្អ ​ឬ​ក៏​ភា​ព​ប្រុង​ប្រយ័ត្ន​មិ​ន​ល្អ។​

– ក្រុម​គ្រួ​សារ​ខ្លះ​មិន​បាន​ដឹង​ហេតុ​ផល ​ដោយ​សារ​កូន​របស់​ខ្លួន​លាក់​កំ​បាំងរឿ​ងនេះ​ ហើ​យ​មិន​មាន​ការ​គាំ​ទ្រពី​ក្រុម​គ្រួ​សារ​ ដូច​នេះ​អាច​ធ្វើ​ឱ្យស្ដ្រី​ប្រភេ​ទនេះ​កើត​មាន​បញ្ហាផ្លូ​វចិ​ត្ដកាន់តែ​ធ្ងន់​​ធ្ងរ​ឡើង​ថែម​ទៀត ​ដោយ​មាន​ស្ដ្រីខ្លះ​ឈាន​ទៅដ​ល់​វិក​ល​ចរិត​។​

ឧទា​ហរណ៍ : នៅ​ពេល​ដែល​ស្ដ្រី​ត្រូវ​បាន​គេចា​ប់រំ​លោភ​ ទឹក​ចិត្ដត្រូ​វបា​នធ្លា​ក់ ​ការ​ប៉ះទ​ង្គិចផ្លូ​វចិ​ត្ដធ្ង​ន់ធ្ងរ​ ដែល​ជាហេ​តុធ្វើឱ្យ​ ស្ដ្រី​ប្រភេ​ទនេះ​លែង​ធ្វើ​ការ​ងារ​ប្រ​ចាំថ្ងៃ​ ទទួល​ទាន​ដំ​ណេក​មិន​បានល្អ​ អារ​ម្មណ៍ល្ហិត​ល្ហៃ។ ​ដូច​នេះស​ម្រាប់​ក្រុមគ្រួ​​សារ​ដែល​ធ្លាប់​តែ​ ឃើញ​កូន​ឧស្សា​ហ៍ កូន​ដែល​ធ្លាប់​ទៀង​ទាត់​ពេល​វេលា ​កូន​ដែល​ធ្លាប់​ធ្វើ​កិច្ច​ការក្នុ​ងផ្ទះ​ បែរ​ជា​ធ្លាក់​ចុះ ​ឪពុ​កម្ដាយខ្លះ​មិ​នយល់ ​បែរ​ជា​ស្ដី​បន្ទោស​ថែម​ទៀត ​ដោយ​ចោទថា​កូន​ខ្ជិល​ ​ដោយ​​មិន​​មាន​​ការ​​គាំទ្រ​​ ​ទៅ​​​ជា​កា​​រស្ដី​​បន្ទោស​​ខ្លាំងៗ​​។ ដូច​​​នេះ​ធ្វើ​​ឱ្យ​កត្ដា​​ផ្លូវ​ចិ​​ត្ដ​ ​របស់កូ​​ន​​រឹ​ត​តែ​​ធ្ងន់​​ធ្ងរ​​ថែម​​ទៀត​។​​

-​ ​អាច​​ធ្វើ​​ឱ្យ​​ស្ដ្រី​​ប្រ​​ឈម​​មុខ​​នឹ​​ងកា​​រមាន​​ផ្ទៃ​ពោះ​​ ជ​ម្ងឺ​​អេដស៍​ ជម្ងឺ​កាម​រោគ​ និង​ជម្ងឺ​ផ្សេងៗជា​ច្រើនទៀត​​​។ មាន​​ករ​ណី​​ខ្លះ ​​ដែល​​សង្កេត​ឃើ​​ញ​​នៅ​​ក្នុង​​សង្គម​​បច្ចុប្ប​​ន្ននេះ​​គឺ​​អាច​​ឈាន​​ទៅដ​​ល់​ការ​​ធ្វើអ​​ត្ដ​ឃា​ត​ ​ឬ​​ការ​​ធ្វើម​​នុស្សឃា​​ត​ ​នេះ​​គឺជា​​ផល​​ប៉ះ​ពា​ល់ដែ​ល​ ​ធ្ងន់​​ធ្ងរ​​បំ​ផុ​ត​​ចំ​​ពោះស្ដ្រី​​ដែល​​ត្រូវ​​ជន​​ទុច្ច​​រិត​​ចាប់​​រំ​លោ​ភ​នោះ​។​ ​

