វិធី​​​ប៉ះធ្មេញ​​​បែប​​​សម័យ​​​ទំនើប

វិធី​ប៉ះ​ធ្មេញ​បែប​សម័យ​ទំ​នើប​គឺ​ជា​វិ​ធី​មួ​យ​ដ៏​ល្អ​ ​ដែ​ល​អាច​ធ្វើ​ឱ្យ​ធ្មេ​ញ​រ​បស់​លោក​អ្នក​មាន​ភាព​ស្រ​ស់ស្អា​តឡើ​ងវិ​ញ ​និ​ងភាព​គួរ​ឱ្យ​ទា​ក់​ទា​ញ​ផ​ង​ដែ​រ​។​ លើ​ស​ពី​នេះ​ទៅ​ទៀ​ត​កា​រ​ប៉ះធ្មេញ​ក៏​អាច​ជួយ​ឱ្យធ្មេ​ញ​រ​បស់​លោក​អ្នក​រឹង​មាំបានល្អ ហើ​យមិ​ន​បាត់​បង់​ធ្មេ​ញ​ (មាន​ធ្មេញនៅ​ក្នុង​មាត់)​។​ ​ប៉ុន្ដែ​ការ​ប៉ះ​ធ្មេញ​នេះ​ក៏​បា​ន​ផ្ដ​ល់នូ​វផ​លប៉ះ​ពា​ល់​យ៉ា​ង​ធ្ង​ន់​ធ្ង​រ​ដែ​រ​ បើ​សិ​ន​ជា​លោ​ក​អ្ន​ក​ទៅ​ធ្វើ​កា​រ​ព្យាបា​ល​ ​ជាមួយ​គ្រូ​ពេ​ទ្យ​ដែ​ល​មិ​ន​មា​ន​ជំ​នា​ញ​ច្បា​ស់​លា​ស់​។​

រូបភាពទស្សនាវដ្តីសុខភាពយើង

 

​ទ​ស្ស​នា​វ​ដ្ដី​ ​សុភាយើ ​ជួ​ប​ជា​មួ​យ​លោ​ក​ទ​ន្ដ​ប​ណ្ឌិ​ត​ ​ញា​ណ​ ​ភិ​រ​ម្យ​ ​ប្រ​ធាន​ក្រុ​ម​គ្រូ​ពេ​ទ្យ​ ​នៃ​ម​ន្ទី​រ​ព្យា​បា​ល​ធ្មេ​ញ​បស្ចិម លោក​នឹ​ង​ធ្វើ​កា​រ​ប​ក​ស្រា​យ​រា​ល់​អំពី​វិធី​ប៉ះធ្មេ​ញបែ​ប​ស​ម័​យ​ទំ​នើ​ប​ ​ដើ​ម្បី​ឱ្យ​លោ​កអ្ន​ក​នាង​កញ្ញា​បាន​ជ្រាប​កាន់​តែ​ច្បាស់​អំពី​បញ្ហានេះ​។​

​វិធីប៉ះ​ធ្មេញ

​វិធី​ប៉ះ​ធ្មេញ​គឺ​ជា​កា​រ​ប៉ះ​បំ​ពេ​ញ​ប​ន្ថែ​ម​ធ្មេ​ញ​ដែ​ល​ពុ​ក​ឬ​ក៏​បែ​កឱ្យម​ក​ដូ​ច​ដើ​ម​វិ​ញ​។​ ​កា​រ​ប៉ះធ្មេញ​នេះ​គឺ​ត្រូ​វ​តែ​ធ្វើឡើ​ង​ជា​មួ​យ​ ​ទន្ដ​ប​ណ្ឌិតជំ​នាញ ឬ​អ្ន​​កមាន​ឯក​ទេស​ច្បាស់​លាស់​ ​បើ​មិន​ដូ​ច្នោះទេលោក​អ្ន​កអាច​នឹង​មាន​បញ្ហា​ ​ដូច​ជា​ការ​ឆ្លង​មេ​រោ​គជា​ដើម។

សារៈប្រយោជន៍នៃការប៉ះធ្មេញបែបសម័យទំនើប

ការ​ប៉ះធ្មេ​ញបែ​បសម័យ​ទំនើប​នេះ​វាបា​នផ្ដល់​នូវ​សារៈ​ប្រយោ​ជន៍​ជាច្រើ​នដូចជា​​ :

