ជម្ងឺ​​​របេង​​​សួត

ជម្ងឺ​របេង​សួត​គឺ​ជា​ជម្ងឺ​ឆ្ល​ង​ពុំ​មែន​ជា​ជម្ងឺ​តពូជ​ឡើយ។​ មនុស្ស​ដែល​មា​ន​ជម្ងឺ​របេង​សួត​គឺ​ជា​ប្រភព​ចម្លង​នៃជ​ម្ងឺរបេ​ង​។ ​ជា​ទួទៅមា​ន​តែ​អ្នក​ដែល​កើត​ជម្ងឺ​របេង​សួត​តែ​ប៉ុណ្ណោះ ​ដែល​អាច​ចម្លង​ជម្ងឺនេះ​បាន​។ ជម្ងឺ​របេង​គឺ​ជា​ជម្ងឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ ម្នាក់​ទៀត​តាម​រយៈ​ខ្យល់​។ នៅ​ពេលអ្ន​ក​ជម្ងឺ​របេង​សួត​ក្អក​ កណ្ដាស់​ ខាក​ស្ដោះ ​ឬ​និយា​យស្ដី​ ដោយ​មិន​បាន​យកក្រ​មា​ ឬក​ន្សែង​ខ្ទប់​មាត់​ មេ​រោគ​របេង​ដែល​នៅ​ក្នុង​សួត​របស់​បុគ្គល​ប្រភេទ​នេះ​បាន​ចេញ​មក​ក្រៅខ្យ​ល់ ​ជា​ដំណក់​ទឹក​តូច​ៗបំផុ​ត។ នៅ​ពេល​ដែល​មនុស្ស​ផ្សេង​ទៀត​នៅ​ក្បែរបុ​គ្គល​នោះ​បាន​ដក​ដង្ហើម​ចូល​ដោយ​នាំ​មក​នូវ​ខ្យល់ដែលមា​នផ្ទុ​ក​ដោយ​មេ​រោគ​របេង​នេះ ​អ្នក​នោះ​នឹង​អាចឆ្ល​ងជម្ងឺ​របេង​បាន​។ ​

រូបភាពទស្សនាវដ្តីសុខភាពយើង

ទ​ស្សនាវ​ដ្ដី ​សុខភាពយើង ​ជួប​ជា​មួយ​លោក​វេជ្ជ​បណ្ឌិ​ត ម៉ៅ​ តាន់​អ៊ាង​ នា​យក​មជ្ឈម​ណ្ឌល​ជាតិ​កម្ចាត់​រោគ​របេង​ និង​ហង់​ សិ​ន នឹង​បក​ស្រាយ​អំពី​ជម្ងឺរបេង​សួត ​ដើ​ម្បីឱ្យ​លោក​អ្នក​ជ្រាប​ និង​យល់​ឱ្យ​កាន់​តែច្បា​ស់អំ​ពីប​ញ្ហានេះ​។

ជម្ងឺរបេងសួត

ជម្ងឺ​របេង​គឺ​ជាជ​ម្ងឺឆ្លង​យ៉ាង​កាច​សាហា​វ​ដែល​អាច​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​បាន​។ ជា​ទូ​ទៅជ​ម្ងឺ​របេង​ត្រូវ​បាន​គេចែ​កចេញជា​ ២​យ៉ាង​ គឺ​ជម្ងឺរ​បេង​សួត​ និង​របេ​ងក្រៅ​សួត។​

១​ .​ ជម្ងឺ​របេង​ក្រៅសួ​ត : គឺ​ជា​ជម្ងឺ​របេង​ទាំង​ឡាយ​ណាដែ​លកើ​តនៅ​លើស​រីរាង្គផ្សេ​ងៗ​ទៀត​ ដូច​ជា​នៅ​តម្រង​នោម​ ក្រ​លៀន​ ពោះ​វៀន​ សន្លាក់​ឆ្អឹង​ ពោះ​វៀន​ ស្រោម​បេះដូ​ង ​ស្រោម​សួត​(របេ​ងស្រោ​ម​សួត​មិន​មែន​ជារ​បេងសួ​តទេ)​ ហើ​យ​និង​កូន​ កណ្ដុរ​ដែលនៅ​ត្រង់ក​(ខ្មែរ​យើង​និយម​ហៅថា​ម្រេញ​ ហើយ​ម្រេញភា​គច្រើន​ជាជ​ម្ងឺរបេ​ងកូន​ក​ណ្ដុ​រ)​។

២​ .​ ជម្ងឺ​របេ​ងសួត​ : របេង​សួត​ក៏​ដូច​ជារ​បេង​ក្រៅសួ​តដែរ​ ជម្ងឺ​របេង​ប្រភេទ​នេះអា​ចឆ្លង​តាម​រយៈខ្យ​ល់ដង្ហើម​ នៅ​ពេល​ ដែល​អ្នក​ជម្ងឺ​របេង​សួត​នៅមា​នមេរោ​គនៅ​ក្នុង​ខ្លួន​ និង​នៅ​ពេល​ដែល​អ្នក​ជម្ងឺរ​បេង​ក្អក​ ឬ​កណ្ដាស់ ​និយាយ​ខ្លាំងៗ​ អាច​ធ្វើ​ឱ្យ​មេ​រោ​​គ​​​ ​ហើរ​ទៅ​ក្នុង​ខ្យល់​តាម​រយៈ​ដំណ​ក់ទឹ​កមា​ត់តូច​ៗ។​ ​ហើយ​នៅ​ពេល​ដែល​អ្នក​មិន​ទាន់​កើត​មាន​ជម្ងឺ​របេង​ស្ថិត​នៅជិត​ជុំ​វិញ​អ្នក​ជម្ងឺ​របេង​ នៅ​ពេល​ដែល​ដក​ដង្ហើម​ចូល​ទៅ​ដោយមា​នដំណក់ទឹ​កមា​ត់តូច​ៗ​ ដែល​មាន​មេរោ​គរ​បេងចូ​លទៅ​តាម​ខ្យល់ដ​កដ​ង្ហើ​ម​ អាច​បណ្ដាល​ឱ្យ ​បុគ្គល​ទាំងនោះ​ឆ្លង​ជម្ងឺ​របេង។​ និ​យាយឱ្យ​ខ្លីជម្ងឺ​របេ​ងអាចឆ្ល​ងតាម​រយៈ​ការ​ក្អក ​កណ្ដាស់​ ឬ​និយាយ​ខ្លាំងៗ​ ដែល​ចេញ​ពីអ្ន​កជ​ម្ងឺរ​បេង​ សួត​​ទៅ​កាន់​អ្នក​គ្មាន​ជម្ងឺ​ ឬអ្ន​ក​ដែល​នៅ​ជិត​ជុំវិ​ញអ្នក​ជម្ងឺ​របេ​ង​សួត។​

រោគសញ្ញាជម្ងឺរបេងសួត

រោគ​សញ្ញា​ជម្ងឺ​របេង​សួត​ដែល​លោក​អ្នក​គួរ​តែក​ត់សម្គា​ល់នោះ​មាន​ដូចជា​ :

  • រោ​គស​ញ្ញាច​ម្បង : ​ ក្អក​លើស​ពី២១​ថ្ងៃ(​៣ស​ប្ដាហ៍​)
  • គ្រុន​​ក្ដៅ​​ស្រៀវ​​ស្រាញ​​នៅពេ​​លល្ងាច​​
  • ​បែ​​កញើ​ស​នៅ​ពេ​​លយ​​ប់
  • ទទួល​​ទា​​នបា​​យមិ​ន​បាន​
  • ទទួល​ទាន​ដំណេកមិ​នល​ក់
  • ស្រកទ​ម្ងន់​
  • ឈឺ​ដើម​ទ្រូង​(ពិ​សេស​នៅតំ​បន់​បោះដៃ​ផុត​)
  • អស់​កម្លាំ​ង។​ល​។​

ករ​ណីដែ​លអ្នក​ជម្ងឺមិ​ន​បានម​កធ្វើ​ការព្យា​បាលឱ្យ​ទាន់​ពេល​ទេនោះ ​ជម្ងឺ​នេះនឹ​ងវិ​វឌ្ឍន៍​ទៅ​រក​ភាពធ្ង​ន់ធ្ង​រដែ​លអ្ន​កជ​ម្ងឺអា​ច ​ក្អក​ធ្លាក់​ឈាម​ ហ​ត់ជាដើ​ម។

រូបភាពទស្សនាវដ្តីសុខភាពយើង

​ចំពោះ​ជម្ងឺ​របេង​សួត​មធ្យោ​បា​យ​សំខាន់​បំផុត​ត្រូវ​ពិនិត្យ​កំហា​កដោយ​មីក្រូ​ទស្សន៍ដែ​លអា​ចរ​កឃើញមេ​រោគរ​បេង​ ក្រៅ ពី​នេះ​អាច​មាន​មធ្យោបា​យបន្ថែម​ទៀត​ដែរ ​ដូចជា​កា​រថ​តកាំរ​ស្មីអ៊ិច​។ ការ​យក​កំហាក​ទៅ​ពិនិត្យ​រកមេ​រោគនេះ​ជាមធ្យោ​បាយ​សំខាន់​ ដើម្បី​រក​របេងក្នុ​ងកា​រវិនិច្ឆ័យ​រក​រោគ​របេងសួ​តប​ន្ថែម​រោគ​សញ្ញាដូ​ចដែ​លរៀ​បរា​ប់ខាង​លើ។​​

វិធីព្យាបាលជម្ងឺរបេងសួត

ដោ​យ​ឡែក​ជម្ងឺ​របេង​ខុស​​​​​​​​ប្លែក​ពី​ជម្ងឺ​ដទៃ​ទៀត ​ដោយ​ការ​ព្យាបា​លគឺមា​ន​រយៈ​ពេល​វែង​ គឺ​មា​នរ​យៈពេ​លស​រុប​៦ខែ ​ហើយ ​ចែកចេ​ញជា​ពីរ​ដំណាក់​កាល​។ ដំ​ណាក់​កាល​ដំ​បូង​ឬដំ​ណាក់​កាល​ប​ឋម​មាន​រយៈ​ពេល​ពីរ​ខែ ​និ​ងរ​យៈកា​លប​ន្ដមា​នរ​យៈកា​ល​៤ខែ​ ស​រុប​ ទៅ​មា​ន​រយៈ​ពេល៦​ខែ។​ ចំណែ​កឯ​ការ​ព្យាបា​លជម្ងឺរ​បេង​សួត​នេះត​ម្រូវ​ឱ្យអ្ន​កជ​ម្ងឺទ​ទួលទា​នថ្នាំ ​ឬចា​ក់ថ្នាំ​ឱ្យបា​នទៀ​ងទា​ត់ ​និ​ង​រាល់​ ព្រឹក​។ ​ហើយកា​រទទួល​ទាន​ថ្នាំ និ​ង​ចាក់​ថ្នាំត្រូ​វមា​នកា​រត្រួត​ពិនិ​ត្យផ្ទា​​ល់​ពីរ​សំណា​ក់គ្រូពេទ្យ​ ឬ​បុគ្គ​លិក​សហគ​មន៍​ដែលបា​នប​ណ្ដុះ ប​ណ្ដាល​ នេះ​ហៅថា​វិធី​សាស្ដ្រ​ព្យាបាល​ដោយ​ដូត​ស៍។​ ការ​ទទួល​ទានថ្នាំ​ត្រូវ​ទ​ទួលទា​នឱ្យ​គ្រប់​ចំនួ​នគ្រ​ប់​កម្រិ​តឱ្យបា​នពេ​ញលេ​ញ ​គ្រប់ចំ​នួន៦​ខែ ​មិន​ត្រូវ​ឱ្យខា​ន១​ថ្ងៃទេ​។

ផលប៉ះពាល់នៃជម្ងឺរបេងសួត

ជម្ងឺ​របេងបើសិ​នជា​មិន​បានព្យា​បាល​ឱ្យបា​នដិត​ដល់​ទេ ​ជម្ងឺ​របេង​អាច​សាយភា​ព​គ្រប់​ទីក​ន្លែង ​ដែល​អាចច​ម្លង​ពីម​នុស្សម្នាក់​ ទៅ​មនុស្ស​ម្នាក់​ទៀត។​ លើស​ពី​នេះបើ​សិន​ជាមិន​បាន​មក​ធ្វើការ​ព្យាបា​លឱ្យ​បានទា​ន់ពេល​វេលា​ទេនោះ​ អាច​ធ្វើឱ្យ​អ្នកជ​ម្ងឺស្លាប់​បាន។​

វិធីការពាជម្ងឺរបេងសួត

​មានវិ​ធីជា​ច្រើន​ដែល​អាចកា​រពារ​ជម្ងឺរ​បេង ​និង​ការ​ចម្ល​ងរ​បស់​វាបា​ន​ :

  • ការ​ចាក់​ថ្នាំប​ង្ការ“​បេ ​សេ ​ហ្សេ”​ B​CG​ :  ​គឺជា​វ៉ាក់​សាំង​ដែ​លផ្ដ​ល់​ទៅឱ្យ​ទា​រក​ទើ​បនឹ​ងកើ​ត​។​
  • ​ការ​ព្យាបា​លអ្នកជ​ម្ងឺរបេង ​៖ ការ​ព្យាបាលគឺ​ជា​វិ​ធី​ការ​ពារមួយ​ដែល​អាច​បញ្ឈប់​ការ​ចម្លង​ជម្ងឺ​របេង​ពីអ្នក​ជម្ងឺ​ទៅ​អ្នក​ ដទៃទៀ​ត។
  •  អ្នក​​​ជម្ងឺ​​រ​បេង​ត្រូវ​ខ្ទប់​មាត់​នឹង​កន្សែង ​ឬក្រ​មានៅ​ពេលដែ​លអ្ន​កជ​ម្ងឺក្អ​ក ក​ណ្ដាស់​ ឬ​និយាយ​ស្ដី​។ ​អ្នក​ជម្ងឺ​របេង​មិន​ត្រូវ​ ខាកស្ដោះ​ ពាស​វាល​ពាស​កាល​ឡើយ​។
  • មានក​ត្ដាមួយ​ចំនួ​នទៀត​ដែល​អាច​ជួយ​កាត់ប​ន្ថយកា​រចម្ល​ងបាន​ :  អនា​ម័យផ្ទះ​សម្បែង ​ត្រូវ​បើក​ទ្វារ​បង្អួច​ដើម្បី​ឱ្យព​ន្លឺ ព្រះ​អា​ទិត្យ ​និង​ខ្យល់​អាកាស​ចេញ​ចូល​បាន​គ្រប់​គ្រាន់។​ ក​ន្លែ​ងដែល​មា​នខ្យ​ល់អា​កាស​ចេញ​ចូល​ល្អ ​អាច​កាត់​បន្ថយ​នូវ​គ្រោះ​ថ្នាក់ ​នៃ​ការ​ចម្លង​មេ​រោគថ្មី​ៗ ​ដោយ​ការ​កម្ចាត់​យ៉ាង​ឆាប់​រហ័ស​នូវ​មេរោ​គរបេង​ដែលអ​ណ្ដែត​នៅក្នុងខ្យ​ល់។​ ចំណែក​ឯពន្លឺ​ព្រះ​អាទិត្យ​អាច ​សម្លាប់​មេរោ​គរបេ​ងបា​នយ៉ា​ងលឿ​នបំផុ​ត​។​

ដំបូន្មានអ្នកជំនាញ

ការ​ព្យា​បាល​ជម្ងឺ​របេង​បានទា​ន់ពេ​លវេលា ​និងទ​ទួលទា​នថ្នាំ​ឱ្យបា​នទៀ​ងទា​ត់រ​ហូត​ដល់​ទីប​ញ្ចប់​នៃកា​រព្យា​បាល​ ​គឺជា​ការ​ព្យា​ ​បា​ល ​និងការពា​រដ៏​ប្រ​សើរ​បំផុ​តដើ​ម្បីកុំ​ឱ្យមា​នមេ​រោគ​របេ​ង​ឆ្លង​ទៅអ្ន​កដ​ទៃ។​ ការ​បញ្ឈប់​កា​រព្យា​បាល​ដោយ​ខ្លួន​ឯង​ វា​នឹង​បណ្ដា​ល​ ឱ្យ​មេ​រោគរ​បេងស៊ាំ​នឹង​ថ្នាំ។​ ជម្ងឺ​របេង​ដែលស៊ាំ​នឹង​ថ្នាំពិ​បាកព្យា​បាល​ឱ្យ​ជា​ណាស់​ ព្រម​ទាំង​តម្លៃ​ខ្ពស់​ទៀ​តផ​ង។​ បើ​សិន​ជាលោ​កអ្ន​ក ​មាន​ការ​សង្ស័យ​ថា ​លោកអ្ន​កអា​ចកើ​តមា​នជ​ម្ងឺរ​បេ​ង ​លោក​អ្នក​គួរ​តែប្រ​ញា​ប់ទៅ​ជួ​បជា​មួ​យគ្រូ​ពេទ្យ​ ឬ​ទៅ​មន្ទី​រ​ពេទ្យ​បង្អែ​ក ​ដែ​លនៅ​ជិត​ផ្ទះរ​បេស់លោ​កអ្ន​កបំ​ផុត​។​

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ៦២ ខែមីនា ឆ្នាំ២០១១
Google Analytics Alternative