វិធីព្យាបាលចំពោះស្ដ្រីដែលត្រូវជនទុច្ចរិតចាប់រំលោភ

វិ​ធី​​សា​ស្ដ្រ​​នៃ​​ការ​​ព្យា​​បាល​​គឺ​ចូ​ល​រួ​ម​​ការ​​ព្យា​បា​ល​ក​ន្លែង​​ច្រើន​​ផ្នែក​​ណាស់​​ចំ​​ពោះ​​ស្ដ្រី​​ដែល​​មាន​​វិប​​ត្ដិ​​នេះ​ ​

– ​រាង​កាយ​ :​ កាល​ណា​ស្ដ្រី​ត្រូវ​បាន​ជនទុ​ច្ច​រិត​ចាប់​រំលោ​ភហើ​យ​ នៅ​ពេ​ល​ដែល​មាន​ស្នាម​របួស​ ដំបៅ​ ​ត្រូ​វទៅ​ជួប​ជាមួ​យ ​គ្រូ​ពេទ្យ​ ដើម្បីពិ​និត្យរ​កវីរុ​សអេ​ដស៍​អេជ​អាយ​វី ​កាម​រោគ​ និង​ជម្ងឺ​ផ្សេង​ៗទៀត​។

– នៅ​ពេល​ដែល​ធ្វើកា​រព្យា​បាល​ ឪ​ពុក​ម្ដាយ​បង​ប្អូន​ត្រូវ​នាំស្ដ្រី​នេះ​មក​ជួប​ជាមួ​យគ្រូ​ពេទ្យឯ​កទេ​សផ្លូ​វចិត្ដ​ ដើម្បី​អប់រំ​ ​ផ្លូវ​ចិត្ដ ​និង​ជួយស​ង្គ្រោះ ​ជួយ​ព្យា​បាល​ផ្លូវ​ចិត្ដ​ឡើង​វិញ​ ដើ​ម្បីកា​រពា​រកុំ​ឱ្យកើ​តមាន​ជម្ងឺ​ធ្លាក់​ទឹក​ចិត្ដ​ ជម្ងឺ​បាក់​ស្បាត​។

– ​បន្ទាប់​មក​ត្រូវ​ធ្វើ​ការ​ព្យាបា​លតា​មបែ​បចិ​ត្ដសា​ស្ដ្រ ​ជួប​ជាមួ​យអ្ន​កចិ​ត្ដវិទ្យា​ដើម្បី​លើ​ក​ទឹក​ចិត្ដ​ ដើម្បី​គាំទ្រ​ផ្លូវ​ចិត្ដ​កុំឱ្យ​ ឈា​ន​ទៅ​ដ​ល់​បញ្ហា​ដូ​ច​ដែល​បាន​រៀប​រាប់​ខាង​លើ ​ដែលអា​ចឈា​នទៅ​ធ្វើ​អត្ដ​ឃាត​ខ្លួ​នឯ​ង​ជា​ដើ​ម។​

វិធីការពារខ្លួនឱ្យចៀសផុតពីរការចាប់រំលោភ

ដើ​ម្បី​កាត់​បន្ថយ​បញ្ហាអ​សក​ម្មនៅ​ក្នុង​សង្គម​ គឺ​ថា​ទីមួ​យបុ​គ្គល​ខ្លួន​ឯង​ត្រូវ​យល់ឱ្យ​ច្បាស់​អំពី​ស្ថាន​ភាព​ ថា​តើគួ​រធ្វើ​ឬមិ​ន​គួរ​ ធ្វើ​ សុវ​ត្ថិភា​ពឬ​មិន​សុវ​ត្ថិភាព​​។ ស្ដ្រី​ត្រូវ​ដឹង​ខ្លួ​ន​ថាតើ​ត្រូ​វ​រៀប​ចំខ្លួ​ន​ប្រាណស្លៀ​កពា​ក់ ​និង​ឫក​ពាយ៉ា​ងណា​ ដើ​ម្បី​ការ​ពារ​កុំឱ្យ​ជ​នទុ​ច្ចរិត​ មើលម​ក​ថាមិ​នមែ​នជា​ឱកា​សសម្រា​ប់ពួក​គេ។​ ​សម្រាប់​ក្រុមគ្រួ​សារ​មួយ​ចំនួន​ក៏មិន​ចង់​ឱ្យជ​នទុ​ច្ចរិត​ដែល​ជាកូ​នជា​ចៅធ្វើ​អំពើ​មួយ​ ដែល​ជា​អំពើ​ខុស​ច្បាប់​នោះ ​ព្រោះអា​ចនឹ​ងត្រូវ​ជាប់​ទោស ​នេះក៏​ជាកា​រខាត​បង់នៃ​ក្រុម​គ្រួ​សារ​របស់​ជន​ទុច្ច​រិត​នោះដែ​រ។​ ដូច​នេះ​ គ្រួសា​រទាំ​ង​មូល​ត្រូវ​តែឆ្លៀ​តពេល​នៅក្នុ​ងកា​រអប់​រំទៅ​ដ​ល់ក្រុ​មគ្រួ​សារ​កូន​ចៅឱ្យ​បាន​ដិត​ដល់​។ ដោ​យ​ឡែក​ច្បាប់​ក៏ត្រូ​វរឹ​តប​ន្ដឹង ​ចំពោះ​បញ្ហា​នេះ​ឱ្យ​កាន់​តែខ្លាំ​ងដែ​រ។​

ដំបូន្មានអ្នកជំនាញ

​ចំ​ពោះស្ដ្រី​មួ​យចំ​នួន​ដែ​លត្រូ​វបាន​ជ​នទុ​ច្ចរិ​តរំ​លោភ​ ស​ង្កេត​ឃើញ​ថា​អាច​នឹង​កើត​មាន​ជម្ងឺ​មួយ​ចំនួន​ ​ដូច​ជាជ​ម្ងឺធ្លា​ក់ទឹក​​ ចិត្ដ​ធ្ងន់​ធ្ង​រ ជម្ងឺ​បាក់​ស្បាត ​ជម្ងឺវិ​ក​លច​រិត​ជាដើ​ម។​ ទាំង​នេះគឺ​កើត​ឡើង​ដោយ​ភាព​ភ័យ​ខ្លាច​នៅពេ​លដែ​លជ​នទុ​ច្ចរិ​តគ​ម្រាម​ទៅ ​ដល់​រាង​កាយ​​ គម្រាម​ទៅដ​ល់ផ្លូ​វភេទ​នោះ។​ ដូច​នេះ​ការ​រំលោ​ភគឺ​ជាកា​រប៉ះ​ទង្គិ​ចផ្លូ​វចិ​ត្ដមួ​យយ៉ា​ងធ្ង​ន់ធ្ង​រដ​ល់ស្ដ្រី​។ លោក​អ្នក​ដែល​ជា ​ឪ​ពុក​ម្ដាយ​ឬ​បង​ប្អូន​នៅ​ពេ​ល​ដែលមា​ន​ការ​សង្ស័យ​ចំ​ពោះកូ​នឬ​ប្អូន​ថាមា​នប​ញ្ហាមិ​នស្រួ​ល ​តាមរ​យៈអា​ការ​មួយ​ចំនួនដូ​ចដែល​បាន​រៀប​ ​រាប់​ខាង​លើ ​គួរ​តែ​ធ្វើកា​រសា​កសួ​រនិ​ងលើក​ទឹក​ចិត្ដ​ ​ហើយ​អ្វីដែ​លពិសេស​បំផុ​តនោះគឺ​ត្រូវនាំ​បុគ្គល​ប្រភេ​ទនេះម​កជួប​ពិភាក្សា​ជាមួយ​វេ​ជ្ជ​បណ្ឌិត​ឯក​ទេស​វិក​លវិ​ទ្យា ចៀ​សវា​ងកើត​មាន​ដំណាក់​កាលធ្ង​ន់ធ្ង​រ។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative