វិធីកែស្លាបច្រមុះ

នរណាៗ​ក៏ចង់​បាន​ច្រមុះ​តូច​ស្រួច​ស្អាត ហើយ​ខ្ពស់​តាម​បែបធម្ម​ជាតិ​ដែរ។ ប៉ុន្ដែ​ធម្មជាតិ​បង្កើត​មនុស្ស​មក​មិន​ដូចគ្នា​ទេ ចំពោះ​អ្នកដែល​មាន​ច្រមុះ​ស្អាត ប្រាកដ​ជា​ពេញចិត្ដ​ជាខ្លាំង។ រីឯអ្នក​ដែល​មាន​ស្លាប​ច្រមុះធំ ឬច្រមុះ​តោ​វិញ​ប្រាកដ​ជាតូច​ចិត្ដនឹង​ខ្លួន ឯងជា​មិនខាន។ បច្ចុប្បន្ន​នេះ​មាន​វិធីកែ​ស្លាប​ច្រមុះ​ឱ្យសម​ទៅតាម​ទម្រង់​មុខ​ដែលធ្វើ​ឱ្យ​លោកអ្នក​ឈប់​ខ្វល់​ខ្វាយ​អំពី​ច្រមុះ​មិន​ស្អាត ។ ការកែ​ស្លាប​ច្រមុះ​ត្រូវ​បាន​និយម​ទាំង​បុរស​ទាំងនារី។

រូបភាពទស្សនាវដ្ដីសុខភាពយើង

លោកស្រី សុផាន់ មុំ អ្នក​ជំនាញ​នៅ​មជ្ឈ​មណ្ឌល​កែ​សម្ជស្ស​ដាវីអារីយ៉ា​បានធ្វើ​ការ​បកស្រាយ​ពីរបៀប​កែស្លាប​ច្រមុះ​តាម រយៈទស្សនាវដ្ដី សុខភាពយើង។

អ្វីទៅ​ជាការ​កែ​ស្លាប​ច្រមុះ?

ការ​កែស្លាប​ច្រមុះ​សំដៅ​ទៅលើ​ការធ្វើ​ឱ្យច្រមុះ​ខុស​ពីមុន ដូចជា​កែប្រែ​ច្រមុះ​ធំទៅ​ជា​ច្រមុះ​តូច​វិញ​និងលៃ​យ៉ាង​ណាឱ្យ ច្រមុះ​នោះ​ស្អាត និង​ខ្ពស់​តាម​បែប​ធម្មជាតិ។ ការកែ​ស្លាប​ច្រមុះ​អាច​បង្កើន​សោ​ភ័ណភាព​របស់​លោក​អ្នក​ដូចជា​ជួយឱ្យ​រូប​សម្ផស្ស​កាន់ តែមាន​សម្រស់​ស្រស់​ស្អាត​មួយ​កម្រិត​ទៀត​ជាដើម។

វិធី​កែស្លាប​ច្រមុះ

មុននឹង​ចាប់​ផ្ដើម​កែស្លាប​ច្រមុះ លោកអ្នក​ត្រូវលាង​សម្អាត​មុខឱ្យ​ស្អាត​សិន​ដើម្បី​កុំឱ្យ​ធូលីដី​នៅជាប់​កាន់​នឹង​ស្បែកមុខ។ រួច សូម​យក​សំឡី​ផ្ដិត​អាល់កុល​បន្ដិច​មកជូត​លើ​ផ្ទៃមុខ ដើម្បី​កុំឱ្យ​មាន​មេរោគ​នៅជាប់​នឹង​ស្បែក​មុខ។ ចំណុច​សំខាន់​បំផុត​គឺនៅ​ត្រង់​កន្លែង ដែល​ត្រូវ​កែស្លាប​ច្រមុះ ត្រូវ​ជូត​ជម្រះ​មេរោគ​ទាំង​ខាង​ក្រៅ និង​ខាងក្នុង​ច្រមុះ​បន្ទាប់​មក​ទើប​ចាក់​ថ្នាំស្ពឹក​នៅត្រង់​កន្លែង​ស្លាប​ច្រមុះ។ មុន​ចាប់​ផ្ដើម​វះកាត់​ស្លាប​ច្រមុះ​ពីធំមក​តូច​អ្នកជំនាញ​ត្រូវ​យក​ប៊ិច​ឬហ្វឺត​មកគូស​ទាំង​សង​ខាងឱ្យ​ស្មើគ្នា​នៅលើ​ស្លាប​ច្រមុះ ថាត្រូវ​យក ទំហំ​ប៉ុន្មាន ហើយ​កាត់​សាច់​ចេញ​ប៉ុន្មាន​ដែរ ដើម្បី​ឱ្យសម​ទៅ​តាមទ​ម្រង់​មុខ។ ពេល​វះកាត់​សាច់​ស្លាប​ច្រមុះ​ចោល​ហើយ ត្រូវ​យកម្ជុល និង​អំបោះ​មកដេរ​ស្លាប​ច្រមុះ​ខាង​លើឱ្យ​ចំនឹង​ស្លាប​ច្រមុះ​ខាង​ក្រោម។ ការ​វះកាត់​ត្រូវ​ចំណាយ​ថេរវេលា​៣០នាទី​ចំពោះ​ច្រមុះធំ និង សាច់​ច្រមុះ​ក្រាស់​និង​រយៈ​ពេល​២០នាទី​ចំពោះ​ច្រមុះ​ធំតែ​សាច់​ច្រមុះ​ស្ដើង។ ក្រោយ​រយៈ​ពេល២​សប្ដាហ៍​បន្ទាប់​ពីវះកាត់ ទើប​អាច ហូត​អំបោះ​ចេញ​ពីសាច់​ច្រមុះ​ខាង​ក្នុង​បាន។ ក្រោយ​ពេល​វះកាត់​រយៈ​ពេល២​សប្ដាហ៍ លោកអ្នក​មិនត្រូវ​បរិភោគ​ចំណី​អាហារ ដូចជា គ្រឿង​សមុទ្រ ត្រកួន​ជាដើម។

អត្ថ​ប្រយោជន៍​នៃការ​កែ​ស្លាប​ច្រមុះ

ក្រោយពី​ធ្វើការ​កែស្លាប​ច្រមុះ​រួចហើយ លោកអ្នក​នឹង​ទទួល​បាន​លទ្ធផល។

  • ស្លាប​ច្រមុះ​រួមតូច​ស្អាត​សម​រម្យ
  • ធ្វើឱ្យ​ច្រមុះ​ស្រួច និង​ខ្ពស់​ស្អាត
  • និង​ជួយ​លើក​តម្កើង​រូប​សម្ផស្ស​ឱ្យកាន់​តែស្រស់​ស្អាត។

ផល​ប៉ះពាល់​នៃការ​កែស្លាប​ច្រមុះ

ប្រសិនបើ​ការកែ​ស្លាប​ច្រមុះ​ធ្វើត្រឹម​ត្រូវ​ទៅតាម​ក្បួនខ្នាត កម្រ​នឹងមាន​ផល​ប៉ះ​ពាល់​ណាស់​លើក​លែងតែ​អ្នកជំនាញ​ដែល ធ្វើនោះ​មិន​មាន​វិជ្ជាជីវៈ និង​ឯកទេស​ពិត​ប្រាកដ។ ប៉ុន្ដែ​ពេល និង​ក្រោយ​វះកាត់​លោកអ្នក​អាច​មាន​ការ​ឈឺចាប់​ច្រមុះ​ហើម​ជាំ មាន ផ្លែសាច់​ជាដើម។ ហើយ​ពេល​ដែល​ច្រមុះ​លោកអ្នក​ជាសះ​ស្បើយ អាច​មាន​បន្សល់​ស្លាក​ស្នាម​ទៀត​ផង។

ដំបូន្នាន​អ្នក​ប្រឹក្សា

ប្រសិន​បើ​ស្លាប​ច្រមុះ​លោកអ្នក​ធំ ហើយ​ចង់កែ​ស្លាប​ច្រមុះ​មកតូច​ស្អាត​និង​ខ្ពស់​លោកអ្នក​ត្រូវតែ​ជ្រើស​រើស​សេវាកម្ម​ដែល​មាន​ជំនាញ​ច្បាស់​លាស់ ទើប​មិនមាន​ផល​ប៉ះពាល់ និង​ផលវិបាក។

អ្វីដែល​បាន​រៀបរាប់​ជូនខាង​លើនេះ គ្រាន់តែ​ជា​ចំណេះ​ដឹង​សម្រាប់​លោកអ្នក​ពិចារណា​តែ​ប៉ុណ្ណោះ។ សូម​លោកអ្នក​ជ្រើស រើស​យកអ្វី​ដែល​លោកអ្នក​យល់ថា​ល្អត្រឹម​ត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០២៥ ខែកុម្ភះ ឆ្នាំ២០០៨

Google Analytics Alternative