​- ចំណេញ​ពេល​វេលា​

​- ចំណេញ​ថវិកា​(មិន​សូវ​អស់​ថវិ​កាច្រើន​) ​

​- មិន​ទទួល​រង​ការ​ឈឺចា​ប់(បើ​ទាន់​ពេល​វេលា)​

– ​មិន​បាត់​បង់​ធ្មេញ​(មិន​ចាំបា​ច់ដក​ធ្មេញ​)។

វិធីប៉ះធ្មេញបែបសម័យទំនើប

​ជាទូទៅ​ការ​ប៉ះ​ធ្មេញ​បែប​ទំនើប​នេះ ​គឺត្រូ​វតែ​ធ្វើ​ដោយ​ទន្ដ​បណ្ឌិ​តដែល​មាន​ឯក​ទេស​ខ្ពស់​។​ ហើយ​ចំពោះ​ការ​ប៉ះ​ធ្មេញ​បែប​ ​សម័យទំនើប​នេះគឺ​មាន​ន័យ​ថាកា​រប៉ះ​ធ្មេញ​ជាមួយ​សម្ភារៈ​ប៉ះធ្មេញ​ដែល​ទំនើប​។ ហើ​យសម្ភារៈ​នៃកា​រប៉ះ​នេះគឺ​មា​ន៤​ប្រភេទ​ដែល​ សំខាន់​ៗខាង​ក្រោម​  ​:

– ​សេ​អ៊ី​​​ : ​ចំពោះ​សេ​អ៊ី​នេះ​វាជាស​ម្ភា​រៈមួយ​ប្រភេទ​ដែល​ល្អជាង​គេ​ ប៉ុន្ដែ​ពណ៌​របស់​វាមិន​ដូច​នឹង​ធ្មេញ​ពីកំ​ណើត​នោះ​ទេ​។ ជាទូទៅ​ធ្មេ​ញ​របស់​មនុស្ស​មាន​ពណ៌លឿ​ងមិន​មែន​ជាព​ណ៌សនោះ​ទេ តែ​សេអ៊ី​វិញ​វាមាន​ពណ៌​ស​ ប៉ុន្ដែមាន​ភាព​រឹង​មាំជាង ហើយអាច កម្ចាត់មេ​រោ​គ​ដែល​មាន​នៅក្នុង​ប្រហោងធ្មេញ​។ ​ទោះបី​ជា​យើង​សម្អាត​មិន​បាន​ស្អាត​ក៏អាច​ធ្វើឱ្យ​មេរោគ​នោះងាប់​ដែរ​ ហើយ​មិនអាច​ ធ្វើ​ឱ្យ​ធ្មេញ​ពុក​តទៅ​ទៀត​បាន​នោះទេ​។

– អាម៉ា​ហ្គាន​ : កា​លពី​មុ​ន​គេ​អាច​ប្រើ​អាគី​នេច​មាន​ជាតិ​ផ្លា​ស្ទិច​ ហើ​យ​ធ្វើឱ្យ​ធុំខ្លិ​នមា​ត់ និង​រលាក​អញ្ចាញ​។ ​ចំពោះ អាម៉ាហ្កានវិញ វា​មាន​ជាតិ​បារ៉ត​បណ្ដាល​ឱ្យប៉ះ​ពាល់​ដល់បេះ​ដូង​ និង​កន្លែង​ផ្សេង​ៗទៀត​ ហេតុ​នេះហើយ​បាន​ជាគេ​មិន​សូវប្រើ​ (ប៉ុន្ដែ​ ​នៅតែ​ចាំ​បា​ច់នៅ​តែ​ប្រើ​ ​ព្រោះ​មា​ន​ភា​ព​រឹ​ង​មំា​)​។​ ​ប​ច្ចុប្ប​ន្ន​នេះ​គេនៅ​តែ​ប្រើ​អាម៉ាហ្គាន​ដដែល​ ប៉ុ​ន្ដែប្រើ​បា​ន​តែ​ធ្មេ​ញខា​ង​ក្រោ​យ​ ​តែប៉ុណ្ណោះ មិ​ន​អា​ចប្រើបា​ន​ចំពោះ​ធ្មេញ​ខាង​មុខ​ទេ។​

​- ​កា​ពូ​ស៊ីត​ : ​ចំពោះ​កាពូ​ស៊ី​ត​វា​ក៏មា​ន​សា​រៈ​ប្រ​យោ​ជ​ន៍​ជា​ច្រើ​ន​ផ​ង​ដែ​រ​ ​ដូច​ជា​ធ្មេ​ញ​រឹ​ង​មាំ​ មា​ន​សោ​ភ័​ណ​ភា​ព​ដូ​ច​ធ្មេញ​ពី​ ​កំណើត។​ ​ស​ម័​យ​ប​ច្ចុ​ប្ប​ន្ននេះ​ជាស​ម័យទំ​នើ​ប​ ​ដូចនេះគេក៏និយម​ប្រើ​កា​ពូ​ស៊ី​ត​បំផុ​ត​ ព្រោះ​អា​ចធ្វើ​ឱ្យ​សម្ព័ន្ធ​ភាព​ស្រស់​ស្អាត​ ជាពិ​សេ​ស ​វា​មិ​ន​ធុំ​ក្លិ​ន​មា​ត់។​

​- កាលាស់​យ៉ូម៉ែ​រ : ​ក៏​ដូច​ជាសេអ៊ីដែ​រ វា​មិ​ន​មាន​អ្វីខុស​គ្នា​នោះ​ទេ។​

រូបភាពទស្សនាវដ្តីសុខភាពយើង

ប្រ​​សិ​​ន​បើ​​លោ​​ក​អ្នក​ជ្រើស​រើស​នូវ​កន្លែង​ប៉ះធ្មេញ​មិន​មាន​សុវត្ថិ​ភា​ព​ ​ឬក៏​ធ្វើកា​រ​ប៉ះធ្មេញ​ជាមួយ​គ្រូពេទ្យ​ដែល​មិន​មាន​ ជំនាញច្បា​ស់​លាស់​នោះ លោក​អ្ន​ក​នាង​កញ្ញា​អាច​នឹង​ជួប​នឹង​ផល​វិបាក​ ដូច​ជា​អាច​ធ្វើឱ្យ​ពុក​ធ្មេញ​ខាង​ក្រោម​ ជាហេតុ​ធ្វើឱ្យ​ប៉ះពាល់​ ដល់​បណ្ដូរ​ធ្មេញ​ ដែល​ធ្វើឱ្យ​ធ្មេញទទួ​ល​រង​នូ​វការ​ឈឺចាប់​ ឬ​មាន​ដំបៅ​ និង​មាន​ខ្ទុះជា​ដើម។​ ចុង​ក្រោយ​លោក​អ្នក​ក៏ត្រូវ​ដក​ធ្មេញ​ចេញ​ ដែល​ធ្វើឱ្យលោ​ក​អ្នក​បាត់​បង់​ធ្មេញ​ និង​ទទួល​រង​នូវ​ការ​ឈឺចាប់​ ​ជាពិសេស​អស់​ថវិកា​ និ​ងខាត​ពេល​វេលា​។

វិធីការពារក្រោយពេលប៉ះធ្មេញ

​នៅ​ពេល​ដែល​លោក​អ្នក​នាង​កញ្ញា​ធ្វើការ​ប៉ះធ្មេញ​ហើយ​ លោក​អ្នក​ត្រូវ​តែឧ​ស្សាហ៍​ទៅជួប​ជាមួយ​គ្រូពេទ្យ​ធ្មេញដោយ​ផ្ទាល់​ យ៉ាង​តិច​ឱ្យបាន​២ទៅ​៣ដង​ក្នុង​មួយ​ឆ្នាំ​ ដើម្បី​ថែរក្សា​ធ្មេញ​កុំ​ឱ្យ​បញ្ហាត​ទៅ​ទៀត​។​ យើង​សង្កេត​ឃើញ​ថា ​មាន​ប្រជា​ជន​ខ្មែរ​មួយ​ភាគ​ តូច​នៅកន្លែង​ផឹក​ស៊ីឬ​កន្លែង​ផ្សេងៗ​ទៀត​បាន​យក​ធ្មេញ​ខាំគាស់​គម្រប​ស្រាបៀរ​ កូកាកូឡា ​ឬរបស់​ផ្សេង​ៗទៀត​ដែលរឹ​ង ​ហើយ​ទង្វើ​ ទាំងនេះ ​គឺមិ​នមាន​ផល​ល្អស​ម្រាប់លោ​កអ្នក​ឡើយ​។ ​ផ្ទុយ​ទៅ​វិញ​ការ​ប្រើប្រា​ស់វិ​ធីនេះគឺ​កំ​ពុ​ង​តែ​បំ​ផ្លា​ញធ្មេ​ញ​រ​បស់​ខ្លួន​ឯង​ហើយ​។ ​លោក​អ្នក​ត្រូ​វគិត​ថា​ធ្មេញ​របស់​មនុស្ស​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ជួយ​ទំពាចំណី​អាហា​រ​ ​ដូ​ច​នេះ​ប្រ​សិ​ន​បើ​ធ្មេ​ញ​មាន​បញ្ហា​ តើ​ការ​ ទំពាអា​ហា​រ​របស់​លោក​អ្នក​វាងាយ​ស្រួល​ដែរ​ឬទេ​។ ​ក្រៅពី​នេះលោ​កអ្ន​កត្រូវ​តែមាន​វិធាន​ការ​ការពា​រកុំ​ឱ្យពុក​ធ្មេញ​។ ដូច​នេះលោ​ក ​អ្នកត្រូ​វសម្អាត​ធ្មេញ​ឱ្យបាន​ទៀង​ទាត់​ពេល​វេលា​(ដុ​សធ្មេញ​យ៉ា​ង​តិ​ចឱ្យ​បាន​២ទៅ​៣ដង​ក្នុង​មួយ​ថ្ងៃ)​។ មាន​ធ្មេញ​រឹង​មាំប្រសើរ​ជាង​ មានសម្ព័ន្ធ​ភាព​ធ្មេញ​ស្អាត​ ហើយ​ធ្មេញ​ស្អាត​មាន​ន័យ​ថាធ្មេញ​ដែល​មើល​ទៅមាន​សភា​ពស​ស្អាត ​ប៉ុន្ដែ​មិន​មាន​ភាព​រឹង​មាំ។​

ដំបូន្មានអ្នកជំនាញ

ការ​ប៉ះធ្មេ​ញគឺមានសារៈសំខាន់បំផុ​ត​ស​ម្រា​ប់​លោ​កអ្ន​ក​ដែល​មាន​ជម្ងឺពុ​កធ្មេញ​ ឬ​ប្រេះបែ​កធ្មេ​ញ។​ លោក​អ្នក​ត្រូវ​ដឹង​ថា ​បើសិនជា​លោក​អ្នក​មិន​បាន​មក​ធ្វើកា​រព្យាបាល​ធ្មេញ​ឱ្យបា​នទាន់​ពេ​លវេលា​ទេនោះ​ លោក​អ្នក​អាច​នឹង​មាន​បញ្ហា​ធ្មេញ​ធ្ងន់​ធ្ងរ​ជាង​នេះ ​ដែល​អាច​ឈាន​ទៅដ​ល់ការ​ដក​ធ្មេញ​ចេញ​។ ​មុន​នឹង​លោក​អ្នក​នាង​កញ្ញាទៅ​ធ្វើកា​រព្យា​បាល​ធ្មេញ​ លោក​អ្នក​ត្រូវ​តែគិត​ទៅដ​ល់សុ​វត្ថិ ​ភាពនៃកា​រព្យា​បាល​ធ្មេញ​ជាមុន​សិន​ បើ​មិន​ដូច្នេះ​ទេ​ធ្មេញ​របស់​លោក​អ្នក​អាច​នឹង​មាន​បញ្ហា​ទៅថ្ងៃ​ក្រោយ​ទៀត​ជាមិន​ខាន​។ ​ដូចនេះ អ្វីដែ​លសំខាន់​បំផុត​នោះ ​លោក​អ្នក​ត្រូវ​តែស្វែ​ងរក​ក​ន្លែង​ដែល​មាន​ជំនាញ​ច្បាស់​លាស់​ និ​ងមា​ន​សុ​វ​ត្ថិ​ភា​ព​ជា​និ​ច្ច​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative